ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តំបន់សេវាអ៊ីនធឺណិតល្បឿនលឿន ចំនួន១៨៦ទីតាំង នឹងត្រូវដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
ក្រសួងក៏បានបញ្ជាក់ទៀតថា ទីតាំងទាំង១៨៦ កន្លែងរួមមាន៖ នៅសាលក្នុងពហុកីឡដា្ឋន សាលទស្សនិកជន VIP សាលទស្សនិកជនខាងក្រៅ វិមានកីឡដ្ឋាន មណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាហុកគី មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ មណ្ឌលកីឡាវាយកូនបាល់ សាលហាត់កីឡាប្រយុទ្ធ និងតំបន់សាធារណៈខាងក្រៅ ពហុកីឡដ្ឋាន។
ក្រសួងក៏ បានណែនាំឱ្យប្រជាពលរដ្ឋស្កេន QR Code ដែលមាននៅក្នុងរូបភាព ឬផ្ទាំងបង្ហាញ នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ៕










