Home Blog Page 1686

ប្រធានាធិបតីតួកគី ផ្ដួលគូប្រជែងដ៏សំខាន់ បន្ដកាន់តំណែងនៅអាណត្ដិទី៥

0

រដ្ឋធានីអង់ការ៉ា (Ankara)៖ ក្រោយការរាប់សន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជុំទី២ស្ទើរតែអស់ទាំងស្រុងនោះ គេបានមើលឃើញ ថា លទ្ធផល នៃការបោះឆ្នោត នឹងធ្វើឲ្យលោក តាយយីប អេដូហ្គេន (Tayyip Erdogan) ទទួលបានជ័យជម្ន បន្ដកាន់តំណែងជាប្រធានាធិបតី ឈានដល់ទសវត្សរ៍ទី៣។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ថា បើតាមឧត្ដមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៃប្រទេសតួកគី និង ទិន្នន័យក្រៅផ្លូវការ ត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន អេណាដូលូ (Anadolu) គ្រប់គ្រងដោយរដ្ឋតួកគី បានរាយការណ៍ ថា លោក តាយយីប អេដូហ្គេន ប្រធានាធិបតីតួកគី បានឈ្នះ នៅក្នុងការបោះឆ្នោតជាថ្មី នៅក្នុងការប្រកួតជម្រុះដ៏តានតឹង នៅជុំវិញទី២ ក្រោយពេលគាត់មិនទទួលបានសំឡេងលើសពីជាង៥០ភាគរយ សម្រាប់ជ័យជម្នះ នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។World leaders congratulate Erdogan on reelection victory in historic runoff  | The Times of Israelឧត្ដមក្រុប្រឹក្សារៀបចំការបោះឆ្នោត នៃប្រទេសតួកគី បានឲ្យដឹង ថា ការរាប់សន្លឹកឆ្នោត ស្ទើរតែរួចរាល់អស់ទាំងស្រុង ហើយលោក អេដូហ្គេន ទទួលបានសំឡេងគាំទ្រ ចំនួន៥២,១៤ភាគរយ នៅក្នុងការបោះឆ្នោត នៅជុំទី២ កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ខណៈគូប្រជែងរបស់គាត់ គឺលោក កេម៉ាល់ គីលីកដារ៉ូហ្គ្លូ (Kemal Kilicdaroglu) ទទួលបានសំឡេង ត្រឹមតែ៤៧,៨៦ភាគរយប៉ុណ្ណោះ។EXPLAINER] Turkey election 2023: What's at stake in the runoff?

លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី នៃប្រទេសតួកគី គេរំពឹង ថា នឹងត្រូវប្រកាស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជ័យជម្នះនេះ នឹងធ្វើឲ្យលោក អេដូហ្គេន កសាងប្រវត្ដិសាស្រ្ដថ្មី ព្រោះគាត់នឹងពង្រីកអំណាចគ្រប់គ្រងរបស់គាត់ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ បន្ដទៅកាន់អាណត្ដិថ្មីមួយបន្ថែមទៀត ដោយមានរយៈពេល៥ឆ្នាំ។World leaders congratulate Turkey's Erdogan on election win | Elections  News | Al Jazeera

លោកប្រធានាធិបតី តាយយីប អេដូហ្គេន បានបញ្ជាក់ ថា «យើងបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅជុំទី២ ជាមួយនឹងការពេញចិត្ត ពីប្រជាជនរបស់យើង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានភាពស័ក្ដិសម សម្រាប់ទំនុកចិត្តរបស់ប្រជាជនទាំងអស់គ្នា ដូចអ្វីដែលយើងមានសម្រាប់ សម្រាប់រយៈពេល២១ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋតួកគី ជាង៨៥លាននាក់ បានទទួលជ័យជម្នះទាំងអស់គ្នា សម្រាប់ការបោះឆ្នោតទាំង២ជុំ គឺនៅថ្ងៃទី១៤ ខែឧសភា និង នៅថ្ងៃទី២៨ ខែឧសភា»។Erdoğan declares victory in Turkish presidential vote – POLITICO

បើទោះជាឧត្ដមក្រុមប្រឹក្សារៀបចំការបោះឆ្នោត នៃប្រទេសតួកគី នៅមិនទាន់ប្រកាសលទ្ធផលជាផ្លូវការយ៉ាងណាក្ដី ប៉ុន្ដែលទ្ធផលជ័យជម្នះបណ្ដោះអាសន្ននេះ បានធ្វើឲ្យមេដឹកនាំជាច្រើន នៅលើពិភពលោក កំពុងតែអបអរដល់លោកប្រធានាធិបតី អេដូហ្គេន ជាពិសេស ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។Turkey election: Erdogan win ushers in new presidential era - BBC News

លោក តាយយីប អេដូហ្គេន (កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៥៤) ជាអ្នកនយោបាយមួយរូបរបស់តួកគី បានក្លាយជាប្រធានាធិបតីទី១២ និង ប្រធានាធិបតីបច្ចុប្បន្ន នៃប្រទេសសមាជិករបស់អង្គការណាតូមួយនេះ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។ មុនពេលឡើងកាន់តំណែងកំពូលមួយនេះ លោក អេដូហ្គេន ធ្លាប់ធ្វើជាអភិបាលទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) ចន្លោះពីឆ្នាំ១៩៩៤ដល់១៩៩៨ ហើយក្រោយមកក៏បានក្លាយជាសហស្ថាបនិកគណបក្សយុត្ដិធម៌និងអភិវឌ្ឍន៍ (AKP) នៅក្នុងឆ្នាំ២០០១ និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដី ចន្លោះពីឆ្នាំ២០០៣ដល់២០១៤ មុននឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីតួកគី៕

ផ្ទុះការសង្ស័យ! ស្រីស្អាតម្នាក់អាចជាគូស្នេហ៍ថ្មីរបស់ វណ្ណដា

0

នៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងកក្រើកពីជីវិតឯកជនលោក ម៉ាន់ វណ្ណដា ដោយអ្នកគាំទ្រកំពុងដាក់ការសង្ស័យថាស្រីស្អាតម្នាក់អាចជាគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះ ព្រោះតែមានរូបភាពខ្លះរបស់អ្នកទាំងពីរដូចគ្នាស្ថិតនៅទីតាំងតែមួយ ហើយពេលថ្មីៗនេះ នាងក៏បានទៅគាំទ្រ វណ្ណដា នៅក្នុងកម្មវិធីប្រគំតន្រ្តីនៅកោះពេជ្រដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifO7sz9EaXMlA0ZZoVdghMITyVgoXazsocgRX51dmXdX5JmGt3uA7zlrrQZJaluX76asfMj7BWWmsH0M0ZOzXCpLDIcU0YJuau0nT8qf95h5PAROIwwUj8wv_-1NdgcP0_pD6KQ7kmATwKzXu-E0tkXQL4eYUxux9RO-0UdAoQ_9PNl8wkp1Fw_O_W/s1349/348271346_189299640321352_5404459710221899225_n.jpg

ជឿជាក់ថាអ្នកគាំទ្ររបស់តារាចម្រៀងជួរមុខ វណ្ណដា ប្រាកដជាដឹងរួចមកហើយថាមុន ចាយជីវិតនៅលីវ លោកក៏មានគូស្នេហ៍ផងដែរព្រមទាំងសាក់ឈ្មោះគូស្នេហ៍នៅលើកៀនចិញ្ចើមផងដែរ តែគួរឱ្យសោកស្តាយក្តីស្នេហ៍ទាំងពីរក៏មិនអាចបន្តទៅមុខបានឡើយ។ យ៉ាងណាមិញ តារាចម្រៀង វណ្ណដា បានទុកបេះដូងទំនេរអស់រយៈពេលជាច្រើនឆ្នាំ ដោយផ្តោតសកម្មភាពសិល្បៈវិញ រហូតលោកទទួលបានភាពល្បីល្បាញដល់សព្វថ្ងៃនេះ។No photo description available.

ទោះយ៉ាងណាកាលពីកន្លងមក វណ្ណដា ក៏ត្រូវអ្នកគាំទ្រដាក់ការសង្ស័យថាបេះដូងលោកមានអ្នកស្អំហើយបន្ទាប់ពីបង្ហាញអាការៈប្លែកៗដូចជាមនុស្សកំពុងមានស្នេហា តែតារាចម្រៀងរូបនេះ មិនបានធ្វើការឆ្លើយតបអ្វីនោះទេ ដោយឱ្យការសង្ស័យនោះរសាត់ទៅតាមពេលវេលា។May be an image of 1 person and studying

យ៉ាងណាមិញ ថ្មីៗនេះផ្ទុះកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំងពីជីវិតឯកជនរបស់ វណ្ណដា ដោយអ្នកគាំទ្រសង្ស័យថា ស្រីស្អាតម្នាក់អាចជាអ្នកស្អំបេះដូង វណ្ណដា ទំនងជាគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះ ដោយអ្នកគាំទ្ររកឃើញភស្តុតាងតាមរយៈរូបភាពខ្លះៗដែលអ្នកទាំងពីរថតនៅទីតាំងតែមួយ ខណៈការប្រគំតន្ត្រីរបស់ វណ្ណដា នៅកោះពេជ្រនាពេលថ្មីៗនេះក៏ស្រីស្អាតរូបនេះបានទៅគាំទ្រដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnhy6vdbPkEIHGHwLOfGRh7mdcjYKaX3dL0Zj6vFewPZ8PvJ8S8aSPEEXRB_ikth8KIDs9gataYfvrhQVx2JvUHJRzqj4ZJ7FouvLgyYCew_cwP3J6zu6nG15lJRY6lB_KOS5iB2BDr9qqmnYOyX53xfJtGcKqe3nuYtZJy1E9P11XEgoLVfEHAln/s900/348744097_793041338797598_4124987117753201132_n.jpg

ទោះយ៉ាងណា នេះជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ ដោយសាមីខ្លួនទាំងពីរនៅរក្សាភាពស្ងៀមស្ងាត់មិនទាន់ចេញមុខមកបញ្ជាក់ពីទំនាក់ទំនងនៅឡើយទេថាជារឿងពិតឬយ៉ាងណា។

បន្ទាប់ពីផ្ទុះការសង្ស័យនេះអ្នកគាំទ្រជាច្រើនរបស់ វណ្ណដា ជាពិសេសអ្នកគាំទ្រនារីៗបានបង្ហាញការខូចចិត្តតែនៅតែរក្សាគោលជំហរគាំទ្រអាយដលដដែល ខណៈអ្នកខ្លះទៀតក៏សំណូមពរឱ្យអ្នកទាំងពីរទាក់ទងគ្នាដោយបើកជំហរបើសិនជាការពិត រីឯអ្នកខ្លះទៀតក៏ពោលសរសើរថាគូស្នេហ៍ វណ្ណដា មានសម្រស់ស្រស់ស្អាតណាស់ហើយក៏សមគ្នាដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijv2E40YDP-jn2LrlnwdLJa3BtmI5K9UQ7SahyQog7qPKMysAdejRqFwcXsxTZOFpBG5WraWpNu44bApSZbwD1S3YSAjVOc5jD3_M4OFyX_3pgPcFWbk_OtF7hmpjcEhASSF26HC8e3u38xH45W9K9iet48xEtW6OLQKrgxKbBUEhCMkOXGkmFZEDb/s1440/350011821_222909393831144_5659318288686822222_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1bd0Wv5xVnyMEpK2LFvU5sydC7NJAa6waWVTyvAGDbqqeSXIen2gJSeWdD93IgNKUagDICPj-fnzJT8dOAsRs9tF4otKrW8UM8MKfpFZk49_D38AErvsW4VjDjksJq8fDrm3Fp63yhRCUHVzr5mTRzxyn_n_fC0kbhLIByZc9qhwwNf-56NjK2EKl/s900/348826929_566935832221728_6859023988017206288_n.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNmHrXW56TSXF2hnwOUPYkohwW2dHhhcxzwCf1-T2hjU32qFHD1vbCAdnkkdLjG56AWB5fZa256kbpfG4am47Z3QU8SLVmHileivKdP3Kq-FkwtXHqtllBksb_HszDiW1etbpGyQfhp98HmKwUslPRqRWR9QXYhsNXPyuKJr8wsiumAdXVKfw6RT2m/s1439/Capture.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuX67VodNwJeZ-IZYKzR1oQ9O_Vf7OzuB6VTRKzUE7V_SuMD0p0kybMo_oMqa39zzRLyYbCPugNG-H6EGH_xACKhKKcVyr84nvsJOnz7DepETTuIa52CGRJn7bmnhXworuI8ebyVtawZ6dyd-WKjAohcFVJAdWI4dpJKmMLES03k8STlGwo0QDlV66/s565/%E1%9E%84.PNG

ប្រុងប្រយ័ត្ន! ការប្រើប្រាស់រូបិយប័ណ្ណផ្សេង ក្រៅពីប្រាក់រូពីរបស់ឥណ្ឌូនេស៊ី ជាមធ្យោបាយក្នុងការចាយវាយនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវជាប់ពន្ធនាគារ

0

រដ្ឋាភិបាលខេត្តរបស់កោះបាលី ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើអ្នកទេសចរបរទេសទាំងឡាយណា ដែលប្រើប្រាស់រូបិយប័ណ្ណផ្សេង និងជាពិសេសរូបិយប័ណ្ណគ្រីបតូ សម្រាប់ជាមធ្យោបាយទូទាត់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។Bali Governor Wayan Koster mulls putting cap on tourist arrivals | Coconuts

អភិបាលកោះបាលី លោក វ៉ាយ៉ាន ខូស្ទឺ (Wayan Koster) បានលើកឡើងថា៖”ការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូជាមធ្យោបាយទូទាត់ប្រាក់ គឹជាការរំលោភបំពានលើបទប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌូនេសុី ដែលតម្រូវឱ្យចាត់វិធានការទៅលើភ្ញៀវទេសចរណ៍ទាំងនោះ”។

លោក អភិបាលកោះបាលីរូបនោះ បានសង្កត់ធ្ងន់ទៀតថា៖”  ចំណាត់ការ ដែលយើងគ្រោងនឹងអនុវត្តទៅលើភ្ញៀវទេសចរណ៍ណាដដែលប្រព្រឹត្តិខុសរួមាន៖

  • ការនិរទេសចេញពីប្រទេសឥណ្ឌូនេសុី
  • ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល
  • និងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ជាដើម។Bali to crack down on foreign tourists using crypto as payment - CNA

សូមជម្រាបផងដែរថា បើយោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី បានចែងថា ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់រូពីរបស់ឥណ្ឌូនេសុី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០លានរូពី ឬប្រហែល ១៣,៣០០ដុល្លារអាមេរិក៕How to be a Responsible Traveler in Indonesia

ប្រភព៖ CNA

ប្រជាជនអាមេរិកគ្រោងស្នើសុំរដ្ឋាភិបាលដើម្បីបញ្ឍប់ការផលិតបញ្ញាសិប្បនិម្មិត AI

0

បរទេស៖ យោងតាមការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters រួមជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រជាជនអាមេរិកជាង ២ ភាគ ៣ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃ AI ខណៈដែល ៦១% ជឿថា AI អាចគំរាមកំហែងដល់អរិយធម៌របស់មនុស្ស។ការបារម្ភនេះកាន់តែកើតមានឡើងនៅក្នុងសង្គមដោយសារតែបច្ចុប្បន្ននេះមានការប្រណាំងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីបង្កើតកម្មវិធី AI ដែលជ្រាបចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។5 Artificial Intelligence Tools Gratis Yang Bisa Membantu Pekerjaanmu –  Inixindo Jogja

លោក Samuel Altman នាយកប្រតិបត្តិនៃ OpenAI បាននិយាយថា “យើងចង់ធ្វើការជាមួយរដ្ឋាភិបាលដើម្បីបញ្ឈប់ការអភិវឌ្ឍ AI កុំឱ្យវាកើតឡើងតទៅទៀត”។ លោក Geoffrey Hinton អ្នកជំនាញ AI ក៏បានបន្តថា “ខ្ញុំមានការព្រួយបារម្ភព្រោះម៉ូដែលកុំព្យូទ័រដែលយើងមានឥឡូវពិតជាមានថាមពលខ្លាំងជាងខួរក្បាលរបស់មនុស្សទៅទៀត បើដូច្នេះប្រហែលមិនយូរប៉ុន្មានទេម៉ាស៊ីននឹងមានកម្លាំងខ្លាំងជាងមនុស្សទ្វេដង”។ អ្នកស្រាវជ្រាវ AI ផ្សេងទៀតក៏បាននិយាយថា ការគំរាមកំហែងដែលមានស្រាប់ពី AI ចាំបាច់ត្រូវតែបញ្ឈប់នៅពេលនេះ ព្រោះបច្ចុប្បន្ន AI ថ្មីកំពុងត្រូវបានអនុវត្តក្នុងកម្រិតទាបបំផុត ដែលអាចទប់ទល់នឹងការគំរាមកំហែងនាពេលអនាគត។Weak artificial intelligence - Wikipedia

អ្នកវិទ្យាសាស្ត្រ និងនាយកប្រតិបត្តិ OpenAI ឥឡូវនេះកំពុងស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកណែនាំបទប្បញ្ញត្តិគ្រប់គ្រង AI ដើម្បីការពារសាធារណៈជនពីគ្រោះថ្នាក់ដែលធ្លាប់កើតមាន។ ការស្ទាបស្ទង់មតិក៏បានបង្ហាញផងដែរថា ជនជាតិអាមេរិកជាច្រើននាក់ កំពុងស្នើសុំឱ្យរដ្ឋាភិបាលត្រួតពិនិត្យ AI ឡើងវិញម្តងទៀត ៕ What Is Artificial Intelligence And Future Scope | Chitkara Universityប្រភព៖cafef.com

នៅថៃលែងមានគ្រែដាក់អ្នកជំងឺ ក្រសួងសុខាភិបាលក្រើនរំលឹកពលរដ្ឋពីជំងឺកូវីដ-១៩ ពពួក «អូមីក្រុង XBB.1.5»

0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេដែលអាចវាយលុកឡើងវិញបាន។ ការក្រើករំលឹកនេះធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីមន្ទីរពេទ្យមួយនៅប្រទេសថៃប្រកាសលែងមានគ្រែសម្រាប់ដាក់អ្នកជំងឺហើយហើយ។

ក្នុងលិខិតដែលបានចេញផ្សាយនោះបានឱ្យដឹងថា «តាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។ មន្ទីរពេទ្យ ដដែលបាននិយាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃសៅរ៍ ថា “គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កាប់ទាំងស្រុង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzlg2CG6ZBJe04X2rS4zbmuqosCSIAIJuaMb6xFlllW_-fu4AkYri4UbjeiIVzvbMgQrd0ErUljOCJk52U3wmxxsBpW7pGhA6teYDK2ynPEmc9OSUzGli6DNZvv5XOOlkzseNbsUhArHBHhuC6DuXAOdOsi3mO1d-CI0X2pVIx9IR-7GqFiw3yTxgf/s2048/image_2023-05-29_09-41-38.png

ក្នុងនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅ ណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវាយលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។Treatment During Quarantine | Bangkok Hospital

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗត្រូវរួបរួមគ្នាបន្តការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxwdUkBBokIqEhfWEJyt_37_1yyG-L9phT_JE2U-vXqKcinJqBoitcwBDaGER_gCgC2HxLzJJX_de73iXJ1vLxmqxAT4faZrcX_XMr0cLEOroyEmW2CDy3YWVY4PvTAFYJVpCg6h3yBpH2fEa7gyJ78SkekHFNlDaQj0QO606MVHMDGONECHgBOWm/s1280/350127617_576802207668669_8625203546934488947_n.jpg

រុំ ណារ៉ង់ កូនក្រុម ឈិន ម៉ានិច្ច ក្លាយជាម្ចាស់ពានកម្មវិធីថ្មីរបស់ហង្សមាស

0

នៅទីបំផុតកម្មវិធីប្រលងចម្រៀងជាគូ «Duet Song Festival Cambodia» រដូវកាលទី១ របស់ហង្សមាស រកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខជន រុំ ណារ៉ង់ កូនក្រុមកញ្ញា ឈិន ម៉ានិច្ច ដោយទទួលបានទឹកប្រាក់៥០លានរៀលជាមួយដៃគូជ័យលាភី និងក្លាយជាតារាចម្រៀងកុងត្រារបស់ហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXQGSLR5ZIw0CTJeqsklEqQNo4Iog-y8sMdv7tucLhM1ZwCiydZLtuqTiRICKbOtL0bE4GOfWPHZw_z0iosPVY9MtK65WjtLyMSPK_RtCflL8RvysXegJ4G9RppLSS13NFJW42oJqqmkwhZTG800Lh1utBytSC-mqQUU-d8l0StF3cPcYyV6zmHP_/s2048/348425842_1954633578217000_7462753904409708441_n.jpg

ឆ្លងកាត់ការប្រកួតពីមួយដំណាក់កាលពីមួយដំណាក់កាល ទីបំផុតកម្មវិធីថ្មីស្រឡាងមួយរបស់ស្ថានីយ៍ហង្សមាស ប្រលងចម្រៀងជាគូ «Duet Song Festival Cambodia» រដូវកាលទី១ ដែលបេក្ខជនគ្រប់រូបអាចចូលរួមប្រកួតបានទាំងអស់លើកលែងតែតារាចម្រៀងអាជីពបានរកឃើញម្ចាស់ពានហើយនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ គឺបេក្ខជន រុំ ណារ៉ង់ ដែលជាកូនក្រុម ឈិន ម៉ានិច្ច ជាជើងខ្លាំងអតីតម្ចាស់ពាន Cambodian Idol រដូវកាលទី២
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRhMsr_06mydfBQl89wVoA6B83VM-vKmKHbQB38s4bBYpoZEhV9rMiuMCCttQkkvd_9UEW7dHP1WMQlk6d1KOAOcw7S_jG__oGX6nhQvoorKQWzmAawBGnf5mDzlDMxc7f6gn6DVtAj9jPtkHXHS4bXYC6LtmqBZZuJXeYiqdTHoEC6RO_kUfUb5-L/s2048/349115973_932395371375349_3946571598195551580_n.jpgម្ចាស់ជ័យលាភីរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានអាយុ២០ឆ្នាំ និងជានិស្សិតម្នាក់ ដែលមានចិត្តស្រលាញ់វិស័យសិល្បៈម្នាក់តាំងពីក្មេង។ ក្រោយពីប្រកួតស្វិតស្វាញអស់មួយរយៈពេលក្តីស្រមៃក៏ក្លាយជាការពិតជាម្ចាស់ពានដំបូងក្នុងកម្មវិធី «Duet Song Festival Cambodia» ទទួលបានទឹកប្រាក់ចំនួន៥០លានរៀលជាមួយដៃគូជ័យលាភី រួមទាំងពានកម្មវិធីនេះក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោជំទាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtm9k8wvcANgwrnbgtTooyUQYGyMcXLmkaUrQbWpQLMHFmCwK6bmTkmk4TXBgpUAFhtVsLORdr9kB3Ufoh_wIELUl5v0ICWff7HNbrMOD8oBxxJRD_guAP-9Wz_QymrGZWNTnKq_NXx8Fae1uPyXZhpo3F7GtJ9FhRb_3Weyd86FmUUfF1ZboyZXD/s2048/350123067_636686581659070_4574923426220956092_n.jpg

សូមបញ្ជាក់ថា នៅវគ្គផ្តាច់ព្រ័ត្រមានបេក្ខជនសរុបចំនួន៩នាក់ ដែលត្រូវច្រៀង
ជាមួយតារាចម្រៀងអាជីពរួមមានលោក វង្ស ដារ៉ារតនា, លោក នី រតនា , កញ្ញា ឈិន ម៉ានិច្ច ,កញ្ញា វី ឌីណែត ,លោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ដោយបេក្ខជនត្រូវឆ្លងកាត់២ដំណាក់កាលក្នុងការដណ្តើមជ័យលាភី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNcPFIr11VwU0IYEZLixGz8K0zVcG9oCf3ox26xTdcEHzxaz2VYl59Zl-dC1bq2YQcoXx_kgG8xjshMniEjUamzwkasPXmgHKKCxLhqHWQzr7wi6NybayDCQtxelMirk1ckq7nnUf3ax_e_j4hqYEc_w1GJ-4aawyVg17ITvXNBdQKcBbam2KxO8K/s2048/349707073_249790314400727_431782412639951515_n.jpg

មិនគួរឱ្យជឿសោះ បុរសម្នាក់ហ៊ានបើកទ្វារយន្តហោះពេលកំពុងហោះលើមេឃដោយសារតែរឿងនេះ

0

ប្រទេសកូរ៉េខាងត្បូង ៖ បុរសអ្នកដំណើរម្នាក់បានបើកទ្វារអាសន្ននៅលើយន្តហោះ Asiana Airlines មុននឹងយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានទីក្រុងដេហ្គូ ប្រទេសកូរ៉េខាងត្បូង បានសារភាពប្រាប់ប៉ូលិសថា មូលហេតុដែលខ្លួនបើកទ្វារយន្តហោះនៅលើអាកាសនោះ ព្រោះមានអារម្មណ៍មិនស្រួលខ្លួន ហើយចង់ចុះពីលើយន្តហោះឆាប់ៗ ។ បុរសអាយុ៣០ឆ្នាំម្នាក់នេះបានបើកទ្វារអាសន្នរបស់យន្តហោះ នៅពេលយន្តហោះកំពុងហោះលើមេឃក្នុងកម្ពស់ប្រមាណ២១៣ម៉ែត្រ និងធ្វើឱ្យខ្យល់ចូលក្នុងយន្តហោះយ៉ាងខ្លាំង ហើយបណ្តាលឱ្យអ្នកដំណើរជាច្រើននាក់តក់ស្លុតរហូតសន្លប់ ។Asiana Airlines bans some emergency seats after door-opening accident -  News | Khaleej Times

សារព័ត៌មាន Yonhap រាយការណ៍ថា បុរសរូបនេះបានប្រាប់ទៅប៉ូលិសថា មូលហេតដែលរូបគេបើកទ្វារអាសន្នលើយន្តហោះនោះ ពីព្រោះខ្លួនចង់ចុះពីលើយន្តហោះឆាប់ៗ ហើយថា ខ្លួនទើបបាត់បង់ការងារបណ្តាលឱ្យមានអារម្មណ៍ធុញថប់ ។

ភ្នាក់ងារពន្លត់អគ្គិភ័យនៅទីក្រុងដេហ្គូបញ្ជាក់ថា មានអ្នកដំណើរនៅលើយន្តហោះ៩នាក់ដែលគេបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារពិបាកដកដង្ហើម ចំណែកអ្នកដំណើរផ្សេងទៀត គេបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ ។Plane door flies open during Asiana Airlines flight in South Korea | World  News | Sky News

យន្តហោះនេះបានដឹកអ្នកដំណើរ ព្រមទាំងអ្នកធ្វើការលើយន្តហោះសរុប១៩៤នាក់ ដែលហោះហើរចេញពីកោះឈេជូទៅកាន់ទីក្រុងដេហ្គូ ស្ថិតនៅឆ្ងាយពីទីក្រុងសេអ៊ូលទៅទិសអាគ្នេយ៍ប្រមាណ២៣៧គីឡូម៉ែត្រ ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍បញ្ជាក់ថា ការបង្កភាពចលាចលនេះ គឺជាការរំលោភលើសុវត្ថិភាពការធ្វើដំណើរតាមអាកាស ដូច្នេះ បុរសនេះនឹងត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ។Asiana Airlines passenger opens exit door just before landing |  Flightradar24 Blog

អតីតមន្ត្រីសុវត្ថិភាពកាប៊ីនយន្តហោះបានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានរ៉យទ័រថា ហេតុការណ៍នេះមិនធ្លាប់កើតឡើងទេ ប៉ុន្តែអាចមានករណីខ្លះដែលអ្នកដំណើរបើកទ្វារអាសន្នលើយន្តហោះខ្លួនឯង ដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលយន្តហោះចុះចតរួចហើយ ។ ចំណែកមន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបានលើកឡើងកាលពីថ្ងៃទី២៦ ខែឧសភា ថា អ្នកដំណើរបានរុញទ្វារនៅលើយន្តហោះនេះពេលយន្តហោះត្រៀមចុះចត ដោយសារសម្ពាធខ្យល់ខាងក្នុង និងខាងក្រៅយន្តហោះមិនខុសគ្នា ៕ ប្រភព ៖ Around the World

ក្រសួង​ប្រៃសណីយ៍គ្រោងដំឡើង Wi-Fi តាមបណ្តោយឆ្នេរខេត្តព្រះសីហនុ

0

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​ដំឡើង​ Wi-Fi តាមទីសាធារណៈ​ដោយ​ឥតគិតថ្លៃ នៅតំបន់ឆ្នេរ និង​ទីប្រជុំជន​ផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ នេះ​បើតាមការថ្លែង​របស់​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទសិក្ខាសាលា​ ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សម្រាប់​គ្រប់​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣។May be an image of 1 person, dais and text

ឯកឧត្តម​ ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖” ក្រសួង​បានរៀបចំផែនការ​យកខេត្ត​ព្រះសីហនុ ជាខេត្ត​អាទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធើណែត ទី២.ប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wi-Fi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ​ក្លាយជាខេត្តស៊ីវីល័យ​នៅតំបន់​នីរតី នៃព្រះរាជាណាចក្រ​កម្ពុជា”។Cambodia - Sihanoukville - Beach - 39 | Sihanoukville (Khmer… | Flickr

ដោយឡែកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុង​សិក្ខាសាលា​នេះថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។May be an image of 2 people, dais and text

ឯកឧត្តមបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។ ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

ប្រភព៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

កូនម្ដាយ ម៉ែចង់គាំបេះដូង ដោយសារតែកូនផឹកប៊ូសស្ត្រង១កំប៉ុងនេះ!

0

សំណាងមើលមិនឃើញ តែឃើញសំណាងនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង! គាស់ក្រវិលកំប៉ុងត្រូវឡានហើយហុចឲ្យម៉ែធ្វើដូចអត់ដឹងរឿងអីសោះ។ ម៉ែឃើញភ្លាមចង់គាំងបេះដូង មិចកូនឯងធ្វើចឹងកូនមាសម្ដាយផ្អើលទាំងឪពុកកំពុងទៅធ្វើការព្យូរស្រែឲ្យគេរត់មកទាំងប្រផាស់ប្រភីង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33TWb-wI8OOrsHZAL9Kc8xClgVMAR6J15jqXyaumST4pI_A9LHeLEdyKWRzc1b0vxs1ctTzoccZWLvL4oNkcVtD8ZeRBItZk1bo1FuwQR2l4Gj5zFBP52KLkyYDr4ngFBBOTjszAyo43ZOylsAo6PuAyWvJhCfMI-xvSlaLlVhlxD7eZsILBCE28WCw/s1280/2023-05-27%2016.44.45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPfSRV_UtLp9_TpHvtpDFtY4Nz_j2F2P5WNoDuJZHhMVhJF86ruCEjGkD8JsNFtD4A_EjI1FreVN8W0u41_RY3j54vaI8odkuS35HpBpF9SquWwmAYOUrfdVUwsWAgRGPDpwiKtioI3nYOSQI3uujb3CEYWDBCYf1Y9BMW-rHzCMxDRL_mxOpRhL2cw/s1280/2023-05-27%2016.44.32.jpg

            ប្អូនប្រុសដែលមានសំណាងឈ្នះឡាន ឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរស់នៅ ភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ សូមរំលឹកថានៅយប់ថ្ងៃទី23 ខែឧសភា ថ្មីៗនេះ ពេលយប់ប្អូនបានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀននិងគេ តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹកដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់ផាច់មកឃើញរូបឡានក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រថ្មីខ្លាញ់គោទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnum9pKCrJJts7ZiRgo7O9BPbRrvUM5IjTINZFrq1g-Dinb7NcoDFPt11Jof63W1tSSlegXalpRCzOWeo1v6yEizU5mwUVQfCU_1S-xm1fPNSaWm5L5xnfkgNgLXrQidCgEE35kChbu-fMwNQJzU5t4p0KaX4nuShPHMXUV_aUjFKaZ8s-OT2sZcPyA/s1280/2023-05-27%2016.44.52.jpg

            នេះពិតជាសំណាងខ្លាំងណាស់ប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែបហើយ ដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងឈ្នះបានឡានថ្មីច្រឺងទៀត ថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcHyBEuJpigngkb8TfMd_0py84OWtMJ33qtgTscM8R0qBbAdooiHMWcFXVBZm7wdqS-qfTBkeA_9KqDc9UhEZVi3PkSoNo-PpvQIDYHaU4d_Yo6xjmDIvmk-WNNT1canLPuVMTBwu4mAiNoqcB9FvDLlxNc5xPVBaGGhhDzakrQ8NR2c-_mZOVAsNvQg/s1280/2023-05-27%2016.44.38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJ4vy2CwoRjnaiKlgaD0hIgQmQbFNq2wqUalq25g3HNB7WZtZGapS6jLcM8HWddCHhw7aNVZJyQcdoXD8RZhUpKRhOTLpuxvn1K5Ty2DQRsmlYF0Gy8VNLVMyjl2SacpV-GUDPsnfOha3NvoAOzmdEdUXoV-TdmKkbxLOlsk-iHQqCbyyRwKYOGPVNA/s1280/2023-05-27%2016.45.00.jpg

ប្រទេសទាំង ៩ ដែលមានថ្ងៃបុណ្យឈប់សម្រាកច្រើនជាងគេបំផុតនៅលើពិភពលោក

0

ក្នុងចំណោមប្រទេសទាំង ១៩០ នៅលើពិភពលោកសុទ្ធតែមានថ្ងៃបុណ្យឈប់សម្រាកខុសៗគ្នា។ ដែលភាគច្រើនថ្ងៃឈប់សម្រាកទាំងនោះផ្អែកទៅលើព្រឹត្តិការណ៍សំខាន់ៗ ដូចជា ប្រវត្តិសាស្រ្តនៃប្រទេសនីមួយៗ ឬទៅលើព្រឹត្តិការណ៍ពិសេសៗជាសកល ឬមួយក៏ពាក់ព័ន្ធជាមួយនឹងសាសនាជាដើម។ ដូចនេះហើយតើលោកអ្នកដឹងទេ? តើប្រទេសណាខ្លះដែលមានថ្ងៃបុណ្យឈប់សម្រាកច្រើនជាងគេបំផុតនៅលើពិភពលោក?

១.មីយ៉ាន់ម៉ា (Myanmar)៖ គឺជាប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ដីគោក ជារៀងរាល់ឆ្នាំប្រទេសមីយ៉ាន់ម៉ា មានថ្ងៃឈប់សម្រាកសាធារណៈសរុបចំនួន ៣២ថ្ងៃ ក្នុងមួយឆ្នាំ ដែលថ្ងៃឈប់សម្រាកខ្លះមានរយៈពេលពី ៥ ថ្ងៃទៅ ៨ ថ្ងៃ។Myanmar Festivals in October - Myanmar Tours

២.នេប៉ាល់ (Nepal)៖ ប្រទេសនេប៉ាល់ គឺជាប្រទេសអាស៊ីមួយស្ថិតនៅតាមជម្រាលភាគខាងត្បូងនៃជួរភ្នំហិមាល័យ ដែលមានថ្ងៃបុណ្យឈប់សម្រាកសាធារណៈចំនួន ៣០ ថ្ងៃ។Top Festivals and Holidays in Nepal and Bhutan

៣.អ៊ីរ៉ង់ (Iran)៖ សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយដែលស្ថិតនូវអាស៊ីខាងលិច។ ដែលប្រទេសនេះមានថ្ងៃឈប់សម្រាកសរុបចំនួន ២៨ ថ្ងៃក្នុងមួយឆ្នាំ។Holidays and Festivals of Iran | Life In Iran

៤.ស្រីលង្កា (Sri Lanka)៖ សាធារណៈរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា គឺជាប្រទេសកោះមួយនៅអាស៊ីខាងត្បូង។ ដែលចំនួនថ្ងៃបុណ្យឈប់សម្រាក នៅក្នុងប្រទេសស្រីលង្កាគឺមានសរុបចំនួន ២៥ ថ្ងៃក្នុងមួយឆ្នាំ។Festivals in Sri Lanka - A Full Overview | Travel Destination Sri Lanka

៥.ម៉ាឡេស៊ី (Malaysia)៖ ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទីប្រាំក្នុងបញ្ជីប្រទេសដែលមានចំនួនថ្ងៃឈប់សម្រាកសាធារណៈច្រើនជាងគេ។ ប្រទេសនេះមានចំនួនថ្ងៃឈប់សម្រាកសរុបពី ២៣-២៥ ថ្ងៃក្នុងមួយឆ្នាំ។Top 10 Most Colourful Festivals in Malaysia

៦.បង់ក្លាដេស (Bangladesh)៖ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស គឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេ នឹងស្ថិតនៅអាស៊ីខាងត្បូង។ ប្រទេសបង់ក្លាដែសមានថ្ងៃបុណ្យជាតិរហូតដល់ ២២ ថ្ងៃក្នុងមួយឆ្នាំ។Bangladesh Holidays and Festivals

៧.អេហ្ស៊ីប (Egypt)៖ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គឺជាប្រទេសឆ្លងទ្វីបដែលលាតសន្ធឹងនៅជ្រុងឦសាននៃទ្វីបអាហ្រ្វិក និងជ្រុងភាគនិរតីនៃសូវៀត។ នៅប្រទេសអេហ្ស៊ីប មានថ្ងៃឈប់សម្រាកសាធារណៈចំនួន ២២ ថ្ងៃក្នុងមួយឆ្នាំ។Egypt reopens 2,400-year-old Avenue of Sphinxes in Luxor Province - Global  Times

៨.កម្ពុជា (Cambodia)៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលស្ថិតនូវអាស៊ីអាគ្នេយ៍ដែលលាតសន្ធឹងលើវាលទំនាប ដីសណ្ដទន្លេមេគង្គ ភ្នំ និងឈូងសមុទ្រថៃ។ ប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកចំនួន ២១ ថ្ងៃក្នុងមួយឆ្នាំ។Holidays & Festivals In Cambodia - Envoy Tours

៩.ឥណ្ឌា (India)៖ សាធារណរដ្ឋឥណ្ឌា គឺជាប្រទេសមួយស្ថិតនូវអាស៊ីខាងត្បូង។ ប្រទេសនេះមានថ្ងៃឈប់សម្រាកសាធារណៈចំនួន ២១ ថ្ងៃក្នុងមួយឆ្នាំ៕37 Popular Festivals of India (2023): Month-wise List of Indian Festivals