កាលពីកន្លងមកមានការចែករំលែកជាច្រើនបន្ទាប់ពីមានរូបភាពមួយបង្ហាញថា តារាចម្រៀង ជី ដេវីត និង វណ្ណដា រួមជាមួយកំពូលតារាចម្រៀងជាច្រើនរូបទៀតនឹងមានវត្តមានក្នុងកម្មវិធី Beyond The Games’Days នៅវិមាន ឈ្នះ ឈ្នះ ខណៈពេលនេះទទួលបានដំណឹងផ្លូវការហើយថា ជី ដេវីត ពុំមានវត្តមាននៅក្នុងកម្មវិធីខាងលើនេះទេ។May be an image of 1 person

តាមការបញ្ជាក់ពីផេក Beyond The Games បានបង្ហាញពីសិល្បករដែលត្រូវចូលរួមនៅក្នុងកម្មវិធី Beyond The Games’Days ដែលមានកម្មវិធីកម្សាន្តចម្រុះជាច្រើន ដោយមានកំពូលតារាចម្រៀងល្បីៗចូលរួមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , ម៉ាន់ វណ្ណដា ,មាស សុខសោភា , តន់ ច័ន្ទសីម៉ា ,ខេម , វណ្ណថាន, សាយ រួមទាំងតារាចម្រៀងល្បីៗជាច្រើនរូបទៀតនឹងមានវត្តមានលើឆាកតែមួយនៅវិមានឈ្នះ ឈ្នះ ខណៈពុំមានវត្តមានរបស់តារាចម្រៀង ជី ដេវីត នោះទេ ដែលជាព័ត៌មានផ្លូវការបញ្ជាក់នៅយប់ថ្ងៃទី២៧ ខែមេសា ព្រោះកន្លងមកមានការចែករំលែកថា ជី ដេវីត ក៏មានវត្តមានក្នុងកម្មវិធីនេះផងដែរ។May be an image of 1 person and standing

គួរបញ្ជាក់ថា Beyond The Games’Days រៀបចំឡើងដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងបង្ហាញភាសាបេះដូងរបស់យើងសម្រាប់កម្ពុជា តាមរយៈការស្រឡាញ់គាំទ្រអត្តពលិកខ្មែរគ្រប់ៗរូប ប្រកបដោយមោទកភាពលើសពីការប្រកួត។ មិនត្រឹមតែមានការប្រគំតន្រ្តីនោះទេ កម្មវិធីនេះក៏មានស្ដង់ពិព័រណ៍ផលិតផលជាច្រើនប្រភេទ សួនបេះដូង ការតាំងបង្ហាញគំនូរអាស៊ាន ការតាំងបង្ហាញស្នាដៃគំនូរកុមារ ជាដើម ដែលធ្វើឡើងថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ចាប់ពីម៉ោង ៤រសៀលតទៅ នៅវិមានឈ្នះ ឈ្នះ ដែលអាចឱ្យទស្សនិកជនចូលរួមដោយសេរី៕May be an image of 6 people