Home Blog Page 1692

Lucas បានប្រកាសចាកចេញពីក្រុម NCT និង WayV ហើយនឹងបន្តធ្វើជាតារាទោលក្នុងផលិតកម្ម SM Entertainment

0

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែឧសភា ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការអំពី ការចាកចេញរបស់តារាចម្រៀងលោក Lucas ពីក្រុម NCT និង WayV ដោយតារាចម្រៀងវ័យ២៤ ឆ្នាំរូបនេះ នឹងបន្តជាមួយនឹងអាជីពជាតារាទោលនៅក្នុងឧស្សាហកម្មកម្សាន្ត។WayV on Twitter: "WayV-LUCAS&HENDERY Single 'Jalapeño' ⠀ 2021.08.25 6PM  (KST) ⠀ #WayV #WeiShenV #威神V #LUCAS #黄旭熙 #WayV_LUCAS_HENDERY #Jalapeño ⠀  https://t.co/C7e22fIBSu" / Twitter

នៅក្នុងសេចក្តីថ្លែងការណ៍របស់ផលិតកម្ម SM បានសរសេរថា បន្ទាប់ពីពួកយើងបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយ Lucas យើងបានព្រមព្រៀងគ្នាថា Lucas នឹងដកខ្លួនចេញពីក្រុម NCT និង WayV ដើម្បី បន្តសកម្មភាពជាតារាទោលនៅក្នុងផលិតកម្ម SM ដដែល។ យើងចង់ឱ្យអ្នករាល់គ្នាយល់ និងបន្តគាំទ្រនូវការសម្រេចចិត្តនេះ ដែលត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់សម្រាប់សមាជិក និងអ្នកគាំទ្រ ដែលតែងតែគាំទ្រគ្នាទៅវិញទៅមក ។

តារាចម្រៀងរូបស្រស់សង្ហារលោក Lucas ក៏បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើ Weibo ថា “ខ្ញុំ សុំទោស សមាជិកក្រុមរបស់ខ្ញុំ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំ ក្នុងការបំបែកចេញពីមិត្តភាពដែលខ្ញុំធ្លាប់មានជាច្រើនឆ្នាំជាមួយអ្នកទាំងអស់គ្នា។ សមាជិកខ្ញុំ និងខ្ញុំស្គាល់គ្នាជិត ៨ឆ្នាំហើយ ខ្ញុំអរគុណដែលគ្រប់គ្នាតែងតែធ្វើល្អជាមួយខ្ញុំ។ ខ្ញុំនឹងមិនភ្លេចអារម្មណ៍ទាំងនេះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនឹងនៅតែស្ថិតក្នុងការចងចាំរបស់សមាជិកទាំងអស់ ខ្ញុំស្រលាញ់សមាជិកទាំងអស់ខ្លាំងណាស់ ហើយនឹងបន្តគាំទ្រពួកគេអស់ពីចិត្តដូចពីមុន”។
ខ្ញុំបានគិតអំពីរឿងនេះជាយូរមកហើយ មុនពេលសម្រេចចិត្តចាកចេញពីក្រុម ជាចុងក្រោយ ខ្ញុំគិតថាវាល្អបំផុតសម្រាប់អ្នករាល់គ្នា។ នៅថ្ងៃអនាគត ខ្ញុំនឹងតបស្នងការរង់ចាំរបស់អ្នកទាំងអស់គ្នា ដោយប្រមូលផ្តុំភាពក្លាហាន ហើយជួបគ្នា។ ខ្ញុំចង់ធ្វើជាតារាទោល ខ្ញុំនឹងបង្ហាញផ្នែកដ៏ល្អបំផុតនៃខ្លួនខ្ញុំដល់មនុស្សគ្រប់គ្នា ជាថ្នូរនឹងអ្នកគាំទ្រ ដែលតែងតែគាំទ្រខ្ញុំ។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំនឹងព្យាយាមក្លាយជា Huang Xuxi ។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអ្នកដែលបានបន្តគាំទ្រខ្ញុំ សូមអរគុណច្រើន”៕Lucas Wong leaves NCT and WayV ប្រភព៖sanook

លោក សួន ពិសិដ្ឋ រំពឹងថាបទ «មោទនភាពជាតិខ្មែរ» មាននៅក្នុងថ្ងៃកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម

0

លោក សួន ពិសិដ្ឋ ជាសិល្បករ ជាអ្នកនិពន្ធទំនុកភ្លេងនិងទំនុកច្រៀង បានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកដោយសង្ឃឹមថាថ្នាក់ដឹកនាំបញ្ចូលបទ «មោទនភាពជាតិខ្មែរ» មាននៅក្នុងថ្ងៃកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅសកលលោកដែលយើងគួរកុំមើលរំលង។

បទ «មោទនភាពជាតិខ្មែរ» ជាបទរបស់ផលិតកម្មរ៉ក់ ដែលបានចេញនៅក្នុងឆ្នាំ ២០០៧ ដែលជាបទពេញនិយមយ៉ាងខ្លាំង ព្រោះអត្ថន័យនិយាយពីមោទនភាពរបស់កម្ពុជាដែលបានកើតលើទឹកដីអតីតមហានគរខ្មែរ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌យ៉ាងសប្បូរបែប។ ទោះបីជាចម្រៀងនេះជាបទយូរមកហើយក្តី ប៉ុន្តែនៅតែដក់ជាប់ក្នុងចិត្តអ្នកគាំទ្រដដែលដោយសារតែមួយបទនេះពីរោះហើយក៏មានអត្ថន័យផងដែរ។លោកសួន ពិសិទ្ធ ថា ធ្វើជាមនុស្ស កុំយកខ្លួនឯងធ្វើជាធំអស្ចារ្យពេកអី គួរត្រូវចេះឲ្យតម្លៃអ្នកដទៃផង កុំមើលងាយគេ គួរតែចេះ... - សង្គម សិល្បៈ ...

ថ្មីៗនេះទៀតសោតលោក សួន ពិសិដ្ឋ ដែលជាសិល្បករមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដោយរំពឹងថាបទខាងលើនេះអាចមាននៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ លោក សួន ពិសិដ្ឋ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងមាន..! បើសិនជាអាច..សូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះជួយបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី CAMBODIA SEA Games ផង! សូមកុំបំភ្លេច ឬ បោះបង់បទបេតិកភណ្ឌរបស់ខ្មែរយើងមួយនេះចោល! បទនេះគឺនៅតែគង់ស្ថិតនៅក្នុងបេះដូងដួងចិត្តដួងវិញ្ញាណរបស់កូនខ្មែរគ្រប់ៗរូប ហើយបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅកសលលោកដែលយើងគួរកុំមើលរំលង បទនេះគឺពិតណាស់គឺបានគាស់បង្ហាញនូវដួងចិត្ត ដួងវិញ្ញាណស្មារតីរួមជាធ្លុងមួយរបស់ខ្មែរ ភាពអស្ចារ្យរបស់ខ្មែរ វប្បធម៌ អរិយធម៌ ទឹកដីសុវណ្ណភូមិ ជាតិខ្មែរ តាំងតែពីសម័យកាលភាពរុងរឿងនៃសម័យអង្គររហូតមកដល់សម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ និងមានសន្តិភាពរបស់ខ្មែរនាពេបច្ចុប្បន្នកាល!»។

លោកបន្តទៀតថា «បទ “មោទនភាពជាតិខ្មែរ” នេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៌ CAMBODIA SEA Games នេះ!។ខ្ញុំជឿជាក់ថាកូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈ ចង់ឃើញ ចង់ឮ ចង់ស្ដាប់ ក្នុងការគាំទ្របទ “មោទនភាពជាតិខ្មែរ” របស់ខ្មែរយើងនេះដូចជាខ្ញុំបាទផងដែរក្នុងការយកមកបង្ហាញក្នុងព្រឹត្តិការណ៌ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANncJINeBsr7XxDjZlv8psf3D_5WxkLhHCKzs5qtmeCG54m6-L_WSSG57eEv5ykBMgn5yr17ukS0xS1vAo89gzfLgVLDbj9EH28NSVwqOyOEBw-uf0TlcAUdFjDlFYKrNv7cyYnYahjeN3KcEr8v2HSM1yDjle4LRJymZsahqnq67DgE6W2AGCs-T/s1440/344803529_1332010534024181_2539477180430056235_n.jpgដូចបានជម្រាបជូនខាងលើនេះសូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះដល់ខ្ញុំបាទក្នុងប្រការខុសឆ្គងខ្វះខាតដោយអចេតនា ក្នុងនាមខ្ញុំបាទជាកូនខ្មែរមានដែលតំណត់ឈាមជាកូនខ្មែរមួយរូបផងដែរ! ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ ខ្ញុំមានសង្ឃឹម ខ្មែរជឿជាក់ខ្មែរ ខ្មែរជួយខ្មែរ!
អរគុណសន្តិភាព! “មោទនភាពជាតិខ្មែរ” ដោយក្ដីគោរព ស្រលាញ់ ពីខ្ញុំបាទ សិល្បករ និង អ្នកនិពន្ធខ្មែរ សួន ពិសិដ្ឋ»។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកមហាជនមួយចំនួនធំបានបញ្ចេញអារម្មណ៍រិះគន់មិនពេញចិត្តចំពោះសិល្បករខ្លះក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមដែលជ្រើសយកបទចម្រៀងមកសម្តែងពុំសូវទំនង ខណៈអ្នកខ្លះទៀតក៏បានលើកឡើងថា បទចម្រៀងខ្លះយកមកសម្តែងដើម្បីឱ្យអ្នកចូលរួមទស្សនាមានភាពសប្បាយរីករាយប៉ុណ្ណោះមុនកម្មវិធីផ្លូវការឈានមកដល់ ពោលគឺមិនមែនជាបទចម្រៀងផ្លូវការនៅក្នុងកម្មវិធីនោះទេ។

ជាមួយគ្នានេះដែរ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ខិតជិតមកដល់ដែរគឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬCambodian Pride ទៅសម្តែងក្នុងកម្មវិធីបិទការប្រកួតស៊ីហ្គេមផងដែរ៕

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកាឧបត្ថម្ភ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង

0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសឧបត្ថម្ភ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ការឧបត្ថម្ភនេះ សម្តេច បានប្រកាសនៅលើប្រព័ន្ធតេលេក្រាមនារសៀលថ្ងៃទី១០ ខែឧសភា ខណៈសម្តេចកំពុងប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។

សម្តេច បានប្រកាសយ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ
ឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា
យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ(10,000$)។សូមលោកសេង ទៀងយកថវិកាជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ»។

គួរបញ្ជាក់ផងដែរថា កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។ ភាពអត់ធ្មត់ និងការតស៊ូរបស់កីឡាការិនីរូបនេះបានឆាបឆក់បេះដូងមហាជនទាំងជាតិនិងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួននិងសប្បុរសជនបានប្រកាសឧបត្តម្ភជាបន្តបន្ទាប់៕

Hun Sen Seeks to Ease Rising Anti-Chinese Sentiment in Cambodia

May be an image of 1 person and text that says 'M MAIN STAND 401'

សារព័ត៌មានថៃ Main Stand សរសើរពីទឹកចិត្តពលរដ្ឋកម្ពុជា

0

ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃមួយឈ្មោះ Main Stand បានចុះផ្សាយថា ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានផ្តល់បាយប្រអប់ និងទឹកដល់ក្រុមការងារ Main Stand ក្រោយពីឃើញថា ពួកគេបានយកបាយមកបរិភោគនៅសង្វៀនប្រដាល់អន្តរជាតិ ប៉ុន្តែមិនអាចយកបាយនេះទៅបរិភោគនៅខាងក្នុងបាន ។

សារព័ត៌មានថៃឈ្មោះ Main Stand សរសេរថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ក្រុមការងារ Main Stand បានធ្វើដំណើរទៅយកព័ត៌មាននៅសង្វៀនប្រដាល់អន្តរជាតិ Chroy Changvar Convention Center ។ នៅពេលក្រុមការងារ Main Stand ដើរមកដល់កន្លែងពិនិត្យកាបូប ពេលនោះ ក្រុមសន្តិសុខប្រាប់ថា មិនអាចយកបាយដែលពួកយើងនាំមកចូលទៅខាងក្នុងបានទេ ។ យើងយល់ ព្រោះវាជាវិន័យរបស់កន្លែងប្រកួត ដូច្នេះ យើងក៏ទុកបាយនេះនៅខាងមុខទ្វារចូល រួចយើងក៏ដើរចូលទៅខាងក្នុងតាមធម្មតា និងគិតថា ពេលធ្វើការរួច យើងនឹងមកអង្គុយញ៉ាំបាយនៅខាងក្រៅកន្លែងប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxeKCbgQlBHkoAsFJdqNsGwtbJe19-MVG1AKDN2xuHYYpL4eyqL4nkJSBwocs-Z7YOD4LZGgjTMIAFML6-3W4B1GczmY3i_KUHFwORIEIIsRyG554kKWDw6t69daFEAR5BipUwxFRCnFr740EAVwtRKLWPxe2nXPUlPUvLwhOtnSiCwOR8Q8bEIxK/s1080/photo_2023-05-10_13-47-11.jpg

សារព័ត៌មានថៃឈ្មោះ Main Stand បន្តថា ២០នាទីក្រោយមក បុរស២នាក់ជាអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានយកបាយប្រអប់ និងទឹកមកឱ្យពួកយើង ហើយប្រាប់ថា អាចអង្គុយទទួលទានបាយនៅខាងមុខច្រកចូលបាន ព្រោះឃើញថា ពួកយើងកាន់បាយមកតែ២ប្រអប់ ប៉ុន្តែក្រុមការងារមានគ្នា៣នាក់ ព្រោះខ្លាចពួកយើងអត់ឆ្អែត ។ នៅពេលយើងបើកប្រអប់បាយមើលឃើញថា ជាម្ហូបដ៏ឆ្ងាញ់ មើលទៅស្រដៀងនឹងឆាជូរអែមដាក់ឆ្អឹងជំនីរជ្រូករបស់ថៃដែរ ហើយរសជាតិវិញ ក៏ស្រដៀងគ្នា ។

សារព័ត៌មានថៃឈ្មោះ Main Stand បន្តទៀតថា យើងបានអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ហើយក៏បានសុំពួកគេថតរូប ហើយអ្វីដែលធ្វើឱ្យយើងកាន់តែរីករាយថែមទៀតនោះ គឺបុរសជនជាតិខ្មែរទាំងពីររូបនេះញញឹមគ្រប់ពេល ខណៈយើងសាកសួរព័ត៌មានផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk8oYhGvAxxYJAJ0yiWROoLm5svdcNLSTcOLcXOxZOil8ydYyDs4ytWSR7QGWBNxej4RWuFq7rLXzSVsDmi6xADQyfxw3V0shNfzy0iINk8c1iPz80-dpEn4vmQn7OHwC_kSj0YuoDeD0UYMdscpnj-Iqsz5FW-zrU9jjLS1T2kL8YHixEUBee0XM_/s1080/photo_2023-05-10_13-47-25.jpg

សារព័ត៌មាននេះចុះផ្សាយបន្ថែមថា មនុស្សម្នាដែលយើងបានជួប ជាទូទៅ ពួកគេគួរឱ្យស្រឡាញ់ មានទឹកចិត្ត បើទោះជាមនុស្សមួយចំនួនមិនចេះនិយាយភាសាអង់គ្លេសក្តី ប៉ុន្តែពួកគេព្យាយាមទំនាក់ទំនងជាមួយយើងយ៉ាងពេញចិត្ត ។ ចំណុចសំខាន់ នៅពេលយើងប្រាប់ថា យើងមកពីប្រទេសថៃ ពួកគេនឹងនិយាយពាក្យថា សាវ៉ាត់ឌីខះ/ក្រាប់ រួចញញឹមដាក់យើង ។

ជាចុងក្រោយ សារព័ត៌មាននេះសរសេរថា បើក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ឬពលរដ្ឋកម្ពុជាបានឃើញការចុះផ្សាយព័ត៌មាននេះក្នុងទំព័រហ្វេសប៊ុក គឺក្រុមការងារ Main Stand សូមអរគុណម្តងទៀតសម្រាប់មិត្តភាពដែលពលរដ្ឋខ្មែរមានចំពោះថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho-YZaskENpN4iwDQka4KQ9G0V-YOmyvGtmLtQ7eUKXHzIdhdFanWquqJBOF0PRZ3A7pTsLafvZsmpBtdAx5lZ1NW1WQTMrE6RXqK-viQDSnS7-X6ggBiWttWQdffmiCD1gYhFvnAdvenbZOmkqh40Phv0nWQE0l_MyfJfClgjLTLJdBNufSrsWISG/s1080/photo_2023-05-10_13-47-17.jpg ប្រភព ៖ Main Stand

ព្រុយណេ ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

0
ព្រុយណេ ឈ្នះមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើបានសម្រេចដោយកីឡាករ Mohd Adi Salihin Roslan លើប្រភេទកីឡាវ៊ូសូ វិញ្ញាសាសម្ដែង Men’s Naquan។
ការឈ្នះនេះ គឺជាការឈ្នះមេដាយមាស ៣សម័យកាលជាប់ៗគ្នាសម្រាប់កីឡាករ Mohd Adi Salihin Roslan ផងដែរ បន្ទាប់ពីបានឈ្នះទាំងនៅស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម។
សូមបញ្ជាក់ផងដែរថា គ្រប់ប្រទេសដែលមកចូលរួមសុីហ្គេមគេរកឃើញមេដាយមាសអស់ហើយ នៅឡើយតែប្រទេសទីម័រតែប៉ុណ្ណោះ ដែលបច្ចុប្បន្នបានមេដាយសំរឹទ្ធ២៕May be an image of 2 people and text

ស្តេចប្រដាល់ថៃ ប៊ូខាវ នឹងមកដល់កម្ពុជាចូលរួមព្រឹត្តិការណ៍សុីហ្គេម២០២៣ នារសៀលនេះ

0

លោកប៊ូខាវ ឬក៏គេទទួលស្គាល់ថាជាស្តេចប្រដាល់ថៃនោះ នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជានារសៀលនេះ ក្ក្នុងនាមលោកជាគណៈប្រតិភូមួយរូបដែលថៃបញ្ជូនមក និងជាអ្នកដឹកនាំអត្តពលិកថៃលើវិញ្ញាសា Kick Boxing។

តាមពិតទៅ ប្រសិនបើមិនមានភាពចម្រូងចម្រាស់រវាងគុនខ្មែរ និង Muay Thai នោះទេ លោកប៊ូខាវ នឹងធ្វើជាមន្ត្រីដឹកនាំកីឡាករប្រដាល់ថៃមកចូលរួមព្រឹត្តិការណ៍សុីហ្គេមនេះ តែដោយហេតុថាថៃមិនបានបញ្ចូនអត្តពលិកលើវិញ្ញាប្រដាល់នេះ ដូច្នេះលោកក៏ធ្វើជាគណៈប្រតិភូរបស់ថៃជំនួសវិញ។

 

កសិករថៃនាំគ្នាចាប់ក្តាមស្រែលក់ពេលមេឃភ្លៀង

0

ប្រទេសថៃ ៖ តំបន់ជាច្រើននៅខេត្តនគរាជសីម៉ា ប្រទេសថៃ មានភ្លៀងធ្លាក់ញឹកញាប់ដោយសារឥទ្ធិពលព្យុះរដូវក្តៅ ហើយធ្វើឱ្យមានទឹកលិចនៅតាមវាលស្រែ ។ ទឹកលិចក្នុងស្រែនេះ គឺជាឱកាសល្អសម្រាប់កសិករក្នុងការភ្ជួររាស់ដីត្រៀមធ្វើស្រែក្នុងរដូវភ្លៀងខាងមុខនេះ ។ លើសពីនេះ អ្នកភូមិបានបង្ហាញក្តីរីករាយដោយសារទទួលបានប្រាក់ចំណូលពីការលក់ក្តាមស្រែទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqCVZUEG4euzHMiar3RSEpZBeVeIx4nHjGxsaBetqpRrMJLCEeyAfBpt7E2IqQcnowJ2TILUrtggVlNITxqrzWL9YO0mwNZhhQrosKx7cb7Ms59OZ_iyMTpujxhZh81B5VYCF6Ls_EQ3T5U5Y8PCM68k-_bbC2EhN5W0OZXdA0xC2dkgA_iYshWj36/s1045/photo_2023-05-10_11-56-09.jpg

លោកតា Koon Paphochanang អាយុ៧២ឆ្នាំ ជាកសិករម្នាក់រស់នៅក្នុងស្រុកណូនស៊ូង ខេត្តនគរាជសីម៉ា ប្រាប់ថា ដោយសារប្រទេសថៃទទួលរងនូវខ្យល់ព្យុះរដូវក្តៅ ទើបធ្វើឱ្យមានភ្លៀងធ្លាក់ញឹកញាប់នៅពេលនេះ និងបណ្តាលឱ្យទឹកលិចនៅតាមវាលស្រែ ។ ពេលពួកគាត់មកស្រែ ពួកគាត់បានឃើញក្តាមជាច្រើនក្បាលដែលសម្ងំលាក់ខ្លួនក្នុងរន្ធយូរមកហើយនោះ ឡើងមកលេងទឹកពេញស្រែតែម្តងក្រោយពីភ្លៀងធ្លាក់ ។ ដូច្នេះ លោក និងអ្នកភូមិផ្សេងទៀត ក៏ដើរចាប់ក្តាមស្រែទាំងនេះយកទៅធ្វើម្ហូបហូប ដើម្បីជួយកាត់បន្ថយការចំណាយទិញម្ហូបក្នុងគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30Cyf9PDFGeF-ZL_ZjK1hJLuTtEXUs7baRzQOiFTpdzj8XELzCM4U0Eh4fZr6lQwdjELDm4qnyE_ndr-LpARoY5OXk0z4djp0Uwzh1Aix3ZlYeFdae0msZXThBa-zwAsdMjWY99mJ1BrWktO2felg-sZGaNz2-9_NrmPzhzHC124NM6cVHHDOR_Hd/s1280/photo_2023-05-10_11-56-08.jpg

លោកតាបន្ថែមថា បើអាចរកក្តាមបានច្រើនជាងនេះ លោកតានឹងយកវាទៅលក់ព្រោះបានថ្លៃគួរសមដែរ ដោយសារក្តាមស្រែដែលចោះរន្ធសម្ងំនៅក្នុងដីពេលរដូវក្តៅ បើយើងយកវាទៅធ្វើម្ហូបនោះ វានឹងជាប់ខ្លាញ់ និងមានរសជាតិឆ្ងាញ់ជាងក្តាមនៅរដូវផ្សេងទៀត ។ អ្នកភូមិភាគច្រើនចូលចិត្តទិញក្តាមទាំងនេះយកទៅធ្វើម្ហូបឡាបក្តាមស្រែ ព្រោះវាមានរសជាតិឆ្ងាញ់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Y-bNZWYptgiRkheRZebY_Avlf49P0tzN7_Fmdhd_V3Yxm4cH7xRnb-O2bSWg87BRTg6xrS4LEv9GgaJvEMMAr-9D1MKlWj6D1JL-bIxJGOPmRmXUcoXgCWbxkPbS64Rds84oBBBzBLjkj-eeloAWu7A3jLrRNSX4K02jnaPLZs6c1zxaxlkXO-Hi/s1280/photo_2023-05-10_11-56-08%20(2).jpg

លោកតាបន្ថែមទៀតថា ៖ «ជាទូទៅ នៅរដូវប្រាំង អ្នកភូមិភាគច្រើននាំគ្នាទៅជីកក្តាមនៅតាមវាលស្រែ ហើយពិបាករកណាស់ ព្រោះក្តាមស្រែវាកាន់សីល ហើយមិនព្រមចេញពីរន្ធទេ ។ ប៉ុន្តែនៅពេលនេះ មានភ្លៀងធ្លាក់ញឹកញាប់បណ្តាលឱ្យមានទឹកលិចនៅក្នុងស្រែ ទើបក្តាមទាំងនេះចេញពីរន្ធឡើងមកលេងទឹក ។ ហេតុនេះ ពួកយើងមិនចាំបាច់ចំណាយកម្លាំងជីកដីរកវាទេ ហើយមួយថ្ងៃៗ អ្នកខ្លះអាចចាប់ក្តាមស្រែយកទៅលក់បានប្រាក់ពី២០០បាត ទៅ៣០០បាត ។ ដូច្នេះ ចាត់ទុកថា វាជាប្រាក់ចំណូលដ៏ល្អមួយសម្រាប់កសិករ បើទោះជាមុខរបរនេះមានរយៈពេលខ្លីក៏ដោយ» ៕ ប្រភព ៖ khaosod

កីឡាការិនី២រូប ទទួលបានមេដាយច្រើនក្នុងប្រភេទកីឡាវ៉ូវីណាម

0

ពិតជាមានមោទកភាពណាស់ កីឡាការិនី២រូបរបស់កម្ពុជារួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី ដណ្ដើមបានមេដាយចំនួន៦ និងកីឡាការិនី ពៅ សុខា ទទួលបានមេដាយចំនួន៥ លើវិញ្ញាសា វ៉ូវីណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានទទួលមេដាយចំនួន៦ រួមមាន៖ មេដាយមាស ៤គ្រឿង ,ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង សម្រាប់កីឡាការិនី ពៅ សុខា វិញទទួលបានមេដាយចំនួន៥ រួមមាន៖ មេដាយមាស៣ ,ប្រាក់១ ,សំរឹទ្ធ១ ។ លទ្ធផលដ៏ប្រសើរនេះមហាជនបានពោលសរសើរយ៉ាងខ្លាំងពីសម្ថភាពកីឡាការិនីទាំងពីរ២រូបនេះដែលអាចដណ្តើមមេដាយច្រើនជូនជាតិ។

គួរបញ្ជាក់ផងដែរថា កីឡាវ៉ូវីណាម បញ្ចប់ទៅដោយកម្ពុជាទទួលមេដាយមាស១០គ្រឿង, ប្រាក់៨គ្រឿង និងសំរឹទ្ធ៩គ្រឿង ដែលវិញ្ញាសាកីឡានេះចាប់ផ្ដើមប្រកួតនៅថ្ងៃទី ៦ និងបញ្ចប់ទៅវិញនៅថ្ងៃទី ៩ ខែឧសភា នៅអាគារ OCIC ជ្រោយចង្វារ។ មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការប្រកួត អត្តពលិកកីឡា វ៉ូវីណាម បានរាំលេងសប្បាយលាគ្នាក្រោយវិញ្ញាសានេះបញ្ចប់ជា ស្ថាពរដែលឆ្លុះបញ្ចាំងឱ្យឃើញថាកីឡានាំមកនូវមិត្តភាពជាគូប្រកួតលើសង្វៀន តែជាមិត្តល្អក្រោយចប់ការប្រកួត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7a0ocKCtoGx41UfkBRYR75tg9uiQ9K0i__6uWTIOA2WEszJh3quNiHOmEdBZ3NctnOwgzLPdpuD0zVyShRtIrrD2rQH5LAyi7lkJrYeVdjeoZHnUazQ9ap4PN0BSHbdTA2oyIk8g2-eywceJZ8WS5t7Iuw8PPs8gocqjn63HoRFIYhV4XK8xArBj/s1080/344461600_1402772880483186_2883515463754853933_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXBESJkew6e_Xl0kSpfvSrYkjjnJXrrESHit2uVV_qkwFdLlbJ__SsropOMrLR-vvS51MBD9ZiaxqorXPGb82coqo7ZG5B4hcr4BKhMIv7oKw5z7V9MRHEd8IHCaUo5xUjT_XYGszlWgSNd1aWdjbpPRY9IK2XOybjzTbstyuyKITcGAeK61Iqor69/s1800/346046268_762998148616974_4582277532284301526_n.jpg

ក្លែងខ្លួនជាសមត្ថកិច្ចហើយ ថែមទាំងបើកមូលដ្ឋានអាវុធហត្ថផ្ទាល់ខ្លួនទៀត

0

កាលពីយប់ថ្ងៃទី៥ ខែឧសភា កន្លងទៅ មានករណីជនស៊ីវិល០២នាក់ ជិះម៉ូតូ ០១គ្រឿង ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់និងឆែកឆេរពលរដ្ឋ រកគ្រឿងញៀន នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បណ្តាលឲ្យ មានការរិះគន់ពីមហាជន ពេញបណ្តាញសង្គមហ្វេសប៊ុក និងស្វែងរកការបញ្ជាក់ពីសមាសភាពជនទាំង០២នាក់នេះផងដែរ ថាតើជាសមត្ថកិច្ចខាងណាMay be an image of 2 people, motorcycle, scooter and text

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុច ផ្ទះលេខ១៦៥ ផ្លូវលំ ក្រុម០៧ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងបានរកឃើញថា ជនសង្ស័យរូបនេះ មិនត្រឹមជាសមត្ថកិច្ចក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាក មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង។

ជនសង្ស័យឈ្មោះ ពេជ្រ និវត្តន៍ ភេទប្រុស អាយុ៣៨ ជាជនស៊ីវិល មានមុខរបបមិនពិតប្រាកដ បានសារភាពថាខ្លួន ពិតជាបានក្លែងបន្លំឯកសណ្ឋាន កងរាជអាវុធហត្ថ និងយោធា ដើម្បីធ្វើសកម្មភាព  ឃាត់ប្រជាពលរដ្ឋតាមផ្លូវ ឆែករកគ្រឿងញៀន និង គំរាមកំហែងជម្រិតទារប្រាក់ ពិតប្រាកដមែន ដោយធ្វើសកម្មភាពជាមួយ បក្ខពួកម្នាក់ទៀត ឈ្មោះ កី បច្ចុប្បន្នបានគេចខ្លួនបាត់ទៅហើយ៕May be an image of 1 person, lighting, banner, signboard, ladder, terminal and text

រកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំ នៅក្រោមសមុទ្រ Adriatic

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវ ប្រទេសក្រូអាត បានរកឃើញផ្លូវដែលមានអាយុកាល ៧,០០០ ឆ្នាំជាប់នឹងកន្លែងបុរាណមួយនៅលើកោះ Korčula ដែលនៅកណ្តាលសមុទ្រ Adriatic ។
នៅថ្ងៃទី ៨ ខែឧសភា សាកលវិទ្យាល័យ Zadar បានប្រកាសពីការរកឃើញផ្លូវបុរាណមួយដែលមានទទឹងប្រហែល ៤ ម៉ែត្រ ពីបន្ទះឈើដែលប្រមូលបានពីភក់នៅបាតសមុទ្រ។ អ្នកស្រាវជ្រាវជឿថាផ្លូវនេះត្រូវបានសាងសង់នៅចន្លោះឆ្នាំ ៣៩០០ដល់ ៤៩០០ មុនគ.ស។Archaeologists Spot 'Strange Structures' Underwater, Find 7,000-Year-Old  Road

សាស្ត្រាចារ្យ Igor Borzić ដែលជាអ្នកដឹកនាំគម្រោងនេះ បាននិយាយថា គាត់បានកត់សម្គាល់ឃើញរចនាសម្ព័ន្ធចម្លែកនៅក្នុង Gradina Bay ហើយបានហៅក្រុមមុជទឹកទៅកាន់កន្លែង Soline ។ នៅជម្រៅជាច្រើនម៉ែត្រ អ្នកមុជទឹកបានរកឃើញកាំបិត និងពូថៅថ្ម ដែលទាំងអស់នេះគឺជារបស់ប្រើប្រាស់ដែលបន្សល់ទុកដោយកសិករដំបូងគេនៅប្រទេសក្រូអាត។Underwater Archaeologists Discover a 7,000-Year-Old Road in Croatia -  Arkeonews ការកើនឡើងកម្រិតទឹកសមុទ្របានបណ្តាលឱ្យទីតាំងនៅឆ្នេរសមុទ្រក្រូអាតលិចក្នុងជម្រៅ ៤-៥ ម៉ែត្រ បន្ទាប់មក អ្នកបុរាណវត្ថុវិទូនឹងផ្តោតទៅលើការសិក្សាទីតាំងនេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។ ប្រវត្តិសាស្រ្តនៃកោះ Korčula មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នករុករក Marco Polo និងអ្នកឈ្លានពានក្រិក។ ស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍នៅលើកោះមួយនេះរួមមានព្រះវិហារ St. ម៉ាកុស និងជញ្ជាំងនៃទីក្រុងចាស់ ដែលមានអាយុកាលតាំងពីឆ្នាំ ១២១៤៕New underwater discoveries in Greece reveal ancient Roman engineering |  Archaeology | The Guardian

ប្រភព៖vnexpress