Home Blog Page 1720

ថៃជាប់ចំណាត់ថ្នាក់ទី១លើពិភពលោកខាងនាំចេញស្រោមអនាម័យ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៨ ខែមេសា សារព័ត៌មាន Bloomberg រាយការណ៍ថា ប្រទេសថៃនៅតែជាប់ចំណាត់ថ្នាក់លេខ១ លើការនាំចេញស្រោមអនាម័យច្រើនបំផុតក្នុងពិភពលោក ។ តាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា កាលពីឆ្នាំ២០២២ ការនាំចេញស្រោមអនាម័យរបស់ថៃ ស្មើនឹងទឹកប្រាក់២៧២.៣លានដុល្លារអាមេរិក ឬស្មើជាង៩,៣ពាន់លានបាត ខណៈប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម គឺជាអតិថិជននាំចូលស្រោមអនាម័យច្រើនបំផុតពីថៃ ។

ប្រទេសថៃបាននាំចេញស្រោមអនាម័យទៅកាន់ក្រៅប្រទេសស្មើនឹង៤៤% នៃទីផ្សារពិភពលោក ខណៈនៅឆ្នាំ២០២១ ការនាំចេញស្រោមអនាម័យស្មើត្រឹម៤៣,៧% ប៉ុណ្ណោះ ។ ចំណែកការនាំជ័រកៅស៊ូ និងផ្លែឈើ គឺតិចជាង១០% នៃការនាំចេញទំនិញសរុបរបស់ថៃ ។ រដ្ឋាភិបាលសង្ឃឹមថា ការនាំចេញទំនិញនឹងទទួលបានការពេញនិយមកាន់តែខ្លាំងពីក្រៅប្រទេសក្នុងឆ្នាំ២០២៣ នេះ ស្របពេលតម្រូវការទំនិញនៅលើពិភពលោកធ្លាក់ចុះ បានធ្វើឱ្យការនាំចេញទំនិញថៃនៅខែមីនា ឆ្នាំ២០២៣ ធ្លាក់ចុះ៤,២% បើធៀបនឹងឆ្នាំ២០២១ ។In Thailand the shy get their condoms at the bank | Reuters

ទោះយ៉ាងណា ក្រៅពីការនាំចេញស្រោមអនាម័យហើយ ថៃនៅតែកាន់តំណែងជាប្រទេសនាំចេញទុរេនច្រើនបំផុតនៅលើពិភពលោកផងដែរ ។ ការនាំចេញទុរេនរបស់ថៃទៅក្រៅប្រទេស គឺស្មើនឹងទឹកប្រាក់៣,២២ពាន់លានដុល្លារអាមេរិក ។ ប៉ុន្តែការនាំចេញទុរេនរបស់ថៃបានធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២១ ដោយសារប្រទេសវៀតណាមក៏បាននាំចេញទុរេនទៅចិនដែរ ខណៈចិនជាប្រទេសទិញទុរេនច្រើនពីថៃ ។

ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថ្លែងថា ៖ «អ្នកនាំចេញត្រូវតែប្រុងប្រយ័ត្ន ដោយសារយើងកំពុងប្រឈមនឹងការបែងចែកទីផ្សារជាមួយប្រទេសផ្សេងៗ ។ ម្យ៉ាងទៀត ប្រទេសថៃបានពឹងផ្អែកលើទីផ្សារចិនខ្លាំងពេក» ៕ซื้อออนไลน์ Onetouch Condom (บรรจุ 3ชิ้น/กล่อง) ถุงยางอนามัย วันทัช ทุกรุ่น  ขนาด 49 - 56 มม. One touch ប្រភព ៖ The standard

ប្រទះឃើញសា.ក.ស.ពត្រីឆ្លាម Hammerhead ដែលកំពុងមានផ្ទៃពោះជាមួយនិងកូន៤០ក្បាល

0

អាមេរិក៖ ត្រីឆ្លាមក្បាលញញួរប្រវែងជាង 4m បានបោកបក់លើច្រាំងជាមួយនឹងកូនត្រីចំនួន 40 ក្បាលនៅក្នុងពោះរបស់វា ដោយក្រុមអ្នកស្រាវជ្រាវមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យវាងាប់នោះទេ។
ត្រីឆ្លាមក្បាលញញួរ Hammerhead ត្រូវបានគេរកឃើញនៅថ្ងៃទី 20 ខែមេសា នៅក្នុងទឹករាក់ក្បែរឆ្នេរ Orange ។ អ្នកធ្វើដំណើរមួយក្រុមបានទាញត្រីឆ្លាមដែលគ្មានជីវិតនោះមកលើឆ្នេរ ហើយទាក់ទងទៅក្រុមធនធានឆ្នេររបស់ទីក្រុងដើម្បីប្រមូលសាកសព។Critically endangered great hammerhead shark found dead on Alabama beach  was pregnant with 40 pups | Fox News

អាជ្ញាធរបានទាក់ទងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Mississippi’s Marine Fisheries Ecology (MFE) ក្រុមការងារបានធ្វើកោសល្យវិច័យលើសត្វនេះនៅថ្ងៃបន្ទាប់។ ពួកគេបានរកឃើញថាពោះរបស់ត្រីឆ្លាមមានកូនត្រីចំនួន 40 ក្បាល ដែលកូនត្រីនីមួយៗមានប្រវែងប្រហែល 0.4 ម៉ែត្រ ពួកគេក៏បានបញ្ជូនសំណាកឆ្អឹងខ្នង ជាលិកាសាច់ដុំ និងព្រុយរបស់សត្វសម្រាប់ការវិភាគបន្ថែមនៅក្នុងមន្ទីរពិសោធន៍ ដោយពួកគេបានរកឃើញថាក្រពះរបស់ត្រីឆ្លាមគឺទទេអំឡុងពេលមានផ្ទៃពោះដូច្នេះហើយទើបវាងាប់។

ត្រីឆ្លាម Hammerhead ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅលើពិភពលោក នេះបើយោងទៅតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិក្នុងបញ្ជីក្រហម។ អ្នកស្រាវជ្រាវជឿថាចំនួននៃប្រភេទសត្វនេះកំពុងថយចុះពីមួយឆ្នាំទៅមួយឆ្នាំដោយសារគ្មានចំណី៕ Critically endangered hammerhead shark found dead on US beach was pregnant  with 40 pupsប្រភព៖vnexpress

ពលរដ្ឋចិនរស់នៅជនបទកាក់កបនឹងរបរដាំស្លឹកតែ

0

ប្រទេសចិន ៖ ហ្វូអាន (Fu an) ជាតំបន់ល្បីល្បាញមួយខាងដាំដុះស្លឹកតែរបស់ប្រទេសចិនតាំងពីសម័យបុរាណមក ។ បច្ចុប្បន្ន ពលរដ្ឋរស់នៅក្នុងតំបន់នេះទទួលបានប្រាក់ចំណូលស្មើ៤០% ពីការប្រកបរបរដាំស្លឹកតែ ។

នៅពេលគេដើរទៅក្នុងភូមិថានយ៉ាង ដែលល្បីល្បាញខាងផលិតតែអស់រយៈពេលរាប់រយឆ្នាំមកហើយនោះ គេនឹងបានឃើញចម្ការតែដ៏ធំទូលាយក្នុងភូមិនេះ ។ កាលពីឆ្នាំ១៩១៥ តែក្រហម «ថានយ៉ាងគុងហ្វូ» បានទទួលមេដាយមាសពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ។ ក្រោយមកទៀត វាបានក្លាយជាភេសជ្ជៈពេញនិយមមួយនៅតំបន់អឺរ៉ុបនាសម័យនោះ ។10 Facts About Rural Poverty in China - The Borgen Project

មេដឹកនាំប្រទេសចិន លោក ស៊ី ជិនពីង បានផ្តល់ភាពសំខាន់ទៅលើការទទួលមរតកវប្បធម៌ស្លឹកតែពីដូនតា ខណៈគេបាននិយាយពីតែរបស់ចិនជាច្រើននៅក្រៅប្រទេស ។ ពេលកាន់តំណែងនៅខេត្តហុកកៀន លោក ស៊ី ជិនពីង បានទៅទស្សនាកម្មវិធីផ្សេងៗក្នុងភូមិថានយ៉ាងចំនួន៤លើក ។ លោកបានស្នើឱ្យគេផ្តល់ភាពសំខាន់ ការពារ អភិវឌ្ឍន៍ និងបង្កើនការផ្សព្វផ្សាយតែក្រហមថានយ៉ាងរបស់ចិនឱ្យគេស្គាល់កាន់តែច្រើន ហើយបង្ហាញតែនេះនៅក្នុងទីផ្សារចិន និងពិភពលោកផងដែរ ។

ជាមួយការអភិវឌ្ឍរយៈពេលជាង៣០ឆ្នាំ បច្ចុប្បន្ន តែក្រហមថានយ៉ាងគុងហ្វូបានបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗជាបន្តបន្ទាប់ទាំងនៅប្រទេសចិន និងក្រៅប្រទេស ។ តែក្រហមថានយ៉ាងគុងហ្វូទទួលបានរង្វាន់យ៉ាងច្រើន ជាក់ស្តែង នៅឆ្នាំ២០១៣ តែប្រភេទនេះទទួលបានមេដាយមាសម្តងទៀតពីកម្មវិធីពិព័រណ៍អន្តរជាតិ Panama ៕Youths the conduit for rural revitalization | United Nations in China ប្រភព ៖ China Face

សម្តេចតេជោ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើឱ្យអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត

0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ បានថ្លែងថា «កម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើអោយអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត» ក្នុងនោះសម្តេចក៏អំពាវនាវឱ្យប្រជាជនកម្ពុជាត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា។ នេះបើតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq0YNIlkkqhJz9tGd21cUNPFITMTG-jcXGB54mK6KL3E2jVVmNNj7LR_gL2y8Oh23UZHU8jZTqEAfmPwxJ0ZdC03bJpptXGC1VIvAyVncL5xOiVCJMNsNF_G7viUwnN91tns39XphDmsFk6P0vliszSGgEW01EvWRr8nEW68sjJmbRmNkxgl-hN3o9/s1600/343478922_782998600201076_4149688713789541963_n.jpg
ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា «នៅក្នុងព្រឹត្តការណ៍ស៊ីហ្កេមទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើអោយអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត ។ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និង ត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា – អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាពេលប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី ២៨ មេសា ២០២៣»។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចជា៖
១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២-បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ67o5feQdltySTLHDPeIhcpPkQlQNaY_deq0qeB2dc3KTp5T_FD75txAeMAExhnOaaDICML8syQTv36BzLtJcYZF4g-2-vYSnjiZb5LphSnd63T3aVugKjlza_JtBC-V2cUkDLbVAfVFwBh0lXtsTUuZcBmLxuek17d93HRSPP480bvtPidUxqIQx/s672/Capture%20(5).PNG

ទីតាំងទាំង១២នៅខេត្តសៀមរាបដែលផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ស៊ីហ្គេម

0

រដ្ឋបាលខេត្តសៀមរាបបានប្រកាសជាផ្លូវការទីតាំងទាំង១២ ដែលរៀបចំផ្សាយបន្តផ្ទាល់
នូវការប្រកួតកីឡា និងព្រឹត្តិការណ៍សំខាន់ៗ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ទីតាំងទាំង១២មានដូចខាងក្រោម៖
១- ក្រុងសៀមរាប ៖ រៀបចំបញ្ចាំង នៅសួនច្បារខាងជើងស្ពានថ្មព្រះរាជដំណាក់ តាមរយៈផ្ទាំងLED អមដោយការរៀបចំតាំងពិព័រណ៍ និងការប្រគំតន្តី
២-ស្រុកស្វាយលើ ៖ រៀបចំបញ្ចាំង នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយលើ ស្ថិតនៅ ក្នុងភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ
៣-ស្រុកជីក្រែង ៖ រៀបចំបញ្ចាំង នៅទីតាំងស្រះទឹក សម្តេចតេជោ ហ៊ុន សែន ក្នុងករណី មានភ្លៀងធ្លាក់នឹងប្ដូរមកចាក់បញ្ចាំងនៅទីតាំងសាលាស្រុកវិញ
៤-ស្រុកបន្ទាយស្រី ៖ រៀបចំបញ្ចាំង នៅសួនច្បារចំណុចផ្លូវបំបែកខាងត្បូងផ្សារបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី
៥-ស្រុកក្រឡាញ់ ៖ រៀបចំបញ្ចាំង នៅក្នុងបរិវេណសាលាស្រុកក្រឡាញ់ ស្ថិតនៅភូមិ កំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់
៦-ស្រុកវ៉ារិន៖ រៀបចំបញ្ចាំង នៅបរិវេណខាងមុខសាលាស្រុកវ៉ារិន ស្ថិតនៅក្នុងភូមិ កញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន

៧-ស្រុកស្រីស្នំ៖ រៀបចំបញ្ចាំង នៅទីធ្លាខាងមុខសាលាស្រុកស្រីស្នំ ស្ថិតនៅភូមិជ្រោយ- នាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ (ជាប់ផ្លូវជាតិលេខ៦៨)
៨-ស្រុកសូទ្រនិគម ៖រៀបចំបញ្ចាំង នៅទីតាំងខាងមុខផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម
៩-ស្រុកពួក ៖រៀបចំបញ្ចាំង នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតនៅក្នុងភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក

១០-ស្រុកអង្គរជុំ៖រៀបចំបញ្ចាំង នៅបរិវេណសាលាស្រុកអង្គរជុំ ស្ថិតនៅភូមិក្បាល ឃុំចារឈូក ស្រុកអង្គរជុំ
១១- ស្រុកអង្គរធំ៖ រៀបចំបញ្ចាំង នៅក្នុងបរិវេណសាលាឃុំពាក់ស្នែង ក្បែរផ្សារ ចង្ក្រានរយស្ថិតនៅក្នុងភូមិពាក់ស្វែងថ្មី ឃុំពាក់ស្នែងស្រុកអង្គរធំ
១២- ស្រុកប្រាសាទបាគង ៖ រៀបចំបញ្ចាំង នៅបរិវេណសាលាស្រុកប្រាសាទបាតង ស្ថិតនៅ ក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcaq7UXkwrILU3V2ZhoGt7p7_srLCH2GMKCk-h0oEwuAE-i0Y4tMRQDWAdiw3nB4sFVTtsbEJuJobzv_ViXdr3oJSD6psjwqIwugyGqtb7jkLtS_CDVdTQgX2P61EAM-MutyDKQUfUbM86K_Ct-Ja834jNb3dSgtmJsYeVkV8xQjpeU-FrNfYaJCS/s1280/343608882_945429913345026_3996593566461372395_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJakrJNt1fD3GWPpSSfS3hf-Mng722SfuS4I-cssSQ-Z5SqYSgNYcSqgdEVJG5FVWypDbIXvyD0SmAvdULKMiNybj2ZefsVjsyNatXunL7YfJSBeu9xYVRYi42qKBSNSR0-bGwCE31StWACA1vGqXETx-kmi9BS2n8jqd956t2HS2EjH0XZg85eLQs/s1280/343642002_1565267443884904_792215069888233119_n.jpg

ស៊ីហ្គេម៖ រដ្ឋបាលរាជធានីភ្នំពេញណែនាំ៨ចំណុចចូលរួមលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យ

0

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសម្រេចរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំ៨ចំណុច នៅថ្ងៃទី២៨ ខែមេសា នេះដើម្បីចូលរួមកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាតក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពី ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមានដូចជា៖
១- គ្រប់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌល កម្សាន្ត សំណង់បុរី មូលដ្ឋានអាជីវកម្មទេសចរណ៍ (ដូចជាសណ្ឋាគារ ខុនដូ ភោជនីយដ្ឋានជាអាទិ៍) និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទផ្សេងទៀត សូមចងទង់ជាតិ ដោយដាក់ដងឱ្យបានត្រឹមត្រូវ និង រៀបចំតុបតែង លម្អ ភ្លើងពណ៌ នៅមុខគេហដ្ឋាន លើអគារ តាមរបង និងនៅមុខមូលដ្ឋានអាជីវកម្ម របស់ខ្លួនឱ្យបានផុលផុស។ ទង់ជាតិ ត្រូវមានលក្ខណៈត្រឹមត្រូវស្របតាមអត្តសញ្ញាណជាតិ និង ត្រូវចង់ឱ្យមានរបៀបរៀបរយល្អ ព្រមទាំងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ កំណាត់ដាច់រហែក ស្លក់ពណ៌ ឬទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព

២- គ្រប់គ្រឹះស្ថានរដ្ឋ-ឯកជន ផ្សារទំនើប អគារពាណិជ្ជកម្ម រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត សំណង់បុរី និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ សូម៖ – ចងបដាពាក្យស្លោក ដែលមានខ្លឹមសារឆ្លុះបញ្ចាំងពីការអភិវឌ្ឍជាតិ និងព្រឹត្តិការណ៍ប្រកួតកីឡា ទាំងពីរនេះ ដោយត្រូវចងតាមលក្ខណៈបច្ចេកទេស និងសមស្របតាមទំហំអគារ ឬទីតាំងរបស់ ខ្លួនចៀសវាងបង្កគ្រោះថា្នក់ និងបាត់បង់សោភណភាព។
រៀបចំបំពាក់ខ្សែភ្លើងពណ៌បំភ្លឺ និងដាក់គោមភ្លើងបំភ្លឺនៅតាមរបងនៅមុខអគារ ឬតាមជញ្ជាំង អគារ ឬដើមឈើ និងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ឱ្យមានភាពទាក់ទាញ និងសោភណភាព នៅមុខទីតាំងផ្សារទំនើប និងអគារពាណិជ្ជកម្មធំៗ ដែលមានសួនច្បារ និងទឹកបាញ់ ត្រូវរៀបចំ តុបតែងលម្អភ្លើងពណ៍បំភ្លឺចម្រុះពណ៍ ហើយទីតាំងដែលមានបំពាក់ទូរទស្សន៍ LED ត្រូវចាក់ ផ្សាយអំពីសកម្មភាព និងខ្លឹមសារផ្សេងៗពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡានេះ
សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រូវដាក់ពាក្យស្លោក ផ្សព្វផ្សាយ និងប្រើប្រាស់ខ្លឹមសារ និងនិមិត្តសញ្ញាផ្សព្វផ្សាយ “ឆ្នាំទស្សនាកម្ពុជា ២០២៣” (Visit Cambodia Year 2023) ដើម្បី ផ្សារភ្ជាប់ជាមួយនឹងនិមិត្តសញ្ញាៗព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣” ជាមួយរូបតំណាង”បូរី និងរំដួល” និងពាក្យស្លោក “កម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ ផ្តល់ភាពកក់ក្ដៅ” និង “គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព” (Every Day Is A Wonder)
៣- គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារមីនីម៉ាត (Mini Mart) ហាងលក់ទំនិញ ហាងលក់វត្ថុអនុស្សាវរីយ៍ និង មូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញត្រូវលក់ទំនិញដែលមានបិទស្លាកតម្លៃត្រឹមត្រូវនិងគុណភាពល្អ
៤- គ្រប់លំនៅឋាន មូលដ្ឋានអាជីវកម្ម និងការដ្ឋានសាងសង់សំណង់នានា នៅក្នុងរាជធានីភ្នំពេញ សូមចូលរួមថែរក្សា និងសម្អាតអនាម័យ-បរិស្ថាននៅតាមទីតាំងរបស់ខ្លួន ដោយត្រូវធ្វើការបោស សម្អាត ប្រមូលទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស និងបញ្ចេញឱ្យបានទៀងទាត់តាមពេលវេលាកំណត់
៥- គ្រប់គេហដ្ឋាន និងមូលដ្ឋានអាជីវកម្មគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ ត្រូវបញ្ឈប់ការហាល សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ផ្សេងៗនៅខាងមុខ ឬលើដំបូលគេហដ្ឋានធ្វើឱ្យប៉ះពាល់ដល់សោភណភាព
៦- ដោយឡែកចំពោះទីតាំងដីទំនេរ និងម្ចាស់ការដ្ឋានសាងសង់សំណង់នានាស្ថិតនៅតាមបណ្តោយ មហាវិថី និងវិថីសំខាន់ៗនានា ត្រូវរៀបចំធ្វើរបងបិទបាំងទីតាំងរបស់ខ្លួន ឬកែលម្អឱ្យមាន សោភណភាព និងរបៀបរៀបរយល្អ
៧-បងប្អូនប្រជាពលរដ្ឋ និងគ្រប់មូលដ្ឋានអាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និង របៀបរៀបរយសង្គម ឱ្យបានល្អប្រសើរក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ទាំងពីរនេះ សំដៅចូលរួម លើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល
៨- រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញ់ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបំផុសចលនា ប្រជាពលរដ្ឋ និងវិស័យឯកជនទាំងអស់ ឱ្យយល់ដឹងទូលំទូលាយពីសារសំខាន់ដើម្បីបង្កើនការ ចូលរួមលើកទឹកចិត្ត និងគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទាំងពីរនេះឱ្យបានផុលផុសនិងអធិកអធម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1AZiUS8UuFTsfTJP8NUGZaJtF99wCR47rYtWoNnVZNL9xAuR5N7qLF_EIwzBn3cbB3fhqBSN-pVJmQdQn7RaApXPkH7-a4mm9Z5qt-_CYHJuckKwnkGDdxiiH-l_cuRLP_PSUFlfVCVsBr_Kf3dCL0ZR78r1ek3LIyyKHrHoXG_2JC_ka8qqKn6ar/s1280/342450659_958650991982275_7230993327929233785_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoY21oRULLds-zV6wkSVecNq4tMaJwwTHfBBz3SdA_DAj7QUbVSvlJJFlZ2CDNaNjs70RgiSm00mBaaONMDGJFjLM2eUahNjVU8Wi_d2PAPt7QWQhk__4gqKvVtXJ4cD7CxhPk40pHwbGDLKBRdE4gJIRpGrc_F0go0msT5gfGI4AQIRQVfm0kew_y/s1280/342364498_2328498723996964_8184961394109470381_n.jpg

ប្រទះឃើញក្រពើភ្នំសត្វកម្របំផុតក្នុងពិភពលោកនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

0

ប្រជាពលរដ្ឋក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង បានប្រទះឃើញ និងក្រពើភ្នំសត្វ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ដែលជាសត្វកម្របំផុតក្នុងពិភពលោកយកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។May be an image of crocodile and text

ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ តាមការបញ្ជាក់របស់មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំ១ក្បាលនេះ ទៅលែងនៅទីជម្រកធម្មជាតិវិញ។May be an image of 7 people

គួរបញ្ជាក់ផងដែរថា តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈសត្វកម្រនៅលើពិភពលោក និងកំពុងមានវត្តមានច្រើននៅក្នុងប្រទេសកម្ពុជា៕May be an image of 3 people, crocodile and textMay be an image of limpkin and crocodile

អាមេរិកគ្រោងនឹងបញ្ឈប់ការផលិតរថយន្តអគ្គីសនី

0

អាមេរិក៖ ក្រុមហ៊ុន General Motors គ្រោងនឹងបញ្ឈប់ការផលិតរថយន្ត Chevrolet Bolt នៅឆ្នាំនេះ ដោយបង្កើតកន្លែងថ្មីសម្រាប់រថយន្តអគ្គិសនីជំនាន់ក្រោយ។
យោងតាមការប្រកាសរបស់ប្រភពសារព័ត៌មាន Business Insider កាលពីថ្ងៃទី 25 ខែមេសា បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាមេរិក GM បានផ្អាកឈប់ផលិតរថយន្តចំនួនពីរប្រភេទគឺ hatchback និង crossover របស់ Bolt នៅចុងឆ្នាំនេះ។EV tax credits: New rules could slash the number of eligible electric  vehicles. Here's what you should know | CNN Business រថយន្ត hatchback និង crossover ត្រូវបានចេញលក់ក្នុងឆ្នាំ២០១៦ ដោយមានតម្លៃទាបបំផុតនៅក្នុងទីផ្សារអាមេរិក ដែលនេះធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក GM ស្ទើតែបរាជ័យនៅក្នុងទីផ្សារពិភពលោក។

ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នក្រុមហ៊ុន GM កំពុងផ្តោតលើវេទិការថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួនដែលមានឈ្មោះថា Ultium ។ ក្នុងឆ្នាំដដែលនោះក្រុមហ៊ុន GM នៅលើទីផ្សារ Tesla បានចេញពីការចាប់ផ្តើមអាជីវកម្មស្ទើរតែបរាជ័យទៅជាក្រុមហ៊ុនរថយន្តដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក។ រដ្ឋាភិបាលក្នុងរដ្ឋមួយចំនួន ដូចជារដ្ឋកាលីហ្វ័រញ៉ា បានដាក់កម្រិតលើការអនុញ្ញាតឱ្យរថយន្តអគ្គីសនី Ultium ថ្មីលក់នៅក្នុងរដ្ឋដោយមានតម្លៃខ្ពស់បំផុត។
ក្រុមហ៊ុនផលិតរថយន្តទាំងអស់ រួមទាំងក្រុមហ៊ុន GM ផងដែរបានប្តេជ្ញាចិត្តវិនិយោគប្រាក់រាប់ពាន់លានដុល្លារ ដើម្បីផ្លាស់ទីអាជីវកម្មរបស់ពួកគេឱ្យឆ្ងាយពីឥន្ធនៈហ្វូស៊ីល៕How to Choose and Buy an Electric Vehicle | U.S. News ប្រភព៖vnexpress

ចៅក្រមសាលាដំបូងខេត្តកំពត សម្រេ.ចឃុំខ្លួនអភិបាលក្រុងបូកគោ ករ..ណីហិ.ង្សាលើភរិយា

0

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត លោក ឈុន ច័ន្ទសីហា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY4-ft3I20lam_y7t3gXxkgQxtlUAF9VVRSgt3GT3uj3kLdGDyMtWGRTwIw5_6xL_y4bMoJ7OUP5WIrHUs3_0YoSOA7qqwmXXf_Vczqw_0oabZ-7AYuRIkA5YOIuSZ-txKr7ciw1gotGl_NBIm95UUsbaYTJ86pD_8ZOODTanWz58ixTsMuoCisBHG/s1829/342960731_749175733277602_2308238005862045904_n.jpg

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន តុលាការបានបញ្ជាក់ថាជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG2h7CHXMT4w6oeIg7-wMfF5Vnsb4qawM4fUy7SKsHcWo0xXmfBr73ks_aisb8QICApJC2fUTUQD2J9xnLKDYEKZadHMQJMvUALBE7Wq8JLZVftMDHyDGEysz9cgEzcjf1fKnWCLdaYCGX2uF3ByeVtabS9g4uX2jy6wECG4BJM3bdAgtFJLWBoxnw/s1600/343328611_603128701734244_7467910711929421684_n%20(2).jpg

គួរបញ្ជាក់ផងដែរថា អភិបាលរងក្រុងបូកគោ ឈ្មោះ គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឱ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោយការបង្ហោះសាររបស់ភរិយាថា លោកបានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារម្តងហើយម្តងទៀត។ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពត កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនលោក គឹម បញ្ញា ទៅកាន់សាលាដំបូងខេត្ដកំពត កាលពីថ្ងៃទី២៧ ខែមេសា ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើភរិយា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lTF5KQY0LYU-CfzMfczglcv4Xk9Vr3mmwURGhzjMRO0mMV46OIEh7a1d-Zw0S2tsidG-IB9rLA6ueIxn5_HtTGqARD8NDGAbVHZG9f6h7kt-KYyT2sobpropn16PSzq9gpU2KxG8qgoHf1TupPnC7AhKludyoNsswkkiziBIRou1LYDYwaAMi1O-/s1280/343533198_195430813301187_7767513083418589021_n.jpg

ជប៉ុនដាក់គោលដៅបង្កើន CEO ជាស្ត្រីក្នុងក្រុមហ៊ុនធំៗ

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានដាក់គោលដៅមួយដើម្បីបង្កើនចំនួនស្រ្តីក្នុងតួនាទីជានាយកប្រតិបត្តិ (CEO) ក្នុងក្រុមហ៊ុនធំៗឱ្យបាន៣០% ក្នុងរយៈពេល៧ឆ្នាំទៀត ។ ការដាក់គោលដៅនេះ ដោយសារគេមើលឃើញថា ប្រទេសជប៉ុនមានគម្លាតគ្នាផ្នែកសង្គមរវាងបុរស និងស្ត្រី ដូចជា ផ្នែកការងារ និងថ្លៃកម្លាំងពលកម្ម ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានបញ្ជាឱ្យរដ្ឋាភិបាលចាប់ផ្តើមជំរុញការងារឱ្យមានចំនួនស្ត្រីកាន់តួនាទីជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនធំៗរបស់ជប៉ុនឱ្យបានដល់៣០% នៅត្រឹមឆ្នាំ២០៣០ ឬរយៈពេល៧ឆ្នាំទៀត ។ លោក Fumio Kishida លើកឡើងថា ការបង្កើនភាពចម្រុះនេះ នឹងជំរុញការបង្កើតថ្មី និងសេដ្ឋកិច្ចជាតិផងដែរ ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា កាលពីឆ្នាំ២០២២ កន្លងមក ក្រុមហ៊ុនធំៗនៅក្នុងទីផ្សារហ៊ុន Prime Market របស់ប្រទេសជប៉ុន គឺមាន CEO ជាស្ត្រីត្រឹមតែ១១,៤% ប៉ុណ្ណោះ ។ លើសពីនេះ ប្រទេសជប៉ុនមានបញ្ហាគម្លាតគ្នាផ្នែកសង្គមរវាងបុរស និងស្ត្រី មិនថាក្នុងតួនាទីការងារ និងថ្លៃកម្លាំងពលកម្មក្តី ។Let's discuss the lack of female leaders in Japan | The Japan Times

កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ចាត់ឱ្យស្ថិតក្នុងលំដាប់ទី១១៦ ក្នុងចំណោម១៤៩ប្រទេស ដែលមានគម្លាតយេនឌ័រនៅលើពិភពលោក ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បានពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលផងដែរ ដើម្បីបន្ថែមតួនាទីការងារអចិន្ត្រៃយ៍សម្រាប់ស្ត្រីឱ្យបានច្រើន ពីព្រោះមានស្ត្រីជប៉ុនជាច្រើននាក់បានធ្វើការងារក្រៅម៉ោងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការថែទាំកូន ៕ ប្រភព ៖ TNN World