បរទេស៖ យោងតាមស្ថិតិពី Green Smartphones ដែលជាអង្គការតាមដានទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទដៃនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android មានភាពងាយស្រួលជាងប្រព័ន្ធប្រតិបត្តិការ iOS ។ ការសន្និដ្ឋាននេះកើតឡើងបន្ទាប់ពីការស្ទង់មតិអស់រយៈពេល ១២ ខែដែលបានបញ្ចប់ក្នុងខែឧសភា នឹងបានធ្វើការវិភាគលើលទ្ធផលស្វែងរកសំណួរទូទៅជាងកន្លះលានរៀងរាល់ខែដែលសួរដោយអ្នកប្រើប្រាស់លើប្រព័ន្ធប្រតិបត្តិការ iOS និង Android ។iOS compatibility checker: Find the latest iOS version for your iPhone |  Macworld

ជាក់ស្តែងមានសំណួរចំនួន ២២៦,០០០ ទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការ Android ក្នុងមួយខែ ខណៈដែលចំនួន iOS មានរហូតទៅដល់ ៣៥៨,០០០ ដង ដែលប្រព័ន្ធប្រតិបត្តិការទាំងពីរនេះមានភាពខុសគ្នារហូតដល់ ៥៨% ឯណោះ។ សំណួរដែលគេសួរច្រើនបំផុតដោយអ្នកប្រើប្រាស់ Android គឺទាក់ទងនឹងរបៀបថតរូបអេក្រង់ ដោយមានការស្វែងរក ២៤,០០០ ក្នុងមួយខែ ខណៈដែល iOS មាន ៨៤,០០០ សំណួរ។

នៅក្នុងប្រតិបត្តិការប្រើប្រាស់ផ្សេងទៀត ដូចជារបៀបរារាំងទំនាក់ទំនង កត់ត្រាការហៅទូរស័ព្ទ ឬបម្រុងទុកឧបករណ៍ ក៏មានភាពខុសគ្នាខ្លាំងផងដែរ ដែលអ្នកប្រើប្រាស់ iOS តែងតែសួរបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ចំនួនមនុស្សដែលព្យាយាមកំណត់ iPhone ឡើងវិញពីរោងចក្រគឺខ្ពស់ជាង Android ដល់ទៅ ៦២៦%។ ទន្ទឹមនឹងនេះ ការសិក្សាមួយផ្សេងទៀតពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ CIRP កាលពីខែមីនា បានបង្ហាញថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នៅសហរដ្ឋអាមេរិកមានទំនោរចង់ប្តូរទៅប្រើ iPhone កាន់តែច្រើន នេះបើយោងតាមស្ថិតិរបស់ Counterpoint ចំណែកទីផ្សារ iPhone នៅសហរដ្ឋអាមេរិកមានប្រហែល ៥២% និងទូរស័ព្ទ Android មាន ៤៨% ។Smartphone Android Parental Controls | Internet Matters
យោងតាម CIRP មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកប្រើប្រាស់ Android ចង់ផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់ iPhone ដូចជាបញ្ហាសុវត្ថិភាព ប្រព័ន្ធអេកូបិទ និងកម្មវិធីចម្រុះជាច្រើនទៀត។ លើសពីនេះ កេរ្តិ៍ឈ្មោះរបស់ម៉ាក Apple ក៏ជាមូលហេតុដែលមនុស្សជាច្រើនចង់ប្តូរមកប្រើ iPhone វិញផងដែរ ៕ ប្រភព៖vnexpress