រដ្ឋធានីវ៉ាស៊ីនតោន៖ អាជ្ញាធរសហរដ្ឋអាមេរិក និង កាណាដា បានដឹកនាំការរុក និង បេសកកម្មជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកទីតាន់ (Titan) ដឹកមហាសេដ្ឋីទៅលេងខ្មោចកប៉ាល់ទីតានិក (Titanic) ដោយរួមទាំងបារាំង និង ចក្រភពអង់គ្លេសផងដែរ ហើយឥឡូនេះ ក្រុមហ៊ុន OceanGate បានអះអាង អំពីការរកឃើញកម្ទេចកម្ទី នៃនាវាមុជទឹក ដែលបានបាត់នោះ នៅជិតកប៉ាល់ទីតានិក ដែលបានលិច នៅបាតសមុទ្រ នាភាគខាងជើងមហាសមុទ្រអាត្លង់ទិក កាលពីអំឡុងឆ្នាំ១៩១២។Stockton Rush, CEO of WA-based OceanGate, among 5 dead near Titanic  shipwreck | The Seattle Times

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា មន្រ្ដីឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានអះអាង ថា នាវាមុជទឹក ទីតាន (Titan) របស់ក្រុមហ៊ុន OceanGate (អូសៀនហ្គេត) ដឹកអ្នកទេសចរ ចំនួន៥នាក់ ដែលបានបាត់ទំនាក់ទំនង អស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងមហាសមទ្រអាត្លង់ទិក បានប្រឈមមុខនឹងគ្រោះមហន្ដរាយ ដោយសារការផ្ទុះនាវានោះ។

លោកឧត្ដមនាវី ចន មោហ្គ័រ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា យានប្រតិបត្ដិការក្រោមទឹកសមុទ្រតំបន់ឆ្ងាយ (ROV) បានរកឃើញកម្ទេចកម្ទីនាវាមុជទឹកទីតាន់ នៅជិតកប៉ាល់ទីតានិក ដែលបានលិច កាលពីអំឡុងឆ្នាំ១៩១២។ កម្ទេចកម្ទីនោះ ទំនងជាការផ្ទុះនាវាមុជទឹកទីតាន់។What it was like inside the Titan, the lost Titanic-touring submersible |  CNN

នាវាមុជទឹកទីតាន់ បានដឹកអ្នកទេសចរចំនួន៤នាក់ ជាមហាសេដ្ឋី និង អ្នកស្រាវជ្រាវ ហើយអ្នកបើកបរម្នាក់ ជានាយកប្រតិបត្ដិ នៅក្នុងដំណើរទៅកាន់ខ្មោចកប៉ាល់ទីតានិក។ ប៉ុន្ដែនាវាមុជទឹកទីតាន់ បានបាត់នូវការទំនាក់ទំនង ចាប់តាំងពីថ្ងៃអាទិត្យ នៅឆ្នេរសមុទ្រ ភាគខាងកើត ប្រទេសកាណាដា។

ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានបេសកកម្មដ៏ធំ សម្រាប់ការស្វែងរក និង ជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកនោះ។ ការរុករកនាវាទីតាន់ បានលាតសន្ធឹង នៅលើផ្ទៃទឹករាប់ពាន់គីឡូម៉ែត្រ ដោយឆ្លងកាត់តំបន់ភាគខាងជើង មហាសមុទ្រអាត្លង់ទិក ក្រោមការដឹកនាំពីទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក និង កាណាដា ក៏ដូចជា មានជំនួយពីអន្តរជាតិផ្សេងៗទៀត រួមមាន បារាំង និង ចក្រភពអង់គ្លេស ផងដែរ។OceanGate Expeditions' Titanic tourism is a thing, and it's dangerous | CNN  Business

ជាមួយគ្នានេះ ក្រុមហ៊ុន OceanGate ជាម្ចាស់នាវាមុជទឹក Titan បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ថា មនុស្សចំនួន៥នាក់ នៅក្នុងនាវា ដោយក្នុងនោះមាន៤នាក់ ជាអ្នកទេសចរ និង ម្នាក់ទៀត ជានាយកប្រតិបត្ដិរបស់ក្រុមហ៊ុន OceanGate ដែលជាអ្នកបើកនាវាមុជទឹកទីតាន់ ត្រូវគេជឿ ថា បានស្លាប់អស់ហើយ។

ក្រុមហ៊ុន OceanGate បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ឥឡូវនេះ យើងជឿ ថា នាយកប្រតិបត្ដិក្រុមហ៊ុនរបស់យើង គឺលោក ស្ដក់ថុន រូស (Stockton Rush) ជនជាតិអាមេរិក, លោក សាហ្សាដា ដាវូដ (Shahzada Dawood) មហាសេដ្ឋីអង់គ្លេស ដើមកំណើតប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ ដាវូដ (Suleman Dawood) អាយុ១៩ឆ្នាំ, លោក ហាមីស ហាឌីង (Hamish Harding) មហាសេដ្ឋីជនជាតិអង់គ្លេស និងលោក ផល-ហេនរី ណាជូឡេត (Paul-Henri Nargeolet) អាយុ៧៧ឆ្នាំ ជាអ្នកស្រាវជ្រាវជនជាតិបារាំង បានបាត់ជីវិតដ៏គួរឲ្យសោកស្ដាយបំផុត។Images show OceanGate Titan submarine's final moments on the surface before  vanishing during Titanic dive | Fox News

ក្រុមហ៊ុន OceanGate កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា «បុរសទាំងនេះ ជាអ្នករុករកដ៏ពិតប្រាកដ តាមរយៈការចែករំលែកនូវស្មារតី ផ្សងព្រេងដាច់ដោយឡែក និង មានចំណង់ចំណូលចិត្តដ៏ជ្រាលជ្រៅ នៅក្នុងការរុករក និង ការពារមហាសមុទ្ររបស់ពិភពលោក។ បេះដួងរបស់យើង នៅជាមួយដូងព្រលឹងរបស់បុរសទាំងនេះ និង សមាជិកគ្រួសាររបស់ពួកគេ នៅក្នុងអំឡុងពេលសោកនាដកម្មនេះ»។

លោកឧត្ដមនាវី មោហ្គ័រ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា មុនដំបូង យានប្រតិបត្ដិការក្រោមទឹកតំបន់ឆ្ងាយ (ROV) បានរកឃើញកន្ទុយនាវា នៅក្រោមទឹក ចម្ងាយប្រហែល៥០០ម៉ែត្រ ពីកប៉ាល់ទីតានិក ហើយក្រោយមកបានរកឃើញបំណែកសំខាន់ៗ ចំនួន៥ផ្សេងទៀតរបស់នាវា។ ចំពោះការសម្រេចចិត្តនេះ យើងបានជូនដំណឹង ដល់ក្រុមគ្រួសារភ្លាមៗរួចមកហើយដែរ។Titanic submersible lost at sea raises legal questions for high-risk  businesses

លោកមេបញ្ជាការឆ្មាំសមុទ្រ មោហ្គ័រ បានសង្កត់ធ្ងន់ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំគ្រាន់តែអាចស្រមៃមើល ថា តើនេះទៅជាយ៉ាងណា សម្រាប់ពួកគេ ហើយខ្ញុំសង្ឃឹម ថា ការរកឃើញនេះ នឹងផ្តល់នូវការសម្រាលទុក្ខខ្លះៗ នៅក្នុងអំឡុងពេលដ៏លំបាកនេះ»។

លោកឧត្ដមនាវី មោហ្គ័រ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបន្ដ ថា សំឡេងរំខាន នៅក្រោមបាតសមុទ្រ បានរកឃើញ នៅដើមសប្តាហ៍នេះ ផ្តល់នូវក្តីសង្ឃឹម សម្រាប់ការស្វែងរកក្រុមនាវិក នៅក្នុងនាវាដែលបានបាត់នូវការទាក់ទងនោះ។ ការផ្ទុះរបស់នាវា Titan នឹងបង្កើតបានជាសំឡេងរលកអាកាសដ៏មានសារៈសំខាន់ ដោយសារឧបករណ៍សូណា ដែលបានប្រើប្រាស់ ដោយក្រុមអ្នកស្រាវជ្រាវ សម្រាប់ការចាប់យក។ ចាប់តាំងពីពេលនោះមក កាសែត Wall Street Journal និង AP បានដកស្រង់សម្ដីរបស់មន្ត្រីកងទ័ពជើងទឹកសហរដ្ឋអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះ បានអះអាង ថា ឧបករណ៍ត្រួតពិនិត្យសំឡេងក្រោមទឹករបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ពិតជាបានរកឃើញនូវភាពមិនប្រក្រតីភ្លាមៗ ក្រោយពេលនាវា Titan បានបាត់ការទាក់ទង កាលពីថ្ងៃអាទិត្យ ហើយនាវានោះទំនងជាផ្ទុះ។Titanic submarine search: OceanGate CEO among those on the Titan | The Star

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅភាគខាងជើង នៃមហាសមុទ្រអាត្លង់ទិក នៅក្នុងអំឡុងឆ្នាំ១៩១២ ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ ឧបទ្ទវហេតុនោះ បានឡើង ស្របពេលកប៉ាល់ទីតានិក កំពុងតែធ្វើនាវាចរណ៍ជាលើកដំបូងរបស់ខ្លួន។ ហេតុការណ៍ដ៏អាក្រក់នោះ បានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅលើកប៉ាល់នោះ។ ប៉ុន្ដែរឿងរ៉ាវដ៏រន្ធត់ទាំងនេះ ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅក្នុងអំឡុងឆ្នាំ១៩៩៧ ហើយក៏ទទួលបានការទស្សនាយ៉ាងច្រើនបំផុត៕