បរទេស៖ Kalbod Design ដែលជាស្ទូឌីយោនៅទីក្រុងតេអេរ៉ង់ បានណែនាំគម្រោងកោះវេជ្ជសាស្ត្រ ជាមួយនឹងអគារខ្ពស់ ១ លានម៉ែត្រនៅកណ្តាលទីក្រុងឌូបៃ។
យោងតាមការរចនា Boom ដែលបានរាយការណ៍ នៅថ្ងៃទី១៥ ខែឧសភា ថា កោះថ្មី នៅទីក្រុងថែទាំសុខភាពឌូបៃ គឺជាអគារបណ្តែតទឹកពហុមុខងារ ដែលផ្តោតលើការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ រួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ។ គោលការណ៍ និងការអនុវត្តប្រកបដោយនិរន្តរភាពនៃការរចនា ខណៈពេលដែលធ្វើតាមលក្ខខណ្ឌភូមិសាស្រ្ត និងសង្គមតែមួយគត់នៃតំបន់។
កោះនេះមានតំបន់សំខាន់ៗចំនួនបី គឺ មណ្ឌលអប់រំ,តំបន់ស្រាវជ្រាវវិជ្ជសាស្រ្ត, និងលំនៅដ្ឋាន។ កណ្តាលនៃកោះនេះត្រូវបានគេគ្រោងសាងសង់នៅកម្ពស់ ១ លានម៉ែត្រ ដែលក្នុងនោះមានដូចជា បន្ទប់ស្រាវជ្រាវ និងអភិវឌ្ឍន៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ឧទ្យាន បណ្ណាល័យ និងពិព័រណ៍សមិទ្ធិផលឌីជីថល។ បន្ថែមពីលើអគារកណ្តាល ទីក្រុងថែទាំសុខភាពឌូបៃនឹងមានប៉មចំនួន ១៤ ដែលមានមុខងារវេជ្ជសាស្ត្រ និងសណ្ឋាគារចំនួន ២៤ នៅចុងទាំងពីរនៃកោះ។ ការរចនាសម្ព័ន្ធទាំងនេះត្រូវបានរៀបចំឡើងឱ្យស៊ីមេទ្រីជាមួយផ្នែកម្ខាងនៃអគារខ្ពស់ៗ។
យោងតាមក្រុមហ៊ុន Kalbod Design គ្រប់អគារទាំងអស់មានដំបូលរាបស្មើរ និងដាំដោយរុក្ខជាតិជាច្រើនប្រភេទ ផ្តល់ម្លប់ និងខ្យល់ចេញចូលធម្មជាតិ។ លើសពីនេះ ពួកគេក៏ចូលរួមចំណែកក្នុងការកែលម្អគុណភាពខ្យល់សម្រាប់ទីក្រុងឌូបៃផងដែរ៕
ប្រភព៖ vnexpress







