ប្រទេសចិន ៖ ខេត្ត Guizhou ស្ថិតនៅភាគនិរតីនៃប្រទេសចិនបានលើកកម្ពស់វិស័យទេសចរណ៍ក្នុងឱកាសបុណ្យថ្ងៃការងារប្រចាំឆ្នាំ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ។ ភ្ញៀវទេសចរចិនជាច្រើននាក់បានកក់សំបុត្រតាមក្រុមហ៊ុនទេសចរណ៍នានាក្នុងរយៈពេល២សប្តាហ៍ មុនថ្ងៃឈប់សម្រាកយូរថ្ងៃមកដល់ ។ គេសង្កេតឃើញថា ភ្ញៀវទេសចរបាននាំគ្នាកក់បន្ទប់ស្នាក់នៅរហូតដល់៨០% ។Huangguoshu Falls | Guizhou, China | Attractions - Lonely Planet

ចាប់ពីដើមខែមេសា ឆ្នាំ២០២៣ មក ភ្ញៀវទេសចរចិនបានទៅកម្សាន្តនៅតំបន់ទឹកជ្រោះមួយកន្លែងឈ្មោះ Huangguoshu Waterfall ស្ថិតនៅទីក្រុង Anshun ។ ទឹកជ្រោះនៅទីនេះ ស្ថិតក្នុងចំណោមទឹកជ្រោះដ៏ធំបំផុតនៅតំបន់អាស៊ី ហើយមានភ្ញៀវទេសចរមកកម្សាន្តនៅទីនេះជាង១៦.០០០នាក់ក្នុង១ថ្ងៃ ។ គេរំពឹងថា ក្នុងថ្ងៃឈប់សម្រាកយូរថ្ងៃ ភ្ញៀវទេសចរនឹងមកកម្សាន្តនៅទីនេះជាង៣ម៉ឺននាក់ក្នុង១ថ្ងៃ ។

លើសពីនេះ ក្នុងភូមិបុរាណមួយឈ្មោះ Xijiang Qianhu Miao មានភ្ញៀវទេសចរមកដើរទស្សនាភាពស្រស់ស្អាតក្នុងភូមិ និងទស្សនានូវរបាំប្លែកៗដែលបង្ហាញពីវប្បធម៌ដ៏ល្បីល្បាញរបស់ក្រុមជនជាតិភាគតិច Miao ។Aerial China: Xijiang Qianhu Miao Village| CCTV English - YouTube

ធនធានទេសចរណ៍ដ៏សម្បូរបែប រួមទាំងមានទេសភាពធម្មជាតិប្លែកៗ ក៏ដូចជាវប្បធម៌របស់ជនជាតិភាគតិចបានធ្វើខេត្ត Guizhou បង្ហាញនូវមុខមាត់របស់ខ្លួន ជាមួយផលិតផលផ្នែកទេសចរណ៍ ព្រមទាំងបង្ហាញនូវព្រឹត្តិការណ៍ពិសេសដើម្បីផ្តល់បទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ចំណែកនៅទីក្រុង Taijiang មន្ត្រីក្នុងទីក្រុងនេះកំពុងតែជំរុញផ្នែកទេសចរណ៍នៅជនបទ ដែលពោរពេញទៅដោយធម្មជាតិដ៏ស្រស់ស្អាត ហើយអ្នកភូមិរស់នៅតាមបែបសាមញ្ញ ។ គេបានជំរុញឱ្យមានការផ្សព្វផ្សាយទេសចរណ៍បែបផ្ទះសំណាក់ និងបោះជំរំផងដែរ ដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ ៕Tourism developed in China's Guizhou - Xinhua | English.news.cn

ប្រភព ៖ China Face