Home Blog Page 1681

មកចេះ Forward សារនៅក្នុង Telegram ដោយមិនជាប់ឈ្មោះម្ចាស់ដើម

0

ជាធម្មតាការផ្ញើសារត (Forward) អ្វីមួយ ទៅអោយអ្នកដ៏ទៃ តែងតែជាប់ឈ្មោះម្ចាស់ដើមជានិច្ច។ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN យើងខ្ញុំ នឹងណែនាំវិធីសាស្ត្រងាយៗក្នុងការធ្វើការផ្ញើរសារបន្តពីនរណាម្នាក់ដោយមិនជាប់ឈ្មោះម្ចាស់ដើម។

  1. ដំបូងលោកអ្នកចូលទៅកាន់តេឡេក្រាម
  2. ស្វែងរកឯកសារណាមួយដែលលោកអ្នកចង់ផ្ញើបន្ត (Forward)
  3. ក្រោយមករើសឈ្មោះអ្នកដែលចង់អ្នកចង់ផ្ញើបន្ត (Forward)
  4. បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងមុខពាក្យផ្ញើបន្ត (Forward Message)
  5. ចុងក្រោយ លោកអ្នករើសយកពាក្យថា Hide sender’s Name ជាការស្រេចhttps://blogger.googleusercontent.com/img/a/AVvXsEigyVqQTmAf28QmEbUJGIMcJIII-S5WTzfZMUZoMIU3qfYjUcOakM8tWbSzXY2OzS_SpGRnnCO5i3P1c449pbcSuQGijDrBwRmtQWtT_5sEolOowGvMduQBgXbhutHfnofnb30IcXf0Di6i29BHl1RY9TLCt2y7ZFNpT6qauQpSx2Rg-1ZYK_OYBolf=s1200

កីឡាការិនីកម្ពុជា ប៉ាល់ ឆរស្ម៊ី និងកីឡាការិនីសិង្ហបុរីម្នាក់ ក្លាយជាអត្តលិកឆ្នើមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២

0

នៅក្នុងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រកាសឱ្យដឹងថា កីឡាការិនី២រូបរួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី របស់កម្ពុជា និងកីឡាការិនី Ting Wn Quah របស់សិង្ហបុរី ក្លាយជាអត្តពលិកឆ្នើម ដែលអាចរកមេដាយច្រើនជាងគេជូនជាតិមាតុភូមិ។May be an image of 6 people and text

កីឡាការិនីវ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយសរុបចំនួន៦គ្រឿងតែម្នាក់ឯងរួមមាន៖ មាស ៤គ្រឿង, ប្រាក់ ១គ្រឿង ,សំរឹទ្ធ ១គ្រឿង។ ចំណែកឯ កីឡាការិនីហែលទឹកសិង្ហបុរី Ting Wn Quah វិញបានឈ្នះមេដាយសរុបចំនួន៨គ្រឿង ក្នុងនោះ មេដាយមាស ៦គ្រឿង និងប្រាក់ ២គ្រឿង។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ផ្តល់កិត្តិយសប្រគល់ពាន ជូនកីឡាការិនីទាំងពីររូបផងដែរ នៅក្នុងពិធីបិទកីឡាអាស៊ីអាគ្នេហ៍លើកទី៣២ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតតេជោកាលពីយប់មិញនេះ។May be an image of 5 people and text

គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេហ៍ឆ្នាំ២០២៣ បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ដោយកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះទទួលមានមេដាយមាស ៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ១២៧គ្រឿង ខណៈប្រទេសវៀតណាមបានឈរនៅលេខរៀងទី១ ដែលទទួលបានមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ៕May be an image of 3 people and text

កម្ពុជាបិទការប្រកួតកីឡាស៊ីហ្គេម និងប្រគល់តួនាទីឱ្យថៃធ្វើជាម្ចាស់ផ្ទះបន្ត

0

ប្រទេសកម្ពុជា ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយបើកការប្រកួតតាំងពីថ្ងៃទី៥ ខែឧសភា និងបានបិទការប្រកួតជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។May be an image of 7 people and textសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ បានប្រគល់ទង់តំណាងម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមទៅឱ្យមន្ត្រីតំណាងប្រទេសថៃ លោក Prawit Wongsuwan ជាប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ ។

ការទទួលទង់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនេះ ក៏មានមន្ត្រីសំខាន់ៗរបស់ថៃផងដែរ ដូចជា លោក Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក Cherdkiat Atthakon ឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញ, លោក Chatchart Sittipunt អភិបាលក្រុងបាងកក, លោក Niti Wiwatwanich អភិបាលរងខេត្តឈុនបុរី, លោក Jetsada Jitrat អភិបាលខេត្តសុងក្លា រួមទាំងលោក Prachum Boonthiam អភិបាលរងអាជ្ញាធរកីឡាថៃ ។May be an image of 6 people, dais and text

ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមនេះ ប្រទេសកម្ពុជាបានសម្តែងនូវសិល្បៈប្រពៃណីរបស់ខ្លួន ដើម្បីអបអរដល់ការបញ្ចប់តួនាទីជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅលើទឹកដីកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងមានមោទនភាព និងទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ។ ចំណែកប្រទេសថៃវិញបានសម្តែងរបាំឈ្មោះ «សួស្តី ស៊ីហ្គេម» ព្រមទាំងបានទទួលទង់តំណាងពីកម្ពុជាផងដែរ ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅឆ្នាំ២០២៥ ។May be an image of 15 people, oboe, clarinet, saxophone, trumpet and text

ប្រទេសថៃបានសម្រេចជ្រើសរើសយកទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងខ្លា សម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ហើយខេត្តនគរាជសីមា នឹងក្លាយជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម (Asean Para Games) លើកទី១៣ ធ្វើចាប់ពីថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ ៕ ប្រភព ៖ khaosod

អង់គ្លេស បបួលហូល្លង់ដ៍ បង្កើតក្រុមចម្រុះអន្ដរជាតិ ផ្ដល់យន្ដហោះ F-16 ទៅឲ្យអ៊ុយក្រែន

0

រដ្ឋធានីកៀវ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន ទៅកាន់បណ្ដាប្រទេសបស្ចិមលោក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុងកៀវ រំពឹង ថា នឹងទទួលបានយន្ដហោះចម្បាំងដ៏ទំនើប ផលិតដោយសហរដ្ឋអាមេរិក ពីប្រទេសជាដៃគូ នៅលោកខាងលិច ហើយមេដឹកនាំនៅតំបន់អឺរ៉ុបជាច្រើនកំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះនេះ។Netherlands PM Rutte apologises for role of Dutch state in slavery | Reuters

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៧ ខែឧសភា ថា លោករីស៊ី ស៊ូណាក់ (Rishi Sunak) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស និង លោក ម៉ាក រូតតេ (Mark Rutte) នាយករដ្ឋមន្រ្ដីហូល្លង់ដ៍ បានព្រមព្រៀងគ្នា បង្កើតសម្ពន្ធភាពចម្រុះអន្ដរជាតិមួយ សម្រាប់ផ្ដល់យន្ដហោះចម្បាំង ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ជួយដល់ប្រទេសអ៊ុយក្រែន។ គ្រឿងចម្បាំងដ៏សំខាន់ប្រភេទនេះ គឺប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) កំពុងតែស្វែងរកនូវការគាំទ្រពីសម្ពន្ធមិត្តលោកខាងលិច អស់រយៈពេលជាយូរមកហើយ សម្រាប់ជួយដល់ប្រទេសរបស់គាត់ ដែលកំពុងតែប្រយុទ្ធនឹងកម្លាំងទាហានរុស្ស៊ី។

អ្នកនាំពាក្យ ការិយាល័យវិមានដោនីងស្ដ្រីត (Downing Street) របស់លោក ស៊ូណាក់ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ស្ថិតក្នុងប្រទេសអ៊ីស្លង់ដ៍ (Iceland) ថា «លោកនាយករដ្ឋមន្រ្ដី ស៊ូណាក់ និង លោកនាយករដ្ឋមន្រ្ដី រូតតេ បានឯកភាពគ្នា ថា ពួកគាត់នឹងបង្កើតសម្ពន្ធភាពអន្ដរជាតិចម្រុះមួយ ដើម្បីផ្ដល់សមត្ថភាពប្រយុទ្ធតាមផ្លូវអាកាស ដោយគាំទ្រដល់បញ្ហាផ្សេងៗទៀត ចាប់ពីការហ្វឹកហ្វឺន រហូតដល់ការទិញយន្ដហោះ F-16 ជាច្រើនគ្រឿងផងដែរ។Dutch Open To Transferring F-16 Jets To Ukraine (Updated) | The Drive

សមាជិកភាគច្រើនរបស់អង្គការណាតូ នៅតំបន់អឺរ៉ុប នៅតែរក្សាជាចំហ អំពីលទ្ធភាពបញ្ជូនយន្ដហោះចម្បាំងរបស់ពួកគេ ប្រភេទ F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ថ្វីបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានថ្លែង កាលពីខែមករា ថា សហរដ្ឋអាមេរិក នឹងមិនធ្វើដូច្នេះក្ដី។

បើតាមក្រុមអ្នកជំនាញការពារដែនអាកាស បានបញ្ជាក់ ថា យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក នឹងផ្តល់ឱ្យនូវភាពខ្លាំងក្លាដល់អ៊ុយក្រែន ជាងកងទ័ពអាកាសរបស់រុស្ស៊ី។ ប៉ុន្តែប្រសិនបើរួមបញ្ចូលជាមួយមីស៊ីលដ៏មានអានុភាពខ្លាំង និង ព័ត៌មានគោលដៅ ដែលលោកខាងលិច នឹងត្រូវផ្តល់ឲ្យផង រឹតតែធ្វើឲ្យសមត្ថភាពវាយប្រហារតាមដែនអាកាសរបស់អ៊ុយក្រែន កាន់តែខ្លាំងឡើងបន្ថែមទៀត។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងប្រថុយប្រថាន ចំពោះការអូសទាក់ទាញសម្ពន្ធមិត្តរបស់លោកខាងលិច ធ្លាក់ចូលទៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ផងដែរ។9 NATO members urge support for Ukraine after annexation

លោកនាយករដ្ឋមន្រ្ដី រូតតេ បានបញ្ជាក់ នៅលើបណ្ដាញសង្គមធ្វីធើរ ថា គាត់ និង លោក ស៊ូណាក់ បាននិយាយគ្នា អំពីបញ្ហាជាច្រើន ដោយយើងកំពុងតែធ្វើការរួមគ្នា ហើយបន្ដចូលរួមគាំទ្រដល់អ៊ុយក្រែន នៅក្នុងការប្រឈមមុខ ជាមួយនឹងការលុកលុយរបស់រុស្ស៊ី។ បណ្ដាប្រទេសលោកខាងលិច បានប្រុងប្រយ័ត្ន ចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបៗ ជួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភ ថា ការប្រើប្រាស់យន្ដហោះចម្បាំងដ៏ទំនើបរបស់ពួកគេ អាចនឹងធ្វើឲ្យសង្គ្រាមនេះ កាន់តែរីករាលដាលធំឡើងបន្ថែមទៀត។

ស្របគ្នានេះដែរ លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង កាលពីថ្ងៃចន្ទ ក៏បានបញ្ជាក់ ថា ប្រទេសរបស់គាត់ បានបើកទ្វារចំហ សម្រាប់ការបណ្ដុះបណ្ដាល ដល់អាកាសយានិកយន្ដហោះចម្បាំងរបស់អ៊ុយក្រែន បើទោះជាគាត់មិនរាប់បញ្ចូលជាមួយនឹងការបញ្ជូនយន្តហោះចម្បាំង ទៅឱ្យកងទ័ពអ៊ុយក្រែន យ៉ាងណាក្ដី។F-16 Fires Flares | Military Machine

ការអះអាងរបស់មេដឹកនាំរបស់ប្រទេសមហាអំណាចទាំងនេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប រួមមាន ហូល្លង់ដ៍ បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាលពីប៉ុន្មានថ្ងៃមុនេះ។ ការផ្គត់ផ្គង់ F-16 នេះ កំពុងតែមានការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ រវាងចក្រភពអង់គ្លេស ដាណាម៉ាក និង ប៊ែលហ្ស៊ិក ខណៈក្រុងអាមស្ទឺរដាម (Amsterdam) និង ក្រុងឡុងដ៍ ក៏កំពុងតែពិភាក្សាគ្នា អំពីបញ្ហាយន្ដហោះចម្បាំងនេះដែរ៕

ការតាំងពិព័រណ៍វត្ថុបុរាណដែលទើបរកឃើញថ្មីដល់ភ្ញៀវទេសចររយៈពេល១០ថ្ងៃ និងមាន១ថ្ងៃទស្សនាដោយមិនគិតថ្លៃ

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជូនដំណឹងដល់សាធារណជនថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍១០ថ្ងៃ តាំងបង្ហាញវត្ថុបុរាណដែលទើបរកឃើញថ្មីៗចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ខណៈការចូលទស្សនាការតាំងពិព័រណ៍នេះទាំងភ្ញៀវជាតិ និងអន្តរជាតិ មិនតម្រូវឱ្យមានការបង់ប្រាក់ឡើយនៅថ្ងៃទី១៨ ខែឧសភា។No photo description available.

ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។No photo description available.សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។No photo description available.

ការរៀបចំ ពិព័រណ៍ខាងលើនេះទៀតសោត នឹងផ្តល់ព័ត៌មានថ្មីៗស្ដីពីវឌ្ឍនៈភាព និងភាពរីកចម្រើនក្នុងវិស័យស្រាវជ្រាវ និងកំណាយតាមបែបបុរាណវិទ្យា ក្នុងតំបន់ការពារបេតិកភណ្ឌរមណីយដ្ឋានអង្គរ ដែលអាចឱ្យសាធារណជនស្វែងយល់បន្ថែមពីការងារថែទាំ និងជួសជុលវត្ថុបុរាណ ក្រោយពេលបញ្ចប់ការងារស្រាវជ្រាវ ពីការដ្ឋានកំណាយផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ខាងលើនេះធ្វើឡើងដើម្បីអបអរទិវាសារមន្ទីរអន្ដរជាតិថ្ងៃទី១៨ ខែឧសភា៕No photo description available.May be an image of 1 person and jewelry

កីឡាករថៃថា ខ្លួនផ្តល់កិត្តិយសដល់ពានរង្វាន់ស៊ីហ្គេម និងគ្រវែងមេដាយប្រាក់ឱ្យអ្នកគាំទ្រ

0

ប្រទេសថៃ ៖ កីឡាករថៃ Jonathan Khemdee ជាខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រទេសថៃ ដែលបានមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនគ្មានចេតនាបោះចោលនូវមេដាយប្រាក់ស៊ីហ្គេមទេ ហើយខ្លួនគ្រាន់តែបោះមេដាយប្រាក់នេះទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ប៉ុណ្ណោះសម្រាប់ជាការអរគុណដែលពួកគេបានមកគាំទ្រ ។May be an image of 2 people and text

កីឡាករថៃ Jonathan Khemdee គឺជាកូនកាត់ថៃ និងដាណឺម៉ាក ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង ដោយសារកីឡាកររូបនេះបានបោះគ្រវែងមេដាយប្រាក់របស់ខ្លួន ដែលបានពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា កន្លងមក ។ ក្រោយពីបានទទួលមេដាយប្រាក់ភ្លាម រូបគេក៏បានបោះចោលមេដាយប្រាក់នេះភ្លាមតែម្តង ដោយសារតែក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមកីឡាករឥណ្ឌូណេស៊ី ២-៥ ។May be an image of 3 people, people playing football and text

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមនិយាយថា កីឡាករវ័យ២១ឆ្នាំរូបនេះធ្វើអំពើមិនគប្បី និងមិនផ្តល់កិត្តិយសដល់មេដាយប្រាក់ រួមទាំងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសកម្ពុជាផងដែរ ។ លើសពីនេះ នៅពេលក្រុមជម្រើសជាតិថៃប្រកួតចាញ់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករ Jonathan Khemdee បែរជាមកបន្ទោសគណៈកម្មការទៅវិញ ព្រោះក្រោយការប្រកួតរូបគេនិយាយថា អាជ្ញាកណ្តាលគួរតែគ្រប់គ្រងការប្រកួតឱ្យបានល្អជាងនេះ ហើយខ្លួនមានអារម្មណ៍សោកស្តាយដែលមានហេតុការណ៍រញេរញ៉ៃកើតឡើង និងសោកស្តាយដែលធ្វើឱ្យប្រទេសថៃបាត់បង់តំណែងជើងឯក ។

កីឡាករថៃ Jonathan Khemdee បានបង្ហោះសារថា ៖ «សួស្តី អ្នកទាំងអស់គ្នា ខ្ញុំបានបោះមេដាយប្រាក់ និងតុក្កតាទៅឱ្យហ្វេនៗអ្នកគាំទ្រកីឡាបាល់ទាត់ ព្រោះខ្ញុំចង់អរគុណដល់ពួកគេដែលបានមកផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ក៏ដូចជាគាំទ្រការប្រកួតកីឡាស៊ីហ្គេមនាពេលកន្លងមកផងដែរ ហើយខ្ញុំគ្មានចេតនាមិនផ្តល់កិត្តិយសដល់ការប្រកួតស៊ីហ្គេម និងមេដាយប្រាក់ដែលខ្ញុំបានមកទេ ។ ចុងបញ្ចប់នេះ ខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាម្តងទៀតដែលបានគាំទ្រខ្ញុំរហូតមក» ៕ ប្រភព ៖ khaosod

ស្ត្រីដំបូងគេបង្អស់លើពិភពលោក ដែលបានធ្វើដំណើរទៅក្នុងលំហអវកាស

0

លោកស្រី Valentina Vladimirovna Tereshkova ត្រូវបានគេស្គាល់ថាជាស្ត្រីដ៏ក្លាហានម្នាក់ ហើយក៏ជាស្ត្រីដំបូងគេបង្អស់នៅលើពិភពលោកដែលបានធ្វើដំណើរទៅក្នុងលំហអវកាសដោយជិះយានអវកាស Vostok 6 នៅឆ្នាំ ១៩៦៣ យ៉ាងជោគជ័យបំផុតនៅក្នុងប្រត្តិសាស្ត្រមនុស្សជាតិ។Russian Vostok-6 descent module flown by Valentina Tereshk… | Flickr

លោកស្រីបានធ្វើដំណើរគោចរឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ ចំណាយពេល៧១ម៉ោង( ២ថ្ងៃ ២២ ម៉ោង និង៥០នាទី)និង បានវិលត្រឡប់ចុះមកផ្ទៃផែនដីវិញដោយសុវត្តិភាព អតីតជំនាន់សហភាពសូវៀត។The flight into space of a female cosmonaut V.V. Tereshkova. Biography of Valentina Tereshkova: the path to a brilliant career, personal life Information about the first woman astronaut

នៅក្នុងគ្រានោះ ទីភ្ញាក់ងារអវកាសរបស់សហភាពសូវៀត បានជ្រើសរើសស្ត្រីម្នាក់មកហាត់រៀនបន្ថែម ក្នុងគោលបំណងបំបែកឯកត្តកម្ម យកស្រ្តីបញ្ជូនឡើងទៅកាន់ទីអវកាស ឲ្យបានមុនសហរដ្ឋអាមេរិក ដូចទៅនឹងលោក Yuri Gagarin បុរសទី១ដំបូងរបស់សហភាពសូវៀតដែរ ដែលបានធ្វើដំណើរឡើងទីអវកាសមុនគេលើពិភពលោក។Valentina Tereshkova: First Woman in Space | Space

ក្រោយមកដោយសារលោកស្រីជាស្ត្រីដែលមានទេពកោសល្យ និងសមត្ថភាពពូកែខាងលោតឆ័ត្រឆោង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៣ ក្រោយពីការបាញ់យាន អវកាស Vostok 6 ជិះឆ្វែលជុំវិញភពផែនដីបានចំនួន៤៨ជុំ និងត្រឡប់ចុះមកវិញ លោកស្រ្តីបានទម្លាក់ខ្លួនដោយប្រើឆ័ត្រយោង រយ:កម្ពស់ជាងជិត៧គីឡូម៉ែត្រ ដោយជោគជ័យមកដល់ដីវិញ៕Pioneer to pariah: Russia's first woman in space criticized over amendment to extend Putin's power | The Japan TimesSoviet Visuals on Twitter: "Altai region. Soviet cosmonaut Valentina Tereshkova after landing. Photo courtesy of TASS, 1963. https://t.co/LRAOv9cYHE" / TwitterVostok

ប្រភព: WIKIPIDIA

មកស្គាល់ពីកន្លែងធម្មជាតិដ៏អស្ចារ្យទាំង ៥ នៅលើពិភពលោក

0

នៅលើពិភពលោកយើងនេះពិតជាមានវត្ថុ ឬទីកន្លែងចម្លែកៗជាច្រើន ដែលជាទូទៅសុទ្ធតែកើតឡើងពីធម្មជាតិទាំងអស់។ ដូច្នេះហើយខាងក្រោមនេះគឺជាធម្មជាតិដ៏អស្ចារ្យគួរឱ្យទាក់ទាញទាំង ៥ លើពិភពលោក៖

១. ផ្កាថ្មប៉ប្រះទឹក (The Great Barrier Reef)៖ ស្ថិតក្នុងលម្ហសមុទ្រកូរ៉ាល់ (Coral) នៃប្រទេសអូស្ត្រាលី The Great Barrier Ree គឺជាមណ្ឌលផ្កាថ្មប៉ប្រះទឹកសមុទ្រដ៏ធំជាងគេបំផុតនៅលើពិភពលោក។ នៅទីនោះមានផ្កាថ្មចម្រុះជិត៣,០០០ប្រភេទ និងមានកោះតូចធំប្រមាណ៩០០កោះ ដែលលាតសន្ធឹងលើផ្ទៃក្រឡា៣៤៤,៤០០គីឡូម៉ែត្រក្រឡា។U.N. Mission Joins Growing Calls to Label Great Barrier Reef 'In Danger' -  The New York Times

២. រណ្ដៅយក្ស (Meteor Crater)៖ Meteor Crater គឺជារណ្ដៅអាចម៍ផ្កាយដ៏ធំមហិមាមួយនេះស្ថិតនៅក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ វាលទំនាបក្រហូងនេះមានអង្កត់ផ្ចិត១,១៨៦ម៉ែត្រ និងមានជម្រៅដល់ទៅ១៧០ម៉ែត្រឯណោះ។ បើតាមការបញ្ជាក់ពីអ្នកជំនាញ រណ្ដៅអាចម៍ផ្កាយនេះមានអាយុកាលប្រមាណ៥០,០០០ឆ្នាំមកហើយ។Meteor Crater Arizona: Where is it? How to visit it?

៣.ភ្នំ (Everest)៖ ភ្នំអេវឺរ៉េស គឺជាកំពូលភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយវានៅចំទើតលើជួរភ្នំហិមាល័យ (Himalayas)។ កំពូលភ្នំអេវើរ៉េសមានកម្ពស់៨,៨៥០ម៉ែត្រ បើគិតពីកម្ពស់ទឹកសមុទ្រ។Mount Everest - Wikipedia

៤. Ayers Rock៖ Ayers Rock គឺជាភ្នំថ្មពណ៌ក្រហមដ៏ធំសម្បើមមួយដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសអូស្ត្រាលី។ គិរីសិលាដ៏ចម្លែកមួយនេះមានកម្ពស់៣៤៨ម៉ែត្រ ក្រាបលើបរិវេណប្រមាណ៩គីឡូម៉ែត្រ។ អ្នកស្រុកដើមនៅប្រទេសអូស្ត្រាលីហៅឈ្មោះថ្មក្រហមនេះថា Uluri (អ៊ូលូរី)។Australia: Ayers Rock | Evaneos

៥.ទឹកធ្លាក់ (Victoria Falls)៖ រមណីយដ្ឋានដ៏សែនមនោរម្យនេះមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលលាតសន្ធឹងតាមបណ្ដោយទន្លេសេមប៊ីស៊ី (Zambezi River) ពោលគឺនៅចន្លោះប្រទេសស៊ីមបាវ៉េ (Zimbabwe) និងប្រទេសសំប៊ី (Zambia)។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកថាជាទឹកធ្លាក់ធំជាងគេបំផុតលើលោក ដោយសារតែប្រវែងទទឹងរបស់វាលាតសន្ធឹងដល់ទៅ១,៧០៨ម៉ែត្រឯណោះ ខណៈទីដែលខ្ពស់បំផុតគឺមានកម្ពស់១០៨ម៉ែត្រ៕Victoria Falls Location and Area Maps - TourRadar

ឯកឧត្ដម ថោង ខុន ថាស៊ីហ្គេមនៅកម្ពុជាជោគជ័យខ្លាំង ខណៈទទួលបានភ្ញៀវទេសចរអន្តរជាតិមួយថ្ងៃប្រមាណ ១ ៦០០០នាក់

0

ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូឡាំពិក ទោះបីជាខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ មកនេះ។ឯកឧត្តម ថោង ខុន  អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍  លើកទី៣២ ឆ្នាំ២០២៣ – ខ្មែរប៉ុស្ដិ៍

ឯកឧត្ដម បានលើកឡើងទៀតថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាព្រមទាំងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។May be an image of text

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ហើយក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់៕May be an image of 8 people, hospital and crowd

វណ្ណដា បំបែកប្រវត្តិសាស្រ្តជាសិល្បករមានអ្នកទស្សនាវីដេអូ១០០០លានដងលើយូធូប

0

តារាចម្រៀងរ៉េបជួរមុខរបស់កម្ពុជា ម៉ាន់ វណ្ណដា បានធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសូម្បីតែតារាចម្រៀងរូបនេះផ្ទាល់ភ្ញាក់ផ្អើលដូចគ្នា បន្ទាប់ពីនៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់លោកមានអ្នកទស្សនាសរុបរហូតដល់ ១០០០លានដង ហើយនេះក៏ជាប្រវត្តិសាស្រ្តសម្រាប់សិល្បករកម្ពុជាដែលអាចទទួលបានយ៉ាងច្រើននេះនៅលើឆាណែលផ្ទាល់ខ្លួន។May be an image of 1 person

មិនត្រឹមតែសាងភាពល្បីល្បាញក្នុងប្រទេសតែប៉ុណ្ណោះទេ តែតារាចម្រៀងមានដើមកំណើតខេត្តព្រះសីហនុ វណ្ណដា ធ្វើឱ្យបណ្តាប្រទេសជាច្រើនទទួលស្គាល់តារាចម្រៀងកម្ពុជារូបនេះដែលមានទេពកោសល្យខ្លាំងទៅលើតន្រ្តីជាពិសេសការរ៉េបរបស់លោកផ្ទាល់។ មានល្បីល្បាញនេះបានជំរុញឱ្យ វណ្ណដា បំបែកប្រវត្តិសាស្រ្តក្លាយជាសិល្បករខ្មែរដំបូងដែលមានអ្នកទស្សនា១០០០លានដងនៅលើឆាណែលផ្ទាល់ខ្លួន។No photo description available.

សមិទ្ធផលនេះ វណ្ណដា បានពោលពាក្យទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា «អរគុណទាំងអស់គ្នាដែលធ្វើឱ្យ ១,០០០លាន មានវត្តមាននៅលើ Channel របស់ខ្ញុំ You guys are amazing, appreciate it.»។

គួរបញ្ជាក់ផងដែរថា យូធូបរបស់ វណ្ណដា គិតមកទល់ពេលនេះអ្នក Subscribed ជិត៤លាន Subscribe បង្កើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ មានវីដេអូសរុបចំនួន១២៥ ហើយបទដែលមានអ្នកទស្សនាច្រើនមានដូចជាបទ «Time To Rise» , «ម្តាយ» ច្រៀងជាមួយក្រុមក្មេងខ្មែរ , «BORN THIS WAY» , «J+O (Remix) ft. Reezy & Khmer1jivit» និងបទល្បីៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtXCC22W-em-9DHx7gNLXj6mNSZsb3D1nriI5MyfXgDv7XfoN_HwBxG8i8V8UPfD_p2tQJorJ9vB3tFHy4I2YUDu6Nd_S8EWvNbghycdxhOkKXR58J9jLHFi1TNZ8KcI_vf-ufcMCBijEAB8HTqZPdhOtLg3-zYo3YHLwJRPFmeYyBsRs2fb8qdsLH/s1770/Capture%20(15).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8tIGb4m8rxyG4vTqJwFOkHlHXfjWLzGFf9hyNPsryyhxfJO61_QPujZWuQpelv1Y_DawRjgctbOLp4lvP9SL9VH8lKJXnmpYm7UqD38hp-CB2bJ42YNR22uxHQ2zpiz8fn1SN9msqVPJ-53hsbHW8BxW9ixgapJl2q6-Gz4sQKYRY607qSrZ8cnx5/s1280/photo_2023-05-16_17-35-16.jpg