នីគីនីគី សរសើរថា៤ឆ្នាំហើយ វណ្ណដា នៅមិនប្រែ ខណៈ បាក់យ៉ុង និង បាលី បង្ហើបអារម្មណ៍នេះ
បន្ទាប់ពីមានឱកាសប៉ះគ្នានៅលើឆាកតែមួយក្នុងកម្មវិធីរួមគ្នាតារាចម្រៀង នីគីនីគី បានបង្ហាញអារម្មណ៍របស់ខ្លួនថា ៤ឆ្នាំហើយ វណ្ណដា មិនប្រែប្រួលនៅតែដដែលចំពោះនាង ខណៈតារាចម្រៀងប្រចាំផលិតកម្មរាម បាលី បានបង្ហើបថាលោកទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងពី វណ្ណដា រួមទាំងតារាចម្រៀង បាក់យ៉ុង ទម្លាយថាលោកជាហ្វេនម្នាក់របស់ វណ្ណដា តាំងពីជាអ្នកគាំទ្ររហូតមានឱកាសបានឡើងឆាករួមគ្នា។
កម្មវិធី Beyond The Games’Days ដែលប្រព្រឹត្តទៅនៅវិមានឈ្នះ ឈ្នះ កាលពីថ្ងៃទី២៨ ខែមេសា បានបញ្ចប់ជាសា្ថពរហើយដោយបន្សល់នូវអនុស្សាររីយ៍ជាច្រើនដក់នៅជាប់អារម្មណ៍ទស្សនិកជន ជាពិសេសការសម្តែងដ៏អស្ចារ្យជាច្រើនពីកំពូលតារាចម្រៀងជាច្រើនរូបរួមទាំងទស្សនីយ៍ភាពជាច្រើនទៀតមានទាំងសិល្បៈបុរាណនិងសិល្បៈសម័យលាយបញ្ចូលគ្នា។
ទន្ទឹមនឹងកម្មវិធីបានបញ្ចប់ ស្រាប់តែតារាចម្រៀង៣រូបរួមមាន កញ្ញា នីគីនីគី លោក បាលី និង បាក់យ៉ុង បានបង្ហើបពីអារម្មណ៍ផ្ទាល់ខ្លួនក្រោយពីសម្តែងប៉ះគ្នាជាមួយតារចម្រៀង ម៉ាន់ វណ្ណដា។
តារាចម្រៀង និងជាប្រធានក្រុម Worksolid នីគីនីគី បានភ្ជាប់រូបថតឆ្នាំ២០១៩ និង២០២៣ បានរៀបរាប់ថា «
៤ ឆ្នាំជួបគ្នាម្ដង! អ្នកគាំទ្រ Vann Da – វណ្ណដា ប្រហែលជាមានសំណាងជាងខ្ញុំដែលបានជួបគាត់ច្រើន។ អរគុណអូនដែលនៅតែដដែលជាមួយបង មិនប្រែប្រួល! Street style VS classy!»។
ងាកទៅកាន់តារាចម្រៀង បាក់យ៉ុង ម្ចាស់ជ័យលាភី GATSBY IDOL រដូវកាលទី១ បានបង្ហើបអារម្មណ៍យ៉ាងដូច្នេះថា «ធ្លាប់តែជាហ្វេនម្នាក់ដែលជាអ្នកគាំទ្ររបស់បងរហូតបានច្រៀងឆាកតន្ត្រីតែមួយជាមួយគ្នា ស្ដេចប៉ា 2020 ជួបស្ដេចកូន 2023»។

មិនត្រឹមតែតារាប្រុសស្រីពីរដួងខាងលើនេះទេ តារាចម្រៀងផលិតកម្មរាម លោក បាលី វិញ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនដោយបានលើកឡើងថា «ជាហ្វេនម្នាក់រហូតមានឱកាសបានច្រៀងឆាកជាតិរួមគ្នា ។ អត់រំពឹងថាគាត់នៅចាំខ្ញុំទេប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺពាក្យកក់ក្ដៅពីគាត់ខ្លាំងមែនទែនគាត់ប្រាប់ថា បងឃើញអូនឯងខំតស៊ូយូរដែលហើយភ្ជាប់ជាមួយនឹងការឱបរបស់គាត់នឹងពាក្យពេចន៍ជាច្រើនទៀត»៕





![Benjamin Franklin, As The Constitutional Convention Closes, Has the Last Wise Word [September 17, 1787] | A Bibliologist on the Classics](https://bibliologist.files.wordpress.com/2014/06/ben-frank.jpg)










ដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕











បច្ចុប្បន្ននៅសហភាពអឺរ៉ុប ពួកគេមានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដែលនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីបញ្ឈប់ការនាំចូលផលិតផលនេះពីប្រទេសរុស្ស៊ី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនចម្រាញ់ប្រេងអឺរ៉ុបនៅតែស្ថិតក្រោមសម្ពាធប្រកួតប្រជែងកាន់តែខ្លាំង ព្រោះពួកគេមិនមានលទ្ធភាពក្នុងការប្រើប្រាស់ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃថោកឡើយ៕ ប្រភព៖vnexpress


