Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកកាត់បន្ថយបុគ្គលិក១៧ម៉ឺននាក់!

ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកកាត់បន្ថយបុគ្គលិក១៧ម៉ឺននាក់!

79
0

នៅឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកបានកាត់បន្ថយបុគ្គលិកចំនួន១៧ម៉ឺននាក់ ។ មូលហេតុ គឺដោយសារអត្រាអតិផរណា, អាជីវកម្មបច្ចេកវិទ្យាធ្លាក់ចុះ និងវិបត្តិធនាគារដែលអង្រួនដល់សេដ្ឋកិច្ចអាមេរិក ។ មូលហេតុទាំងនេះបានធ្វើឱ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកជាច្រើននាក់នៅទូទាំងពិភពលោក ខណៈក្រុមហ៊ុនខ្លះកាត់បន្ថយការចំណាយផងដែរ ។

ប្រធានក្រុមហ៊ុន Creative Strategies Inc. លើកឡើងថា ការកាត់បន្ថយបុគ្គលិកដោយសារអតិផរណា និងតម្លៃទំនិញកើនឡើងខ្ពស់ គឺជាមូលហេតុធ្វើឱ្យតម្រូវការកុំព្យូទ័រ និងការទិញឧបករណ៍ផ្សេងៗធ្លាក់ចុះ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន៩.០០០នាក់ រីឯក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិកចំនួន១ម៉ឺននាក់ ។Amazon now employs almost 1 million people in the U.S. — or 1 in every 169  workers

បច្ចុប្បន្ន ធនាគារកណ្តាល និងធនាគារតូចដូចជា First Republic Bank កំពុងតស៊ូដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ក្រោយពីធនាគារ Silicon Valley ដួលរលំ ។ លោក ឡាង ឈឺន ទីប្រឹក្សាក្នុងធនាគារនេះនិយាយថា លោកមិនគិតថា ធនាគារធំរងផលប៉ះពាល់ដោយសាររឿងនេះទេ ប៉ុន្តែលោកសង្ឃឹមថា ធនាគារផ្សេងៗនឹងអាចយករួចខ្លួនបាន ហើយសេដ្ឋកិច្ចនឹងអាចដំណើរការទៅបាន ។

ចំណែកក្រុមហ៊ុន Goldman Sachs របស់អាមេរិកបានកាត់បន្ថយបុគ្គលិកចំនួន៣.០០០នាក់ ខណៈក្រុមហ៊ុន Credit Suisse ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុអន្តរជាតិដ៏ធំ ក៏ត្រូវ UBS ជាគូប្រជែងបានគ្រប់គ្រងការងារនេះដែរ ។

ទោះយ៉ាងណា បើទោះជាមានការកាត់បន្ថយបុគ្គលិករាប់សែននាក់ក្តី ប៉ុន្តែនៅមានក្តីសង្ឃឹមចុងក្រោយ ខណៈផ្នែកការងារនៅអាមេរិកបញ្ជាក់ថា មានការជួលកម្លាំងពលកម្មកើនឡើងចំនួន២៣៦.០០០នាក់កាលពីខែមីនា ឆ្នាំ២០២៣ នៅក្នុងផ្នែកកម្សាន្ត និងសេវាកម្ម ៕

ប្រភព ៖ TNN World