អាហារញ៉ាំឆាប់ឆ្អែត ឬឆ្អែតលឿន មិនមែនមានន័យថា ញ៉ាំដោយបង្ខំ ឬញ៉ាំប្រញាប់ យកល្បឿនប្រណាំងគ្នានោះទេ។ អាហារដែលឆាប់ធ្វើឱ្យឆ្អែត ពេលញ៉ាំទៅគឺធ្វើឱ្យយើងមានអារម្មណ៍ថា ស្កប់ស្កល់ អស់អារម្មណ៍ញ៉ាំទៀត និងដាក់លែងចូល តែមិនដល់ថ្នាក់ហល់នោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារសុខភាពទាំង ៧ ដែលអាចធ្វើឱ្យអ្នកឆ្អែតបានយូរ៖

១.ផ្លែសារី៖ ដោយសារផ្លែសារីមានផ្ទុកសារធាតុចិញ្ចឹមដែលជួយការពារជំងឺមហារីក ជួយបំបាត់ភាពស្រេកឃ្លាន នឹងរួមចំណែកដល់ការថែរក្សាសរសៃឈាមឱ្យមានសុខភាពល្អ។10 Most Popular European Pears - TasteAtlas

២.ផ្លែក្រូចស្រស់៖ ការទទួលទានផ្លែក្រូចស្រស់ជួយឱ្យក្រពះឆ្អែតបានយូរ ព្រោះដោយសារវាសម្បូរទៅដោយជាតិសរសៃ ប្រហែល ៧០% នៃសារជាតិ pectin។Types of Oranges

៣.ដំឡូង៖ ការញ៉ាំដំឡូងជាមួយបាយ ឬអង្ករសម្រូប អាចធ្វើឱ្យអ្នកឆ្អែតបានយូរ ព្រោះដោយសារវាសម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែ ដូចជា វីតាមីន C ប៉ូតាស្យូមជាដើម។How the potato came to India and conquered our lives | Condé Nast Traveller  India

៤.សណ្តែកក្រហម៖ សណ្តែកក្រហមត្រូវបានចាត់ថ្នាក់ជាអាហារប្រូតេអ៊ីនដែលស្មើនឹងការទទួលទានសាច់។ ដោយបរិមាណសណ្តែកក្រហម ១ ពែង ផ្តល់ប្រូតេអ៊ីនស្មើនឹងសាច់ ២ ក្រាម ដូច្នេះការទទួលទានសណ្តែកក្រហមជួយឱ្យរាងកាយទទួលបានកាឡូរីទាប ហើយថែមទាំងជួយឱ្យក្រពះឆ្អែតបានយូរទៀតផង។Thai Red Bean Coconut Dessert Recipe

៥.ពោតបារាំង៖ ពោតបារាំង គឺសម្បូរទៅដោយជាតិសរសៃប្រហែល ១០ ភាគរយ ដែលធ្វើឱ្យវាក្លាយជាអាហារដ៏ល្អសម្រាប់សុខភាពរបស់អ្នក មិនតែប៉ុណ្ណោះ ការទទួលទានពោតបារាំងក្នុងអំឡុងពេល សម្រកទម្ងន់ នឹងជួយអ្នកឱ្យទប់ទល់នឹងការឃ្លានពេញមួយថ្ងៃ។អត្ថប្រយោជន៍​សំខាន់ៗ របស់​ពោត​បារាំង ចំពោះ​សុខភាព​ - CEN

៦.ស៊ុត៖ ស៊ុត ក៏ជាអាហារសុខភាពដែលជួយឱ្យក្រពះឆ្អែតបានយូរផងដែរ ព្រោះស៊ុតមានប្រូតេអ៊ីនខ្ពស់ណាស់ដល់ទៅ ១០០%។ ប្រូតេអ៊ីនមានទាំងក្នុងផ្នែកសរបស់ស៊ុត ៥០% និងពាក់កណ្ដាលទៀតមានក្នុងផ្នែកលឿង។How to Boil Eggs Perfectly (Every Time) - Downshiftology

៧.ស្រូវសាលី៖ យោងតាមការសិក្សាបានឱ្យដឹងថា ស្រូវសាលីគឺជាអាហារល្អបំផុតសម្រាប់នារីៗ ក្នុងការតមអាហារ ព្រោះវាមានជាតិសរសៃ និងកាឡូរីតិច៕Wheat | Production, Types, Nutrition, Uses, & Facts | Britannica ប្រភព៖sanook