អ្នកលេងបណ្តាញសង្គមមួយចំនួនជ្រាបមកហើយថានៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ផ្ទុះការវែកញែកយ៉ាងខ្លាំងបន្ទាប់ពី ប្រាសាទ ដាវីន ចេញបញ្ជាក់ថា អេឡិច ហ្សូរ៉ា មិនមែនឪពុករបស់កូនស្រី ឌី សូនិត្តា ឡើយ។ រឿងក្តៅដូចបាយពុះនេះ ឌី សូនិត្តា មិននៅស្ងៀមដូចគ្នាចេញបកស្រាយជាសំណេរជូនមហាជនទាំងយប់ ខណៈ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន។

ម្ចាស់ពាន I Am a Singer Cambodia រដូវកាលទី៣ ឌី សូនិត្តា ចេញមកបញ្ជាក់ជូនមហាជនទាំងយប់ព្រោះមិនអាចទ្រាំមើលគេយកកូនស្រី និងខ្លួន ធ្វើជាប្រធានបទ ទាំងកន្លងមកនាងមិនដែលមានរឿងជាមួយ ប្រាសាទ ដាវីន សូម្បីម្តងទោះបីកន្លងមក ប្រាសាទ ដាវីន ធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះ នាងរក្សានៅភាពស្ងៀមស្ងាត់ តែបែរជាវាយប្រហារនាងដោយចំហថែមទាំងយកកូនស្រីខ្លួនទៅពាក់ព័ន្ធទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaEww5eNyNFhQnymaZic31Rg7b7bMyvA5oXpEoFqDP8pm6cV0xHuVGzFLvtqrBTssEAwnFWoD9zMcVCxzX3p_APCgVHEVc4e-qB94-Q0q-mcMBuQZGgKwUxnzWpGJwxjTETWDFLyDvzXLexzbiqcPqdpF3L5CQMNhAtyuTRKEerWpqQVtCxJ3XqCwe/s2048/image_2023-04-28_09-30-30.png

ឌី សូនិត្តា បកស្រាយទៀតថា ទោះបីជាកូនស្រីនាង ជាកូនរឺមិនមែនកូនរបស់ អេឡិច ហ្សូរ៉ា ក៏ដោយនៅតែជាកូនរបស់នាង សំខាន់នាងមានទំនួលខុសត្រូវបែបណាខ្លះចំពោះកូននាង។ តារាស្រីរូបនេះ បានផ្តាំទៅ ប្រាសាទ ដាវីន ទៀតថា ខ្លួនមិនមែនជាមនុស្សទម្លាប់យករឿងមិនល្អដើម្បីល្បីដែរ និងចោទសំណួរទៅភាគីម្ខាងទៀតថា មិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុ។ បន្ថែមលើនេះ សូនិត្តា ក៏បានបញ្ជាក់ទៀតថាចាប់ពីពេលនេះ កូនស្រីជារបស់នាងតែម្នាក់មិនមានឪពុកទេ ហើយអេឡិច ហ្សូរ៉ា ក៏មិនត្រូវជាអ្វីនឹងនាង និងកូននាងដែរ កូនស្រីនាងគ្មានឪពុកតាំងពីដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHdoE-CADhY7H3jQ1KQpzlKy-sLme0w-W7tSzHJ99RxCGpuPz5W-eIXOFeyTe3Ox1m9DuOAXjADyvW6sFSRSA87NQ3f2wh-A4kFM3aXHzhyRBap4zZhvUY5nVFVPn6Z4YUaikoSkbLkQ-uatFoZCvaOGQ5v-iIDQiRt4uJkuqSyaZs-1w4jaaeIf_k/s2048/342996917_1428939301252232_8262448253033067659_n%20(2).jpg

មិនត្រឹមតែមានការបកស្រាយតែប៉ុណ្ណោះទេ តែ ឌី សូនិត្តា អាចឈានដល់ប្រព័ន្ធផ្លូវច្បាប់ជាមួយ ប្រាសាទ ដាវីន ដោយ ឌី សូនិត្តា បាន add Story ថា «នៅសុខៗគេមកបរិហារកេរ្តិ៍ ហើយ បំភ្លើសជាសារធារណៈពីកូនស្រីខ្ញុំ គាត់ជាតារាទៀត គាត់និយាយការពិតខ្ញុំអត់ខឹងទេ តែនេះបន្ថែមទាល់តែលើសចូលដល់បទ ព្រហ្មទណ្ឌហើយ។ បងសាង បងចាំទទួលផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdmppciYBvat9JjxEt_xx4YkwSNqj2VNrH4UsHBfqzV6tuSlrVx2FTnUe4bKejGL4NurVetkDU9a6cWmJNN5MCK2HUWbC1F997m1MGqsmjc5NRlCj_xjtbCyVbRjyRFP2IPXkY6le2A20P7ZBhDiTMUhtWLP57Np0DaSV3XuZ4BKu0vBdX_3BBm0PQ/s1280/photo_2023-04-28_08-57-11.jpg

គួរបញ្ជាក់ផងដែរថា ជុំវិញរឿងក្តៅគគុកនេះ ប្រាសាទ ដាវីន បានចេញមកទម្លាយថា អេឡិច ហ្សូរ៉ា មិនមែនជាឪពុកកូនស្រីរបស់ ឌី សូនិត្តា នឹងចង់ឱ្យ អេឡិច ហ្សូរ៉ា ចេញមកបកស្រាយការពិតព្រោះចង់ឃើញពីភាពសម្តែងបន្តទៀត ក្រោយ ឌី សូនិត្តា និយាយថាមិនស្តាយក្រោយដែលស្ពាយឈ្មោះមេម៉ាយត្រូវមើលថែកូនស្រីតែម្នាក់ឯង៕