តារាសម្ដែងល្បីឈ្មោះ Song Hye Kyo និង Jennie សមាជិកក្រុម BLACKPINK បានបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅលើក្នុងកម្មវិធីកម្រាលព្រំក្រហម Met gala នៅសារមន្ទីរ Metropolitan Museum of Art ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដែលប្រព្រឹត្តិទៅដើមខែឧសភា នេះដែលប្រមូលផ្តុំដោយសិល្បករល្បីៗជាច្រើនចូលរួម។ មិនត្រឹមតែប៉ុណ្ណោះការជួបគ្នារវាងតារាស្រីទាំងពីរដួងនេះក៏កំពុងក្លាយជាប្រធានបទនៅលើបណ្តាញសង្គមកូរ៉េនិងអន្តរជាតិ ព្រមទាំងសរសើរថាសម្រស់អ្នកទាំងពីរស្រស់ស្អាតមិនធម្មតា។:max_bytes(150000):strip_icc():focal(749x0:751x2)/jennie-Kim-0501202314-70ed073bff6542449956f6f18a04f6a0.jpg)
កាលពីពេលកន្លងនៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ លេចពាក្យចចាមអារ៉ាមថា Jennie និង Rosé សមាជិក BLACKPINK នឹងមានវត្តមានក្នុងកម្មវិធី Met Gala ជាមួយគ្នាដែលបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ខណៈកាលពីឆ្នាំ២០២១ Rosé និង CL ក្លាយជាសិល្បករនារីកូរ៉េដំបូងមានវាសនាដើរលើកម្រាលព្រំកម្មវិធីនេះ។
ទោះយ៉ាងណា កម្មវិធីអន្តរជាតិនេះពុំមានវត្តមាន Rosé ដោយឃើញវត្តមាន Jennie ខណៈតួឯកស្រី Song Hye Kyo ក៏បង្ហាញវត្តមានក្នុងកម្មវិធីនេះផងដែរដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលថតរូបជាមួយគ្នាទៀតផង។
មិនត្រឹមតែវត្តមានរបស់តារាស្រីកូរ៉េពីររូបខាងលើនេះទេ ចំណែកឯតារាចម្រៀង Jackson Wang សមាជិក Got7 ក៏បានចូលរួមក្នុងកម្មវិធី Met Gala ២០២៣ នេះផងដែរ។
គួរបញ្ជាក់ថា កម្មវិធី Met Gala គឺជាកម្មវិធី បង្ហាញឈុត Fashion ប្លែកៗ ដែលភាគច្រើនប្រជុំដោយតារាល្បីៗប៉ែកអ៊ឺរ៉ុបចូលរួម ខណៈក្នុងឆ្នាំនេះមានវត្តមានដូចជា Rihanna និងស្វាមី , Cardi B, Gigi Hadid , Jennifer Lopez, Kylie Jenner និងតារាជាច្រើនរូបទៀតចូលរួម។ ក្នុងឆ្នាំនេះ កម្មវិធីខាងលើប្រារព្ធឡើងក្រោមប្រធានបទ “Karl Lagerfeld: A Line of Beauty” ដែលអ្នកចូលរួមទាំងអស់ត្រូវបាន ស្នើឱ្យតុបតែងខ្លួនយ៉ាងពិសេស និងឧទ្ទិសដល់អតីតអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីល្បាញ គឺលោក karl lagerfeld ដែលបានមរណភាពកាលពីឆ្នាំ ២០១៩៕










