សំណាងមើលមិនឃើញ តែឃើញសំណាងនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង! គាស់ក្រវិលកំប៉ុងត្រូវឡានហើយហុចឲ្យម៉ែធ្វើដូចអត់ដឹងរឿងអីសោះ។ ម៉ែឃើញភ្លាមចង់គាំងបេះដូង មិចកូនឯងធ្វើចឹងកូនមាសម្ដាយផ្អើលទាំងឪពុកកំពុងទៅធ្វើការព្យូរស្រែឲ្យគេរត់មកទាំងប្រផាស់ប្រភីង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg33TWb-wI8OOrsHZAL9Kc8xClgVMAR6J15jqXyaumST4pI_A9LHeLEdyKWRzc1b0vxs1ctTzoccZWLvL4oNkcVtD8ZeRBItZk1bo1FuwQR2l4Gj5zFBP52KLkyYDr4ngFBBOTjszAyo43ZOylsAo6PuAyWvJhCfMI-xvSlaLlVhlxD7eZsILBCE28WCw/s1280/2023-05-27%2016.44.45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPfSRV_UtLp9_TpHvtpDFtY4Nz_j2F2P5WNoDuJZHhMVhJF86ruCEjGkD8JsNFtD4A_EjI1FreVN8W0u41_RY3j54vaI8odkuS35HpBpF9SquWwmAYOUrfdVUwsWAgRGPDpwiKtioI3nYOSQI3uujb3CEYWDBCYf1Y9BMW-rHzCMxDRL_mxOpRhL2cw/s1280/2023-05-27%2016.44.32.jpg

            ប្អូនប្រុសដែលមានសំណាងឈ្នះឡាន ឈ្មោះ វឿន ភក្ក្រា បច្ចុប្បន្នរស់នៅ ភូមិអូត្រាច ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។ សូមរំលឹកថានៅយប់ថ្ងៃទី23 ខែឧសភា ថ្មីៗនេះ ពេលយប់ប្អូនបានទៅឆ្លុះកង្កែបដើម្បីយកទៅលក់បានលុយទុកទៅរៀននិងគេ តែដល់ពេលព្រឹកឡើងនៅងងុយដេក ក្រោកមិនចង់រួចក៏ទៅទិញប៊ូសស្ត្រង១កំប៉ុងផឹកដើម្បីឲ្យស្វាងងងុយដេក ស្រាប់តែគាស់ផាច់មកឃើញរូបឡានក៏ស្ទុះទៅប្រាប់ម៉ែ តែម៉ែអត់ជឿដល់ពេលហុចក្រវិលកំប៉ុងប៊ូសស្ត្រងទៅឃើញរូបឡានស្ព័រថ្មីខ្លាញ់គោទើបស្លុតចងគាំងបេះដូង ហើយក៏តេប្រាប់ប្ដីដែលកំពុងតែទៅស៊ីឈ្នួលព្យួរស្រែឲ្យគេ រត់មកទាំងប្រផាស់ប្រភីងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnum9pKCrJJts7ZiRgo7O9BPbRrvUM5IjTINZFrq1g-Dinb7NcoDFPt11Jof63W1tSSlegXalpRCzOWeo1v6yEizU5mwUVQfCU_1S-xm1fPNSaWm5L5xnfkgNgLXrQidCgEE35kChbu-fMwNQJzU5t4p0KaX4nuShPHMXUV_aUjFKaZ8s-OT2sZcPyA/s1280/2023-05-27%2016.44.52.jpg

            នេះពិតជាសំណាងខ្លាំងណាស់ប្អូនប្រុសទៅឆ្លុះកង្កែបបានកង្កែបហើយ ដល់មកឆ្លុះអ៊ុតប៊ូសស្ត្រងឈ្នះបានឡានថ្មីច្រឺងទៀត ថាទិញផឹកឲ្យស្វាងងងុយដេក ដល់ពេលត្រូវឡានថ្មីហួសពីស្វាងចែស។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcHyBEuJpigngkb8TfMd_0py84OWtMJ33qtgTscM8R0qBbAdooiHMWcFXVBZm7wdqS-qfTBkeA_9KqDc9UhEZVi3PkSoNo-PpvQIDYHaU4d_Yo6xjmDIvmk-WNNT1canLPuVMTBwu4mAiNoqcB9FvDLlxNc5xPVBaGGhhDzakrQ8NR2c-_mZOVAsNvQg/s1280/2023-05-27%2016.44.38.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJ4vy2CwoRjnaiKlgaD0hIgQmQbFNq2wqUalq25g3HNB7WZtZGapS6jLcM8HWddCHhw7aNVZJyQcdoXD8RZhUpKRhOTLpuxvn1K5Ty2DQRsmlYF0Gy8VNLVMyjl2SacpV-GUDPsnfOha3NvoAOzmdEdUXoV-TdmKkbxLOlsk-iHQqCbyyRwKYOGPVNA/s1280/2023-05-27%2016.45.00.jpg