ប្រទេសកូរ៉េខាងត្បូង ៖ បុរសអ្នកដំណើរម្នាក់បានបើកទ្វារអាសន្ននៅលើយន្តហោះ Asiana Airlines មុននឹងយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានទីក្រុងដេហ្គូ ប្រទេសកូរ៉េខាងត្បូង បានសារភាពប្រាប់ប៉ូលិសថា មូលហេតុដែលខ្លួនបើកទ្វារយន្តហោះនៅលើអាកាសនោះ ព្រោះមានអារម្មណ៍មិនស្រួលខ្លួន ហើយចង់ចុះពីលើយន្តហោះឆាប់ៗ ។ បុរសអាយុ៣០ឆ្នាំម្នាក់នេះបានបើកទ្វារអាសន្នរបស់យន្តហោះ នៅពេលយន្តហោះកំពុងហោះលើមេឃក្នុងកម្ពស់ប្រមាណ២១៣ម៉ែត្រ និងធ្វើឱ្យខ្យល់ចូលក្នុងយន្តហោះយ៉ាងខ្លាំង ហើយបណ្តាលឱ្យអ្នកដំណើរជាច្រើននាក់តក់ស្លុតរហូតសន្លប់ ។Asiana Airlines bans some emergency seats after door-opening accident -  News | Khaleej Times

សារព័ត៌មាន Yonhap រាយការណ៍ថា បុរសរូបនេះបានប្រាប់ទៅប៉ូលិសថា មូលហេតដែលរូបគេបើកទ្វារអាសន្នលើយន្តហោះនោះ ពីព្រោះខ្លួនចង់ចុះពីលើយន្តហោះឆាប់ៗ ហើយថា ខ្លួនទើបបាត់បង់ការងារបណ្តាលឱ្យមានអារម្មណ៍ធុញថប់ ។

ភ្នាក់ងារពន្លត់អគ្គិភ័យនៅទីក្រុងដេហ្គូបញ្ជាក់ថា មានអ្នកដំណើរនៅលើយន្តហោះ៩នាក់ដែលគេបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារពិបាកដកដង្ហើម ចំណែកអ្នកដំណើរផ្សេងទៀត គេបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញហើយ ។Plane door flies open during Asiana Airlines flight in South Korea | World  News | Sky News

យន្តហោះនេះបានដឹកអ្នកដំណើរ ព្រមទាំងអ្នកធ្វើការលើយន្តហោះសរុប១៩៤នាក់ ដែលហោះហើរចេញពីកោះឈេជូទៅកាន់ទីក្រុងដេហ្គូ ស្ថិតនៅឆ្ងាយពីទីក្រុងសេអ៊ូលទៅទិសអាគ្នេយ៍ប្រមាណ២៣៧គីឡូម៉ែត្រ ។ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍បញ្ជាក់ថា ការបង្កភាពចលាចលនេះ គឺជាការរំលោភលើសុវត្ថិភាពការធ្វើដំណើរតាមអាកាស ដូច្នេះ បុរសនេះនឹងត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ។Asiana Airlines passenger opens exit door just before landing |  Flightradar24 Blog

អតីតមន្ត្រីសុវត្ថិភាពកាប៊ីនយន្តហោះបានផ្តល់សម្ភាសន៍ទៅកាន់សារព័ត៌មានរ៉យទ័រថា ហេតុការណ៍នេះមិនធ្លាប់កើតឡើងទេ ប៉ុន្តែអាចមានករណីខ្លះដែលអ្នកដំណើរបើកទ្វារអាសន្នលើយន្តហោះខ្លួនឯង ដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលយន្តហោះចុះចតរួចហើយ ។ ចំណែកមន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបានលើកឡើងកាលពីថ្ងៃទី២៦ ខែឧសភា ថា អ្នកដំណើរបានរុញទ្វារនៅលើយន្តហោះនេះពេលយន្តហោះត្រៀមចុះចត ដោយសារសម្ពាធខ្យល់ខាងក្នុង និងខាងក្រៅយន្តហោះមិនខុសគ្នា ៕ ប្រភព ៖ Around the World