Home ព័ត៌មានអន្តរជាតិ ប្រជាជនអាមេរិកគ្រោងស្នើសុំរដ្ឋាភិបាលដើម្បីបញ្ឍប់ការផលិតបញ្ញាសិប្បនិម្មិត AI

ប្រជាជនអាមេរិកគ្រោងស្នើសុំរដ្ឋាភិបាលដើម្បីបញ្ឍប់ការផលិតបញ្ញាសិប្បនិម្មិត AI

98
0

បរទេស៖ យោងតាមការស្ទង់មតិសាធារណៈដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters រួមជាមួយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Ipsos នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រជាជនអាមេរិកជាង ២ ភាគ ៣ បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃ AI ខណៈដែល ៦១% ជឿថា AI អាចគំរាមកំហែងដល់អរិយធម៌របស់មនុស្ស។ការបារម្ភនេះកាន់តែកើតមានឡើងនៅក្នុងសង្គមដោយសារតែបច្ចុប្បន្ននេះមានការប្រណាំងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីបង្កើតកម្មវិធី AI ដែលជ្រាបចូលទៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។5 Artificial Intelligence Tools Gratis Yang Bisa Membantu Pekerjaanmu –  Inixindo Jogja

លោក Samuel Altman នាយកប្រតិបត្តិនៃ OpenAI បាននិយាយថា “យើងចង់ធ្វើការជាមួយរដ្ឋាភិបាលដើម្បីបញ្ឈប់ការអភិវឌ្ឍ AI កុំឱ្យវាកើតឡើងតទៅទៀត”។ លោក Geoffrey Hinton អ្នកជំនាញ AI ក៏បានបន្តថា “ខ្ញុំមានការព្រួយបារម្ភព្រោះម៉ូដែលកុំព្យូទ័រដែលយើងមានឥឡូវពិតជាមានថាមពលខ្លាំងជាងខួរក្បាលរបស់មនុស្សទៅទៀត បើដូច្នេះប្រហែលមិនយូរប៉ុន្មានទេម៉ាស៊ីននឹងមានកម្លាំងខ្លាំងជាងមនុស្សទ្វេដង”។ អ្នកស្រាវជ្រាវ AI ផ្សេងទៀតក៏បាននិយាយថា ការគំរាមកំហែងដែលមានស្រាប់ពី AI ចាំបាច់ត្រូវតែបញ្ឈប់នៅពេលនេះ ព្រោះបច្ចុប្បន្ន AI ថ្មីកំពុងត្រូវបានអនុវត្តក្នុងកម្រិតទាបបំផុត ដែលអាចទប់ទល់នឹងការគំរាមកំហែងនាពេលអនាគត។Weak artificial intelligence - Wikipedia

អ្នកវិទ្យាសាស្ត្រ និងនាយកប្រតិបត្តិ OpenAI ឥឡូវនេះកំពុងស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកណែនាំបទប្បញ្ញត្តិគ្រប់គ្រង AI ដើម្បីការពារសាធារណៈជនពីគ្រោះថ្នាក់ដែលធ្លាប់កើតមាន។ ការស្ទាបស្ទង់មតិក៏បានបង្ហាញផងដែរថា ជនជាតិអាមេរិកជាច្រើននាក់ កំពុងស្នើសុំឱ្យរដ្ឋាភិបាលត្រួតពិនិត្យ AI ឡើងវិញម្តងទៀត ៕ What Is Artificial Intelligence And Future Scope | Chitkara Universityប្រភព៖cafef.com