នៅទីបំផុតកម្មវិធីប្រលងចម្រៀងជាគូ «Duet Song Festival Cambodia» រដូវកាលទី១ របស់ហង្សមាស រកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើបេក្ខជន រុំ ណារ៉ង់ កូនក្រុមកញ្ញា ឈិន ម៉ានិច្ច ដោយទទួលបានទឹកប្រាក់៥០លានរៀលជាមួយដៃគូជ័យលាភី និងក្លាយជាតារាចម្រៀងកុងត្រារបស់ហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJXQGSLR5ZIw0CTJeqsklEqQNo4Iog-y8sMdv7tucLhM1ZwCiydZLtuqTiRICKbOtL0bE4GOfWPHZw_z0iosPVY9MtK65WjtLyMSPK_RtCflL8RvysXegJ4G9RppLSS13NFJW42oJqqmkwhZTG800Lh1utBytSC-mqQUU-d8l0StF3cPcYyV6zmHP_/s2048/348425842_1954633578217000_7462753904409708441_n.jpg

ឆ្លងកាត់ការប្រកួតពីមួយដំណាក់កាលពីមួយដំណាក់កាល ទីបំផុតកម្មវិធីថ្មីស្រឡាងមួយរបស់ស្ថានីយ៍ហង្សមាស ប្រលងចម្រៀងជាគូ «Duet Song Festival Cambodia» រដូវកាលទី១ ដែលបេក្ខជនគ្រប់រូបអាចចូលរួមប្រកួតបានទាំងអស់លើកលែងតែតារាចម្រៀងអាជីពបានរកឃើញម្ចាស់ពានហើយនៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ គឺបេក្ខជន រុំ ណារ៉ង់ ដែលជាកូនក្រុម ឈិន ម៉ានិច្ច ជាជើងខ្លាំងអតីតម្ចាស់ពាន Cambodian Idol រដូវកាលទី២
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRhMsr_06mydfBQl89wVoA6B83VM-vKmKHbQB38s4bBYpoZEhV9rMiuMCCttQkkvd_9UEW7dHP1WMQlk6d1KOAOcw7S_jG__oGX6nhQvoorKQWzmAawBGnf5mDzlDMxc7f6gn6DVtAj9jPtkHXHS4bXYC6LtmqBZZuJXeYiqdTHoEC6RO_kUfUb5-L/s2048/349115973_932395371375349_3946571598195551580_n.jpgម្ចាស់ជ័យលាភីរូបនេះ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានអាយុ២០ឆ្នាំ និងជានិស្សិតម្នាក់ ដែលមានចិត្តស្រលាញ់វិស័យសិល្បៈម្នាក់តាំងពីក្មេង។ ក្រោយពីប្រកួតស្វិតស្វាញអស់មួយរយៈពេលក្តីស្រមៃក៏ក្លាយជាការពិតជាម្ចាស់ពានដំបូងក្នុងកម្មវិធី «Duet Song Festival Cambodia» ទទួលបានទឹកប្រាក់ចំនួន៥០លានរៀលជាមួយដៃគូជ័យលាភី រួមទាំងពានកម្មវិធីនេះក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោជំទាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEtm9k8wvcANgwrnbgtTooyUQYGyMcXLmkaUrQbWpQLMHFmCwK6bmTkmk4TXBgpUAFhtVsLORdr9kB3Ufoh_wIELUl5v0ICWff7HNbrMOD8oBxxJRD_guAP-9Wz_QymrGZWNTnKq_NXx8Fae1uPyXZhpo3F7GtJ9FhRb_3Weyd86FmUUfF1ZboyZXD/s2048/350123067_636686581659070_4574923426220956092_n.jpg

សូមបញ្ជាក់ថា នៅវគ្គផ្តាច់ព្រ័ត្រមានបេក្ខជនសរុបចំនួន៩នាក់ ដែលត្រូវច្រៀង
ជាមួយតារាចម្រៀងអាជីពរួមមានលោក វង្ស ដារ៉ារតនា, លោក នី រតនា , កញ្ញា ឈិន ម៉ានិច្ច ,កញ្ញា វី ឌីណែត ,លោក គង់ ចំរើន និងកញ្ញា ឈីន រតនៈ ដោយបេក្ខជនត្រូវឆ្លងកាត់២ដំណាក់កាលក្នុងការដណ្តើមជ័យលាភី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtNcPFIr11VwU0IYEZLixGz8K0zVcG9oCf3ox26xTdcEHzxaz2VYl59Zl-dC1bq2YQcoXx_kgG8xjshMniEjUamzwkasPXmgHKKCxLhqHWQzr7wi6NybayDCQtxelMirk1ckq7nnUf3ax_e_j4hqYEc_w1GJ-4aawyVg17ITvXNBdQKcBbam2KxO8K/s2048/349707073_249790314400727_431782412639951515_n.jpg