ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ អតិថិជនរបស់ក្រុមហ៊ុនហ្វត បានជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.​ ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោធជាផ្លូវការរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,000 នាក់

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipGAkTvWZdZaTDUyv0KVTwrH-e0kJ89HzKpTIWNyzGXT2SBW37VLa11Nwd2hf-TenQ3e7Escv7QehSDs4wGC4yJUgK0ppauJMoEyD-XhOkCFaFnGuaGqaTvOIcn7PDVHD2s6j8TmQS1SG7g2C7ZakpxvfuE8Z3vQIEnmKUhNSz75ycXc25pEVv-OTEZA/s4032/2023-04-28%2018.46.24.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMbj2sb4O6QuajNgIAsO0TkFAUGwrnkUDkEpMc7N2nyMeQnUBGVpu5LgXdyjMD3XUaMK6lBRN8IDyxjkfAkhTOr8_lDVYUlIkSdfejKG85YunYRY2ZIYBvxdeWXTPtEQF-SGUibjwphD2oFkFUzkglCn0XJRNu4ovletcjRYS1H4obbMO4nwL_7BxX-w/s4000/2023-04-28%2018.47.40.jpg

កម្មវិធីនេះប្រារពឡើងក្នុងគោលបំណងដើម្បីណែនាំនូវជម្រើសម៉ាស៊ីនថ្មីមួយទៀតដល់អតិថិជន នោះគឺម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 ដែលជាប្រភេទម៉ាស៊ីនដែលមានកម្លាំងខ្លាំង សន្សំសំចៃខ្ពស់ និងទទួលបានការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន​។​ ចំណុចដែលកាន់តែពិសេសគួរអោយភ្ញាក់ផ្អើលនោះគឺ តម្លៃបង់ពន្ធផ្លូវសម្រាប់រថយន្តទំនើប Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតមួយនេះ​គឺត្រឹមតែ ២០ ម៉ឺនរៀលតែប៉ុណ្ណោះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9uCzWzg4lLvL2xlB8GVH72jCDmms9HiVJQVVWhMrGuNmllhHJA84IJeMYBAgMS4XwvS1Dw4Fyy9TZbeLagj0nJrroruXOVj1-E1pu-YQIxfeMFZLLlpbNI1eclUaN1vbrQq60H-kZtdozZSyEUcsheVRw8IXDokdLztVrcnn5tPRxFCPNTzsbB_4MLA/s4032/2023-04-28%2018.46.12.jpg

អតិថិជនក៏នឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារនៃប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT6M8qaCz4u7lWrP31kbByHOX2vrmrGf_l7DqEL_6mm-Uw6oBbtWJe1bgXKjjmNs-yEZkJel6EwSlwlY6yURIGeCh4itkkeL61Y4PMWVfYALH9doBiACcdynoIhY69KQwKj6a5JbWJvxq93I_2pZC7R5BN_Fyfka0IpTWW5TlUt4Gqz8XboSLRZ0QYcw/s4032/2023-04-28%2018.46.34.jpgជាពិសេសនោះគឺអតិថិជនពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីននៃរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) Inline4 ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 210 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 500 Nm ដែលផ្តល់នូវសន្ទុះដ៏ខ្លាំងក្នុងការបើកបរ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEXgEYsH2K0YoNJ8_RsU8RS2Cb-Mjkg7GL06wuJbvqYO0CMgvZYjTBdOpNxLHab_KymWopm22WlN1v48-HpitUCGwK3rcQoJ1gYneSCSmANpDtWc8OmOipyOHPMQGWak6_HNwcm-TpantP3FA_kJ9duMVK7ratQGjyfFHzXYsC3pHiac6kTFYv9U0OlQ/s4000/2023-04-28%2018.47.06.jpg មិនតែប៉ុណ្ណោះនៅមានមុខងារជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖

ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
បំពាក់នូវបូម Fox Racing Shocks ទំហំ 2.5 អ៊ីញ ដែលផ្តល់នូវផាសុកភាពក្នុងពេលបើកបរជាពិសេសសម្រាប់ការបើកបរលើផ្លូវដែលមានឧបសគ្គ និងផ្លូវ Off-RoadPerformance
អ្វីដែលអតិថិជនមានការភ្ញាក់ផ្អើល និងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10 វគ្គអូតូ (E-Shifter) បូករួមជាមួយនឹង Paddle Shift ដែលអាចថែមថយលេខនៅនឹងដៃចង្កូតពិតជាធ្វើឲ្យការចូលរលូនខ្លាំងមែនទែន
បំពាក់ជូននូវប្រព័ន្ធគ្រប់គ្រងប៉ុងអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)
អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023 ម៉ាស៊ីនម៉ាស៊ូតនេះ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត ដែលវានឹងដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង និងអ្នកបើកបរអាចទស្សនាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត នៅលើអេក្រង់ Touchscreen 12 អ៊ីញបានយ៉ាងងាយស្រួល
ប្រព័ន្ធផ្តលសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
ប្រព័ន្ធចង្កៀងឆ្លាតដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្ត
ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
ក្រៅពីនេះគឺនៅមានប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាជំនាន់ចុងក្រោយជាច្រើនទៀតដែលអាចឲ្យរថយន្តនេះជំនះបានគ្រប់ឧបសគ្គនៃការបើកបរ និងស័ក្តិសមជាកំពូលរថយន្តភីកអាប់ Off-Road Performance

រថយន្ត Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2023​ ម៉ាស៊ីនម៉ាស៊ូតនេះ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូររហូតដល់ទៅ 8 ជម្រើសរួមមាន៖ ពណ៌ក្រហម ទឹកក្រូច ខៀវ ខ្មៅ ប្រផេះស្ងួត ប្រផេះរលោង ទឹកប្រាក់ និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $75,900 តែប៉ុណ្ណោះ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdOBX5weezKvsiFhCM63u9GQnclYGrBtcN1KqK0oVmFJHnPckOo1mEHwFtlmGIOeT5K3cnJbwrY8URSiNnhaiL0GJRBiIUO8dDYLp_K6TubDVzj93SXr8HL_otL3OINQnmhOIgjvTmwZjo6qBoTOdvLxsJHhcyYbJT_5AuxZVwXUk1QDNNGdVpV0CKQ/s4000/2023-04-28%2018.47.49.jpgសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Ranger Raptorម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo (Diesel) ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMn_-W5UmDJNSe07BUa_lJ-q_IaJj039_vT-6izBLqMuqTB8v1Z5T2DZAnR2hXVby9tqXylgItp-6qDSRORrNH9l_CvhhdQUl0qWmygmHy0rL_qL-vW8jrS9tjxMAARiRudI9HfSt7eqRZro2etucH-4zlAxsL2ZnpshwjdjHnDe36DU-uGTqnY7eUfg/s4000/2023-04-28%2018.47.23.jpg

អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះលេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLY5R0I-dMmflk4emlvA_VhreoFoq8xj-42iBYVQVIw0GKO6yTGw2ClL-ANsFFdoqzS73g9yR__d0MC3ggiXLfP4xVpLOg0DiHVi2RyX1XjJbgaQYaR5HT3jdS-CYVMokjaWj9z48P3PQdLceIGjjjlCvp4N4QGgA3yTCqqVIs7da0darRFjwYB_JW7g/s4000/2023-04-28%2018.47.15.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitzfB4meuYi5_GP3hxirPD8Kg0CmTJuiuQCUTuvmFoNJpqwoN1IxLbvstCbd_aBxLzlUZAJKIwLYCy_bXd32A6kDifu2HNOQBghAzP4tOyfB-nO722_qvzPcLxdAzFkxKRF8LVDs7Hu9yJr8AY9eesWksp1AqDA2srM-o0TFh370gIlddZRU0C-FKukQ/s1280/2023-04-28%2018.46.02.jpg