ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​ដំឡើង​ Wi-Fi តាមទីសាធារណៈ​ដោយ​ឥតគិតថ្លៃ នៅតំបន់ឆ្នេរ និង​ទីប្រជុំជន​ផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ នេះ​បើតាមការថ្លែង​របស់​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបិទសិក្ខាសាលា​ ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សម្រាប់​គ្រប់​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២៣។May be an image of 1 person, dais and text

ឯកឧត្តម​ ជា វ៉ាន់ដេត បានមានប្រសាសន៍ថា៖” ក្រសួង​បានរៀបចំផែនការ​យកខេត្ត​ព្រះសីហនុ ជាខេត្ត​អាទិភាព ទី១.ធ្វើផែនការដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធើណែត ទី២.ប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាព និងទី៣.ភ្ជាប់ Wi-Fi នៅតាមតំបន់ឆ្នេរ ឱ្យខេត្តព្រះសីហនុ ​ក្លាយជាខេត្តស៊ីវីល័យ​នៅតំបន់​នីរតី នៃព្រះរាជាណាចក្រ​កម្ពុជា”។Cambodia - Sihanoukville - Beach - 39 | Sihanoukville (Khmer… | Flickr

ដោយឡែកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុង​សិក្ខាសាលា​នេះថា រដ្ឋាភិបាលឌីជីថល ជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋ និងការកាត់បន្ថយពេលវេលា ការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ន និងលំហូរការងាររដ្ឋបាល។May be an image of 2 people, dais and text

ឯកឧត្តមបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំលំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែកដំណើរការ និងការតាម ដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព។ ជោគជ័យ នៃបរិវត្តកម្មឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយ គឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

ប្រភព៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍