ថ្មីនេះៗមានការលើកឡើងជាច្រើនជុំវិញពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ( Move Forward )មានខ្សែស្រឡាយខ្មែរ ដែលធ្វើឱ្យមានមតិវែកញែកជាច្រើននៅលើបណ្តាញសង្គម។ ជាមួយគ្នានេះ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករភាពយន្តមួយរូបបានលើកឡើងថា បើជារឿងពិតមែនបើហើយលោក Pita Limjaroenrat ឈ្នះឆ្នោតឈរតំណាងរាស្រ្ត សូមឱ្យ ជួយពន្យល់ខាងផ្នែកប្រវត្តិសាស្រ្តថៃឱ្យច្បាស់ កុំចេះតែចោទប្រទេសខ្មែរចម្លងសិល្បៈវប្បធម៌ថៃ ព្រោះសិល្បៈវប្បធម៌ខ្មែរមានឆ្លាក់នៅជញ្ជាំងប្រាសាទច្បាស់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegoZvStEVw5doMky1Jmk6AhbBCLkVzo4W_jwliXFbzZeQzjZX5oXwEN9kzaRNh3meqNbacV-x35dcPU4jQfsmEPM6meinWXKoEzBV3fS7rnlNIREeXji3RNBLQMs51k1XYB4cKAkwJd7dPJcbAeRY9JnrFSJpE3wZlmUnsL8TqSupa7BqSXXNq-hM/s2048/300378706_3350706768492040_4622122381588511260_n.jpg

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅលើហ្វេកប៊ុករបស់លោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ផលិតកម្មកថាជ័យភាពយន្ត និងជាផលិតករ មួយរូបបានបង្ហោះរូបលោក ភ្ជាប់ជាមួយរូបលោក Pita ព្រមទាំងរៀបរាប់យ៉ាងដូច្នេះថា «ចប់ស៊ីហ្គេមហើយបើសិនគាត់ពិតជាជាប់ខ្សែស្រឡាយត្រកូលអភ័យវង្សតាធ្លាប់នៅបាត់ដំបងមែនហើយបើសិនគាត់ជាប់ឆ្នោតឈរតំណាងរាស្រ្តមែនសូមបងពន្យល់ប្រវត្តិសាស្រ្តខាងបងឱ្យច្បាស់កុំចេះតែចោទថាខាងខ្ញុំចម្លងបងសិល្បៈ វប្ប ធម៌ខ្ញុំមានឆ្លាក់នៅជញ្ជាំងប្រាសាទច្បាស់ណាស់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif8xuPzm--rFRS-wB2dABLn926WnPL2dRE-UJFa0Y-eueQ0_HTMtQrZsllprJoFS0_KV7RxF2cOgX-e0jRb1Nb-aFapZWBQrwfeWuCLagABVLr5vm5hrhyo76qyiXuzXWj2mI8OWWgoqjKUKwOncornDpxohXvb-2qVVQLNt_P41INkw7q6hdaU0rF/s2048/341834323_887439012348960_7488307892719746114_n.jpg

លោកបន្តទៀតថា «តបតាមទង្វើខាងបងបង្ហាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេមល្មមដល់ពេលដែលខ្ញុំតបតខ្លះហើយ ចាប់ពីថ្ងៃនេះទៅខ្ញុំឈប់គាំទ្រផលិតផលអ្នកហើយ លាហើយម៉ូកៈថៈបែបថៃ រឿងភាគនិងភាពយន្តនិងប្រដាប់ប្រើប្រាស់ដែលអ្នកផលិតខ្ញុំត្រឡប់មកគាំទ្រអ្នកវិញលុះត្រាអ្នកកែប្រែទទួលស្គាល់ប្រវត្តិសាស្រ្តខ្លួនឱ្យបានត្រឹមត្រូវសិន»។ ការលើករបស់លោក ហ៊ុយ យ៉ាឡេង ធ្វើឡើងបន្ទាប់ពីមានព័ត៌មានជាបន្តបន្ទាប់ថាអ្នកនយោបាយខាងលើនេះមានឈាមជ័រខ្មែរ។

គួរបញ្ជាក់ផងដែរ លោក Pita Limjaroenrat បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ ដែលកំពុងមានឈ្មោះបោះសំឡេងខាងនយោបាយ ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ថែមទាំងមានសំឡេងគាំទ្រច្រើនពីប្រជាជនថៃ អាចជាអនាគតនាយករដ្ឋមន្រ្តីថ្មីបន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ៕Pita Limjaroenrat: The Thai opposition leader is ready to be the country's next PM | Tatler Asiahttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj676zLADYtStO30p6af1jsmvQkjBpMihDN5H3D6d8sj0LigckAnWcX632wwVB1rJ6WovJzprkKcqYEeFLveq6dfc0XWE1BuODSegLU03vO2L-mZ0-MejJSi7JdRryHsjw7ZV3zsNIe3GCEl0e98n_CO64JrNIcJeuFqcgOftKllGgNgkn9D18kKWc/s2048/347549763_771324397834913_7963600256323394895_n.jpg