លោក ម៉ៃ សុគន្ធ រហ្ស័សនាម កំពូលមហាទើសបានធ្វើឱ្យបណ្តាញសង្គមផ្ទុះសាជាថ្មី ក្រោមពីរិះគន់សំលៀកបំពាក់ លោក keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា។ ការរិះគន់របស់លោក ម៉ៃ សុគន្ធ នេះមហាជនក៏បានរិះគន់លោកដូចគ្នា ខណៈឯកឧត្តម ហ៊ុន ជា ក៏បានបង្ហោះសារឱ្យមហាទើសចេញមុខសុំទោសលោក ហុងដា ជាបន្ទាន់។
កាលពីរាត្រីថ្ងៃទី២៩ ខែមេសាមហាជនទូទាំងនគរ រួមទាំងថ្នាក់ដឹកនាំក៏បានកោតសរសើរ និងសម្តែងក្តីត្រេកអរដែលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បំបាក់ក្រុមជម្រើសជាតិ ទីម័រ លទ្ធផល៤ទល់០។ សម្ធិទ្ធផលដ៏ល្អនេះគេក៏សង្កេតឃើងថា លោក ហុងដា ក៏បង្ហាញអារម្មណ៍រីករាយដូចគ្នាដែលអ្នកគាំទ្រកម្រឃើញលោករីករាយណាស់។
អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះ គឺ លោក ម៉ៃ សុគន្ធ បានចេញមុខរិះគន់ លោក ហុងដា ពីរឿងសំលៀកបំពាក់របស់លោកថា «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់អាវនៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេជ្រុលតែទៅស្រុកវិញ ហើយ ចាំកាល ទៅអោយឆាប់ទៅខ្ញុំសែនមាន់១0»។ ការរិះគន់នេះ ក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ ម៉ៃ សុគន្ធ យ៉ាងខ្លាំងដូចគ្នាដោយលើកឡើងថា បុគ្គលនេះចាំតែរិះគន់អ្នកដទៃទៀតអត់រំលងមួយរឿង។
ការប្រើពាក្យមិនសមរម្យខាងលើនេះ ឯកឧត្តម ហ៊ុន ជា មន្ត្រីក្នុងជួរនគរបាលជាតិ បានបង្ហោះសារសូមទោសលោក ហុងដា ជាបន្ទាន់។ ឯកឧត្តម បានសរសេរនៅថ្ងៃទី ១ខែឧសភា ឆ្នាំ២០២៣ ថា «លោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម
ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជា កាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ» ។
គួរបញ្ជាក់ផងដែរ ការស្លៀកពាក់របស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ហុងដា បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានសារព័ត៌មាន វៀតណាម បានចោទសួរលោកថា «តើការស្លៀកពាក់របស់លោកហុងដា ជាការ មើលងាយដល់គូប្រកួតឬទេ?» គ្រូបង្គោលកម្ពុជារូបនេះក៏បានឆ្លើយថា «គាត់ស្លៀកពាក់អ្វីក៏បាន តាមដែលគាត់ចង់»៕










