កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា គឺជាគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាស និងត្រូវជាភរិយាប្អូនម្ចាស់ផលិតកម្មផ្ទាល់ ហើយកំពូលតារាចម្រៀង ពេជ្រ សោភា ក៏ជាតារាចម្រៀងម្នាក់ មានឈ្មោះបោះសំឡេងអាចឈរជើងយ៉ាងរឹងមាំក្នុងទ្រនំនេះដូចគ្នា។ យ៉ាងណាកំពូលតារាចម្រៀងទាំង២ដួងនេះ មិនប្រជែងគ្នាចង់ក្លាយជាតួឯកតែម្នាក់នៅក្នុងទ្រនំឡើយ តែអ្នកទាំងពីរបានបង្ហាញក្តីស្រលាញ់ យកចិត្តទុកដាក់ និងស្និទ្ធស្នាលគ្នាខ្លាំង មើលហើយពិតជាមិនសរសើរមិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh47YI9HR-rqOgHVkqnlrNzly2mI0iLcesUVBUuxsS_CZv77OamIc4PkPwEeQB5Y5wWEzuhD7dfd7AefaBwPH1S6jRE5yjumceGOjRbWaU76EoEMmcFu8qomNm09qwU7-AlrHaC5W9dKr8dYSWU-cnqruL-2lQkLlgaeu8mHLAHEPYd3fQI7ElLZlee/s2048/347300753_2215494888841107_8663062321078072966_n.jpg

អាចនិយាយបានថា ប្រសិនបើក្នុងទ្រនំមួយមានជើងខ្លាំង២នាក់ អ្នកមួយចំនួនអាចគិតថាពួកគេនឹងប្រជែងគ្នាដើម្បីយកលេខ១។ ទោះយ៉ាងណា មិនប្រាកដថានៅទ្រនំតែមួយត្រូវប្រកួតប្រជែងគ្នា ហើយមើលមុខគ្នាមិនចំនោះទេ។ តួយ៉ាង កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា ពិតជារៀមច្បងគម្រូងដល់អ្នកជំនាន់ក្រោយ ព្រោះពួកគេទាំងពីរនាក់ជាជើងខ្លាំងក្នុងទ្រនំតែមួយ តែមិនប្រកួតប្រជែងគ្នាចង់ឈ្នះចាញ់ឡើយ ផ្ទុយមកវិញអ្នកទាំងពីរស្រលាញ់គ្នាខ្លាំង បង្ហាញកាយវិការដ៏កក់ក្តៅឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUGWsc-xaU8mtx_yDBwskf_LF9Z_1WJ8cku-m8QoCJvmAwMpvKlxDO6h8d4AZ0evfih_0Stwcdvxng1Vb6oymox-bdbiGH-LojeGmcq-mQ35PtjL3iVn4FlKC2x3R2Mryfvk5ubmG2vmm7w0cukOnaeQwJChFfF6_MUkQsIJBBCMcLX2P8HxzdsyGN/s2048/347556353_770631294736095_3805321552416097819_n.jpg

នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ គ្រួសារហង្សមាសបានសម្តែងបទចម្រៀងជាពិសេសដល់ទស្សនិកជនដែលទទួលបានការកោតសរសើរយ៉ាងច្រើនពីមហាជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើប និងកោតសរសើរនោះ គឺតារាចម្រៀងជួរមុខទាំងពីរដួង រួមមាន ឱក សុគន្ធកញ្ញា និង ពេជ្រ សោភា បង្ហាញការស្រលាញ់ ស្និទ្ធស្នាលយកចិត្តទុកគ្នាខ្លាំង បន្ទាប់ពីបំពេញភារៈកិច្ចរបស់ខ្លួនរួច។
តាមរយៈវីដេអូខ្លីដែលអ្នកនាង ពេជ្រ សោភា បានបង្ហោះបង្ហាញឱ្យយើងឃើញថាអ្នកនាង ឱក សុគន្ធកញ្ញា យកចិត្តទុកដាក់ខ្លាំងដល់ដៃគូរួមអាជីព ដោយបង្ហាញការអរគុណសម្រាប់ការសម្តែងរបស់ ពេជ្រ សោភា នៅក្នុងបទចម្រៀង «We did it» បើទោះបីជាដួលពកក្បាលនៅក្នុងបន្ទប់ទឹកក្តី នៅតែបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អនៅលើឆាក។ ជាពិសេស កាយវិការអ្នកទាំងពីរបង្ហាញឱ្យដឹងថា ពួកគេស្រលាញ់រាប់អានគ្នាខ្លាំង មិនប្រកួតប្រជែងគ្នាឡើយ ដែលជាគម្រូល្អមួយដល់អ្នកជំនាន់ក្រោយៗទៀត ទោះបីជាកំពូលតារាចម្រៀងនៅក្នុងទ្រនំតែមួយមែនតែមិនប្រកួតប្រជែងគ្នាឡើយ គឺស្រលាញ់រាប់អានយ៉ាងសិទ្នស្នាលក្នុងរង្វង់សិល្បៈ៕

@pichsophea090685

♬ original sound – 🇰🇭Pich Sophea Official 🇰🇭 – 🇰🇭Pich Sophea Official 🇰🇭