ប្រទេសវៀតណាម ៖ Agoda គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកទេសចរណ៍តាមអ៊ីនធើរណេតមើលឃើញថា បច្ចុប្បន្ន វិស័យទេសចរណ៍នៅវៀតណាមបានរីកចម្រើនជាងថៃ ។ ប៉ុន្តែថៃអាចរក្សាការមានប្រៀបរបស់ខ្លួនបាន ដោយថៃត្រូវកាត់បន្ថយការរឹតបន្តឹងទិដ្ឋាការ បង្កើនជើងហោះហើរ និងបង្កលក្ខណៈងាយស្រួលដល់អាជីវកម្មផ្នែកទេសចរណ៍ ។Agoda expands into wholesale distribution, launches Beds Network - Hotelier  India

ក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២៣ ការហោះហើរចូលប្រទេសវៀតណាមបានកើនឡើង ហើយវៀតណាមបានក្លាយជាប្រទេសគោលដៅលំដាប់ទី៣ នៅតំបន់អាស៊ី ខណៈជប៉ុនលេខ១ និងថៃលេខ២ ។ វៀតណាមបានរំកិលពីលំដាប់ទី៥ នៅឆ្នាំ២០១៩ ដែលជាអំឡុងមុនពេលមានជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ នៅឆ្នាំ២០២២ ថៃធ្លាប់ស្ថិតនៅលំដាប់ទី១ ក្នុងការចាត់លំដាប់របស់ក្រុមហ៊ុន Agoda ប៉ុន្តែត្រូវបានជប៉ុនដណ្តើមបានលំដាប់ទី១ ក្រោយពីជប៉ុនបើកប្រទេសកាលពីខែតុលា ឆ្នាំ២០២២ ។Vietnam Reopening to International Tourists - ARC Group

ទោះយ៉ាងណា ថៃបានទទួលភ្ញៀវទេសចរជាង១១លាននាក់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងច្រើនជាងចំនួនភ្ញៀវទេសចរនៅឆ្នាំ២០២២ ។ ដូច្នេះ ថៃត្រូវធ្វើឱ្យឧស្សាហកម្មទេសចរណ៍រីកចម្រើនយ៉ាងមាននិរន្តរភាព ខណៈការធ្វើដំណើរចេញ-ចូលប្រទេសថៃ និងការកម្សាន្តក្នុងប្រទេសបានងើបឡើងវិញ ។ នៅឆ្នាំ២០១៩ វិស័យទេសចរណ៍របស់ថៃ គឺជាផ្នែក១ ក្នុងចំណោម៥ របស់ផលិតផលក្នុងស្រុកសរុប (GDP) ។Thailand - What you need to know before you go – Go Guides

CEO របស់ក្រុមហ៊ុន Agoda លោក Omri Morgenshtern លើកឡើងថា នៅពេលភ្ញៀវទេសចរកូរ៉េខាងត្បូងជាច្រើននាក់មកកម្សាន្តនៅប្រទេសថៃ ដូចគ្នានេះ ពួកគេក៏បានធ្វើដំណើរទៅកាន់ជប៉ុន និងវៀតណាមកើនឡើងផងដែរ ។ គេសង្កេតឃើញថា កូរ៉េខាងត្បូងបានសាងសង់រោងចក្រនៅវៀតណាមកាន់តែច្រើនក្នុងរយៈពេល២ទសវត្សរ៍កន្លងមក ។ ហេតុនេះ លោក លោក Omri Morgenshtern មើលឃើញថា បើប្រទេសនោះអាចទាក់ទាញការវិនិយោគ អាជីវកម្ម និងមនុស្សម្នាមកប្រទេសរបស់ខ្លួនបានច្រើនប៉ុនណា ប្រទេសនោះនឹងអាចជំរុញវិស័យទេសចរណ៍បានច្រើនដូចគ្នា ។Indian customers have higher-than-usual standards for customer service':  Agoda CEO Omri Morgenshtern - BusinessToday

ចំណែកភ្ញៀវទេសចរចិនដែលធ្លាប់ស្ថិតក្នុងលំដាប់ទី១ មកកម្សាន្តនៅប្រទេសថៃ បានធ្លាក់មកនៅលំដាប់ទី៣ បន្ទាប់ពីកូរ៉េខាងត្បូង និងម៉ាឡេស៊ី ។ ហេតុនេះ ការកក់សំបុត្រធ្វើដំណើរមកថៃរបស់ភ្ញៀវទេសចរចិន តាមរយៈក្រុមហ៊ុន Agoda បានកើនឡើង៨០% នៅឆ្នាំ២០១៩ ។ ភ្ញៀវទេសចរចិនមកថៃបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីចិនបើកប្រទេស កាលពីខែមករា ឆ្នាំ២០២៣ ប៉ុន្តែកំណើនភ្ញៀវទេសចរចិនមកថៃបានធ្លាក់ចុះវិញ ដោយសារថៃរឹតបន្តឹងទិដ្ឋាការ ៕ ប្រភព ៖ AEC Connect