[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98n8TbHiWG2vYx3rfUMsQkfPdo6xtqNNZ6_W3NA6nAcGv41j_QYQpCh7QMQ-_c9bKo7sp2VDh0oVCt10Dp5fUCR2OiYhnC8fD3O2459BXXFOPvxlw_fWWqNgSpgSbU34-5Ebqg0YKG4nC07gIXOnpSW6qH3LOIwE-Vovpsb75AtXyFEJTN6DgDxg4/s6720/137A7736%20copy.jpg

 

លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-08qPaUjPJF6PD85GeeOONou3Xz3UHCHXWk724L4OKgAYlxyKsQpY3A8f4Fr31RwNeIqSO8o_OIXaHJ-J5tMzd4SEp4ty6SCMbnNGV8OE17beq4XqJo2PHIljMzM-II0hXzU9PFJ3gV0_3odPMFC12H7wgdb88Dkx-v8A_O7r8dHx6FUssozDNwsR/s6720/137A7768%20copy.jpg

 

“យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIX7CM_fLbk5ZLCs6bvrAJraFDC4GTD68ojvnXbdPBPU2_0lXoZH9V0v-M4RKvZZsEULOXO6jSNp8_Xpg4v3BAJdLg7Ge3N4Ap-lVjs60hjB-6bhl0TvGvrQgZi4vbYbRFV3xxqTPX3Nky4vRWqQtdXRAkaPG098ag0CzxYMW8GZazBUrmSEDsfnLf/s6720/137A7851%20copy.jpg

 

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyoGqGHHXka7WsxDqtnSk0Wu-8mb9S1TyhL5fIN9_tIILXjaOu8DNBRepfFwZ1VV7JzoAJTKDLp_KD0Urm_8LV0vtbZcTwsJr6STD8d8sN9wrQy5A7u36qpn6qd02nWS2trbKfiHFI6oV8b6iP7ZZZyeDAsUoO7tULjcyolQOAkoG_Rv4R-8UNSv8/s5269/137A7931%20copy.jpg

 

ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBSuqXQy-QUEw97tmHOO0_vDOJfzRCBw7ug9ERo5I0EB8dy5RXHiqDh66q105rFjtF-yBr6lIa-fV4KbP4K_GAS-I7hKyXFSvGc7AQk7GSjV-Cfw3shNUuJ02iEwnETGF6zYoIYvpT8R10Dlbbel-4WFD_uN2IIV8z2xt3o9NSjP_xdDljVwtWfbJ/s6720/137A8059%20copy.jpg

 

សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕