Home ព័ត៌មានជាតិ មកដឹងពីលក្ខណៈពិសេសរបស់រុក្ខជាតិអណែ្តតលើទឹក «កំប្លោក»

មកដឹងពីលក្ខណៈពិសេសរបស់រុក្ខជាតិអណែ្តតលើទឹក «កំប្លោក»

349
0

កំប្លោក ដែលភាសាអង់គ្លេសហៅថា -Water Hyacinth និងមានឈ្មោះវិទ្យាសាស្ត Pontederia crassipes Mart ជារុក្ខជាតិ ដុះដោយឯកឯងនៅតាមទន្លេ ស្ទឹង ព្រែក បឹងបួរ ស្រះ ឬត្រពាំង។ រុក្ខជាតិនេះមានប្រភពដើមមកពី ប្រទេសក្តៅនៃទ្វីបអាមេរិកខាងត្បូង។ កំបោក ត្រូវបានប្រជាជនខ្មែរ និយមយកផ្កានៃរុក្ខជាតិនេះធ្វើជាបន្លែ និងអន្លក់ និងយកវាមកធ្វើជាជី ចំណីសត្វ និងសម្ភារៈប្រើប្រាស់ផ្សេងៗផងដែរ។ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ – នុត ពិសិដ្ឋរចនា សមាជិកអេកូយុវទូត  ជំនាន់មេគង្គទី២ – Mekong Wonders

លក្ខណៈរូបសាស្ត្រ តិណជាតិ (herbaceous) ដុះអណ្តែតលើទឹក មានកម្ពស់៣០-៥០ស.ម មានតួដើមតូចៗ (stolons) វារចេញពីតួដើមមេ ហើយចាក់ឫសថ្មី។ ស្លឹក ងើបត្រង់ ចេញពីទឹក ឬអណ្ដែតលើទឹក។ ទងស្លឹកស្ពោតផុសៗ (spongy) មានរាងកំប៉ោង នៅផ្នែកក្រោម មាន កញ្ចុំផ្កាជាកួរ (spike) ដោយ ផ្កាមានត្របក៣ ស្រទាប់៣ ជាបរិបុប្ផា (perianth) ជាប់គ្នានៅផ្នែកក្រោម ពណ៌ស្វាយមានអុចៗពណ៌ខៀវ និងលឿង។ កេសរឈ្មោល៦ គឺ ៣វែង និង៣ខ្លី ទងកេសរឈ្មោលមានក្រពេញ។ កេសរញី ៣ជាប់ គា្នជាអូវែរ មាន ៣ក្លែប (ovary 3-loculed)។ ផ្លែជា capsule បែកជា ៣ផ្នែក គ្រាប់តូចៗ មានឆ្នូត។Water Hyacinth of Tonle Sap -kh – Mekong Wondersសម្រាប់លក្ខណៈជីវសាស្ត្រវិញ កំប្លោក មានដើមបែកតាមមែកផ្ដល់កូនយ៉ាងរហ័ស ដុះរាលដាល រាតត្បាតលើរុក្ខជាតិឯទៀត និងសត្វផងដែរ។ ចំណែកឯលក្ខណៈអេកូឡូស៊ី ជារុក្ខជាតិដុះអណ្តែតនៅលើផ្ទៃទឹក។ឃើញអណ្តែតពេញតែទឹក តិចថាអត់ប្រយោជន៍ទៅ - TNAOT

ចំពោះការប្រើប្រាស់ «កំប្លោក» សម្រាប់ជាបន្លែ គេយកផ្កាធ្វើជាបន្លែ និងអន្លក់។ រីឯ ស្លឹក និងដើមស្រស់ៗយកធ្វើជាជី និងចំណីសត្វ និង ដើមហាលឱ្យក្រៀម វេញធ្វើជារបស់ប្រើប្រាស់ ដូចជាកន្ត្រក់ អង្រឹង កន្ទេល ជាដើម។ មិនត្រឹមតែប៉ុណ្ណោះគេក៏ប្រើប្រាស់កំប្លោក ដើម្បីទាញ ឬស្រូបយកលោហៈធ្ងន់ (heavy metals) ពីភក់ ក្នុងការសម្អាតទឹកកខ្វក់ ឬសំណល់រាវ ក្នុងស្រះ ត្រពាំង ឬបឹងនានាផងដែរ៕កំប្លោក ឬ​ត្រកៀតប៉ោង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្ស​សត្វ​ - Rasmei  Kampuchea Daily