តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងបើទោះបីជាស្ថានភាពជើងនាងនៅមិនទាន់ជាសះស្បើយក្តី នៅតែមានភាពជឿជាក់ដើរនៅលើកម្រាលព្រំក្រហមចូលរួមជាភ្ញៀវកិត្តិយសសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅប្រទេសបារាំង។ ហើយនេះបញ្ជាក់ឱ្យយើងឃើញថា ស៊ីន យូប៊ីន តារាស្រីខ្មែរតែម្នាក់មានឱកាសចូលរួមកម្មវិធីលំដាប់អន្តរជាតិនេះ។May be an image of 8 people

មិនតិចដងទេ ដែលកំពូលតារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរម្នាក់មានឱកាសចូលរួមកម្មវិធីធំៗលំដាប់អន្តរជាតិជាច្រើនបានជួបសុទ្ធតែតារាល្បីៗ។ ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះ បានចូលរួមសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦
ដែលប្រារព្ធឡើងនៅ Palais des Festivals ប្រទេសបារាំង អមជាមួយឈុតយ៉ាងស្រស់ស្អាតមិនចាញ់តារាហូលីវូដ។ ដ្បិតថាការចូលរួមកម្មវិធីនេះ ស៊ីន យូប៊ីន ត្រូវការជំនួយពីឈើច្រត់ ដោយសារមានបញ្ហារបួសជើងនៅមិនទាន់ជាសះស្បើយ។May be an image of 1 person

យ៉ាងណារឿងនេះមិនបានធ្វើឱ្យនាងអាក់ខានចូលរួម ពោល ស៊ីន យូប៊ីន ជាតារាមួយរូបសមជាមួយកេរ្តិ៍ឈ្មោះទោះជាមានបញ្ហាយ៉ាងណានៅតែមានទំនុកចិត្តបញ្ចេញទៅកាន់ទស្សនិកជន បង្អួតរាងយ៉ាងស្រស់ស្អាតនៅលើកម្រាលព្រំក្រហមលើទឹកដីប្រទេសបារាំង។អ្វីដែល កាន់តែធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍មោទកភាព តួឯកស្រីរូបនេះជាតារាស្រីខ្មែរតែម្នាក់ដែលមានឱកាសដើរលើកម្រាកព្រំក្រហមក្នុងកម្មវិធីមហោស្រពភាពយន្តខាងលើនេះ។May be an image of 1 person

គួរបញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន លេចមុខច្រើននៅក្នុងកម្មវិធីក្រៅប្រទេស ដោយកាលពីដើមឆ្នាំ២០២៣ ត្រូវបានផ្ដល់កិត្តិយសយ៉ាងពិសេស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដផលិតផលម៉ាក «Dior»ព្រមទាំងបានថតរូបរួមជាមួយកំពូលតារាសម្តែង Chompoo Araya ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្ងៃទី១០ ខែឧសភា តារាស្រីរូបនេះក៏ទទួលបានការអញ្ជើញចូលរួមនៅក្នុងកម្មវិធី Calvin Klein Collection នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលធ្វើឱ្យនាងមានឱកាសជួបតារាល្បីៗជាច្រើនរូប ដូចជា Jennie សមាជិក BLACKPINK, Jungkook សមាជិក BTS, រួមទាំងតារាល្បីៗជាច្រើនរូបទៀត៕May be an image of 4 people