ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមក សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី១០% មកស្មើត្រឹម៨% ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ។ ការកាត់បន្ថយពន្ធនេះដើម្បីគាំទ្រការលក់ទំនិញ និងអាជីវកម្មតាមគោលការណ៍ជំរុញសេដ្ឋកិច្ចជាតិ ខណៈសេដ្ឋកិច្ចវៀតណាមបានជំរុញតាមរយៈការនាំចេញកំពុងប្រឈមនឹងការធ្លាក់ចុះ ។Vietnam | History, Population, Map, Flag, Government, & Facts | Britannica

របាយការណ៍បញ្ជាក់ថា កាលពីអំឡុងសប្តាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមបានអនុម័តកាត់បន្ថយពន្ធ (VAT) ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែផលិតផល និងសេវាកម្មមួយចំនួនមិនស្ថិតក្នុងច្បាប់នេះទេ ។ ការកាត់បន្ថយពន្ធ (VAT) គឺជាប្រធានបទសំខាន់មួយដែលស្ថាប័ននីតិប្បញ្ញត្តិវៀតណាមបានពិភាក្សាគ្នាក្នុងរយៈពេល២ខែកន្លងមក ។

ទោះយ៉ាងណា ក្នុងអំឡុងការពិភាក្សាគ្នានោះ សមាជិកសភាមួយចំនួនបានស្នើឱ្យកាត់បន្ថយពន្ធសម្រាប់ផលិតផលទាំងអស់ ដោយសារវិស័យជាច្រើនកំពុងប្រឈមនឹងបញ្ហា ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ រីឯសមាជិកសភាខ្លះទៀតបានស្នើឱ្យកាត់បន្ថយពន្ធផលិតផលចំនួន៥% និងអនុវត្តរហូតដល់ឆ្នាំ២០២៤ ។Vietnam: Freedom in the World 2021 Country Report | Freedom House

លោក Bui Wan Kue លេខាធិការរដ្ឋសភា និងជាប្រធានរដ្ឋសភាវៀតណាមថ្លែងថា ពួកគេបានយល់ព្រមកាត់បន្ថយពន្ធ (VAT) ចំនួន២% សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ។ ប៉ុន្តែវៀតណាមមិនអាចកាត់បន្ថយពន្ធឱ្យច្រើនជាងនេះទេ ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់រដ្ឋាភិបាល ។

ក្រសួងហិរញ្ញវត្ថុវៀតណាមបញ្ជាក់ថា វិធានការកាត់បន្ថយពន្ធ (VAT) នឹងកាត់បន្ថយចំណូលពន្ធរបស់វៀតណាមអស់រាប់លានដុងនៅឆ្នាំ២០២៣ ។ លោក Ho Dak Pok រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្លែងថា ៖ «រដ្ឋាភិបាលគ្រាន់តែចង់បង្កើនអំណាចការចំណាយរបស់ខ្លួនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដោយការកាត់បន្ថយពន្ធ (VAT)» ។15 best things to do in Vietnam - Lonely Planet

ប្រទេសវៀតណាមធ្លាប់បានកាត់បន្ថយពន្ធ (VAT) ជាបណ្តោះអាសន្នម្តងហើយ ដោយកាត់បន្ថយពន្ធពី១០% មកស្មើត្រឹម៨% ចាប់ពីខែកុម្ភៈ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកសេដ្ឋកិច្ចវិទូលើកឡើងថា វានឹងអាចជួយជំរុញសេដ្ឋកិច្ចវៀតណាម ដែលបានទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដកន្លងមក ៕ ប្រភព ៖ Bangkok biznews