Home Blog Page 1703

ខ្យល់ព្យុះវា.យប្រ.ហារប្រទេសអ៊ីតាលីបណ្តាលឱ្យលិចទីក្រុង

0

ប្រទេសអ៊ីតាលី ៖ នៅថ្ងៃទី១៨ ខែឧសភា សារព័ត៌មាន BBC បានរាយការណ៍ពីស្ថានការណ៍គ្រោះមហន្តរាយនៅប្រទេសអ៊ីតាលី ក្រោយពីខ្យល់ព្យុះដ៏ខ្លាំងក្លាមួយបានវា.យប្រ.ហារមកលើតំបន់ Emilia-Romagna ស្ថិតនៅភាគខាងជើងប្រទេស ។ ឥទ្ធិពលខ្យល់ព្យុះបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ហើយអាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មានអ្នកស្លា.ប់យ៉ាងតិច៩នាក់ ហើយពលរដ្ឋប្រមាណ១ម៉ឺននាក់ទៀតបានជម្លៀសខ្លួនចេញពីតំបន់នេះ ។Who is Giorgia Meloni? The rise to power of Italy's new far-right PM - BBC  News

អាជ្ញាធរក្នុងតំបន់បញ្ជាក់ថា កម្រិតទឹកក្នុងទន្លេចំនួន១៤កន្លែងបានកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់ខូចខាតទំនប់ទប់ទឹក ។ លើសពីនេះ វាបានបណ្តាលឱ្យមានទឹកជំនន់ក្នុងទីក្រុងចំនួន២៣ ។ ការិយាល័យឧតុនិយមអ៊ីតាលីបញ្ជាក់ថា ភ្លៀងនឹងធ្លាក់ជាបន្តបន្ទាប់រយៈពេលច្រើនថ្ងៃទៀត ។

ប្រធានាធិបតីប្រទេសអ៊ីតាលី លោកស្រី Georgia Meloni បានកោះប្រជុំជាបន្ទាន់ជាមួយមន្ត្រីការិយាល័យការពារពលរដ្ឋ ដើម្បីទប់ស្កាត់ និងជួយសង្គ្រោះជនរងគ្រោះដោយសារទឹកជំនន់ផងដែរ ។ ក្រៅពីនេះ ក៏មានក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់បានសហការជាមួយអាជ្ញាធរក្នុងតំបន់ Emilia-Romagna ដើម្បីជួយសង្គ្រោះពលរដ្ឋ ។2023 Emilia-Romagna floods - Wikipedia

លោក Michelle Del Pascal អភិបាលក្រុង Ravenna បានលើកឡើងថា វាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតនៅតំបន់ Romagna ខណៈតំបន់នេះទទួលរងការខូចខាតខ្លាំង ។ ចំណែកលោក Gian Luca Sattini អភិបាលក្រុង Forli ខេត្ត Forli-Sechena បានលើកឡើងថា ខេត្តរបស់លោកក៏ជួបគ្រោះទឹកជំនន់ដូចគ្នាដែរ ហើយស្ថានការណ៍នៅតែអាក្រក់ ។Emilia Romagna GP: Imola race cancelled amid heavy flooding in northern  Italy | F1 News

គេសង្កេតឃើញថា ពលរដ្ឋរស់នៅទីក្រុង Cesena បានឡើងទៅលើដំបូលផ្ទះដើម្បីរង់ចាំការជួយសង្គ្រោះពីឧទ្ធម្ភាគចក្រ ។ ចំណែកការិយាល័យអភិបាលក្រុង Castel Bolognese និយាយថា ប្រទេសអ៊ីតាលីត្រូវការជំនួយបន្ទាន់ ព្រោះមានពលរដ្ឋរាប់ពាន់នាក់រស់នៅក្នុងផ្ទះតែមួយជាន់ ៕ Italy floods: F1 Imola race cancelled as deadly deluge sparks evacuations  in Emilia-Romagna - BBC Newsប្រភព ៖ khaosod

វៀតណាមទទួលបានប្រាក់ចំណេញលើកដំបូងពីរថភ្លើងអាកាស

0

ប្រទេសវៀតណាម ៖ Hanoi Metro ជាក្រុមហ៊ុនផ្តល់សេវាកម្មរថភ្លើងអាកាសដំបូងគេនៅប្រទេសវៀតណាម បានប្រកាសពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២២ គឺស្មើប្រមាណ៩,៧ម៉ឺនលានដុង ។ វាជាការទទួលបានប្រាក់ចំណេញលើកដំបូងរបស់ក្រុមហ៊ុននេះ ក្រោយពីខាតទុនអស់ចំនួន៣,៧ម៉ឺនលានដុងកាលពីឆ្នាំ២០២១ ។

ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមផ្តល់សេវាកម្មរថភ្លើងក្រោមដី ដែលចេញដំណើរពី Cat Linh ទៅកាន់ Ha Dong នៅខែមិថុនា ឆ្នាំ២០២១ ។ ប៉ុន្តែនៅចុងឆ្នាំ២០២១ ក្រុមហ៊ុនបានខាតទុនអស់ទឹកប្រាក់ប្រមាណ៣,៧ម៉ឺនលានដុង ។First Metro Line In Vietnam! : r/transit

ក្រោយមក ក្រុមហ៊ុន Hanoi Metro បានចាប់ផ្តើមទទួលប្រាក់ឧបត្ថម្ភពីខេត្ត តាមរយៈការលក់សំបុត្រនៅឆ្នាំ២០២២ ។ ប្រាក់ទាំងនេះអាចជួយដល់របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឱ្យល្អប្រសើរឡើងផងដែរ ។ ចំណែកតម្លៃសំបុត្ររថភ្លើងចាប់ពី៨.០០០ដុង ទៅ១៥.០០០ដុង គឺអាស្រ័យលើចម្ងាយផ្លូវ រីឯតម្លៃសំបុត្ររថភ្លើងប្រចាំខែគឺស្មើនឹង២០ម៉ឺនដុង ក្នុងនោះសម្រាប់កូនសិស្ស និងអ្នកធ្វើការនឹងចំណាយលើសំបុត្ររថភ្លើងត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ។

បច្ចុប្បន្ន នៅប្រទេសវៀតណាមមានរថភ្លើងអាកាសចំនួន៩ខ្សែ ដែលបានផ្តល់សេវាកម្មដល់អ្នកដំណើរ ។ រថភ្លើងអាកាសចេញដំណើរពី Cat Linh ទៅកាន់ Ha Dong បានរត់នៅលើផ្លូវចម្ងាយ១៣គីឡូម៉ែត្រ ក្នុងនោះមានស្ថានីយចំនួន១២កន្លែង ហើយរថភ្លើងអាកាសនីមួយៗអាចដឹកអ្នកដំណើរបានចំនួន៩៦០នាក់ ។ ក្រុមហ៊ុន Hanoi Metro មានផែនការផ្តល់សេវាកម្មធ្វើដំណើរតាមរថភ្លើងអាកាសដល់អ្នកដំណើរចំនួន១០,៦លាននាក់នៅឆ្នាំ២០២៣ នេះ ៕Vietnam's first metro welcomes first passengers in Hanoi | Tuoi Tre News ប្រភព ៖ AEC connect

ស៊ីន យូប៊ីន តារាស្រីខ្មែរតែម្នាក់មានឱកាសដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីធំមួយនៅបារាំង

0

តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងបើទោះបីជាស្ថានភាពជើងនាងនៅមិនទាន់ជាសះស្បើយក្តី នៅតែមានភាពជឿជាក់ដើរនៅលើកម្រាលព្រំក្រហមចូលរួមជាភ្ញៀវកិត្តិយសសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅប្រទេសបារាំង។ ហើយនេះបញ្ជាក់ឱ្យយើងឃើញថា ស៊ីន យូប៊ីន តារាស្រីខ្មែរតែម្នាក់មានឱកាសចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ។May be an image of 8 people

មិនតិចដងទេ ដែលកំពូលតារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរម្នាក់មានឱកាសចូលរួមកម្មវិធីធំៗលំដាប់អន្តរជាតិជាច្រើនបានជួបសុទ្ធតែតារាល្បីៗ។ ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះ បានចូលរួមសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦
ដែលប្រារព្ធឡើងនៅ Palais des Festivals ប្រទេសបារាំង អមជាមួយឈុតយ៉ាងស្រស់ស្អាតមិនចាញ់តារាហូលីវូដ។ ដ្បិតថាការចូលរួមកម្មវិធីនេះ ស៊ីន យូប៊ីន ត្រូវការជំនួយពីឈើច្រត់ ដោយសារមានបញ្ហារបួសជើងនៅមិនទាន់ជាសះស្បើយ។May be an image of 1 person

យ៉ាងណារឿងនេះមិនបានធ្វើឱ្យនាងអាក់ខានចូលរួម ពោល ស៊ីន យូប៊ីន ជាតារាមួយរូបសមជាមួយកេរ្តិ៍ឈ្មោះទោះជាមានបញ្ហាយ៉ាងណានៅតែមានទំនុកចិត្តបញ្ចេញទៅកាន់ទស្សនិកជន បង្អួតរាងយ៉ាងស្រស់ស្អាតនៅលើកម្រាលព្រំក្រហមលើទឹកដីប្រទេសបារាំង។អ្វីដែល កាន់តែធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មោទកភាព តួឯកស្រីរូបនេះជាតារាស្រីខ្មែរតែម្នាក់ដែលមានឱកាសដើរលើកម្រាកព្រំក្រហមក្នុងកម្មវិធីមហោស្រពភាពយន្តខាងលើនេះ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន លេចមុខច្រើននៅក្នុងកម្មវិធីក្រៅប្រទេស ដោយកាលពីដើមឆ្នាំ២០២៣ ត្រូវបានផ្ដល់កិត្តិយសយ៉ាងពិសេស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដផលិតផលម៉ាក «Dior»ព្រមទាំងបានថតរូបរួមជាមួយកំពូលតារាសម្តែង Chompoo Araya ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១០ ខែឧសភា តារាស្រីរូបនេះក៏ទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធី Calvin Klein Collection នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យនាងមានឱកាសជួបតារាល្បីៗជាច្រើនរូប ដូចជា Jennie សមាជិក BLACKPINK, Jungkook សមាជិក BTS, រួមទាំងតារាល្បីៗជាច្រើនរូបទៀត៕May be an image of 4 people

Google នឹងលុបចោលគណនី Gmail ណាដែលមិនបានប្រើលើសពី ២ ឆ្នាំ

0

បរទេស៖ យោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ Google Alphabet នឹងលុបគណនី Gmail ណាដែលមិនបានប្រើប្រាស់លើសពីពីរឆ្នាំនៅខែធ្នូ ឆ្នាំ២០២៣ ដើម្បីការពារកុំឱ្យមានគេលួចចូលក្នុងប្រព័ន្ធ នឹងប្រឆាំងអំពីការគំរាមកំហែងសុវត្ថិភាពគណនី។

ក្រុមហ៊ុន Alphabet បានប្រកាសនៅថ្ងៃទី១៦ ខែឧសភា ថា ប្រសិនបើគណនី Google អសកម្ម ឬមិនចូលទៅប្រើប្រាស់រយះពេលជាង ២ ឆ្នាំ ក្រុមហ៊ុននឹងលុបគណនី និងខ្លឹមសារនៅក្នុង Google Workspace រួមទាំង Gmail, Docs, Drive, Meet និង Calendar ក៏ដូចជាគណនី YouTube និង Google Photos ផងដែរ។Google rolls out new features across Maps, Search and Shopping | TechCrunch

ចាប់ពីខែឧសភា នេះតទៅ Google នឹងចាប់ផ្តើមផ្ញើការជូនដំណឹងទៅកាន់គណនីណាដែលរងផលប៉ះពាល់ និងប្រមូលអ៊ីមែលពីគណនីដែលនៅស្ងៀមមួយរយៈ មុនពេលលុបពួកវាជាអចិន្ត្រៃយ៍។
គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរចំពោះគោលការណ៍នេះនឹងអនុវត្តចំពោះតែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។ មិនអនុវត្តចំពោះគណនីរបស់អង្គការ និងស្ថាប័នអប់រំណាមួយនោះទេ៕Add a Gmail account to Outlook - Microsoft Support

ប្រភព៖sanook

អបអរសាទរ! កម្ពុជានឹងធ្វើ​ជា​ម្ចាស់ផ្ទះកីឡា​យុវជន​អាស៊ី​ឆ្នាំ​២០២៩

0
សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាគ្រោងចុះហត្ថលេខាទទួលសិទ្ធិធ្វើ ជាម្ចាស់ផ្ទះរៀប ចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ីឆ្នាំ២០២៩ (The 5th Asian Youth Games 2029)។Cambodia awarded 2029 Asian Youth Games at OCA General Assembly
បើតាម​សម្ដេចពិជ័យសេនា ទៀ បាញ់ ​ នេះជាកិត្តិយស សម្រាប់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលជាការបន្ត និរន្តរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈវិស័យកីឡា ក្រោយ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។Taiwan stripped of 2019 East Asian Youth Games amid dispute with China
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (AYG) ដែល​រៀបចំដោយក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ចាប់ផ្តើមពី​ឆ្នាំ២០០៩មក នៅ​ប្រទេសសិង្ហបុរី បន្ទាប់មកពី​នៅក្រុងណានជីង (ចិន) នា​ឆ្នាំ២០១៣។ ព្រឹត្តិការណ៍​ ដែលគ្រោងរៀបចំនៅក្រុង Hambantota (ស្រីលង្កា) បន្ទាប់មកក្រុងហ្សាការតា (ឥណ្ឌូណេស៊ី) នា​ឆ្នាំ២០១៧​ ត្រូវបានរំសាយ​ចោល។
ព្រឹត្តិការណ៍លើកទី៣ នឹងរៀបចំនៅ​ក្រុង Shantou (ចិន) នា​ឆ្នាំ២០២២, លើកទី៤នៅក្រុង Tashkent (អ៊ូសបេគីស្ថាន) នា​ឆ្នាំ២០២៥ និងលើកទី៥នៅ​រាជធានីភ្នំពេញ នា​ឆ្នាំ២០២៩៕Shantou Asian Youth Games release 21 pictograms for 18 sports : ANOC

Jackie Chan គ្រោងត្រលប់មកវិញក្នុងរឿងភាគ The Karate Kid

0

បរទេស៖ កំពូលតារាសម្តែងពិភពលោក និងជាតារាហូលីវូតដ៏ល្បីល្បាញលោក Jackie Chan (ឈិន ឡុង) កំពុងពិភាក្សាដើម្បីត្រលប់មកវិញសម្រាប់រឿងភាគ The Karate Kid របស់ Sony Pictures ដែលដឹកនាំដោយលោក Jonathan Entwistle ដែលជាអ្នកបង្កើតរឿង The End of the Fucking World ។Jackie Chan Says Rush Hour 4 Is Being Discussed

ខ្សែភាពយន្ត The Karate Kid កាលពីឆ្នាំ ២០១០ ផលិតឡើងដោយលោក Will Smith ដែលភាពយន្តនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងរកចំណូលបាន ៣៥៩ លានដុល្លារទូទាំងពិភពលោក។ ហើយពេលនោះដែរ ភាពយន្តនេះក៏បានឈ្នះពានរង្វាន់ Favorite Butt Kicker នៅក្នុងកម្មវិធី Kids’ Choice Awards ដែលជាមូលហេតុដែល Sony Pictures សម្រេចចិត្តផលិតរឿងភាគនេះបន្តទៀត។Jaden Smith Showed Off Louis Vuitton's New Yayoi Kusama Collab – Robb Report

សម្រាប់តួឯកប្រុសម្នាក់ទៀតគឺ Jaden Smith ដែលបច្ចុប្បន្នលោកគឺជាតារារ៉េបដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិក។ មិនទាន់មានរបាយការណ៍ថាលោកនឹងត្រលប់មកវិញឬអត់នោះទេ។ ដែលឪពុករបស់លោកមានឈ្មោះថា Will Smith គឺជាអ្នកផលិតរឿង The Karate Kid (២០១០) និង Cobra Kai ដែលជារឿងភាគផ្អែកលើខ្សែភាពយន្តដើមដ៏ ពេញនិយម ។Amazon.com: The Karate Kid 5-Movie Collection (The Karate Kid / The Karate  Kid (Part 2) / The Karate Kid (Part 3) / The Next Karate Kid / Karate Kid)  : Ralph Macchio,

គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត The Karate Kid វគ្គបន្តរបស់ Jackie Chan ត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ។ ដោយក្រុមហ៊ុន Sony ក៏បានប្រកាសថាខ្លួនកំពុងពិចារណានាំយកសិទ្ធិផ្តាច់មុខ Karate Kid ដើម្បីដាក់ផ្សាយរឿងនេះទៅកាន់ពិភពលោក។ ទោះជាណាក៏ដោយ ដោយសារតែភាពជោគជ័យនៃភាពយន្តរឿង Cobra Kai ផលិតករកំពុងតែគិតថា ចង់បញ្ចូលរឿងភាគ Karate Kid និង Cobra Kai ក្នុងពេលតែមួយ យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ មានតែពេលវេលាទេដែលនឹងប្រាប់ពីរបៀបដែល Sony Pictures នឹងបន្តជាមួយនឹងការបោះពុម្ព Karate Kid ទាំងពីរនេះ៕ប្រភព៖ sanook

លោក ហ៊ុយ យ៉ាឡេង ថាបើសិនមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ជាប់ខ្សែស្រឡាយខ្មែរជួយពន្យល់ជនជាតិថៃកុំឱ្យចោទថាខ្មែរចម្លងសិល្បៈវប្បធម៌ថៃ

0

ថ្មីនេះៗមានការលើកឡើងជាច្រើនជុំវិញពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ( Move Forward )មានខ្សែស្រឡាយខ្មែរ ដែលធ្វើឱ្យមានមតិវែកញែកជាច្រើននៅលើបណ្តាញសង្គម។ ជាមួយគ្នានេះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តមួយរូបបានលើកឡើងថា បើជារឿងពិតមែនបើហើយលោក Pita Limjaroenrat ឈ្នះឆ្នោតឈរតំណាងរាស្រ្ត សូមឱ្យ ជួយពន្យល់ខាងផ្នែកប្រវត្តិសាស្រ្តថៃឱ្យច្បាស់ កុំចេះតែចោទប្រទេសខ្មែរចម្លងសិល្បៈវប្បធម៌ថៃ ព្រោះសិល្បៈវប្បធម៌ខ្មែរមានឆ្លាក់នៅជញ្ជាំងប្រាសាទច្បាស់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegoZvStEVw5doMky1Jmk6AhbBCLkVzo4W_jwliXFbzZeQzjZX5oXwEN9kzaRNh3meqNbacV-x35dcPU4jQfsmEPM6meinWXKoEzBV3fS7rnlNIREeXji3RNBLQMs51k1XYB4cKAkwJd7dPJcbAeRY9JnrFSJpE3wZlmUnsL8TqSupa7BqSXXNq-hM/s2048/300378706_3350706768492040_4622122381588511260_n.jpg

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុករបស់លោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ផលិតកម្មកថាជ័យភាពយន្ត និងជាផលិតករ មួយរូបបានបង្ហោះរូបលោក ភ្ជាប់ជាមួយរូបលោក Pita ព្រមទាំងរៀបរាប់យ៉ាងដូច្នេះថា «ចប់ស៊ីហ្គេមហើយបើសិនគាត់ពិតជាជាប់ខ្សែស្រឡាយត្រកូលអភ័យវង្សតាធ្លាប់នៅបាត់ដំបងមែនហើយបើសិនគាត់ជាប់ឆ្នោតឈរតំណាងរាស្រ្តមែនសូមបងពន្យល់ប្រវត្តិសាស្រ្តខាងបងឱ្យច្បាស់កុំចេះតែចោទថាខាងខ្ញុំចម្លងបងសិល្បៈ វប្ប ធម៌ខ្ញុំមានឆ្លាក់នៅជញ្ជាំងប្រាសាទច្បាស់ណាស់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif8xuPzm--rFRS-wB2dABLn926WnPL2dRE-UJFa0Y-eueQ0_HTMtQrZsllprJoFS0_KV7RxF2cOgX-e0jRb1Nb-aFapZWBQrwfeWuCLagABVLr5vm5hrhyo76qyiXuzXWj2mI8OWWgoqjKUKwOncornDpxohXvb-2qVVQLNt_P41INkw7q6hdaU0rF/s2048/341834323_887439012348960_7488307892719746114_n.jpg

លោកបន្តទៀតថា «តបតាមទង្វើខាងបងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមល្មមដល់ពេលដែលខ្ញុំតបតខ្លះហើយ ចាប់ពីថ្ងៃនេះទៅខ្ញុំឈប់គាំទ្រផលិតផលអ្នកហើយ លាហើយម៉ូកៈថៈបែបថៃ រឿងភាគនិងភាពយន្តនិងប្រដាប់ប្រើប្រាស់ដែលអ្នកផលិតខ្ញុំត្រឡប់មកគាំទ្រអ្នកវិញលុះត្រាអ្នកកែប្រែទទួលស្គាល់ប្រវត្តិសាស្រ្តខ្លួនឱ្យបានត្រឹមត្រូវសិន»។ ការលើករបស់លោក ហ៊ុយ យ៉ាឡេង ធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាបន្តបន្ទាប់ថាអ្នកនយោបាយខាងលើនេះមានឈាមជ័រខ្មែរ។

គួរបញ្ជាក់ផងដែរ លោក Pita Limjaroenrat បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ ដែលកំពុងមានឈ្មោះបោះសំឡេងខាងនយោបាយ ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ថែមទាំងមានសំឡេងគាំទ្រច្រើនពីប្រជាជនថៃ អាចជាអនាគតនាយករដ្ឋមន្រ្តីថ្មីបន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ៕Pita Limjaroenrat: The Thai opposition leader is ready to be the country's next PM | Tatler Asiahttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj676zLADYtStO30p6af1jsmvQkjBpMihDN5H3D6d8sj0LigckAnWcX632wwVB1rJ6WovJzprkKcqYEeFLveq6dfc0XWE1BuODSegLU03vO2L-mZ0-MejJSi7JdRryHsjw7ZV3zsNIe3GCEl0e98n_CO64JrNIcJeuFqcgOftKllGgNgkn9D18kKWc/s2048/347549763_771324397834913_7963600256323394895_n.jpg

ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា មិនប្រជែងគ្នាក្នុងទ្រនំតែមួយថែមទាំងស្រលាញ់គ្នាខ្លាំង

0

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាស និងត្រូវជាភរិយាប្អូនម្ចាស់ផលិតកម្មផ្ទាល់ ហើយកំពូលតារាចម្រៀង ពេជ្រ សោភា ក៏ជាតារាចម្រៀងម្នាក់ មានឈ្មោះបោះសំឡេងអាចឈរជើងយ៉ាងរឹងមាំក្នុងទ្រនំនេះដូចគ្នា។ យ៉ាងណាកំពូលតារាចម្រៀងទាំង២ដួងនេះ មិនប្រជែងគ្នាចង់ក្លាយជាតួឯកតែម្នាក់នៅក្នុងទ្រនំឡើយ តែអ្នកទាំងពីរបានបង្ហាញក្តីស្រលាញ់ យកចិត្តទុកដាក់ និងស្និទ្ធស្នាលគ្នាខ្លាំង មើលហើយពិតជាមិនសរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47YI9HR-rqOgHVkqnlrNzly2mI0iLcesUVBUuxsS_CZv77OamIc4PkPwEeQB5Y5wWEzuhD7dfd7AefaBwPH1S6jRE5yjumceGOjRbWaU76EoEMmcFu8qomNm09qwU7-AlrHaC5W9dKr8dYSWU-cnqruL-2lQkLlgaeu8mHLAHEPYd3fQI7ElLZlee/s2048/347300753_2215494888841107_8663062321078072966_n.jpg

អាចនិយាយបានថា ប្រសិនបើក្នុងទ្រនំមួយមានជើងខ្លាំង២នាក់ អ្នកមួយចំនួនអាចគិតថាពួកគេនឹងប្រជែងគ្នាដើម្បីយកលេខ១។ ទោះយ៉ាងណា មិនប្រាកដថានៅទ្រនំតែមួយត្រូវប្រកួតប្រជែងគ្នា ហើយមើលមុខគ្នាមិនចំនោះទេ។ តួយ៉ាង កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ពិតជារៀមច្បងគម្រូងដល់អ្នកជំនាន់ក្រោយ ព្រោះពួកគេទាំងពីរនាក់ជាជើងខ្លាំងក្នុងទ្រនំតែមួយ តែមិនប្រកួតប្រជែងគ្នាចង់ឈ្នះចាញ់ឡើយ ផ្ទុយមកវិញអ្នកទាំងពីរស្រលាញ់គ្នាខ្លាំង បង្ហាញកាយវិការដ៏កក់ក្តៅឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUGWsc-xaU8mtx_yDBwskf_LF9Z_1WJ8cku-m8QoCJvmAwMpvKlxDO6h8d4AZ0evfih_0Stwcdvxng1Vb6oymox-bdbiGH-LojeGmcq-mQ35PtjL3iVn4FlKC2x3R2Mryfvk5ubmG2vmm7w0cukOnaeQwJChFfF6_MUkQsIJBBCMcLX2P8HxzdsyGN/s2048/347556353_770631294736095_3805321552416097819_n.jpg

នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រួសារហង្សមាសបានសម្តែងបទចម្រៀងជាពិសេសដល់ទស្សនិកជនដែលទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើប និងកោតសរសើរនោះ គឺតារាចម្រៀងជួរមុខទាំងពីរដួង រួមមាន ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បង្ហាញការស្រលាញ់ ស្និទ្ធស្នាលយកចិត្តទុកគ្នាខ្លាំង បន្ទាប់ពីបំពេញភារៈកិច្ចរបស់ខ្លួនរួច។
តាមរយៈវីដេអូខ្លីដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះបង្ហាញឱ្យយើងឃើញថាអ្នកនាង ឱក សុគន្ធកញ្ញា យកចិត្តទុកដាក់ខ្លាំងដល់ដៃគូរួមអាជីព ដោយបង្ហាញការអរគុណសម្រាប់ការសម្តែងរបស់ ពេជ្រ សោភា នៅក្នុងបទចម្រៀង «We did it» បើទោះបីជាដួលពកក្បាលនៅក្នុងបន្ទប់ទឹកក្តី នៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អនៅលើឆាក។ ជាពិសេស កាយវិការអ្នកទាំងពីរបង្ហាញឱ្យដឹងថា ពួកគេស្រលាញ់រាប់អានគ្នាខ្លាំង មិនប្រកួតប្រជែងគ្នាឡើយ ដែលជាគម្រូល្អមួយដល់អ្នកជំនាន់ក្រោយៗទៀត ទោះបីជាកំពូលតារាចម្រៀងនៅក្នុងទ្រនំតែមួយមែនតែមិនប្រកួតប្រជែងគ្នាឡើយ គឺស្រលាញ់រាប់អានយ៉ាងសិទ្នស្នាលក្នុងរង្វង់សិល្បៈ៕

@pichsopheaofficial

♬ original sound – ????????Pich Sophea Official ???????? – Pich Sophea Official

ទីក្រុងឌូបៃគ្រោងសាងសង់កោះវេជ្ជសាស្ត្ររាងអឌ្ឍចន្ទដែលមានកម្ពស់ ១ លានម៉ែត្រ

0

បរទេស៖ Kalbod Design ដែលជាស្ទូឌីយោនៅទីក្រុងតេអេរ៉ង់ បានណែនាំគម្រោងកោះវេជ្ជសាស្ត្រ ជាមួយនឹងអគារខ្ពស់ ១ លានម៉ែត្រនៅកណ្តាលទីក្រុងឌូបៃ។
យោងតាមការរចនា Boom ដែលបានរាយការណ៍ នៅថ្ងៃទី១៥ ខែឧសភា ថា កោះថ្មី នៅទីក្រុងថែទាំសុខភាពឌូបៃ គឺជាអគារបណ្តែតទឹកពហុមុខងារ ដែលផ្តោតលើការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ រួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ។ គោលការណ៍ និងការអនុវត្តប្រកបដោយនិរន្តរភាពនៃការរចនា ខណៈពេលដែលធ្វើតាមលក្ខខណ្ឌភូមិសាស្រ្ត និងសង្គមតែមួយគត់នៃតំបន់។Kalbod Design Studio Dubai Healthcare Islands | Hypebeast
កោះនេះមានតំបន់សំខាន់ៗចំនួនបី គឺ មណ្ឌលអប់រំ,តំបន់ស្រាវជ្រាវវិជ្ជសាស្រ្ត, និងលំនៅដ្ឋាន។ កណ្តាលនៃកោះនេះត្រូវបានគេគ្រោងសាងសង់នៅកម្ពស់ ១ លានម៉ែត្រ ដែលក្នុងនោះមានដូចជា បន្ទប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ឧទ្យាន បណ្ណាល័យ និងពិព័រណ៍សមិទ្ធិផលឌីជីថល។ បន្ថែមពីលើអគារកណ្តាល ទីក្រុងថែទាំសុខភាពឌូបៃនឹងមានប៉មចំនួន ១៤ ដែលមានមុខងារវេជ្ជសាស្ត្រ និងសណ្ឋាគារចំនួន ២៤ នៅចុងទាំងពីរនៃកោះ។ ការរចនាសម្ព័ន្ធទាំងនេះត្រូវបានរៀបចំឡើងឱ្យស៊ីមេទ្រីជាមួយផ្នែកម្ខាងនៃអគារខ្ពស់ៗ។kalbod studio envisions sustainable healthcare island in dubaiយោងតាមក្រុមហ៊ុន Kalbod Design គ្រប់អគារទាំងអស់មានដំបូលរាបស្មើរ និងដាំដោយរុក្ខជាតិជាច្រើនប្រភេទ ផ្តល់ម្លប់ និងខ្យល់ចេញចូលធម្មជាតិ។ លើសពីនេះ ពួកគេក៏ចូលរួមចំណែកក្នុងការកែលម្អគុណភាពខ្យល់សម្រាប់ទីក្រុងឌូបៃផងដែរ៕Dubai Healthcare City by Kalbod Design Studio — ARCFLY ប្រភព៖ vnexpress

សម្តេចតេជោហ៊ុនសែន ប្រកាសជួយបទ “មីឆុង មីឆា” ឱ្យល្បី

0
នាព្រឹកថ្ងៃទី១៨ ខែឧសភា  សម្តេចតេជោ ហ៊ុន សែន ប្រកាសជួយបទ “មីឆុង​ មីឆា” ឱ្យល្បី បើយោងតាមប្រសាសន៍របស់សម្តេច នាពិធីអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសុខាភិបាលជាង១ពាន់នាក់។

សម្តេចបានមានប្រសាសន៍ថា៖” បទមីឆុង មីឆា ជាការច្រៀងកំដរតែប៉ុណ្ណ៉ មុនព្រឹត្តិការណ៍សុីហ្គេម បើកជាផ្លូវការ។ ដូច្នេះសូមបងប្អូនកុំទើស នៅរៀងតិចតូច។” ចុងក្រោយសម្តេចបន្ថែមថា៖” ចាប់ខ្ញុំឡង់សេបងហ្នឹង(មីឆុង មីឆា) ឱ្យល្បីតែម្តង”។
សូមជម្រាបផងដែរថា បទមីឆុង មីឆាយ ច្រៀងដោយតារាចម្រៀង៣នាក់គឺ តន់ ច័ន្ទស៊ីម៉ា លោក DB និង K-LA៕