រដ្ឋាភិបាលខេត្តរបស់កោះបាលី ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើអ្នកទេសចរបរទេសទាំងឡាយណា ដែលប្រើប្រាស់រូបិយប័ណ្ណផ្សេង និងជាពិសេសរូបិយប័ណ្ណគ្រីបតូ សម្រាប់ជាមធ្យោបាយទូទាត់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។
អភិបាលកោះបាលី លោក វ៉ាយ៉ាន ខូស្ទឺ (Wayan Koster) បានលើកឡើងថា៖”ការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូជាមធ្យោបាយទូទាត់ប្រាក់ គឹជាការរំលោភបំពានលើបទប្បញ្ញត្តិនៅក្នុងប្រទេសឥណ្ឌូនេសុី ដែលតម្រូវឱ្យចាត់វិធានការទៅលើភ្ញៀវទេសចរណ៍ទាំងនោះ”។
លោក អភិបាលកោះបាលីរូបនោះ បានសង្កត់ធ្ងន់ទៀតថា៖” ចំណាត់ការ ដែលយើងគ្រោងនឹងអនុវត្តទៅលើភ្ញៀវទេសចរណ៍ណាដដែលប្រព្រឹត្តិខុសរួមាន៖
- ការនិរទេសចេញពីប្រទេសឥណ្ឌូនេសុី
- ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល
- និងការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ជាដើម។

សូមជម្រាបផងដែរថា បើយោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី បានចែងថា ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀតក្រៅពីប្រាក់រូពីរបស់ឥណ្ឌូនេសុី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០លានរូពី ឬប្រហែល ១៣,៣០០ដុល្លារអាមេរិក៕
ប្រភព៖ CNA










