Home ព័ត៌មានជាតិ ចាយរាល់ថ្ងៃហ្នឹងមានដែរដឹងអត់ រូបិយបណ្ណ “រៀល” មានប្រវត្តិបែបណា?

ចាយរាល់ថ្ងៃហ្នឹងមានដែរដឹងអត់ រូបិយបណ្ណ “រៀល” មានប្រវត្តិបែបណា?

278
0

ថ្វីបើមិនមានឯកសារយោងច្បាស់លាស់ ក៏ប៉ុន្តែប្រជានជនកម្ពុជាសម័យមុនមានជំនឿ ដ៏ពេញនិយមថាឈ្មោះរូបិយបណ្ណកម្ពុជា “រៀល” បានមកពីត្រីមេគង្គរៀល នៃទន្លេមេគង្គ។

កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ តែមុននឹងឈានដល់ចំណុចនេះ យើងគួរដឹងប្រវត្តិត្រួសៗខ្លះអំពីរូបិយវត្ថុជាតិរបស់យើង។ ទឹកដីកម្ពុជាយើងនេះ តាមរយៈការធ្វើកំណាយ គេឃើញថាមានប្រើប្រាស់កាស តាំងពីសម័យមុនអង្គរទៅទៀត។ហេតុអ្វីត្រូវគាំទ្រលុយរៀល? — LuyBook
លុះមកដល់សម័យអាណាព្យាបាលបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។ រូបិយវត្ថុនេះឈ្មោះថា”ព្យ៉ាស់”((Piastre)) ដែលមានចារឹកប្រាក់រៀលនៅលើក្រដាសប្រាក់នេះ។ ប្រាក់របស់ឡាវនិងវៀតណាម​ ក៏ត្រូវបានចារឹកនៅលើក្រដាសប្រាក់តែមួយនេះផងដែរ។

ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជ្យពីអាណាព្យាបាលបារាំងកម្ពុជាបានចាប់ផ្ដើមគ្រប់គ្រងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនឡើងវិញ។ នៅឆ្នាំ១៩៥៣រដ្ឋាភិបាលបានបោះពុម្ពកាស ចាររិកជាតម្លៃប្រាក់រៀលនៅលើនោះ។ តែក្រោយមកប្ដូរមកប្រើជាក្រដាសប្រាក់តែម្ដងចាប់ពីឆ្នាំ១៩៥៥ ។ ក្រដាសប្រាក់របស់យើងពេលនោះ មានចារឹកតម្លៃ ១រៀល ៥រៀល ១០រៀលនិង៥០រៀល។អាជីវករផ្សារធំថ្មី អះអាងថា ចង់បានលុយរៀលជាងលុយដុល្លារ ពីសំណាក់អតិថិជន  ដើម្បីចូលរួមលើកស្ទួយលុយរៀល - CNC News

តែដល់សម័យខ្មែរក្រហមប្រាក់រៀលត្រូវបានគេបោះបង់ចោលទាំងស្រុង។ ប៉ុន្តែក្រោយពីសម័យនេះ ត្រូវបានផ្ដួលរំលំប្រព័ន្ធធនាគារ និងរូបិយវត្ថុក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ធនាគារជាតិត្រូវបានបង្កើត ហើយនៅថ្ងៃទី២០ខែមីនាឆ្នាំ១៩៨០រដ្ឋាភិបាលបានសម្រេចដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ៕No photo description available.