បរទេស៖ កំពូលតារាសម្តែងពិភពលោក និងជាតារាហូលីវូតដ៏ល្បីល្បាញលោក Jackie Chan (ឈិន ឡុង) កំពុងពិភាក្សាដើម្បីត្រលប់មកវិញសម្រាប់រឿងភាគ The Karate Kid របស់ Sony Pictures ដែលដឹកនាំដោយលោក Jonathan Entwistle ដែលជាអ្នកបង្កើតរឿង The End of the Fucking World ។:max_bytes(150000):strip_icc():focal(959x305:961x307)/jackie-chan-rush-hour-3-120822-2-6638845e57e442e69a1afd5a6d73b2ec.jpg)
ខ្សែភាពយន្ត The Karate Kid កាលពីឆ្នាំ ២០១០ ផលិតឡើងដោយលោក Will Smith ដែលភាពយន្តនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងរកចំណូលបាន ៣៥៩ លានដុល្លារទូទាំងពិភពលោក។ ហើយពេលនោះដែរ ភាពយន្តនេះក៏បានឈ្នះពានរង្វាន់ Favorite Butt Kicker នៅក្នុងកម្មវិធី Kids’ Choice Awards ដែលជាមូលហេតុដែល Sony Pictures សម្រេចចិត្តផលិតរឿងភាគនេះបន្តទៀត។
សម្រាប់តួឯកប្រុសម្នាក់ទៀតគឺ Jaden Smith ដែលបច្ចុប្បន្នលោកគឺជាតារារ៉េបដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិក។ មិនទាន់មានរបាយការណ៍ថាលោកនឹងត្រលប់មកវិញឬអត់នោះទេ។ ដែលឪពុករបស់លោកមានឈ្មោះថា Will Smith គឺជាអ្នកផលិតរឿង The Karate Kid (២០១០) និង Cobra Kai ដែលជារឿងភាគផ្អែកលើខ្សែភាពយន្តដើមដ៏ ពេញនិយម ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត The Karate Kid វគ្គបន្តរបស់ Jackie Chan ត្រូវបានគេគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ។ ដោយក្រុមហ៊ុន Sony ក៏បានប្រកាសថាខ្លួនកំពុងពិចារណានាំយកសិទ្ធិផ្តាច់មុខ Karate Kid ដើម្បីដាក់ផ្សាយរឿងនេះទៅកាន់ពិភពលោក។ ទោះជាណាក៏ដោយ ដោយសារតែភាពជោគជ័យនៃភាពយន្តរឿង Cobra Kai ផលិតករកំពុងតែគិតថា ចង់បញ្ចូលរឿងភាគ Karate Kid និង Cobra Kai ក្នុងពេលតែមួយ យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះគ្រាន់តែជាការសន្និដ្ឋានតែប៉ុណ្ណោះ មានតែពេលវេលាទេដែលនឹងប្រាប់ពីរបៀបដែល Sony Pictures នឹងបន្តជាមួយនឹងការបោះពុម្ព Karate Kid ទាំងពីរនេះ៕ប្រភព៖ sanook










