លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកពលរដ្ឋកុំភ្លេចការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេដែលអាចវាយលុកឡើងវិញបាន។ ការក្រើករំលឹកនេះធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីមន្ទីរពេទ្យមួយនៅប្រទេសថៃប្រកាសលែងមានគ្រែសម្រាប់ដាក់អ្នកជំងឺហើយហើយ។

ក្នុងលិខិតដែលបានចេញផ្សាយនោះបានឱ្យដឹងថា «តាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។ មន្ទីរពេទ្យ ដដែលបាននិយាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃសៅរ៍ ថា “គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កាប់ទាំងស្រុង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzlg2CG6ZBJe04X2rS4zbmuqosCSIAIJuaMb6xFlllW_-fu4AkYri4UbjeiIVzvbMgQrd0ErUljOCJk52U3wmxxsBpW7pGhA6teYDK2ynPEmc9OSUzGli6DNZvv5XOOlkzseNbsUhArHBHhuC6DuXAOdOsi3mO1d-CI0X2pVIx9IR-7GqFiw3yTxgf/s2048/image_2023-05-29_09-41-38.png

ក្នុងនោះដែរ លោកជំទាវ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅ ណាឆ្ងាយពីយើងនោះទេ។ ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវាយលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។Treatment During Quarantine | Bangkok Hospital

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អ រៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗត្រូវរួបរួមគ្នាបន្តការពារ (៣ ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគ ទាំងឡាយមានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxwdUkBBokIqEhfWEJyt_37_1yyG-L9phT_JE2U-vXqKcinJqBoitcwBDaGER_gCgC2HxLzJJX_de73iXJ1vLxmqxAT4faZrcX_XMr0cLEOroyEmW2CDy3YWVY4PvTAFYJVpCg6h3yBpH2fEa7gyJ78SkekHFNlDaQj0QO606MVHMDGONECHgBOWm/s1280/350127617_576802207668669_8625203546934488947_n.jpg