Home ព័ត៌មានអន្តរជាតិ គណបក្សនយោបាយថៃទទូចឱ្យរដ្ឋាភិបាលចាត់វិធានការជ.នជាតិអ៊ីស្រាអែលរាប់ពាន់នាក់ស្នាក់នៅថៃ

គណបក្សនយោបាយថៃទទូចឱ្យរដ្ឋាភិបាលចាត់វិធានការជ.នជាតិអ៊ីស្រាអែលរាប់ពាន់នាក់ស្នាក់នៅថៃ

76
0

ប្រធានគណបក្សនយោបាយមួយនៅប្រទេសថៃបានដឹកនាំសមាជិកជាច្រើនរូបមកកាន់រដ្ឋសភា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីទទូចឱ្យរដ្ឋាភិបាលចាត់វិធានការលើជ.នជាតិអ៊ីស្រាអែលរហូតដល់៧,០០០នាក់ ដែលកំពុងស្នាក់នៅ និងធ្វើអាជីវកម្មខុសច្បាប់នៅកោះផាង៉ាន់ ខេត្តសុរ៉ាជថានី និងឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវគោលនយោបាយផ្តល់ទិដ្ឋាការ ដោយសារបារម្ភខ្លា.ចពួកគេទាញប្រទេសថៃឱ្យធ្លាក់ក្នុងភ្លើងសង្គ្រា.ម ឬក្លាយជាគោលដៅវាយប្រ.ហារពីបណ្តាប្រទេសជាសត្រូ.វរបស់អ៊ីស្រាអែល ។

គណបក្សសេដ្ឋកិច្ចថៃ នារសៀលថ្ងៃទី៦ ខែឧសភា បានបង្ហាញក្តីបារម្ភពីជ.នជាតិអ៊ីស្រាអែលកំពុងស្នាក់នៅកោះផាង៉ាន់ ខេត្តសុរ៉ាជថានី រហូតដល់៧,០០០នាក់ អាចនឹងទាញប្រទេសថៃឱ្យធ្លាក់ក្នុងសង្គ្រាម ឬធ្វើឱ្យប្រទេសថៃកើតសង្គ្រាមដូចនៅមជ្ឈិមបូព៌ា ។ គណបក្សនេះថា ការអនុញ្ញាតឱ្យជ.នជាតិអ៊ីស្រាអែលមកស្នាក់នៅ គឺដូចគ្នានឹងឱ្យពួកគេនាំបញ្ហាចូលមក ហើយគណបក្សទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យថៃក្លាយជាគូជម្លោះក្នុងសង្គ្រាម ។

លោក គ្រីស ប៉ូត្រាណាន់ ប្រធានគណបក្សសេដ្ឋកិច្ច បាននិយាយនៅរដ្ឋសភាអំពីជនជាតិអ៊ីស្រាអែលមកស្នាក់នៅកោះផាង៉ាន់ ថា ពេលនេះ កោះផាង៉ាន់ មានជនជាតិអ៊ីស្រាអែលស្នាក់នៅរហូតដល់៤,០០០នាក់ ដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលវែង និងមកប្រកបអាជីវកម្ម ព្រមទាំងមានជនជាតិអ៊ីស្រាអែលកាន់លិខិតឆ្លងដែនទេសចរណ៍ ប្រមាណ៣,០០០នាក់ទៀត សរុបចំនួន៧,០០០នាក់ ។

លោកបារម្ភពីការស្នាក់នៅរបស់ពួកគេអាចទាញប្រទេសថៃឱ្យធ្លាក់ក្នុងសង្គ្រាម ឬធ្វើឱ្យថៃកើតសង្គ្រាមដូចនៅមជ្ឈិមបូព៌ា ដោយសារអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។ លើសពីនេះ ជនជាតិអ៊ីស្រាអែលដែលកំពុងស្នាក់នៅថៃ ពួកគេអាចបង្កគ្រោះថ្នាក់នាំឱ្យប៉ះពាល់អធិបតេយ្យជាតិ ឬក៏នាំបញ្ហាចូលមក ពីព្រោះអ៊ីស្រាអែលមានសត្រូវជាមួយប្រទេសជាច្រើននៅមជ្ឈិមបូព៌ា ហើយមិនមែនមានតែអ្នករស់នៅកោះផាង៉ាន់ទេដែលបារម្ភបញ្ហានេះ ពលរដ្ឋថៃនៅទូទាំងប្រទេសក៏បារម្ភដែរ ។

ប្រធានគណបក្សនយោបាយបន្តថា ជនជាតិអ៊ីស្រាអែលស្នាក់នៅថៃបានជួបជុំគ្នាបង្កសំឡេងខ្លាំងៗរំខានអ្នកជិតខាង ប្រើប្រាស់គ្រឿងញៀន ព្រមទាំងបើកអាជីវកម្មខុសច្បាប់ ដូចជា ៖ សណ្ឋាគារ និងទូទាត់ប្រាក់តាមធនាគាររបស់ពួកគេ ខណៈប្រទេសថៃមិនទទួលបានប្រាក់ចំណូលអ្វីសោះ ។ ដូច្នេះ វាមិនត្រឹមតែមិនចំណេញទេ គឺប្រទេសថៃនឹងក្លាយជាគូជម្លោះក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា នេះមិនមែនជារឿងតូចតាចឡើយ ។

ការផ្តល់ទិដ្ឋាការឱ្យជនជាតិអ៊ីស្រាអែល គឺដូចគ្នានឹងការបើកទ្វារផ្ទះឱ្យពួកគេចូលមកដោយគ្មានការត្រួតពិនិត្យល្អិតល្អន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជន និងជនឆបោកចូលមកដែរ ។ ហេតុនេះ គណបក្សនយោបាយទាមទារឱ្យរដ្ឋាភិបាលបញ្ជូនមន្ត្រីពាក់ព័ន្ធមកត្រួតពិនិត្យការស្នាក់នៅរបស់ជនជាតិអ៊ីស្រាអែល ដើម្បីបង្ការកុំឱ្យមានហេតុការណ៍អាក្រក់កើតឡើងនាថ្ងៃអនាគត ជាពិសេស ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ត្រូវចាត់ការបន្ទាន់ ៕