ផ្ទុះរឿង MMO យ៉ាងកក្រើកលោកជំទាវឧកញ៉ា នឹម វណ្ណៈ និយាយត្រង់ៗបែបនេះ
មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះរូប វណ្ណដា ព្រមទាំងនិយាយពីរឿង MMO ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់សឹងគ្រប់គ្នា រហូតលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមកនិយាយត្រង់ៗថា រឿង MMO គួរថយម្នាក់មួយជំហាន គ្រប់គ្នាមានសិទ្ធិគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗទោះជាប្រើ MMO រឺមិនប្រើ MMO ឬវិធីសាស្រ្តដើម្បីផលប្រយោជន៍តែសូមវិធីនោះមិនបំពានច្បាប់។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយភាគធំបានជ្រាបមកហើយថាករណីម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានបង្ហោះសារជាច្រើនទាក់ទងនឹងតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា និងរឿង MMO ជាដើមនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះអ្នកលេងបណ្តាញសង្គមការផ្ទុះការងឿងឆ្ងល់ដូចគ្នាថា រឿង MMO នោះជាប់ទាក់ទងអ្វីនឹងតារាចម្រៀង វណ្ណដា ខណៈផ្ទុះកក្រើកខ្លាំងពេកលោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស (HNS) កំពុងប្រកបមុខជំនួញ និងមុខរបរជាច្រើនពហុវិស័យ បានចេញមុខបង្ហោះសារថា រឿង MMO គួរថយម្នាក់មួយជំហាន។
លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី១ ខែឧសភា ថា «រឿងMMO គួរថយម្នាក់មួយជំហានទៅបងប្អូន។ អ្នកណាខ្លាំងពិត អ្នកនោះឈរជើងក្នុងវិស័យអ្វីក៏បានយូរដែរ។ ប្រជាពលរដ្ឋខ្មែរលោកមានការយល់ដឹងច្រើន គ្រប់គ្នាមានសិទ្ធគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗ។
ខ្ញុំផ្ទាល់ចូលចិត្តនិងគ្រាំទ្រប្អូន Vann Da – វណ្ណដា សឹងតែគ្រប់បទ ហើយក៏ចូលចិត្តបទដែលផលិតដោយ អ្នកឧកញ៉ា Leng Navatra ឡេង ណាវ៉ាត្រា Navatra Leng សឹងតែគ្រប់បទដូចគ្នា។
ពេលខ្លះម្ចាស់បទមធ្យមងំតែអ្នកថែមប៊ីចេងទេ សួរថាចំណេញអ្វីពីរឿងនេះ??? បើទៅមុខបន្តម្នាក់ៗកាន់តែខាតបង់ »។
លោកជំទាវឧកញ៉ា បានបន្ថែមថា «ទោះជាប្រើ MMO រឺមិនប្រើ MMO សួរថាការក្នុងវិស័យអ្វីក៏ដោយតើគ្រប់គ្នាចៀសបានរឺទេអាផ្លូវកាត់នោះ??? ដើម្បីគោលដៅមួយ ម្នាក់ៗខិតខំប្រើគ្រប់វិធីសាស្រ្តដើម្បីផលប្រយោជន៍អ្វីមួយ ទាំងគេទាំងយើង តែសូមវិធីនោះមិនបំពានច្បាប់។ ក្នុងវិស័យអ្វីក៏មានការប្រកួតប្រជែង សំខាន់ម្នាក់ៗចេះបទបែន ចេះចាប់ឱកាស យកចិត្តអតិថិជនអ្នកគ្រាំទ្រនិង ឆាបយកបេះដូងអ្នកគ្រាំទ្របានហើយ បុគ្គលនោះគេហៅថាឈ្នះពិតប្រាកដ មិនមែនអ្នកគ្រាំទ្រដោយសារតែមើលខមមិន ពីក្រុមMMO (making money online ) នោះទេ»។
ការលើកឡើងរបស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយភាគធំគាំទ្រនូវការលើកលើករបស់អ្នកជំនួញរូបនេះ៕















បុរសចំណាស់ជប៉ុនរូបនេះបានសម្រេចចិត្តចាកចេញពីទីក្រុងតូក្យូ ហើយមករស់នៅអ៊ុយក្រែន ព្រោះដោយសារតែឃើញពលរដ្ឋអ៊ុយក្រែនត្រូវរុស្ស៊ីបង្ខំឱ្យជ្រកកោននៅស្ថានីយរថភ្លើងក្រោមដី ។ អស់រយៈពេលជាច្រើនខែ លោក Fuminori Tsuchiko បានរស់នៅស្ថានីយរថភ្លើងក្រោមដី និងធ្វើការជាអ្នកស្ម័គ្រចិត្តចែកអាហារនៅទីនេះ ។ លោក បានស្គាល់គ្នាជាមួយជនជាតិអ៊ុយក្រែន រួចក៏បានបើកហាងកាហ្វេមិនយកប្រាក់នៅតំបន់ Saltivka ក្នុងទីក្រុងគៀវ ។ របស់ភាគច្រើន គឺជាការបរិច្ចាគរបស់ជនជាតិជប៉ុនតាមរយៈបណ្តាញសង្គម ។ លោក Fuminori Tsuchiko ប្រាប់ថា ៖ «រយៈពេល៧ខែដែលខ្ញុំរស់នៅស្ថានីយរថភ្លើងក្រោមដី គឺខ្ញុំបានគេង និងហូបអាហារជុំគ្នាជាមួយជនជាតិអ៊ុយក្រែនជាច្រើននាក់ទៀត» ។
លោកបន្តថា កាហ្វេដែលខ្ញុំចែកមិនយកប្រាក់នេះមានឈ្មោះថា FuMi Caffe ។ ខ្ញុំបានចែកទៅកាន់ពលរដ្ឋអ៊ុយក្រែនចំនួន៥០០នាក់ក្នុង១ថ្ងៃ ។ លោកបន្ថែមថា ខ្ញុំបានមករស់នៅអ៊ុយក្រែនក្នុងឋានៈជាភ្ញៀវទេសចរកាលពីខែកុម្ភៈ ឆ្នាំ២០២២ ។ នៅពេលស្ថានទូតជប៉ុនសុំឱ្យលោកត្រឡប់ទៅប្រទេសជប៉ុនវិញ ខណៈរុស្ស៊ីត្រៀមវាយលុកអ៊ុយក្រែន លោកបានធ្វើដំណើរទៅកាន់ Warsaw ប្រទេសប៉ូឡូញ ប៉ុន្តែបានត្រឡប់មកប្រទេសអ៊ុយក្រែនវិញក្នុងរយៈពេល២ខែក្រោយមក ។
អ្នកនាង Anna Tovstopyatova ជាអតិថិជនមកកាន់ហាងកាហ្វេប្រាប់ថា នាងមកកាន់ទីនេះដើម្បីបរិច្ចាគប្រាក់ឱ្យលោក Fuminori Tsuchiko ហើយវាជារឿងល្អដែលមានអ្នកមានទឹកចិត្តចង់ជួយពលរដ្ឋអ៊ុយក្រែន ។ ដូច្នេះ លោកបានលះបង់ជីវិត និងពេលវេលាផ្ទាល់ខ្លួនដើម្បីជួយផ្តល់សង្ឃឹមដល់មនុស្សគ្រប់រូប ។ នៅទីក្រុងគៀវ កងទ័ពអ៊ុយក្រែនបានបណ្តេញកងទ័ពរុស្ស៊ីឱ្យត្រឡប់ទៅកាន់តំបន់ព្រំដែនវិញ ។ បើទោះជាមានការដកទ័ពចេញក្តី ប៉ុន្តែការវាយលុករបស់កងទ័ពរុស្ស៊ីក្នុងទីក្រុងនេះនៅតែដំណើរការបន្ត ៕ ប្រភព ៖ KrobkruengJAPAN









ជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត






