នៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងកក្រើកពីជីវិតឯកជនលោក ម៉ាន់ វណ្ណដា ដោយអ្នកគាំទ្រកំពុងដាក់ការសង្ស័យថាស្រីស្អាតម្នាក់អាចជាគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះ ព្រោះតែមានរូបភាពខ្លះរបស់អ្នកទាំងពីរដូចគ្នាស្ថិតនៅទីតាំងតែមួយ ហើយពេលថ្មីៗនេះ នាងក៏បានទៅគាំទ្រ វណ្ណដា នៅក្នុងកម្មវិធីប្រគំតន្រ្តីនៅកោះពេជ្រដោយផ្ទាល់ផងដែរ។
ជឿជាក់ថាអ្នកគាំទ្ររបស់តារាចម្រៀងជួរមុខ វណ្ណដា ប្រាកដជាដឹងរួចមកហើយថាមុន ចាយជីវិតនៅលីវ លោកក៏មានគូស្នេហ៍ផងដែរព្រមទាំងសាក់ឈ្មោះគូស្នេហ៍នៅលើកៀនចិញ្ចើមផងដែរ តែគួរឱ្យសោកស្តាយក្តីស្នេហ៍ទាំងពីរក៏មិនអាចបន្តទៅមុខបានឡើយ។ យ៉ាងណាមិញ តារាចម្រៀង វណ្ណដា បានទុកបេះដូងទំនេរអស់រយៈពេលជាច្រើនឆ្នាំ ដោយផ្តោតសកម្មភាពសិល្បៈវិញ រហូតលោកទទួលបានភាពល្បីល្បាញដល់សព្វថ្ងៃនេះ។
ទោះយ៉ាងណាកាលពីកន្លងមក វណ្ណដា ក៏ត្រូវអ្នកគាំទ្រដាក់ការសង្ស័យថាបេះដូងលោកមានអ្នកស្អំហើយបន្ទាប់ពីបង្ហាញអាការៈប្លែកៗដូចជាមនុស្សកំពុងមានស្នេហា តែតារាចម្រៀងរូបនេះ មិនបានធ្វើការឆ្លើយតបអ្វីនោះទេ ដោយឱ្យការសង្ស័យនោះរសាត់ទៅតាមពេលវេលា។
យ៉ាងណាមិញ ថ្មីៗនេះផ្ទុះកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំងពីជីវិតឯកជនរបស់ វណ្ណដា ដោយអ្នកគាំទ្រសង្ស័យថា ស្រីស្អាតម្នាក់អាចជាអ្នកស្អំបេះដូង វណ្ណដា ទំនងជាគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះ ដោយអ្នកគាំទ្ររកឃើញភស្តុតាងតាមរយៈរូបភាពខ្លះៗដែលអ្នកទាំងពីរថតនៅទីតាំងតែមួយ ខណៈការប្រគំតន្ត្រីរបស់ វណ្ណដា នៅកោះពេជ្រនាពេលថ្មីៗនេះក៏ស្រីស្អាតរូបនេះបានទៅគាំទ្រដោយផ្ទាល់ផងដែរ។
ទោះយ៉ាងណា នេះជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ ដោយសាមីខ្លួនទាំងពីរនៅរក្សាភាពស្ងៀមស្ងាត់មិនទាន់ចេញមុខមកបញ្ជាក់ពីទំនាក់ទំនងនៅឡើយទេថាជារឿងពិតឬយ៉ាងណា។
បន្ទាប់ពីផ្ទុះការសង្ស័យនេះអ្នកគាំទ្រជាច្រើនរបស់ វណ្ណដា ជាពិសេសអ្នកគាំទ្រនារីៗបានបង្ហាញការខូចចិត្តតែនៅតែរក្សាគោលជំហរគាំទ្រអាយដលដដែល ខណៈអ្នកខ្លះទៀតក៏សំណូមពរឱ្យអ្នកទាំងពីរទាក់ទងគ្នាដោយបើកជំហរបើសិនជាការពិត រីឯអ្នកខ្លះទៀតក៏ពោលសរសើរថាគូស្នេហ៍ វណ្ណដា មានសម្រស់ស្រស់ស្អាតណាស់ហើយក៏សមគ្នាដែរ៕











