បរទេស៖ អ្នកស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោកបានកំណត់ថាប្រទេសអាហ្វហ្គានីស្ថាន(Afghanistan) ប៉ាពួញូហ្គីណេ(Papua New Guinea) និងអាមេរិកកណ្តាល(Central America) រួមទាំងហ្គាតេម៉ាឡា(Guatemala) ហុងឌូរ៉ាស(Honduras) និងនីការ៉ាហ្គា(Nicaragua) គឺជាកន្លែងដែលមានហានិភ័យនៃកម្តៅខ្ពស់បំផុត។
UN allocates $34.6 million to drought-affected Afghanistan - The Statesmanយោងតាមទស្សនាវដ្តី Nature Communications ដែលចុះនៅថ្ងៃទី២៥ ខែមេសា បានឱ្យដឹងថា ប្រទេសទាំងនេះគឺជាតំបន់ដែលងាយនឹងរងគ្រោះនៃកម្តៅខ្លាំងបំផុតលើលោក ដោយសារតែកំណើនប្រជាជន ការកាប់បំផ្លាញព្រៃឈើ និងជាតំបន់ដែលគ្មានទឹកផងដែរ។ ប្រទេសនេះមិនត្រឹមតែមានសក្តានុពលខ្ពស់ក្នុងការស៊ូទ្រាំនឹងកំដៅកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែផលវិបាកនឹងកាន់តែធ្ងន់ធ្ងរដោយសារតែការលំបាកដែលមានស្រាប់ ជាពិសេសចំពោះផលប៉ះពាល់នៃចំនួនប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងខ្វះលទ្ធភាពក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ថាមពលនៅមានកម្រិត ដែលបណ្តាលឱ្យកាត់បន្ថយការអត់ធ្មត់ចំពោះសីតុណ្ហភាពខ្ពស់។Here Are the Places Most at Risk From Record-Shattering Heat - The New York  Times

កំដៅខ្លាំងគឺជាគ្រោះធម្មជាតិដ៏កាចសាហាវបំផុតមួយ អាកាសធាតុក្តៅបង្កផលប៉ះពាល់អវិជ្ជមានលើទ្រង់ទ្រាយធំ វាកាត់បន្ថយគុណភាពខ្យល់ បង្កើនគ្រោះរាំងស្ងួត និងបង្កើនហានិភ័យនៃភ្លើងឆេះព្រៃ ។ អាកាសធាតុក្តៅក៏ប៉ះពាល់ដល់សុខភាពមនុស្សផងដែរដូចជា អស់កម្លាំង ឈឺក្បាល វិលមុខ ក្អួត បាត់បង់ស្មារតី និងបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺដែលទាក់ទងនឹងបេះដូងធ្ងន់ធ្ងរ ឬអាចនាំឱ្យពិការ និងធ្វើឱ្យបាត់បង់ជីវិតផងដែរ។

កំដៅ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតនឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលពិភពលោកនៅតែបន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ របាយការណ៍នេះជំរុញឱ្យរដ្ឋាភិបាលជុំវិញពិភពលោករៀបចំខ្លួនសម្រាប់កំដៅដោយបង្កើតមជ្ឈមណ្ឌលត្រជាក់ និងកាត់បន្ថយម៉ោងធ្វើការរបស់កម្មករនៅខាងក្រៅ។ ក្រុមស្រាវជ្រាវបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវរៀបចំផែនការគ្រប់គ្រងកំដៅ និងជូនដំណឹងដល់សហគមន៍ និងការពារប្រជាជនដែលងាយនឹងរងគ្រោះ៕Opinion | What My Family and I Saw When We Were Trapped in China's Heat  Wave - The New York Times
ប្រភព៖vnexpress