ប្រទេសចិន ៖ ប្រទេសចិនបានពន្លឿនការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដ៏ច្រើនលើសលប់ រហូតដល់ចុងឆ្នាំ២០២៣ និងលើសពីតម្រូវការប្រើប្រាស់ផងដែរ ។ ការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីដ៏ច្រើននេះ គេលើកឡើងថា វាមិនមែនជាការខ្ជះខ្ជាយទេ បើធៀបជាមួយឱកាស និងតម្លៃប្រកួតប្រជែង ដែលចិនបានដាក់គោលដៅដណ្តើមចំណែកទីផ្សាររថយន្តលើពិភពលោក ។Buying an EV in China Is Easy. Charging It Is a Different Story - Bloomberg

សារព័ត៌មាន Bloomberg រាយការណ៍ថា បច្ចុប្បន្ននេះ ប្រទេសចិនកំពុងដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីឱ្យបានច្រើនជាងប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក ។ ភាគីជាច្រើនបានបង្ហាញក្តីបារម្ភអំពីការចំណាយប្រាក់សម្រាប់គម្រោងនេះ ព្រោះពួកគេសម្លឹងឃើញថា ចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីអាចមានច្រើនសន្ធឹកសន្ធាប់លើសពីតម្រូវការ ។

ទោះយ៉ាងណា ប្រទេសចិនមើលឃើញថា ការចំណាយប្រាក់លើការដំឡើង ឬថែទាំស្ថានីយសាកថ្មរថយន្តអគ្គិសនី មានចំនួនតិចតួចណាស់ បើធៀបនឹងឱកាសផ្នែកទីផ្សារដែលមានតម្លៃរាប់លានដុល្លារអាមេរិក ។ ចិនជឿជាក់ថា ការសម្រេចចិត្តលើកនេះ នឹងធ្វើឱ្យចិនអាចដណ្តើមយកចំណែកទីផ្សាររថយន្តលើពិភពលោកកាន់តែច្រើនជាងមុន ។China's electric car charging draws worldwide competition -  Chinadaily.com.cn

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបង្ហាញថា កាលពីឆ្នាំ២០២២ ប្រទេសចិនបានដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី ជាង៦៤ម៉ឺន៩ពាន់កន្លែងនៅទូទាំងប្រទេសចិន ។ ចំនួននេះច្រើនជាងសមាមាត្រនៃស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅលើពិភពលោក រហូតដល់៧០% ។

ក្រុមគាំទ្របណ្តាញស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិន (China Charging Infrastructure Promotion Alliance) រំពឹងថា ការដំឡើងស្ថានីយសាកថ្មទាំងនេះនឹងរីតលូតលាស់ជាបន្តបន្ទាប់ ។ នៅត្រឹមឆ្នាំ២០២៣ នឹងមានការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបចំនួន៩៧ម៉ឺន៥ពាន់កន្លែង ដោយចំនួននេះកើនឡើងទ្វេដង បើធៀបនឹងចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅលើពិភពលោករួមគ្នា ។China Is Racing to Electrify Its Future | WIRED

ចិន គឺជាប្រទេសមួយរីកចម្រើនបំផុតផ្នែករថយន្តអគ្គិសនីនៅលើពិភពលោក ។ កាលពីត្រីមាសទី៤ ឆ្នាំ២០២២ កន្លងមក ចិនបានលក់រថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួន ស្មើនឹង៨១% ។ លើសពីនេះ ចិនបានក្លាយជាប្រទេសនាំមុខគេក្នុងការផលិត និងនាំចេញរថយន្តអគ្គិសនីលើពិភពលោកទៀតផង ដោយចិនបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ហើយចិនស្ថិតនៅក្រោមប្រទេសជប៉ុនតែមួយប៉ុណ្ណោះ ៕ ប្រភព ៖ Bangkok biznews