Home ព័ត៌មានជាតិ ផ្ទុះរឿង MMO យ៉ាងកក្រើកលោកជំទាវឧកញ៉ា នឹម វណ្ណៈ និយាយត្រង់ៗបែបនេះ

ផ្ទុះរឿង MMO យ៉ាងកក្រើកលោកជំទាវឧកញ៉ា នឹម វណ្ណៈ និយាយត្រង់ៗបែបនេះ

582
0

មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានបង្ហោះរូប វណ្ណដា ព្រមទាំងនិយាយពីរឿង MMO ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់សឹងគ្រប់គ្នា រហូតលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមកនិយាយត្រង់ៗថា រឿង MMO គួរថយម្នាក់មួយជំហាន គ្រប់គ្នាមានសិទ្ធិគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗទោះជាប្រើ MMO រឺមិនប្រើ MMO ឬវិធីសាស្រ្តដើម្បីផលប្រយោជន៍តែសូមវិធីនោះមិនបំពានច្បាប់។No photo description available.

អ្នកប្រើប្រាស់បណ្តាញសង្គមមួយភាគធំបានជ្រាបមកហើយថាករណីម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បានបង្ហោះសារជាច្រើនទាក់ទងនឹងតារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា និងរឿង MMO ជាដើមនៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ក្នុងនោះអ្នកលេងបណ្តាញសង្គមការផ្ទុះការងឿងឆ្ងល់ដូចគ្នាថា រឿង MMO នោះជាប់ទាក់ទងអ្វីនឹងតារាចម្រៀង វណ្ណដា ខណៈផ្ទុះកក្រើកខ្លាំងពេកលោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក (ACE Group Co.,LTD) និងជាទីប្រឹក្សានៃក្រុមមេធាវី អេជ អេន អេស (HNS) កំពុងប្រកបមុខជំនួញ និងមុខរបរជាច្រើនពហុវិស័យ បានចេញមុខបង្ហោះសារថា រឿង MMO គួរថយម្នាក់មួយជំហាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZVAwOE5DCHoUQu4eKWeChbedgq_JPofvWXsxkrVV_x1BnbVDLoZKgAjWZicOmii5UzNCG-4XCXZCxLUro-XbpPV_Zwj7k2CXrI-sD1iHaLfHIZWicN-DWE4PxOe2mxGGtpwZH3TuW8yqfbpEx4Doc3OgnZQNLI_rVGvkoYFqgYFi9WiWTzcV17D2/s1284/343940431_194120930102251_3364832951086861891_n.jpg

លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក នៅព្រឹកថ្ងៃទី១ ខែឧសភា ថា «រឿងMMO គួរថយម្នាក់មួយជំហានទៅបងប្អូន។ អ្នកណាខ្លាំងពិត អ្នកនោះឈរជើងក្នុងវិស័យអ្វីក៏បានយូរដែរ។ ប្រជាពលរដ្ឋខ្មែរលោកមានការយល់ដឹងច្រើន គ្រប់គ្នាមានសិទ្ធគ្រាំទ្រចម្រៀងបទណាជាសិទ្ធរបស់បុគ្គលម្នាក់ៗ។
ខ្ញុំផ្ទាល់ចូលចិត្តនិងគ្រាំទ្រប្អូន Vann Da – វណ្ណដា សឹងតែគ្រប់បទ ហើយក៏ចូលចិត្តបទដែលផលិតដោយ អ្នកឧកញ៉ា Leng Navatra ឡេង ណាវ៉ាត្រា Navatra Leng សឹងតែគ្រប់បទដូចគ្នា។
ពេលខ្លះម្ចាស់បទមធ្យមងំតែអ្នកថែមប៊ីចេងទេ សួរថាចំណេញអ្វីពីរឿងនេះ??? បើទៅមុខបន្តម្នាក់ៗកាន់តែខាតបង់ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUThFc6HosV3Rleyx0-G05BCw5v80HtNCmxyBpmm_gMfyLnZVANIHAf-FRykdRhVvQ5xig0yGHcWkuoTRB073fG2uoOMyDoF-JuwcY0JkqGy9ckFClqIwjfMKr2DwrgefiXm_kE8YzOhsbFvfLbwNb-9tNhSAYRgpfd9-DNjw8w7IgLB5VBu-Rbxvm/s1284/344271921_923483992290841_5694203596455992838_n.jpg

លោកជំទាវឧកញ៉ា បានបន្ថែមថា «ទោះជាប្រើ MMO រឺមិនប្រើ MMO សួរថាការក្នុងវិស័យអ្វីក៏ដោយតើគ្រប់គ្នាចៀសបានរឺទេអាផ្លូវកាត់នោះ??? ដើម្បីគោលដៅមួយ ម្នាក់ៗខិតខំប្រើគ្រប់វិធីសាស្រ្តដើម្បីផលប្រយោជន៍អ្វីមួយ ទាំងគេទាំងយើង តែសូមវិធីនោះមិនបំពានច្បាប់។ ក្នុងវិស័យអ្វីក៏មានការប្រកួតប្រជែង សំខាន់ម្នាក់ៗចេះបទបែន ចេះចាប់ឱកាស យកចិត្តអតិថិជនអ្នកគ្រាំទ្រនិង ឆាបយកបេះដូងអ្នកគ្រាំទ្របានហើយ បុគ្គលនោះគេហៅថាឈ្នះពិតប្រាកដ មិនមែនអ្នកគ្រាំទ្រដោយសារតែមើលខមមិន ពីក្រុមMMO (making money online ) នោះទេ»។

ការលើកឡើងរបស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ ខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយភាគធំគាំទ្រនូវការលើកលើករបស់អ្នកជំនួញរូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpxMwfiCSrvLgk8jXYHVcfda5yZ9HPKyC8zebqQ0d5UfkpRMU5iFmzBQbeEXSbfZ4j0t9vxMwz27-fPPIxmbMmF8JHQdK4YH5IsPveNeACLB_vVlgKi9KIkXBQisO_1DmB_70ntLmw_ayBd_uu3f4IKrOEYt9jrA9OKgafFFwKJ4xeDnDmwB8OeEJG/s960/344360606_772331514534946_5832381646280610597_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzUCLWPx6fUF-p0uXVCfW4z7lLhnMFwyBJ-KH7xD5FiSq3SPUO8yhQsm59TZYi_F4gxoQhdjXo-z3chp9KfBKJTo2i2GQ-yx43vBePvV7Z0f8PzUtOKrlpTktUFZLQWzNSXjVEAbredz3Z__oY0pBksKQbcld7d3lrBJarh4Kc2PL3ppY_GzWT2zI4/s885/Capture%20(7).PNG