Home Blog Page 1721

កន្លែងទាំង៦ ដែលមានហានិភ័យនៃកំដៅក្តៅបំផុតលើពិភពលោក

0

បរទេស៖ អ្នកស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោកបានកំណត់ថាប្រទេសអាហ្វហ្គានីស្ថាន(Afghanistan) ប៉ាពួញូហ្គីណេ(Papua New Guinea) និងអាមេរិកកណ្តាល(Central America) រួមទាំងហ្គាតេម៉ាឡា(Guatemala) ហុងឌូរ៉ាស(Honduras) និងនីការ៉ាហ្គា(Nicaragua) គឺជាកន្លែងដែលមានហានិភ័យនៃកម្តៅខ្ពស់បំផុត។
UN allocates $34.6 million to drought-affected Afghanistan - The Statesmanយោងតាមទស្សនាវដ្តី Nature Communications ដែលចុះនៅថ្ងៃទី២៥ ខែមេសា បានឱ្យដឹងថា ប្រទេសទាំងនេះគឺជាតំបន់ដែលងាយនឹងរងគ្រោះនៃកម្តៅខ្លាំងបំផុតលើលោក ដោយសារតែកំណើនប្រជាជន ការកាប់បំផ្លាញព្រៃឈើ និងជាតំបន់ដែលគ្មានទឹកផងដែរ។ ប្រទេសនេះមិនត្រឹមតែមានសក្តានុពលខ្ពស់ក្នុងការស៊ូទ្រាំនឹងកំដៅកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែផលវិបាកនឹងកាន់តែធ្ងន់ធ្ងរដោយសារតែការលំបាកដែលមានស្រាប់ ជាពិសេសចំពោះផលប៉ះពាល់នៃចំនួនប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងខ្វះលទ្ធភាពក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ថាមពលនៅមានកម្រិត ដែលបណ្តាលឱ្យកាត់បន្ថយការអត់ធ្មត់ចំពោះសីតុណ្ហភាពខ្ពស់។Here Are the Places Most at Risk From Record-Shattering Heat - The New York  Times

កំដៅខ្លាំងគឺជាគ្រោះធម្មជាតិដ៏កាចសាហាវបំផុតមួយ អាកាសធាតុក្តៅបង្កផលប៉ះពាល់អវិជ្ជមានលើទ្រង់ទ្រាយធំ វាកាត់បន្ថយគុណភាពខ្យល់ បង្កើនគ្រោះរាំងស្ងួត និងបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ ។ អាកាសធាតុក្តៅក៏ប៉ះពាល់ដល់សុខភាពមនុស្សផងដែរដូចជា អស់កម្លាំង ឈឺក្បាល វិលមុខ ក្អួត បាត់បង់ស្មារតី និងបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺដែលទាក់ទងនឹងបេះដូងធ្ងន់ធ្ងរ ឬអាចនាំឱ្យពិការ និងធ្វើឱ្យបាត់បង់ជីវិតផងដែរ។

កំដៅ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលពិភពលោកនៅតែបន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ របាយការណ៍នេះជំរុញឱ្យរដ្ឋាភិបាលជុំវិញពិភពលោករៀបចំខ្លួនសម្រាប់កំដៅដោយបង្កើតមជ្ឈមណ្ឌលត្រជាក់ និងកាត់បន្ថយម៉ោងធ្វើការរបស់កម្មករនៅខាងក្រៅ។ ក្រុមស្រាវជ្រាវបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវរៀបចំផែនការគ្រប់គ្រងកំដៅ និងជូនដំណឹងដល់សហគមន៍ និងការពារប្រជាជនដែលងាយនឹងរងគ្រោះ៕Opinion | What My Family and I Saw When We Were Trapped in China's Heat  Wave - The New York Times
ប្រភព៖vnexpress

ដំឡូងមី និង ម្សៅមី រកចំណូលបាន ២៨៥ លានដុល្លារ កើនជិត៣០ភាគរយធៀបនឹងឆ្នាំ២០២២

0

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញផលិតផលដំឡូងមី និងម្សៅមី ទៅក្រៅប្រទេសក្នុងត្រីមាសទី១ ឆ្នាំ២០២៣ របស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២៨៥ លានដុល្លារ កើនឡើងជិត ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ប្រមាណជាង ២២១ លានដុល្លារ។

បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់មានចំនួន ១៥៥ ២១០តោន ក្នុងនោះនាំចេញទៅវៀតណាម ១៣១ ៧១០តោន និងថៃ ២៣ ៥០០តោន។ ដោយឡែកម្សៅដំឡូងមី មានចំនួនជាង ១៤ ៧០១តោន ក្នុងនោះនាំចេញទៅចិនចំនួន ១៤ ៦៤២ តោន ជប៉ុនជាង២៥តោន អ៊ីតាលី ១៧តោន និងឥណ្ឌា១៧តោន។ ចំណែកការនាំចេញកាកសំណល់ដំឡូងមីវិញនាំចេញបាន៣៨ ២៥២តោន ដោយនាំទៅវៀតណាម ៣០ ៥០០តោន ,ថៃ ៧ ១០០តោន និងចិន ៦៥២តោន។ត្រីមាសទី១៖ កម្ពុជាសម្រេចការនាំចេញដំឡូងមី និងម្សៅមីមានតម្លៃជាង  ២៨៥លានដុល្លារ AMS Central

គួរបញ្ជាក់ថា វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ៦៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលផ្ដល់ចំណូលចន្លោះពី ៧០០លានដុល្លារ ទៅ ៨០០លានដុល្លារ នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ នេះជាការអះអាងរបស់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា៕ខេត្ត​ចំនួន​ ​១២​ ​កំពុង​ឆ្លង​មេរោគ​លើដំឡូងមី​ - Khmer Times

ស្តេចប្រដាល់ថៃ ប៊ូខាវមកដល់ទឹកដីខ្មែរហើយ

0

លោកប៊ូខាវ ឬក៏គេទទួលស្គាល់ថាជាស្តេចប្រដាល់ថៃនោះ បានធ្វើដំណើរមកដល់ទឹកដីកម្ពុជាហើយ ដោយក្នុងនាមលោកជាគណៈប្រតិភូមួយរូបដែលថៃបញ្ជូនមក។

តាមពិតទៅ ប្រសិនបើមិនមានភាពចម្រូងចម្រាស់រវាងគុនខ្មែរ និង Muay Thai នោះទេ លោកប៊ូខាវ នឹងធ្វើជាមន្ត្រីដឹកនាំកីឡាករប្រដាល់ថៃមកចូលរួមព្រឹត្តិការណ៍សុីហ្គេមនេះ តែដោយហេតុថាថៃមិនបានបញ្ចូនអត្តពលិកលើវិញ្ញាប្រដាល់នេះ ដូច្នេះលោកក៏ធ្វើជាគណៈប្រតិភូរបស់ថៃជំនួសវិញ៕

ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន ត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតហើយ

0
ឧកញ៉ា ជា សារ៉ន និងបក្ខពួក៨នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីបោកប្រាស់លុយប្រជាជនក្នុងការវិនិយោគដីឡូត៍ជិត៤០លានដុល្លារ។ ក្នុងនោះក្រោយមានការសម្រួបសម្រួលពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឧកញ៉ា ជា សារ៉ន ត្រូវទទួលបន្ទុកបំណុលសងធនាគារដែលប្រជាពលរដ្ឋខ្ចីមកវិនិយោគ ចំណែកអ្នកមិនមានការខ្ចីធនាគារ នឹងត្រូវសិក្សាបន្ថែមស្វែងរកដំណោះស្រាយ។
ដោយនៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ក្រុមលោកឧកញ្ញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ត្រូវបានចៅក្រមសើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពត៕

ច្បាស់ការហើយ! ជី ដេវីត ពុំមានវត្តមាននៅវិមាន ឈ្នះ ឈ្នះ ក្នុងកម្មវិធីតែមួយជាមួយ វណ្ណដា ឡើយ

0

កាលពីកន្លងមកមានការចែករំលែកជាច្រើនបន្ទាប់ពីមានរូបភាពមួយបង្ហាញថា តារាចម្រៀង ជី ដេវីត និង វណ្ណដា រួមជាមួយកំពូលតារាចម្រៀងជាច្រើនរូបទៀតនឹងមានវត្តមានក្នុងកម្មវិធី Beyond The Games’Days នៅវិមាន ឈ្នះ ឈ្នះ ខណៈពេលនេះទទួលបានដំណឹងផ្លូវការហើយថា ជី ដេវីត ពុំមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះទេ។May be an image of 1 person

តាមការបញ្ជាក់ពីផេក Beyond The Games បានបង្ហាញពីសិល្បករដែលត្រូវចូលរួមនៅក្នុងកម្មវិធី Beyond The Games’Days ដែលមានកម្មវិធីកម្សាន្តចម្រុះជាច្រើន ដោយមានកំពូលតារាចម្រៀងល្បីៗចូលរួមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , ម៉ាន់ វណ្ណដា ,មាស សុខសោភា , តន់ ច័ន្ទសីម៉ា ,ខេម , វណ្ណថាន, សាយ រួមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតនឹងមានវត្តមានលើឆាកតែមួយនៅវិមានឈ្នះ ឈ្នះ ខណៈពុំមានវត្តមានរបស់តារាចម្រៀង ជី ដេវីត នោះទេ ដែលជាព័ត៌មានផ្លូវការបញ្ជាក់នៅយប់ថ្ងៃទី២៧ ខែមេសា ព្រោះកន្លងមកមានការចែករំលែកថា ជី ដេវីត ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។May be an image of 1 person and standing

គួរបញ្ជាក់ថា Beyond The Games’Days រៀបចំឡើងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត។ មិនត្រឹមតែមានការប្រគំតន្រ្តីនោះទេ កម្មវិធីនេះក៏មានស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការតាំងបង្ហាញគំនូរអាស៊ាន ការតាំងបង្ហាញស្នាដៃគំនូរកុមារ ជាដើម ដែលធ្វើឡើងថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៤រសៀលតទៅ នៅវិមានឈ្នះ ឈ្នះ ដែលអាចឱ្យទស្សនិកជនចូលរួមដោយសេរី៕May be an image of 6 people

ចិនសង្ឃឹមថានឹងវ៉ាដាច់គេលើការនាំចេញរថយន្តចូលទីផ្សារអឺរ៉ុប

0

បរទេស៖ ទន្ទឹមនឹងមហិច្ឆិតាក្នុងការជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទ្វីបអឺរ៉ុប ប្រទេសចិនទំនងជានឹងវ៉ាដាច់ប្រទេសជប៉ុនក្នុងនាមជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។
នៅក្នុងកម្មវិធី Shanghai Auto Show 2023 ម៉ាករថយន្តចិនដែលកំពុងលេចធ្លោដូចជា ZEEKR, NETA និង HiPhi បានប្រកាសពីផែនការទៅកាន់ទ្វីបអឺរ៉ុបដែលគ្របដណ្តប់ដោយក្រុមហ៊ុនរថយន្តយក្សពិភពលោកដែលមានអាយុកាលយូរឆ្នាំមកហើយ។

ប្រសិនបើការព្យាករណ៍ត្រឹមត្រូវ ប្រទេសចិននឹងវ៉ាដាច់ប្រទេសជប៉ុន ដែលជាប្រទេសនាំចេញរថយន្តកំពូលរបស់ពិភពលោកទាក់ទងនឹងទិន្នផល។ នៅឆ្នាំ 2022 ការនាំចេញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជិត 8% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម 3.5 លានគ្រឿង។ ខណៈការនាំចេញរថយន្តរបស់ប្រទេសចិនបានកើនឡើងជាង 3 លានគ្រឿងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារភាពប្រសើរឡើងនៃការប្រកួតប្រជែងខ្សែសង្វាក់ផ្គត់ផ្គង់ គុណភាព បច្ចេកវិទ្យា និងម៉ាកយីហោរបស់ប្រទេសនេះ ។More Chinese carmakers set sights on European market-Xinhua

នៅឆ្នាំនេះ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានព្យាករណ៍ថា ការនាំចេញរថយន្តអាចឈានដល់ 4.5 លានគ្រឿងជាលើកដំបូង កើនឡើងជិត 30% ធៀបនឹង 3.11 លានគ្រឿងកាលពីឆ្នាំមុន។ ក្រុមហ៊ុនដំឡើងរថយន្តផ្សេងទៀតក៏យល់ស្របនឹងទស្សនៈនេះផងដែរ ដោយនិយាយថា ពួកគេត្រូវបានទាក់ទងដោយអ្នកចែកបៀបរទេសក្នុងអំឡុងពេលថ្ងៃនៃកម្មវិធី Shanghai Auto Show ឆ្នាំ 2023 ដែលចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការលក់រថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន។ ការលក់សរុបនៃរថយន្តសាំង និងរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនបានកើនឡើង 0.3 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ 1.59 លានគ្រឿងក្នុងខែមីនា នេះបើយោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន CPCA ។Chinese carmakers target more European sales with 5-star EVs | Tech News
លោក Jack Chen នាយកផ្នែកអភិវឌ្ឍន៍យុទ្ធសាស្ត្រនៅ Jetour ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរថយន្តអគ្គិសនីរបស់ Chery Automobile បាននិយាយថា ទស្សនវិស័យនៃការនាំចេញរថយន្តចិនគឺ “ភ្លឺខ្លាំង” ដោយផ្អែកលើការបញ្ជាទិញដែលខ្លួនបានទទួល។ លោកបានបញ្ជាក់ថា៖ «តួលេខនាំចេញពិតប្រាកដនឹងលើសពីការរំពឹងទុករបស់ទីផ្សារ ដោយមើលឃើញពីហេតុផល។ លោកបាននិយាយទៀតថា រថយន្តចិនត្រូវបានចាត់ទុកថាជាតម្លៃសមរម្យនៅក្នុងទីផ្សារមួយចំនួន ហើយរថយន្តចិនគឺមានប្រជាប្រិយភាពខ្លាំងណាស់ទាំងនៅអាស៊ីអាគ្នេយ៍ អាមេរិកខាងត្បូង និងអាហ្វ្រិក។ ប្រភព៖vnexpress

ភ្ញៀវទេសចរចិននាំគ្នាសម្រុកទៅកម្សាន្តនៅខេត្ត Guizhou (មានេះវីដេអូ)

0

ប្រទេសចិន ៖ ខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិនបានលើកកម្ពស់វិស័យទេសចរណ៍ក្នុងឱកាសបុណ្យថ្ងៃការងារប្រចាំឆ្នាំ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។ ភ្ញៀវទេសចរចិនជាច្រើននាក់បានកក់សំបុត្រតាមក្រុមហ៊ុនទេសចរណ៍នានាក្នុងរយៈពេល២សប្តាហ៍ មុនថ្ងៃឈប់សម្រាកយូរថ្ងៃមកដល់ ។ គេសង្កេតឃើញថា ភ្ញៀវទេសចរបាននាំគ្នាកក់បន្ទប់ស្នាក់នៅរហូតដល់៨០% ។Huangguoshu Falls | Guizhou, China | Attractions - Lonely Planet

ចាប់ពីដើមខែមេសា ឆ្នាំ២០២៣ មក ភ្ញៀវទេសចរចិនបានទៅកម្សាន្តនៅតំបន់ទឹកជ្រោះមួយកន្លែងឈ្មោះ Huangguoshu Waterfall ស្ថិតនៅទីក្រុង Anshun ។ ទឹកជ្រោះនៅទីនេះ ស្ថិតក្នុងចំណោមទឹកជ្រោះដ៏ធំបំផុតនៅតំបន់អាស៊ី ហើយមានភ្ញៀវទេសចរមកកម្សាន្តនៅទីនេះជាង១៦.០០០នាក់ក្នុង១ថ្ងៃ ។ គេរំពឹងថា ក្នុងថ្ងៃឈប់សម្រាកយូរថ្ងៃ ភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះជាង៣ម៉ឺននាក់ក្នុង១ថ្ងៃ ។

លើសពីនេះ ក្នុងភូមិបុរាណមួយឈ្មោះ Xijiang Qianhu Miao មានភ្ញៀវទេសចរមកដើរទស្សនាភាពស្រស់ស្អាតក្នុងភូមិ និងទស្សនានូវរបាំប្លែកៗដែលបង្ហាញពីវប្បធម៌ដ៏ល្បីល្បាញរបស់ក្រុមជនជាតិភាគតិច Miao ។Aerial China: Xijiang Qianhu Miao Village| CCTV English - YouTube

ធនធានទេសចរណ៍ដ៏សម្បូរបែប រួមទាំងមានទេសភាពធម្មជាតិប្លែកៗ ក៏ដូចជាវប្បធម៌របស់ជនជាតិភាគតិចបានធ្វើខេត្ត Guizhou បង្ហាញនូវមុខមាត់របស់ខ្លួន ជាមួយផលិតផលផ្នែកទេសចរណ៍ ព្រមទាំងបង្ហាញនូវព្រឹត្តិការណ៍ពិសេសដើម្បីផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ចំណែកនៅទីក្រុង Taijiang មន្ត្រីក្នុងទីក្រុងនេះកំពុងតែជំរុញផ្នែកទេសចរណ៍នៅជនបទ ដែលពោរពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាត ហើយអ្នកភូមិរស់នៅតាមបែបសាមញ្ញ ។ គេបានជំរុញឱ្យមានការផ្សព្វផ្សាយទេសចរណ៍បែបផ្ទះសំណាក់ និងបោះជំរំផងដែរ ដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ៕Tourism developed in China's Guizhou - Xinhua | English.news.cn

ប្រភព ៖ China Face

អ៊ាម វន្នី មិនគាំទ្រឱ្យ Admin ជីងចក់ អធិប្បាយបាល់ទាត់ស៊ីហ្គេម និងស្នើឱ្យក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញព្រោះមិនចង់ឱ្យប្រទេសជាតិអាម៉ាស់

0

តារាចម្រៀងមានឈ្មោះបោះសំឡេង អ៊ាម វន្នី បាននិយាយចំៗនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាលោកមិនគាំទ្រឱ្យលោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ មកអធិប្បាយបាត់ទាល់ព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ ប្រសិនមានភាពថ្លោះធ្លោយ មានតែភាពអាម៉ាស់ប៉ុណ្ណោះសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានេះ តារាចម្រៀងរូបនេះក៏សូមស្នើឱ្យថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញជ្រើសរើសអ្នកដែលស័ក្តិសមបំផុត ទាំងមានសមត្ថភាព និងភាពថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbxL1bAOVKi49Tuwlssd9vNQqQRWR0utEERMEzhYJf0wGy18v7zq4Vkwd9wul7ruL3ceaD4D71pL_4Fb9YQN_kHx25eEsUoCSwazQeN_yEUuXjKqz6zT8qXQcNUHL-Lue3ZeJecHQvRFVyno26N9UzSpR-ElzqPqdj9SqmdEUCFrr1lRVGd1uAEpmR/s1574/340911211_1983596941975600_277633326628494029_n.jpg

ដូចមហាជនជ្រាបមកហើយថា ថ្មីៗនេះមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមបន្ទាប់ពីទទួលដំណឹងថា លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ ជាអ្នកអធិប្បាយបាត់ទាត់ម្នាក់នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈពេលវេលានៃព្រឹត្តការណ៍ដ៏សំខាន់នេះកាន់តែកៀកមកដល់។ មិនត្រឹមតែមហាជនមិនពេញចិត្តតែប៉ុណ្ណោះទេ តារាចម្រៀង អ៊ាម វន្នី ក៏ចេញមុខមិនគាំទ្រជ្រើសរើសអ្នកអធិប្បាយខាងលើនេះមកអធិប្បាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFm3e_DATXp_LjhzNA-omZCiaKhGpRh-DmrRJYc0vhyv2g9G5o53VYz53wa9SkCRuzM4YVGfacVPwdmOJXOkGWGgSOmcJk5ZfnX7XpHCSSDCxIk39cWlQ3bW2Ym-y3D78IbIo3HuGgbvKvbd7UUioEWm8sSuO74Ux32aZSo3kEnCNou4YiFdbWIfv3/s2048/343649783_617301529983412_6427855505624161375_n.jpg

លោក អ៊ាម វន្នី បានសរសេររៀបរាប់នៅព្រឹកថ្ងៃទី២៨ ខែមេសា នេះថា «ឃើញថាហ្វេសប៊ុកផូសព្រោងព្រាតថាគាត់ជាអ្នកអត្ថាធិប្បាយក្នុងកម្មវិធីកីឡាស៊ីហ្គេមខាងមុខ តែភាពច្បាស់ការ១០០%ខ្ញុំមិនទាន់ដឹងទេ។
បើសិន ជាការពិតខ្ញុំមិនគាំទ្រទេ ក្នុងនាមជាជនរួមជាតិម្នាក់ ខ្ញុំមិនដែលស្អប់ឬមានបញ្ហាជាមួយគាត់ទេ ប៉ុន្តែអតីតភាពរបស់គាត់គឺពុំគួរទទួលបានឱកាសការងារនេះទេ ប្រទេសជិតខាងកំពុងតាមដានមើលយើងគ្រប់ជ្រុងជ្រោយ បើថ្លោះធ្លោយគឺមានតែអាម៉ាស់ប៉ុណ្ណោះ កិត្តិយសជាតិជារឿងសំខាន់ ជាង២០ឆ្នាំទៀតទើបមានឱកាសនេះម្តងទៀត។
បើជាការពិតខ្ញុំអំពាវនាវដល់ថ្នាក់ដឹកនាំក្នុងកិច្ចការងារនេះសិក្សាឡើងវិញដើម្បីជ្រើសអ្នកដែលស័ក្តិសមបំផុត ទាំងក្នុងដួងចិត្តមហាជន និង សមត្ថភាព និងភាពថ្លៃថ្នូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO3r7mHiT-ZXfOCXh9bqptfiWzZdoYU8V-_0T3WYL4Kif4OkPI_SrlokGWTJdV99BT6StPEzKT5nS8CVBqZOhrXYYEdCwV5BRIKS71VnwT-tjWE_L60nbxiBuAPtvYirAozMqweeNHjRwwmzTkPvfNRULL531WXfxeiUlA7LonVXykAJ5ZSrT23vpQ/s827/Capture%20(6).PNG

ការលើកឡើងរបស់ តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការគាំទ្រដែលមិនគួរជ្រើសរើសឱ្យ Admin ជីងចក់ មកអធិប្បាយឡើយ ខណៈមានមតិរិះគន់យ៉ាងណា សាមីខ្លួន Admin ជីងចក់ បានឡើងថា «គេមើលស្រាលយើងជារឿងរបស់គេ! ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាវាគ្មានអី្វដែលខ្ញុំមិនអាចធ្វើបាន»៕

លោកស្រី ធី សុវណ្ណថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ

0

យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេង​ទៀតរួមមាន៖ លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក ចាន់ គឿយ។

សូមជម្រាបផងដែរថា ក្រុងអរិយក្សត្រ គឺជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ៕

 

ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន

0

អ្នកលេងបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថានៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ផ្ទុះការវែកញែកយ៉ាងខ្លាំងបន្ទាប់ពី ប្រាសាទ ដាវីន ចេញបញ្ជាក់ថា អេឡិច ហ្សូរ៉ា មិនមែនឪពុករបស់កូនស្រី ឌី សូនិត្តា ឡើយ។ រឿងក្តៅដូចបាយពុះនេះ ឌី សូនិត្តា មិននៅស្ងៀមដូចគ្នាចេញបកស្រាយជាសំណេរជូនមហាជនទាំងយប់ ខណៈ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន។

ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ ឌី សូនិត្តា ចេញមកបញ្ជាក់ជូនមហាជនទាំងយប់ព្រោះមិនអាចទ្រាំមើលគេយកកូនស្រី និងខ្លួន ធ្វើជាប្រធានបទ ទាំងកន្លងមកនាងមិនដែលមានរឿងជាមួយ ប្រាសាទ ដាវីន សូម្បីម្តងទោះបីកន្លងមក ប្រាសាទ ដាវីន ធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះ នាងរក្សានៅភាពស្ងៀមស្ងាត់ តែបែរជាវាយប្រហារនាងដោយចំហថែមទាំងយកកូនស្រីខ្លួនទៅពាក់ព័ន្ធទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaEww5eNyNFhQnymaZic31Rg7b7bMyvA5oXpEoFqDP8pm6cV0xHuVGzFLvtqrBTssEAwnFWoD9zMcVCxzX3p_APCgVHEVc4e-qB94-Q0q-mcMBuQZGgKwUxnzWpGJwxjTETWDFLyDvzXLexzbiqcPqdpF3L5CQMNhAtyuTRKEerWpqQVtCxJ3XqCwe/s2048/image_2023-04-28_09-30-30.png

ឌី សូនិត្តា បកស្រាយទៀតថា ទោះបីជាកូនស្រីនាង ជាកូនរឺមិនមែនកូនរបស់ អេឡិច ហ្សូរ៉ា ក៏ដោយនៅតែជាកូនរបស់នាង សំខាន់នាងមានទំនួលខុសត្រូវបែបណាខ្លះចំពោះកូននាង។ តារាស្រីរូបនេះ បានផ្តាំទៅ ប្រាសាទ ដាវីន ទៀតថា ខ្លួនមិនមែនជាមនុស្សទម្លាប់យករឿងមិនល្អដើម្បីល្បីដែរ និងចោទសំណួរទៅភាគីម្ខាងទៀតថា មិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុ។ បន្ថែមលើនេះ សូនិត្តា ក៏បានបញ្ជាក់ទៀតថាចាប់ពីពេលនេះ កូនស្រីជារបស់នាងតែម្នាក់មិនមានឪពុកទេ ហើយអេឡិច ហ្សូរ៉ា ក៏មិនត្រូវជាអ្វីនឹងនាង និងកូននាងដែរ កូនស្រីនាងគ្មានឪពុកតាំងពីដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHdoE-CADhY7H3jQ1KQpzlKy-sLme0w-W7tSzHJ99RxCGpuPz5W-eIXOFeyTe3Ox1m9DuOAXjADyvW6sFSRSA87NQ3f2wh-A4kFM3aXHzhyRBap4zZhvUY5nVFVPn6Z4YUaikoSkbLkQ-uatFoZCvaOGQ5v-iIDQiRt4uJkuqSyaZs-1w4jaaeIf_k/s2048/342996917_1428939301252232_8262448253033067659_n%20(2).jpg

មិនត្រឹមតែមានការបកស្រាយតែប៉ុណ្ណោះទេ តែ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន ដោយ ឌី សូនិត្តា បាន add Story ថា «នៅសុខៗគេមកបរិហារកេរ្តិ៍ ហើយ បំភ្លើសជាសារធារណៈពីកូនស្រីខ្ញុំ គាត់ជាតារាទៀត គាត់និយាយការពិតខ្ញុំអត់ខឹងទេ តែនេះបន្ថែមទាល់តែលើសចូលដល់បទ ព្រហ្មទណ្ឌហើយ។ បងសាង បងចាំទទួលផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdmppciYBvat9JjxEt_xx4YkwSNqj2VNrH4UsHBfqzV6tuSlrVx2FTnUe4bKejGL4NurVetkDU9a6cWmJNN5MCK2HUWbC1F997m1MGqsmjc5NRlCj_xjtbCyVbRjyRFP2IPXkY6le2A20P7ZBhDiTMUhtWLP57Np0DaSV3XuZ4BKu0vBdX_3BBm0PQ/s1280/photo_2023-04-28_08-57-11.jpg

គួរបញ្ជាក់ផងដែរថា ជុំវិញរឿងក្តៅគគុកនេះ ប្រាសាទ ដាវីន បានចេញមកទម្លាយថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកកូនស្រីរបស់ ឌី សូនិត្តា នឹងចង់ឱ្យ អេឡិច ហ្សូរ៉ា ចេញមកបកស្រាយការពិតព្រោះចង់ឃើញពីភាពសម្តែងបន្តទៀត ក្រោយ ឌី សូនិត្តា និយាយថាមិនស្តាយក្រោយដែលស្ពាយឈ្មោះមេម៉ាយត្រូវមើលថែកូនស្រីតែម្នាក់ឯង៕