Home Blog Page 1702

ឱសថ ៤ ប្រភេទដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក

0

បរទេស៖ ឱសថ Zolgensma, Libmeldy, Zynteglo និង Hemgenix បច្ចុប្បន្នគឺជាថ្នាំដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ជាមួយនឹងតម្លៃជាង ២ លានដុល្លារក្នុងមួយដូស។

អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនឱសថកំពុងនឹងប្រកួតប្រជែងគ្នាដើម្បីបង្កើតការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺដែលកម្រ ឬរោគសញ្ញាហ្សែនពីកំណើត។ ជាមួយនឹងការវិនិយោគដ៏ធំ វត្ថុធាតុដើមថ្លៃៗ និងការផលិតដ៏ស្មុគស្មាញ ពួកគេតែងតែលក់ទៅវិញបានរាប់លានដុល្លារ។ ឱសថនីមួយៗទាមទារការងារជាច្រើនដើម្បីស្រាវជ្រាវ និងអភិវឌ្ឍ។ ខាងក្រោមនេះគឺជាឱសថដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៖

១. Zolgensma៖ ថ្នាំនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថ Novartis ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ ២០១៩ ដើម្បីព្យាបាលការដាច់សាច់ដុំឆ្អឹងខ្នង នឹងមានតម្លៃ ២.១ លានដុល្លារ ក្នុងមួយវគ្គ ដោយតម្រូវឱ្យចាក់តែមួយមុខប៉ុណ្ណោះ។Novartis's SMA gene therapy Zolgensma to be available for NHS use -  Pharmaceutical Technology

២. Libmeldy៖ ថ្នាំនេះត្រូវបានបង្កើតដោយទីភ្នាក់ងារឱសថអឺរ៉ុប European Medicines Agency (EMA) នៅខែធ្នូឆ្នាំ ២០២០ ដើម្បីព្យាបាលសម្រាប់ជំងឺហ្សែន leukoplakia (MLD) ក្នុងតម្លៃ ២.៤ លានដុល្លារ។Libmeldy: 'Significant Discount' For World's Most Expensive Drug Secures  English Funding :: Pink Sheet

៣. Zynteglo ៖ Zynteglo គឺជាថ្នាំសម្រាប់ជំងឺខ្វះឈាម ឬឈាមថយចុះ beta-thalassemia (TDBT) ដែលអនុម័តដោយ Food and drug Administration (FDA) ក្នុងខែសីហា ឆ្នាំ ២០២២។ ថ្នាំនេះផលិតដោយក្រុមហ៊ុនឱសថ Bluebird Bio ដែលមានតម្លៃ ២.៨ លានដុល្លារ។Zynteglo Authorization Renewal Paused While EU Regulators Examine Safety  Concerns :: Pink Sheet

៤. Hemgenix ៖ ថ្នាំនេះត្រូវបានអនុម័តដោយ Food and drug Administration (FDA) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយផ្អែកលើសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ព្យាបាលជំងឺហូរឈាមតាមតំណពូជដែលបណ្តាលឱ្យមនុស្សមិនផលិតប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីបង្កើតកំណកឈាម។ ថ្នាំ Hemgenix ត្រូវបានលក់ក្នុងតម្លៃ ៣.៥ លានដុល្លារ៕ Costing $3.5M, first hemophilia B gene therapy wins FDA approvalប្រភព៖vnexpress

ស្តេចថៃមួយអង្គ ដែលមានមហិច្ឆតាចង់គាស់យកអង្គរវត្តទៅកាន់ទីក្រុងបាងកក

0

កាលពីឆ្នាំ១៨៥៩ ស្ដេចថៃ​រាមាទី​៤ ​ព្រះ​នាម​ថា មង្គត់ គ្រោងគាស់យកអង្គរវត្ត​​ទៅកាន់ទីក្រុងបាងកក​ ក៏ប៉ុន្តែត្រូវបរាជ័យ។Stop saying the French discovered Angkor | Alison in Cambodia

កង​ទ័ព​ថៃ​​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​កាន់​អង្គរវត្ត និង​គាស់​យក​ផ្នែក​ខ្លះ​នៃ​ប្រាសាទ ដើម្បី​សាងសង់​ឡើង​វិញ​នៅ​លើ​​ទីតាំង​ថ្មី​ក្នុង​ទីក្រុង​បាងកក ដែល​​ឥលូវ​នេះ​​ទីតាំង​គ្រោង​ទុក​​នោះ​គឺ​​ស្ថិត​នៅ​ចំ​​​វត្ត Pathum។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​មួយ​ឆ្នាំ មុន​​​​ដែល​អ្នក​ធម្មជាតិ​វិទូ​បារាំង​គឺ​លោក Henri Mouhot បាន​ធ្វើ​ដំណើរ​រក​ឃើញ​​ប្រាសាទ​អង្គរវត្ត​សា​ជា​ថ្មី​ឡើង​វិញ។In Cambodia, Along the Path to Something Profound - The New York Times

បេសកកម្ម​របស់​ទ័ព​ថៃ​គាស់យកប្រាសាទអង្គរវត្តត្រូវ​បរាជ័យ​ ដោយ​​ហេតុ​ថា​​ជនជាតិ​ខ្មែរ​ចេញ​ពី​ព្រៃ​​មាន​គ្នា​ប្រមាណ ៣០០​នាក់ បាន​លប​​វាយ​ប្រហារ​ ហើយ​បាន​​សម្លាប់​មេទ័ព​ថៃ​​​​​ឈ្មោះ Suphanphisarn និង​កូន​ប្រុស​របស់​​​គាត់​មួយ​រូប​ថែម​ទៀត​ផង។Angkor Wat archaeological digs yield new clues to its civilization's decline

ក្រោយមកទៀត ស្ដេច​រាមា​ទី​៤ បាន​ព្យាយាម​បង្កើត​បេសកកម្ម​​មួយ​​ទៀត ប៉ុន្តែ​ត្រូវ​បាន​​ក្រុម​ទីប្រឹក្សា​ព្រះ​អង្គ​​ផ្ដល់​យោបល់ឱ្យបញ្ឈប់ ព្រោះ​យល់​ថា ការងារ​នេះ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ហើយ​ណា​មួយ​រចនាសម្ព័ន្ធ​ប្រាសាទ​សក្ដិសម​​សង់​នៅ​លើ​ទឹក​ដី​ខ្មែរ​ជាង។

ជំនួសឱ្យគម្រោង​យក​អង្គរវត្ត​មកដាក់​លើ​ដី​ថៃមិនបានសម្រេច ស្ដេច​រាមា​ទី​៤ ក៏បាន​សាងសង់​​អង្គរវត្ត​ចម្លង​​តូច​មួយ​វិញ​នៅ​ក្នុង​​បរិវេណ​វត្ត​ព្រះ​កែវមរកត នៅ​បាងកក។

គួរបញ្ជាក់ផងដែរថា ប្រសិន​ស្ដេច​ថៃ​រាមា​ទី​៤ អាច​សម្រេច​គម្រោង​បម្លាស់​ទីតាំង​​​អង្គរវត្ត នោះ​បច្ចុប្បន្ន​ប្រាសាទ​បុរាណ​​ដ៏​អស្ចារ្យ​របស់​ជនជាតិ​ខ្មែរ​នឹង​ត្រូវ​ស្ថិត​នៅ​ជាប់​​ផ្សារ​ទំនើប Central World នៃ​ទឹក​ដី​ទីក្រុង​បាងកក​មិន​ខាន៕

ប្រភព៖ Khaosod

នារីម្នាក់ ទម្លា.យថា តាំង គីមឡេង ជាសប្បុរសធម៌ក្លែ.ងក្លាយ និងបានប្រើប្រាស់អំពើហិ.ង្សា រួមទាំងគំរាមសម្លា.ប់លើខ្លួន

0

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មានគណនីហ្វេកប៊ុកមួយឈ្មោះថា « Su Lingg» ជានារីស្រស់ស្អាតម្នាក់បានចេញមកទម្លាយថា តាំង គីមឡេង ដែលត្រូវជាគូណ្តឹងរបស់នាងបានប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់នាងទាំងមុននិងក្រោយពេលសម្រាលកូន រួមទាំងទម្លាយទៀតថា តាំង គីមឡេង ជាសប្បុរសធម៌ក្លែងក្លាយ ធ្វើបុណ្យបាំងបាប សម្តែងល្អលើហ្វេកប៊ុក និងប៉ិនសម្តែងធ្វើតួកម្សត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP12DKnRpH_QQiebGi98qktM8pqwmyjhoh82C2oMC1TBv9WxoMI1vh334gfDWrZPu8EIenuqKCpIzCWCjb9h1jKGhGf8PJPJyt3ae0kZ2KdwpWLYwdiJrn6w-xfZX4_xaOdf3Ov3UIkPOZr0EKbIyrvFvG8Em2XVLZTYUgNMU_kO9muIy7llYMWauR/s2048/332470416_658249756099558_1342693705807930064_n.jpg

ដោយសារអស់ភាពអត់ធ្មត់នារីស្រស់ស្អាតម្នាក់ចេញមកទម្លាយគ្មានសល់នៅលើបណ្តាញសង្គម ជាមួយវីដេអូ ដែលត្រូវបានគេប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់ ទៀតផង។ គណនីហេ្វកប៊ុកឈ្មោះ « Su Lingg» បានទម្លាយវីដេអូ ព្រមទាំងរៀបរាប់នៅយប់ថ្ងៃទី១៨ ខែឧសភា ថា « តាំង គីមឡេង អ្នកឯងបានភ្ជាប់ពាក្យ មកនៅផ្ទះខាងខ្ញុំ សន្យាថាចាប់ដៃគ្នាប្រឹងរកស៊ីដោយអ្នកឯងបានយកលុយពីឪពុកខ្ញុំ ៥ -៦ម៉ឺនដុល្លារដើម្បីដាក់ទុនរកស៊ីបន្ថែម ដល់ពេលខ្ញុំសួរលុយកាក់ អ្នកឯងវៃធ្វើបាបខ្ញុំ គំរាមសម្លាប់ខ្ញុំដដែលៗ ទាំងមុនខ្ញុំមានទម្ងន់ រហូតកើតកូនហើយ កូនខ្ចី»។

នារីខាងលើនេះ បន្តទៀតថា «អ្នកឯងប៉ិនសម្តែងកម្សត់ ធ្វើល្អលើហ្វេសបុក តែអ្នកវៃខ្ញុំដូចសត្វធាតុ ធ្វើបុណ្យបាំងបាប សប្បុរសធម៌ក្លែងក្លាយ ខ្ញុំអត់ទ្រាំយូរហើយគិតថាខ្មាស់គេ អាណិតកូន តែសណ្តានអ្នកឯងនៅតែដដែលៗដាក់ខ្ញុំ។ សូមបងប្អូនជួយរក យុត្តិធម៌ឱ្យនាងខ្ញុំផង ខ្ញុំរងទុក្ខវេទនាទាំងផ្លូវចិត្តផ្លូវកាយ ខាតបង់ទាំងលុយកាក់ និង កិត្តិយស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTzE7IvO2gKvt8y9yJdRR0IvGOGyvPKmjJxj_x9opq53dV7Osep6XOIkYobMriSTZcLKc3bsqJto94FBVWwZ2eWYZDHNvEU6mRr0RBTrjCu9050WSHJds7-qhv7Hfzb0Xwh_kcvvHFEGjye1OBXJfafuGGF2xS1MHVHaBNQ60GRObpXJz0JUi1zAs/s2048/279534030_333632395537967_1573831530302189350_n.jpg

ការទម្លាយរបស់នារីខាងលើនេះ ក៏បានភ្ជាប់ជាមួយដីកាកោះ ដោយដើមបណ្តឹងមានឈ្មោះថា ឆៃ សុខឡេង អាយុ២២ឆ្នាំ ភេទស្រី បានដាក់ពាក្យបណ្តឹង ឈ្មោះ តាំង គីមឡេង ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន គំរាមកំហែងថានឹងសម្លាប់ និង បោះបង់អនីតិជន។

ក្រោយពីវីដេអូ និងខ្លឹមសារត្រូវបានចែកចាយ អ្នកលេងបណ្តាញសង្គមសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ តាំង គីមឡេង មិននឹកស្មានថាអាចធ្វើរៀងនេះទៅរួម ព្រោះកន្លងមកលោក បានបង្ហាញសកម្មភាពសប្បុរសធម៌ជាច្រើន។ យ៉ាងណាមិញ ប្រសិនបើលោក តាំង គីមឡេង មានអ្វីចង់បកស្រាយបន្ថែមជុំវិញការបង្ហោះរបស់នារីខាងលើនេះ អាចចេញមុខបញ្ជាក់បាន៕

បុរសចម្លែកម្នាក់ផឹកភេសជ្ជៈជំនួសបាយអស់រយៈពេល ១៧ឆ្នាំ

0

អ៊ីរ៉ង់៖ លោក Gholamreza Ardeshiri មានអាយុ ៥៨ ឆ្នាំបានរស់នៅជាមួយ Pepsi និង Coca-Cola អស់រយៈពេល ១៧ ឆ្នាំដោយសារតែលោកមានអារម្មណ៍ថាចង់ក្អួតនៅពេលឃើញអាហារ។
លោក Gholamreza Ardeshiri បាននិយាយថា នៅយប់មួយ ក្នុងឆ្នាំ២០០៦ លោកមានអារម្មណ៍ថាមានសក់ជាប់នៅបំពង់ករបស់លោក ហើយលោកថប់ដង្ហើម និងមិនអាចធ្វើអ្វីបាននោះទេ។ នៅថ្ងៃបន្ទាប់លោក Ardeshiri ក៏បានទៅជួបលោកគ្រូពេទ្យជាច្រើននាក់តែរកមិនឃើញសសៃសក់ដែលជាប់នឹងបំពង់ករបស់លោកនោះទេ។Man eats nothing and has only drank fizzy drinks 'for energy' for the past  17 YEARS - World News - Mirror Online

ទីបំផុតគាត់ក៏សម្រេចចិត្តបោះបង់ការហូបចុកដោយរស់នៅជាមួយភេសជ្ជៈរហូតមកដល់បច្ចុប្បន្ន។ លោក Ardeshiri បានចែករំលែកថា នៅពេលដែលគាត់បានផឹកភេសជ្ជៈមួយកែវដំបូង គាត់មានអារម្មណ៍ថាពោរពេញដោយថាមពល ហើយសម្រេចចិត្តប្រើវាជំនួសអាហារជារៀងរហូត។
គ្រួសាររបស់ Ardeshiri បាននិយាយថា ពួកគេមិនហ៊ានញ៉ាំអាហារនៅចំពោះមុខគាត់នោះទេ ពីព្រោះការមើលឃើញអាហារនោះ អាចធ្វើឱ្យគាត់មានអារម្មណ៍ឈឺ ឬចង់ក្អួតជាដើម ។ ជារៀងរាល់ថ្ងៃ គាត់ផឹកភេសជ្ជៈកែវធំចំនួនបីកែវ ហើយគាត់អះអាងថាមិនដែលឃ្លានអាហារនោះទេ។ ចាប់តាំងពីទទួលបានទម្លាប់នេះមក គាត់ស្រកបាន ៣២ គីឡូក្រាម ហើយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេអស់រយៈពេល ១៧ ឆ្នាំមកហើយ។An Iranian Man Claims He's Lived For 17 Years On Just Drinking Soda

លោក Ardeshiri ដឹងយ៉ាងច្បាស់អំពីហានិភ័យដែលទាក់ទងនឹងការទទួលទានភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាតច្រើន។ គាត់បាននិយាយថា ខ្ញុំបានទៅពិនិត្យសុខភាពជាញឹកញាប់ សូម្បីតែថតអេកូក៏ដោយ។ លទ្ធផលទាំងអស់បានបញ្ជាក់ថា សរីរាង្គ និងរាងកាយរបស់ខ្ញុំមានសភាពធម្មតាទាំងអស់។ យោងតាមអ្នកជំនាញបាននិយាយថា លោក Ardeshiri គ្រាន់តែជាករណីកម្រដែលមិនប៉ះពាល់ដល់សុខភាព ដោយសារតែទម្លាប់នៃការញ៉ាំដ៏ចម្លែកនេះ។ ជាទូទៅភេសជ្ជៈដែលមានជាតិកាបូនអាចបណ្តាលឱ្យមានជំងឺជាច្រើនដូចជា គ្រួសក្នុងតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺធ្មេញ, រោគប្រគ្រីវ…ជាដើម៕

ប្រភព៖vnexpress

វ៉ាន់ នីឡា ទទួលបានការសរសើរយ៉ាងខ្លាំងលើការ Cover បទអង់គ្លេសថាច្រៀងត្រូវតុងច្បាស់ល្អ

0

តារាចម្រៀង វ៉ាន់ នីឡា កំពុងទទួលបានការកោតសរសើរយ៉ាងពីសំណាក់អ្នកលេងបណ្តាញសង្គមទៅលើបទចម្រៀង Cover ជាភាសាអង់គ្លេស ដោយបានលើកឡើងថានាងច្រៀងច្បាស់ល្អ សំឡេងពីរោះគួរឱ្យចង់ស្តាប់ម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv6Aad5vcAFAfF4HLO8f2AmTG-2lSx4bJYF28XL4zKuc5kivxz5KXlCSVvtM54iHkeYEtNJyqQ8uV7teQUdgeGAlr0x5uZD3DNO2U7gkqhDs0eMb-bJdU5slsWXIRm6RGUk8RHWcvSUJuDnJMnVOQDNKPtdBS_YFkGo0EVNkZoOmNj_Ugy3Uw2T6OZ/s1800/340114884_759497439189161_7964352305974801315_n.jpg

អ្នកមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង វ៉ាន់ នីឡា គឺជាតារាចម្រៀងរូបដែលមានភាពលេចធ្លោម្នាក់ក្នុងអាជីពសិល្បៈ។ ប៉ុន្តែដោយសារមានបញ្ហាផ្ទាល់ខ្លួននាងបានដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ាន់ នីឡា បានវិលមកប្រឡូកក្នុងជីពសិល្បៈវិញនិងលេចវត្តមានតាមកម្មវិធីផ្សេងៗ រីឯប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះនៅទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការចាប់អារម្មណ៍ទៅលើ វ៉ាន់ នីឡា ក្រោយពីចម្រៀងរូបនេះច្រៀងលេងកម្សាន្តបទជាភាសាអង់គ្លេសមានចំណងជើងថា «Happier» រហូតផ្ទុះការគាំទ្របានសំណូមពរឱ្យនាងច្រៀងបទផ្សេងទៀត។ តារាចម្រៀងរូបនេះ មិនឱ្យអ្នកគាំទ្រខកចិត្តនាងបានបកស្រាយបទ «Million reason » យ៉ាងខ្លីជូនតាមសំណូមពរអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9hb1H4pcEHrbFyiGWyD5rhEjwqO1lBaBDCgovtMNPYipmgdhbVMU9bIItYfIKr_aDHKZLbxDyeox1DrI_PrGdunTvFTy0FzGtYGpmOs0nKiGf5lvC1SIGgc_shzSYGK5B-H81MgKWZ_a4ryP7lpoWmPxcEz-WTgGjaQ9ayzN-FFv2RuzeKphGGBz/s2048/342064180_951337332881441_3241286432926963030_n.jpg

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា តារាចម្រៀងរូបនេះច្រៀងបទជាភាសាអង់គ្លេសបានពីរោះណាស់ ត្រូវតុងច្បាស់ល្អស្តាប់ហើយជក់ចិត្ត ពីរោះដូចចាក់ឌីស។ អ្នកខ្លះទៀតក៏បានចំអន់ វ៉ាន់ នីឡា ក្នុងន័យលេងសើចថាច្រៀងពីរោះហើយច្បាស់ចឹងប្រយ័ត្ន ជាប់ copyright ដោយតារារូបនេះតបវិញក្នុងន័យលេងសើចថា «អត់ទេ មានអីជាប់»។

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា ត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយកាលតារាចម្រៀងរូប នេះចាប់ដៃគូជាមួយ លោក ម៉ានិត នៅក្នុងផលិតកម្ម Pleng record និងល្បីតាមរយៈបទចម្រៀងមានដូចជា «ស្នេហ៍ជិតផ្ទះ» «មនុស្សបងធុញវិលវិញបានទេ?» និងបទ «ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ» ព្រមទាំងបទចម្រៀងជាច្រើនទៀត៕

 

អាជីវករថៃបារម្ភពីការបង្កើតរដ្ឋាភិបាលយឺតយ៉ាវប៉ះពាល់ជីវភាពពលរដ្ឋ

0

ប្រទេសថៃ ៖ អាជីវករលក់ពងមាន់ម្នាក់នៅខេត្តនគរាជសីម៉ាបានត្អូញត្អែរពីពងមាន់ឡើងថ្លៃ ក្រោយពីមានការប្រកាសថា ពងមាន់នឹងឡើងថ្លៃបន្ថែមទៀត ។ អាជីវកររូបនេះលើកឡើងថា ការបង្កើតរដ្ឋាភិបាលយឺតយ៉ាវនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ពលរដ្ឋ ហើយបានសំណូមពររដ្ឋាភិបាលឱ្យប្រញាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិជាមុន ចំណែករឿងផ្សេងទុកពេលក្រោយ ។Thai economy faces stagflation due to surging price hikes: economist hinh anh 1

កាលពីថ្ងៃទី១៨ ខែឧសភា សារព័ត៌មាន Thairath បានដើរពិនិត្យមើលតម្លៃពងមាន់នៅផ្សារមួយកន្លែងក្នុងស្រុកមឿងនគរាជសីម៉ាឃើញថា ពងមាន់បានឡើងថ្លៃដល់៣.៨០បាតសម្រាប់ពងមាន់១គ្រាប់ ខណៈកាលពីមុន តម្លៃត្រឹមតែ៣.៦០បាតប៉ុណ្ណោះ ។ បើតាមការសាកសួរទៅកាន់អាជីវករក្នុងផ្សារនេះប្រាប់ថា ពងមាន់បានឡើងថ្លៃតាំងពីថ្ងៃទី១៥ ខែឧសភា មកម៉្លេះ ។

ស្ត្រីអាជីវករលក់ពងមាន់ឈ្មោះ ម៉ាលី ប្រាប់ថា មូលហេតុដែលគាត់លក់ពងមាន់ថ្លៃទៅឱ្យអតិថិជន ដោយសារគាត់ទិញយកមកលក់ថ្លៃដែរ ហើយចំពោះមូលហេតុពងមាន់ឡើងថ្លៃនោះ គាត់មិនដឹងច្បាស់ទេ គឺដឹងត្រឹមតែថា បច្ចុប្បន្ននេះ មិនមែនមានតែពងមាន់ទេដែលឡើងថ្លៃនោះ ទំនិញផ្សេងទៀតក៏ឡើងថ្លៃតាមដែរ ។ ដូច្នេះ គាត់ចង់សំណូមពរទៅកាន់រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើត សូមឱ្យប្រញាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងការប្រកបមុខរបររបស់ពលរដ្ឋជាមុនសិន ចំណែករឿងផ្សេងទុកដោះស្រាយនៅពេលក្រោយ ពីព្រោះពេលនេះ ពលរដ្ឋថៃលំបាកណាស់ ។Egg shop in the medina in Marrakech. | Fresh eggs for sale i… | Flickr

ស្ត្រីអាជីវកររូបនេះបន្តថា គាត់ក៏បារម្ភពីការបង្កើតរដ្ឋាភិបាលផងដែរ ព្រោះបើពុំអាចបង្កើតរដ្ឋាភិបាលបានឆាប់រហ័សទេ គឺវាកាន់តែធ្វើឱ្យការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋយឺតយ៉ាវថែមទៀត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនិញ និងបន្លែស្ទើរគ្រប់មុខឡើងថ្លៃទាំងអស់នៅប្រទេសថៃ ដូចជា ពងមាន់ ម្ទេស តាសក់ សណ្តែកកួ និងស្លឹកខ្ទឹម ស្របគ្នានឹងប្រេងឥន្ធនៈឡើងថ្លៃ ដែលធ្វើឱ្យកសិករ និងអាជីវករត្រូវចំណាយដើមទុនខ្ពស់ក្នុងការដឹកជញ្ជូនបន្លែ និងទំនិញយកមកលក់នៅទីផ្សារ ៕ ប្រភព ៖ Thairath

ផ្លូវល្បឿនលឿន​ទី២ នឹងឱ្យក្រុមហ៊ុន​ឯកជនធ្វើប្រតិបត្តិការ ៥០ឆ្នាំ មុនពេលផ្ទេរជូនរដ្ឋ

0

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC)។May be an image of 2 people, map, dais and text

កិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖

  1. កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង
  2. ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យាMay be an image of 13 people, dais and text

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។May be an image of 8 people and text

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

សត្វទាំង ៥ ប្រភេទដែលមានសមត្ថភាពពិសេសអាចប្តូរភេទបាន

0

នៅលើពិភពលោកយើងនេះ អ្វីក៏មានដែរ មិនថាសត្វ មិនថារុក្ខជាតិនោះទេ ។ អ្វីដែលចម្លែកនោះគឺមានសត្វមួយចំនួនតូចប៉ុណ្ណោះដែលអាចផ្លាស់ប្តូរភេទរបស់ខ្លួនវាបាន។ ដំណើរវិវត្តបែបនេះគឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែពពួកសត្វទាំងនោះមានសរីរាង្គបន្តពូជទាំងញីទាំងឈ្មោល។ ដូចនេះហើយតើសត្វណាខ្លះដែលមានសមត្ថភាពពិសេសេអាចប្តូរភេទបាន?

១.ខ្យងឥតស្នូក (Slug)៖ ពួកខ្យងឥតស្នូកនេះមានសរីរាងបន្តពូជទាំងឈ្មោលទាំងញី ហើយក៏អាចបង្កកំណើតដោយខ្លួនឯងបានផងដែរ។ ដោយឡែក ប្រសិនបើខ្យងឥតស្នូកឈ្មោលពីរបង្កាត់ពូជជាមួយគ្នាវិញនោះ ពួកវាទាំងពីរនឹងមានកូនដូចគ្នា។Slugs in home gardens | UMN Extension

២.មេអំបៅ (Butterflies)៖ សត្វមេអំបៅមួយចំនួនទទួលរងលក្ខខណ្ឌសែនចម្លែកម៉្យាង ដែលប្រព្រឹត្តនៅក្នុងដំណាក់កាលដំបូងៗនៃការបំបែកកោសិការបស់ពួកវា។ សត្វដែលឆ្លងកាត់បាតុភូតបែបនេះនឹងមានផ្ទុកចរិតលក្ខណៈទាំងភេទឈ្មោលនិងភេទញី។Scientists find where butterflies first evolved | Popular Science

៣.ពស់ (Snakes)៖ ខណៈសត្វពស់ញីភាគច្រើនត្រូវការពស់ឈ្មោលដើម្បីបង្កាត់ពូជ ក៏មានសត្វពស់ខ្លះទៀតមានសមត្ថភាពបង្កកំណើត និងពងដោយខ្លួនឯងបានផងដែរ ដូចជាប្រភេទសត្វពស់ Flowerpot ជាដើម។Amazon.com: KaoHun Blue Snake Viper Eyes - Animal Picture Art Canvas Print  Poster,Home Wall Decor 20x13 inches: Posters & Prints

៤.កង្កែប (Frogs)៖ បរិស្ថានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភេទនៃអម្បូរសត្វមួយចំនួន។ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមកត់សម្គាល់ឃើញថា ទំនោរខុសប្រក្រតីក្នុងចំណោមសត្វកង្កែបរស់នៅតាមបឹងដែលទទួលរងការបំពុល គឺពួកកង្កែបឈ្មោលជាច្រើនបានផ្លាស់ប្តូរភេទរបស់ពួកវាទៅជាញី។ ការសិក្សាបង្ហាញថា សារធាតុពុលទាំងនោះបានរឹតត្បិតការបង្កើតអ័រម៉ូនភេទរបស់កង្កែបឈ្មោល ហើយបែរជាបង្កើនអ័រម៉ូនភេទញីវិញ។When fish and frogs change gender - INDY Week

៥. ត្រី (Fish)៖ អម្បូរសត្វដែលគេស្គាល់យ៉ាងទូលំទូលាយថាអាចប្តូរភេទបាន គឺសត្វត្រី ហើយមានច្រើនប្រភេទណាស់ដែលអាចធ្វើបែបនេះបាន។ ត្រីទាំងអស់កើតមកសុទ្ធតែមានភេទឈ្មោល ប៉ុន្តែនៅតាមហ្វូងនីមួយៗនឹងមានខ្លះប្រែទៅជាភេទញីដើម្បីបង្កាត់ពូជ។ ការប្ដូរភេទមួយបែបទៀតរបស់ពពួកត្រីនេះ គឺដូចទៅនឹងកង្កែបដែរ ត្រីដែលរស់នៅក្នុងបឹងមានសារធាតុពុល ក៏អាចផ្លាស់ប្តូរភេទដូចគ្នាផងដែរ៕Loosing Nemo: The Story of A Transgender Fish

អាកាសធាតុក្តៅបណ្តាលឱ្យម្ទេសនៅប្រទេសថៃឡើងថ្លៃ

0

ប្រទេសថៃ ៖ អាកាសធាតុក្តៅបានអូសបន្លាយពេលយូរធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗនៅប្រទេសថៃ ក្នុងនោះដំណាំម្ទេសក៏បានរងផលប៉ះពាល់ខ្លាំងដែរ ហើយកសិករត្រូវចំណាយដើមទុនច្រើនជាងមុនដើម្បីទទួលផល ។ បច្ចុប្បន្ន ម្ទេសនៅខេត្ត Uthai Thani បានឡើងថ្លៃដល់ជិត៤០០បាតក្នុង១គីឡូក្រាម ហើយបន្លែបង្ការផ្សេងទៀតក៏ឡើងថ្លៃតាមដែរ ។30+ Red And Green Chili Peppers Asian Street Market Stock Photos, Pictures  & Royalty-Free Images - iStock

ក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani គេសង្កេតឃើញថា ពលរដ្ឋមកទិញបន្លែបាននាំគ្នារអ៊ូរទាំថា បន្លែបានឡើងថ្លៃខ្ពស់នាពេលបច្ចុប្បន្ន ។ ចំណែកអាជីវករម្នាក់ដែលបានលក់បន្លែនៅផ្សារនេះអស់រយៈពេល១០ឆ្នាំនិយាយថា នៅរដូវវស្សា ទើបតម្លៃម្ទេស និងបន្លែផ្សេងទៀតធ្លាក់ចុះ ព្រោះការដាំដុះម្ទេសនៅរដូវក្តៅពិបាកថែទាំ និងត្រូវការស្រោចទឹកបន្ថែមទៀត បើមិនដូច្នោះទេ កុំថាតែម្ទេស សូម្បីតែដំណាំផ្សេងៗក៏ងា.ប់ដែរ ។ ពេលនេះ ម្ទេសបានឡើងថ្លៃដល់៣៦០បាតក្នុង១គីឡូក្រាម ខណៈកាលពីមុន មានតម្លៃត្រឹមតែ៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។Chili Stall (Talaad Thai market) - SP Fresh Intertrade
លើសពីនេះ បន្លែផ្សេងទៀតក៏បានឡើងថ្លៃបន្តបន្ទាប់ដែរដូចជា ៖
-តាសក់ ១គីឡូក្រាម តម្លៃ៤០បាត (ពីមុន ១គីឡូក្រាម តម្លៃ២០បាត)
-សណ្តែកកួ ១គីឡូក្រាម តម្លៃ៦០បាត (ពីមុន ១គីឡូក្រាម តម្លៃ៤០បាត)
-ស្លឹកខ្ទឹម ១គីឡូក្រាម តម្លៃ១៥០បាត (ពីមុន ១គីឡូក្រាម តម្លៃពី៩០បាត-១០០បាត) ។

បន្លែឡើងថ្លៃជាបន្តបន្ទាប់នេះ អាជីវករប្រាប់ថា អ្នកមកទិញបន្លែរបស់គាត់រអ៊ូថា បន្លែឡើងថ្លៃខ្លាំង ប៉ុន្តែពួកគេចាំបាច់ត្រូវតែទិញយកទៅធ្វើម្ហូបនៅផ្ទះ ។ ចំណែកគាត់ជាអាជីវករក៏ឆ្លើយតបវិញថា ពេលនេះ កសិករត្រូវចំណាយដើមទុនខ្ពស់ ដោយសារវាជារដូវក្តៅធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ ហើយកសិករត្រូវស្រោចទឹកច្រើនជាងមុនដើម្បីកុំឱ្យបន្លែងា.ប់ ។ លើសពីនេះ តម្លៃប្រេងឥន្ធនៈក៏បានកើនឡើងជាបន្តបន្ទាប់ ហើយគ្មានថ្ងៃថយចុះទេ ដែលធ្វើឱ្យថ្លៃដឹកជញ្ជូនបន្លែកើនឡើង ហើយវានឹងបន្តកើនឡើងទៀត រហូតដល់រដូវវស្សា ទើបតម្លៃបន្លែធ្លាក់ចុះវិញ ៕ ប្រភព ៖ Thairath

សាយ បញ្ចេញទស្សនៈពីផលប្រយោជន៍ដែលកម្ពុជាទទួលបានក្នុងការរៀបចំស៊ីហ្គេម

0

តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយ បានបញ្ចេញទស្សនៈរបស់ខ្លួននៅលើបណ្តាញសង្គម ដែលកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយស្ថាពរ និងជោគជ័យបំផុតសម្រាប់ប្រជាជនទាំងមូល ដោយបានលើកពីការទទួលផលប្រយោជន៍ជាច្រើនដែលកម្ពុជាទទួលបានក្នុងការរៀបចំព្រឹត្តិការណ៍នេះ។May be an image of 1 person

សាយ បានលើកឡើងពីផលប្រយោជន៍ដែលប្រជាជនមើលឃើញ ប៉ះបាន ប្រើប្រាស់បានមានដូចជា៖
១. ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់កីឡាករ កីឡាការនី និងសម្រាប់ប្រព្រឹត្តព្រឹត្តិការណ៍ផ្សេងៗរបស់កម្ពុជានាថ្ងៃអនាគត។
២. ផ្លូវថ្នល់ដែលធ្វើសម្រាប់ សម្រួលចរាចរណ៍ព្រឹត្តិការណ៍ SEAGAMES និងផ្លូវ-ស្ពានមួយចំនួនទៀតបានពន្លឿនការសាងសង់ឱ្យរួចរាល់ទាន់ពេលព្រឹត្តិការណ៍
៣. បុរីកីឡាដែលសម្រាប់ទទួលកីឡាករ កីឡាការនី ពីក្នុងនិងក្រៅប្រទេស
៤. ការជួសជុលឡើងវិញតាមកីឡដ្ឋាន និងមជ្ឈមណ្ឌលនានាសម្រាប់ព្រឹត្តិការណ៍ ។ល។May be an image of 10 people and violin

ចំពោះផលប្រយោជន៍ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ SEAGAMES ជារូបភាពអរូបីវិញ សាយ បានបញ្ចេញទស្សនៈចំនួន៦ធំៗរួមមាន៖ថ
១. ប្រជាជនកម្ពុជាមោទនភាព លើប្រទេសខ្លួនដែលអាចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិមួយនេះ ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះក្នុងកែវភ្នែករបស់ប្រជាជនភាគច្រើនរបស់ខ្លួន។
២. ស្មារតីសាមគ្គីភាពរួបរួមគ្នា គាំទ្រគ្នា និងភាពជាចាស់ទុំរបស់ប្រជាជនកម្ពុជាមួយកម្រិតទៀត ក្នុងនាមភាពជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលព្រឹត្តិការណ៍ទាំងមូល និងការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតនីមួយៗនិងការសម្របសម្រួលដល់ការប្រកួតផ្សេងៗសម្រាប់មិត្តអាស៊ាន។
៣. ការឲ្យតម្លៃនិងលើកកម្ពស់ទៅដល់កីឡាករជម្រើសជាតិខ្លាំងជាងមុន និងបានបង្ហាញពី គុណតម្លៃនៃការងារ កីឡាដែលលើសពីការប្រកួត លើសពីលេងកីឡាដើម្បីតែសុខភាព កីឡានាំមកនូវមិត្តភាព កិត្តិយសជាតិ មោទនភាពជាតិ និងសន្តិភាព។May be an image of 1 person and crowd៤. “ប្រទេសតូចបេះដូងធំ” សារព័ត៌មានទាំងក្នុងប្រទេសនិងក្រៅប្រទេសលើកមកសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ ពីការរៀបចំព្រឹត្តិការណ៍មួយនេះ តាំងពីសិល្បៈការសម្ដែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ រួមទាំងការមិនគិតថ្លៃចំពោះសំបុត្រចូលទស្សនាកីឡាផ្សេងៗ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀតក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវបានចាប់អារម្មណ៍ពីសំណាក់មនុស្សទូទាំងអាស៊ានជាង 700 លាននាក់ រឺច្រើនជាងនេះទូទាំងពិភពលោក។
៥. ការលើកកម្ពស់តម្លៃសិល្បៈបុរាណ និងសិល្បៈសម័យ នៅក្នុងព្រឹត្តិការណ៍ជាតិជាលក្ខណៈអន្តរជាតិមួយនេះ។
៦. ទឹកចិត្តរបស់យុវជនកម្ពុជាក្នុងការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ជាតិ។ បើយើងនិយាយត្រឡប់ទៅវិញជាង 20 ឆ្នាំមុន ពាក្យថាកិច្ចការងារស្ម័គ្រចិត្ត គឺទាល់តែមានប្រយោជន៍ទើបយើងចូលរួម ប៉ុន្តែយុវជនសម័យនេះ ឃើញថាបានស្វែងយល់ពីកិច្ចការងារស្ម័គ្រចិត្តបានកាន់តែខ្លាំងជាងមុន និងបានចូលរួមយ៉ាងសកម្ម ដើម្បីទទួលបាននូវផ្លែផ្កានៃប្រយោជន៍រួមមួយរបស់ជាតិខ្លួន រួមទាំងប្រយោជន៍ជាច្រើនទៀត។

ក្នុងនោះដែរ តារាចម្រៀងរូបនេះក៏បង្ហាញអារម្មណ៍មោទនភាពចំពោះព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងខ្លាំង ដោយសង្ឃឹមថានិងមានព្រឹត្តិការណ៍បែបនេះជាបន្តបន្ទាប់ទៀតនាថ្ងៃអនាគតក្នុងប្រទេសកម្ពុជា៕