សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនផ្សាយការប្រកួតកីឡាបាល់ទាល់ស៊ីហ្គេមគ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែរវាងគូកម្ពុជាប្រកួតជាមួយនឹងគូបរទេសនោះឡើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោហ៊ុនសែន៖ ចាប់ពីនាទី៥៤ ដល់៥៨៕










