Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីតួកគី ផ្ដួលគូប្រជែងដ៏សំខាន់ បន្ដកាន់តំណែងនៅអាណត្ដិទី៥

ប្រធានាធិបតីតួកគី ផ្ដួលគូប្រជែងដ៏សំខាន់ បន្ដកាន់តំណែងនៅអាណត្ដិទី៥

88
0

រដ្ឋធានីអង់ការ៉ា (Ankara)៖ ក្រោយការរាប់សន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតជុំទី២ស្ទើរតែអស់ទាំងស្រុងនោះ គេបានមើលឃើញ ថា លទ្ធផល នៃការបោះឆ្នោត នឹងធ្វើឲ្យលោក តាយយីប អេដូហ្គេន (Tayyip Erdogan) ទទួលបានជ័យជម្ន បន្ដកាន់តំណែងជាប្រធានាធិបតី ឈានដល់ទសវត្សរ៍ទី៣។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៩ ខែឧសភា ថា បើតាមឧត្ដមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៃប្រទេសតួកគី និង ទិន្នន័យក្រៅផ្លូវការ ត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន អេណាដូលូ (Anadolu) គ្រប់គ្រងដោយរដ្ឋតួកគី បានរាយការណ៍ ថា លោក តាយយីប អេដូហ្គេន ប្រធានាធិបតីតួកគី បានឈ្នះ នៅក្នុងការបោះឆ្នោតជាថ្មី នៅក្នុងការប្រកួតជម្រុះដ៏តានតឹង នៅជុំវិញទី២ ក្រោយពេលគាត់មិនទទួលបានសំឡេងលើសពីជាង៥០ភាគរយ សម្រាប់ជ័យជម្នះ នៅក្នុងការបោះឆ្នោតជុំទី១ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។World leaders congratulate Erdogan on reelection victory in historic runoff  | The Times of Israelឧត្ដមក្រុប្រឹក្សារៀបចំការបោះឆ្នោត នៃប្រទេសតួកគី បានឲ្យដឹង ថា ការរាប់សន្លឹកឆ្នោត ស្ទើរតែរួចរាល់អស់ទាំងស្រុង ហើយលោក អេដូហ្គេន ទទួលបានសំឡេងគាំទ្រ ចំនួន៥២,១៤ភាគរយ នៅក្នុងការបោះឆ្នោត នៅជុំទី២ កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ខណៈគូប្រជែងរបស់គាត់ គឺលោក កេម៉ាល់ គីលីកដារ៉ូហ្គ្លូ (Kemal Kilicdaroglu) ទទួលបានសំឡេង ត្រឹមតែ៤៧,៨៦ភាគរយប៉ុណ្ណោះ។EXPLAINER] Turkey election 2023: What's at stake in the runoff?

លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី នៃប្រទេសតួកគី គេរំពឹង ថា នឹងត្រូវប្រកាស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ជ័យជម្នះនេះ នឹងធ្វើឲ្យលោក អេដូហ្គេន កសាងប្រវត្ដិសាស្រ្ដថ្មី ព្រោះគាត់នឹងពង្រីកអំណាចគ្រប់គ្រងរបស់គាត់ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ បន្ដទៅកាន់អាណត្ដិថ្មីមួយបន្ថែមទៀត ដោយមានរយៈពេល៥ឆ្នាំ។World leaders congratulate Turkey's Erdogan on election win | Elections  News | Al Jazeera

លោកប្រធានាធិបតី តាយយីប អេដូហ្គេន បានបញ្ជាក់ ថា «យើងបានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅជុំទី២ ជាមួយនឹងការពេញចិត្ត ពីប្រជាជនរបស់យើង។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានភាពស័ក្ដិសម សម្រាប់ទំនុកចិត្តរបស់ប្រជាជនទាំងអស់គ្នា ដូចអ្វីដែលយើងមានសម្រាប់ សម្រាប់រយៈពេល២១ឆ្នាំចុងក្រោយនេះ។ ប្រជាពលរដ្ឋតួកគី ជាង៨៥លាននាក់ បានទទួលជ័យជម្នះទាំងអស់គ្នា សម្រាប់ការបោះឆ្នោតទាំង២ជុំ គឺនៅថ្ងៃទី១៤ ខែឧសភា និង នៅថ្ងៃទី២៨ ខែឧសភា»។Erdoğan declares victory in Turkish presidential vote – POLITICO

បើទោះជាឧត្ដមក្រុមប្រឹក្សារៀបចំការបោះឆ្នោត នៃប្រទេសតួកគី នៅមិនទាន់ប្រកាសលទ្ធផលជាផ្លូវការយ៉ាងណាក្ដី ប៉ុន្ដែលទ្ធផលជ័យជម្នះបណ្ដោះអាសន្ននេះ បានធ្វើឲ្យមេដឹកនាំជាច្រើន នៅលើពិភពលោក កំពុងតែអបអរដល់លោកប្រធានាធិបតី អេដូហ្គេន ជាពិសេស ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។Turkey election: Erdogan win ushers in new presidential era - BBC News

លោក តាយយីប អេដូហ្គេន (កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៥៤) ជាអ្នកនយោបាយមួយរូបរបស់តួកគី បានក្លាយជាប្រធានាធិបតីទី១២ និង ប្រធានាធិបតីបច្ចុប្បន្ន នៃប្រទេសសមាជិករបស់អង្គការណាតូមួយនេះ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក។ មុនពេលឡើងកាន់តំណែងកំពូលមួយនេះ លោក អេដូហ្គេន ធ្លាប់ធ្វើជាអភិបាលទីក្រុងអ៊ីស្ដាន់ប៊ូល (Istanbul) ចន្លោះពីឆ្នាំ១៩៩៤ដល់១៩៩៨ ហើយក្រោយមកក៏បានក្លាយជាសហស្ថាបនិកគណបក្សយុត្ដិធម៌និងអភិវឌ្ឍន៍ (AKP) នៅក្នុងឆ្នាំ២០០១ និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដី ចន្លោះពីឆ្នាំ២០០៣ដល់២០១៤ មុននឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីតួកគី៕