ក្នុងចំណោមប្រទេសទាំង ១៩០ នៅលើពិភពលោកសុទ្ធតែមានថ្ងៃបុណ្យឈប់សម្រាកខុសៗគ្នា។ ដែលភាគច្រើនថ្ងៃឈប់សម្រាកទាំងនោះផ្អែកទៅលើព្រឹត្តិការណ៍សំខាន់ៗ ដូចជា ប្រវត្តិសាស្រ្តនៃប្រទេសនីមួយៗ ឬទៅលើព្រឹត្តិការណ៍ពិសេសៗជាសកល ឬមួយក៏ពាក់ព័ន្ធជាមួយនឹងសាសនាជាដើម។ ដូចនេះហើយតើលោកអ្នកដឹងទេ? តើប្រទេសណាខ្លះដែលមានថ្ងៃបុណ្យឈប់សម្រាកច្រើនជាងគេបំផុតនៅលើពិភពលោក?

១.មីយ៉ាន់ម៉ា (Myanmar)៖ គឺជាប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ដីគោក ជារៀងរាល់ឆ្នាំប្រទេសមីយ៉ាន់ម៉ា មានថ្ងៃឈប់សម្រាកសាធារណៈសរុបចំនួន ៣២ថ្ងៃ ក្នុងមួយឆ្នាំ ដែលថ្ងៃឈប់សម្រាកខ្លះមានរយៈពេលពី ៥ ថ្ងៃទៅ ៨ ថ្ងៃ។Myanmar Festivals in October - Myanmar Tours

២.នេប៉ាល់ (Nepal)៖ ប្រទេសនេប៉ាល់ គឺជាប្រទេសអាស៊ីមួយស្ថិតនៅតាមជម្រាលភាគខាងត្បូងនៃជួរភ្នំហិមាល័យ ដែលមានថ្ងៃបុណ្យឈប់សម្រាកសាធារណៈចំនួន ៣០ ថ្ងៃ។Top Festivals and Holidays in Nepal and Bhutan

៣.អ៊ីរ៉ង់ (Iran)៖ សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ គឺជាប្រទេសមួយដែលស្ថិតនូវអាស៊ីខាងលិច។ ដែលប្រទេសនេះមានថ្ងៃឈប់សម្រាកសរុបចំនួន ២៨ ថ្ងៃក្នុងមួយឆ្នាំ។Holidays and Festivals of Iran | Life In Iran

៤.ស្រីលង្កា (Sri Lanka)៖ សាធារណៈរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា គឺជាប្រទេសកោះមួយនៅអាស៊ីខាងត្បូង។ ដែលចំនួនថ្ងៃបុណ្យឈប់សម្រាក នៅក្នុងប្រទេសស្រីលង្កាគឺមានសរុបចំនួន ២៥ ថ្ងៃក្នុងមួយឆ្នាំ។Festivals in Sri Lanka - A Full Overview | Travel Destination Sri Lanka

៥.ម៉ាឡេស៊ី (Malaysia)៖ ប្រទេសម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទីប្រាំក្នុងបញ្ជីប្រទេសដែលមានចំនួនថ្ងៃឈប់សម្រាកសាធារណៈច្រើនជាងគេ។ ប្រទេសនេះមានចំនួនថ្ងៃឈប់សម្រាកសរុបពី ២៣-២៥ ថ្ងៃក្នុងមួយឆ្នាំ។Top 10 Most Colourful Festivals in Malaysia

៦.បង់ក្លាដេស (Bangladesh)៖ សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស គឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេ នឹងស្ថិតនៅអាស៊ីខាងត្បូង។ ប្រទេសបង់ក្លាដែសមានថ្ងៃបុណ្យជាតិរហូតដល់ ២២ ថ្ងៃក្នុងមួយឆ្នាំ។Bangladesh Holidays and Festivals

៧.អេហ្ស៊ីប (Egypt)៖ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប គឺជាប្រទេសឆ្លងទ្វីបដែលលាតសន្ធឹងនៅជ្រុងឦសាននៃទ្វីបអាហ្រ្វិក និងជ្រុងភាគនិរតីនៃសូវៀត។ នៅប្រទេសអេហ្ស៊ីប មានថ្ងៃឈប់សម្រាកសាធារណៈចំនួន ២២ ថ្ងៃក្នុងមួយឆ្នាំ។Egypt reopens 2,400-year-old Avenue of Sphinxes in Luxor Province - Global  Times

៨.កម្ពុជា (Cambodia)៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលស្ថិតនូវអាស៊ីអាគ្នេយ៍ដែលលាតសន្ធឹងលើវាលទំនាប ដីសណ្ដទន្លេមេគង្គ ភ្នំ និងឈូងសមុទ្រថៃ។ ប្រទេសកម្ពុជាមានថ្ងៃឈប់សម្រាកចំនួន ២១ ថ្ងៃក្នុងមួយឆ្នាំ។Holidays & Festivals In Cambodia - Envoy Tours

៩.ឥណ្ឌា (India)៖ សាធារណរដ្ឋឥណ្ឌា គឺជាប្រទេសមួយស្ថិតនូវអាស៊ីខាងត្បូង។ ប្រទេសនេះមានថ្ងៃឈប់សម្រាកសាធារណៈចំនួន ២១ ថ្ងៃក្នុងមួយឆ្នាំ៕37 Popular Festivals of India (2023): Month-wise List of Indian Festivals