តារាចម្រៀងដ៏ល្បីឈ្មោះ ឱក សុគន្ធកញ្ញា សុគន្ធ និសា និង មាស សុខសោភា បានបង្ហាញខ្លួនរួមគ្នានៅក្នុងវីដេអូមួយដោយអ្នកទាំងបីបានច្រៀងកម្សាន្តបទចម្រៀងពីដើមនិងបានចែករំលែកទៅកាន់អ្នកគាំទ្រ។ វីដេអូមួយនេះបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងច្រើនដោយបង្ហាញពីការចូលចិត្តសំឡេងរបស់អ្នកទាំង៣។ ទោះយ៉ាងណា សម្រាប់តារាចម្រៀង មាស សុខសោភា នៅទទួលបានមតិសើចចំអកជុំវិញគូស្នេហ៍ថ្មីរបស់ខ្លួន។

នៅយប់ថ្ងៃទី១៦ មិថុនា តារាចម្រៀង សុគន្ធ និសា បានបង្ហោះវីដេអូមួយដែលបង្ហាញពីរូបអ្នកនាងរួមទាំងមិត្តក្នុងរង្វង់សិល្បៈអ្នកនាង ឱក សុគន្ធកញ្ញា និង មាស សុខសោភា បានច្រៀងកម្សាន្តជាមួយគ្នាស្របពេលចូលរួមកម្មវិធីមង្គលការមួយ។ អ្នកទាំងបីបានជ្រើសរើសបទ «ក្រមុំទាំង៣» បកស្រាយជូនអ្នកគាំទ្រដោយចែកផ្នែកច្រៀងគ្នាពោរពេញដោយស្នាមញញឹម។ ចាប់ផ្តើមពីអ្នកនាង សុគន្ធ និសា បន្តទៅ មាស សុខសោភា ដែលជ្រើសរើសផ្នែកច្រៀងចង់បានប្តីចាស់ បានក្លាយជាចំណុចដែលអ្នកទស្សនាចាប់អារម្មណ៍និងជីកកកាយទៅកាន់ទំនាក់ទំនងរបស់តារាចម្រៀងរូបនេះ។.png)
ជុំវិញជីវិតឯករបស់តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីដែលហៅថា តាភ្នំត្បែង នៅតែធ្វើឱ្យអ្នកមួយចំនួនរិះគន់និងសើចចំអកមកកាន់តារាចម្រៀងរូបនេះ។ ពួកគេបានបញ្ចេញមតិហៅ មាស សុខសោភា ថាជា លោកយាយសក់សភ្នំត្បែងទៀតផង។ ទោះយ៉ាងណាមតិចម្រូងចម្រាសនេះក៏ត្រូវបានអ្នកគាំទ្រដទៃទៀតចេញមកឆ្លើយតបជំនួស មាស សុខសោភា។.png)
ក្រៅពីចំណុចនេះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាជាច្រើនបានបង្ហាញភាពវិជ្ជមានចំពោះការបង្ហាញខ្លួនរបស់តារាចម្រៀងទាំង៣រូបដោយសរសើរថាសំឡេងរបស់អ្នកទាំង៣គ្មានអ្នកណាជំនួសបាន នៅតែពីរោះរណ្តំ ជាពិសេសនៅតែផ្តល់តម្លៃដល់ការរាប់អានទោះបីជា មាស សុខសោភា រងនូវរឿងអាស្រូវផ្ទាល់ខ្លួនយ៉ាងណាក៏ដោយ៕










