Home Blog Page 1682

ថៃដាក់គោលដៅទទួលភ្ញៀវទេសចរចិនចំនួន១លាននាក់នៅខែតុលា

0

ប្រទេសថៃ ៖ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា ចំនួនភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃ នឹងកើនឡើងដល់១លាននាក់នៅខែតុលា ឆ្នាំ២០២៣ ដែលចំនួននេះដូចគ្នានឹងឆ្នាំ២០១៩ ជាអំឡុងពេលមុនជំងឺកូវីដផ្ទុះ ។ កំណើនភ្ញៀវទេសចរអន្តរជាតិនេះ ដោយសារជើងហោះហើរតាមផ្លូវអាកាសកើនឡើង និងតម្រូវការធ្វើដំណើរកើនឡើងខ្ពស់ក្នុងថ្ងៃឈប់សម្រាកនានា ។Chinese travelers get green light | ABS-CBN News

លោក Chuwit Siriwetkul នាយកអាជ្ញាធរទេសចរណ៍ថៃប្រចាំតំបន់អាស៊ីបូព៌ាមានទំនុកចិត្តថា ចំនួនភ្ញៀវទេសចរចិននឹងកើនឡើងដល់៥លាននាក់នៅឆ្នាំ២០២៣ ។ ដូច្នេះ វានឹងអាចបង្កើតប្រាក់ចំណូលដល់ប្រទេសថៃចំនួន៤,៤៦សែនលានបាត ។

ភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃជាមធ្យមចំនួន១ម៉ឺននាក់ក្នុង១ថ្ងៃ ហើយបានកើនឡើងខ្ពស់ ចាប់ពី១ម៉ឺន៨ពាន់នាក់ ដល់២ម៉ឺននាក់ក្នុង១ថ្ងៃ កាលពីអំឡុងពេលឈប់សម្រាកថ្ងៃទិវាពលកម្មកន្លងមក ។ លើសពីនេះ ដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើង អាកាសយានដ្ឋានប្រទេសថៃនឹងពង្រីកសេវាកម្មហោះហើរបន្ថែមទៀតសម្រាប់ក្រុមហ៊ុន Thai Airways និង Bangkok Flight Service ។Adapting Asia Pacific tourism to a post-pandemic future | East Asia Forum

ក្រៅពីនេះ អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នៅឆមាសទី២ ឆ្នាំ២០២៣ ភ្ញៀវទេសចរចិននឹងមកកម្សាន្តនៅប្រទេសថៃកាន់តែច្រើន ហើយចាប់ពីខែមិថុនា ដល់ខែសីហា ជាពេលកូនសិស្សថៃវ៉ាកង នឹងធ្វើឱ្យការធ្វើដំណើរជាលក្ខណៈគ្រួសារកើនឡើងផងដែរ ។ លើសពីនេះ ទិវាជាតិនៅប្រទេសចិន ដែលនឹងឈប់សម្រាករយៈពេល៧ថ្ងៃនៅខែតុលា ឆ្នាំ២០២៣ នឹងជំរុញដល់កំណើនការធ្វើដំណើរមកថៃរហូតដល់ចុងឆ្នាំ២០២៣ ព្រមទាំងមានការម៉ៅជើងហោះហើរថែមទៀត ។Thailand welcomes back Chinese tourists - World - Chinadaily.com.cn

ទោះយ៉ាងណា បើទោះជាវិស័យទេសចរណ៍ថៃបានរីកចម្រើនក្តី ប៉ុន្តែលោក Chuwit Siriwetkul ទទួលស្គាល់ថា ប្រទេសថៃមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ដូចជា ការខ្វះខាតបុគ្គលិកចេះភាសាចិន និងត្រូវអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការចំណាយប្រាក់របស់ពលរដ្ឋចិន ៕ ប្រភព ៖ AEC connect

តើអ្នកណាជាអ្នករើសបាន តុក្តតានិងមេដាយ ដែលកីឡាករថៃបោះចោល?

0

ទង្វើរបស់កីឡាករខ្សែការពារ ជម្រើសជាតិថៃ ចូណាថាន់ បានគប់ចោលមេដាយប្រាក់ និងតុក្កតាតំណាងប្រព្រឹត្តការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងធ្វើឱ្យថ្នាក់ដឹកនាំមួយចំនួន និងប្រជាជនកម្ពុជា បង្ហាញក្តីមិនពេញចិត្តជាខ្លាំង ខណៈជំទាវ នៅ សុនិតា បង្ហើបថាខ្លួនជាអ្នករើស តុក្កតានិងមេដាយ ដែលកីឡាកររូបនេះគប់ចោល ព្រមទាំងពោលពាក្យយ៉ាងចាក់ដោត។Not yet opened, the 32nd SEA Games mascot has “sold out”

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ជំទាវ នៅ សុនិតា ភរិយាឯកឧត្តម ទិត្យ ថាវរិទ្ធិ រដ្ឋលេខាធិការក្រសួងវប្បធម៌ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងចាក់ដោតដោយបានរៀបរាប់ថា «តុក្កតានិងមេដាយ អ្នកឯងបោះចោលយប់មិញ ខ្ញុំសំរេចចិត្តថារើសយកមកទុកវិញ មានន័យថាអ្នកមកលេងផ្ទះខ្ញុំហើយ អ្នកបានយករបស់មានតម្លៃក្នុងផ្ទះខ្ញុំបោកចោលទាំងដែលខ្ញុំមិនមានរឿងអ្វីជាមួយអ្នកទាល់តែសោះនៅចំពោះមុខខ្ញុំ នេះបញ្ជាក់ឱ្យឃើញពីចរិតរបស់អ្នកទៅកាន់អ្នកជិកខាងក្បែរផ្ទះខ្ញុំថាអ្នកមានចរិតពាលពីកំណើត គេនឹងខ្លាចរអាអ្នកដោយឯកឯង ប្រទេសខ្ញុំតូចតែប្រទេសខ្ញុំចិត្តធ្ងន់ណាស់ ទទួលអ្នកដោយមិនត្រូវការសំណង Credit by នៅ សុនិតា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZf5O3QFhiFh3ixMg7NVDVXHAqtZBtJOyQxDwBr63F4KvU2MEFmonY4xkwDuE3ahvkc6BoJ1TDsYr84jiBzuK-4P26dgQOwwOqPTGghOliEQnVgOhGPxWD4-j8dw0bt2stbQaGnbreH5CGv4F6_Rs8Mm9RObFA5gQSZehOaaO7zgUZaoIjtTZs91b/s2048/346031955_796445094952649_5851444233367044064_n.jpg

គួរបញ្ជាក់ផងដែរថា កីឡាករថៃដែលគប់ចោលមេដាយប្រាក់ និងរូបតុក្កតា ព្រោះកើតទុក្ខមិនសុខចិត្តក្រោយពីចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងលទ្ធផល៥ទល់២ បាត់បង់ឱកាសគ្រងជើងឯកដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7sEOM_6nQrbKthIlioXBMqDMmtIFkiwRD7HijUA22qnWDWaorBpYhxg-ugTqRUvau06j3Y6Uf9QHpjp6CkYg80vgBA4EhD8uNXPcK_7uf3Bh24uLSPRazv-CevErGVmMwcCrBMclLVl_Eux50xUadsw8wdoJXRfv00y9mUnIDcR_WEKB4m-l6SJUD/s1280/photo_2023-05-17_14-44-32.jpg

ថាក់ស៊ីន សាទរជ័យជម្នះរបស់ MFP និងទាត់ចោលការរំពឹងទុកបក្សភឿថៃ ចរចាសម្ងាត់ជាមួយមេទ័ព

0

រាជធានីបាងកក៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលសំឡេងនាំមុខគណបក្សផ្សេងៗទៀត ដែលបានចូលរួម នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងប្រទេសថៃ ហើយឥឡូវនេះ អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកោតសរសើរ ចំពោះជ័យជម្នះនេះ។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដី កាលពីថ្ងៃអង្គារ បានសាទរចំពោះគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលបានឈ្នះការបោះឆ្នោត ថា ជាអ្នករំខានដល់ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយថា មេទ័ពកំពូលៗមានវ័យចំណាស់ បង្កភាពចលាចល អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គួរតែចូលនិវត្តន៍ ដោយសេចក្តីថ្លៃថ្នូរ។Thailand's ex-PM Thaksin shakes up election with talk of return | Reuters

មហាសេដ្ឋី និរទេសខ្លួនដោយខ្លួនឯង ហើយជាឥស្សរជនជាន់ខ្ពស់ នៅក្នុងឆាកនយោបាយរបស់ប្រទេសថៃ ដោយគ្រួសាររបស់គាត់ ជាកម្លាំងជំរុញនៅពីក្រោយគណបក្សភឿថៃ ឲ្យលេចធ្លោនោះ បានបញ្ជាក់ ថា គណបក្ស Move Forward បានបង្ហាញ អំពីប្រព័ន្ធផ្សព្វផ្សាយសង្គម និង មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (UGC) អាចយកឈ្នះលើយុទ្ធនាការចំណាយដ៏ច្រើន និង ការទិញសន្លឹកឆ្នោត។

នៅមុនការបោះឆ្នោត កាលពីថ្ងៃអាទិត្យ លោក ថាក់ស៊ីន ជាអ្នកនយោបាយដ៏មានប្រជាប្រិយបានឈ្នះរាល់ការបោះឆ្នោត ចាប់តាំងពីឆ្នាំ២០០១រហូតមក បើទោះជាត្រូវបានបណ្តេញចេញពីតំណែង ចំនួន៣ដងក៏ដោយ។Pita Limjaroenrat: Thailand's Move Forward Party leader says he will  'demilitarize' country | CNN

គណបក្សភឿថៃ (Pheu Thai) បានយល់ព្រមបង្កើតសម្ពន្ធភាពចំនួន៦គណបក្ស ជាមួយគណបក្សចលនាឆ្ពោះទៅមុខ ដោយក្ដីសង្ឃឹម ថា នឹងចូលរួមរុញច្រានឲ្យគណបក្សគាំទ្រដោយយោធាដែលចាញ់នូវការបោះឆ្នោតនោះ ចាកចេញពីរដ្ឋាភិបាល នៅក្នុងប្រទេសងាយរងការធ្វើរដ្ឋប្រហារមួយនេះ។

លោក ថាក់ស៊ីន នៅតែមានឥទ្ធិពលយ៉ាងខ្លាំង បើទោះជាគាត់កំពុងតែនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលប្រហែល១៧ឆ្នាំ ដើម្បីគេចចេញពីទោសជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរំលោភអំណាច និង ពុករលួយ។ ប៉ុន្ដែអតីតនាយករដ្ឋមន្រ្ដីរូបនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។Pheu Thai's big names kick off 'landslide' bid

លោក ថាក់ស៊ីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ អំពីគម្រោងវិលត្រឡប់ មកកាន់ប្រទេសថៃវិញ នៅក្នុងខែកក្កដា ខាងមុខនេះ។ ប៉ុន្ដែមន្រ្ដីថៃខ្លះ បានអះអាង ថា គាត់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន បានសន្យា អំពីភក្ដីភាព ចំពោះព្រះបរមរាជវាំង ហើយបានសង្កត់ធ្ងន់ ថា គណបក្សភឿថៃ នឹងមិនគាំទ្ររាល់សកម្មភាពណាមួយ ធ្វើឡើង ដោយគណបក្សចលនាឆ្ពោះទៅមុខ ដែលនឹងនាំឲ្យប៉ះពាល់ដល់របបរាជានិយម។

គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានយកឈ្នះលើគណបក្សគាំទ្រដោយយោធារាជានិយម ដែលគណបក្សចំនួន២ នៅក្នុងចំណោមបក្សទាំងនោះ បានដឹកនាំដោយអតីតមេទ័ព ជាប់ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារយោធា ប្រឆាំងនឹងលោក ថាក់ស៊ីន ហើយរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាប្អូនស្រីរបស់គាត់។

បើទោះជាយ៉ាងណា លោក ថាក់ស៊ីន បានច្រានចោលនូវការរំពឹងទុក ចំពោះកិច្ចព្រមព្រៀងសម្ងាត់ ជាមួយមេទ័ពម្នាក់ នៅក្នុងចំណោមមេទ័ពទាំងនោះ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ចេតនាបែបនេះ គឺជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សភឿថៃ៕

ហិ.ង្សាក្រុមជម្រើសជាតិថៃ ដាស់ស្មារតីក្រុមជម្រើសជាតិឯទៀត ព្រោះមិនត្រឹមប៉ះពាល់បុគ្គលគឺប៉ះពាល់ជាតិទាំងមូល

0

ដូចមហាជនជ្រាបមកហើយថា ទាំងក្រុមកីឡាករជម្រើសជាតិថៃ និងគ្រូបង្វឹក បានប៉ះទង្គិចគ្នាជាមួយក្រុមឥណ្ឌូនេស៊ី បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឥរិយាបថនេះបង្ហាញឱ្យឃើញភាពគ្មានស្មារតីជាកីឡាក្នុងខ្លួន ខណៈសមាគមកីឡាបាល់ទាត់ថៃបានបង្ហាញការសោកស្តាយចំពោះទង្វើដែលកើតមាននៅទីលានប្រកួត ព្រមទាំងប្រកាសថានឹងចាត់វិធានការ និងបើកការស៊ើបអង្កេតកីឡាករដែលបង្កហេតុនេះ។อาจเป็นรูปภาพของ 3 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "M MAIN STAND"

មិនត្រឹមតែការបង្កចលាចលតែប៉ុណ្ណោះទេ តែកីឡាករកូនកាត់ដាណឺម៉ាក-ថៃ ចូណាថាន់ (Jonathan) បានបង្ហាញរូបភាពមិនគោរពម្ចាស់ផ្ទះ មិនឱ្យតម្លៃ មេដាយប្រាក់ និងរូបតុក្កតាតំណាងព្រឹត្តិការណ៍ស៊ីហ្គេមគប់ចោល ក្រោយពីទទួលរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាសម្តែងក្តីមិនពេញចិត្តជាខ្លាំង។អាកប្បកិរិយារបស់កីឡាករជម្រើសជាតិថៃ ក្នុងរូបភាពខាងលើនេះបានដាស់ស្មារតីក្រុមជម្រើសជាតិឯទៀត ជាពិសេសក្រុមជម្រើសជាតិកម្ពុជា ព្រោះការលេងតំណាងឱ្យជាតិទាំងមូល ប្រសិនប្រព្រឹត្តទង្វើខុសឆ្គង មិនត្រឹមតែប៉ះពាល់តែបុគ្គលទេ តែនាំឱ្យជាតិទាំងមូលមានតែការអាម៉ាស់ ចំពោះទង្វើដែលមិនបានពិចារណា គិតល្អិតល្អន់ មិនទទួលស្គាល់ការពិត ជាហេតុបាត់បង់ផលប្រយោជន៍អសោចឈ្មោះតែប៉ុណ្ណោះ។ ដូច្នេះមុននឹងប្រព្រឹត្តទង្វើណាមួយត្រូវរិះគន់ពិចារណាកុំឱ្យទោសៈគ្រប់គ្រងយើងបាន។อาจเป็นรูปภาพของ 8 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "SEAGAMES SEA M MAIN STAND KHEMDEE 4 LAMAND CHATMONGKOL 3 HAYKAL 13 7OVI"

ជាក់ស្តែង ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំដែលមានភាពចម្រូងចម្រាស់ជាមួយឥណ្ឌូនេស៊ី បានធ្វើឱ្យប្រទេសជាច្រើនមើលឃើញពីឥរិយាបថរបស់ប្រទេសនេះ ដែលមិនមានភាពអំណត់គ្រប់គ្រាន់ទាំងកីឡាករ ទាំងគ្រូបង្វឹកដែលជាចាស់ទុំ បែរជាមិនអាចគ្រប់គ្រងកំហឹងខ្លួនឯងបានដូចគ្នាបង្កហិង្សាលើទីលានប្រកួត។

ការបង្កភាពអាម៉ាស់របស់កីឡាករជម្រើសជាតិ ទាំងប្រជាជនថៃ និងសមាគមកីឡាបាល់ទាត់ថៃ សុទ្ធតែបង្ហាញអារម្មណ៍មិនពេញចិត្ត និងសោកស្តាយដូចគ្នាព្រោះនេះមិនត្រឹមតែជារឿងបុគ្គលតែជារឿងជាតិទាំងមូល។อาจเป็นรูปภาพของ 6 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

តាមសេចក្តីថ្លែងការរបស់ Fa Thailand នៅលើបណ្តាញសង្គម បានសម្តែងក្តីសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករខ្លួន និងសូមអភ័យទោស ចំពោះទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ ក្នុងនោះសមាគមកីឡាបាល់ទាត់ថៃនឹងបើកការស៊ើបអង្កេតរកការពិត ចំពោះបុគ្គលដែលពាក់ព័ន្ធការផ្ទុះអំពើហិង្សានិងសន្យាដាក់វិធានការដល់បុគ្គលពាក់ព័ន្ធបង្ករឿងនោះទៀតផង និងត្រៀមចេញលិខិតសុំទោសទៅកាន់ភាគីពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះដូចគ្នា។ ទាំងនេះហើយបានបង្ហាញឃើញពីការអាប់ឱនកិត្តិយសប្រទេសថៃជាខ្លាំង ដោយសារតែកីឡាករ និងគ្រូបង្វឹកមួយចំនួនបង្កឡើងហើយជាតិទាំងមូលរងការអាម៉ាស់៕อาจเป็นรูปภาพของ 5 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "CAMBODIA MAIN M STAND"

ធ្លាប់ដឹងអត់! ប្រទេសណាខ្លះដែលមានអាវុធនុយក្លេរអ៊ែរ?

0

អាវុធនុយក្លេរអ៊ែរ​ ជាសព្វាវុធដ៏គ្រោះថា្នក់បំផុតនៅក្នុងពិភពលោក ដែលវាមានផ្ទុកកម្លាំង​បំបែក​អាតូម និងជាតិវិទ្យុសកម្មកម្រិតខ្ពស់។ មិនតែប៉ុណ្ណោវាងាយនឹងបង្ក​ឱ្យមានគ្រោះថ្នាក់​ដល់​មនុស្ស សត្វ រុក្ខជាតិ ទ្រព្យ​សម្បត្តិ ឬបរិស្ថាន។

ដូច្នេះនៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាយយោធានឹងក្នងពិភពលោកទាំងអស់ បានចាប់ដៃគ្នារឹតបន្តឹងនៅក្នុងការផលិតអាវុធនុយក្លេរអ៊ែរនេះ។​ Radioactive carbon from Cold War nuclear tests has been found deep in the ocean | CNN

នៅក្នុងពិភពលោកយើងនេះមានប្រទេសតែ៩ប៉ុណ្ណោះដែលមានអាវុធនុយក្លេរអ៊ែរ ក្នុងរួមមាន៖

  1. រុស្សុី
  2. អាមេរិក
  3. ចិន
  4. បារាំង
  5. ចក្រភពអង់គ្លេស
  6. ប៉ាគីស្ថាន
  7. ឥណ្ឌា
  8. អុីស្រាអែល
  9. កូរ៉េខាងជើង

គួរបញ្ជាក់ផងដែរថា ក្រៅពីប្រទេសទាំង៩នេះ មិនមានប្រទេសណាដែលអាចផលិតអាវុធនុយក្លេរអ៊ែរបានទៀតនោះទេ លើកលែងតែអ៊ីរ៉ង់មួយគត់ កំពុងសិក្សាលើគម្រោងនុយក្លេរអ៊ែរ ដោយមានការគាំទ្រពីប្រទេសចិន និងរុស្សុី៕Welcome to Russian Nuclear Weapons 101 | The National Interest

ប្រភព: Wise voter

ប្រទេសន័រវេសបង្កើនការនាំចេញត្រីសាម៉ុនទៅចិន

0

ប្រទេសន័រវេស ៖ ការនាំចេញត្រីសាម៉ុនពីប្រទេសន័រវេសទៅកាន់ប្រទេសចិន បានកើនឡើងជាបន្តបន្ទាប់នៅខែមេសា ឆ្នាំ២០២៣ ក្រោយពីស្ថានការណ៍ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធូរស្រាល ។ នៅខែមេសា ឆ្នាំ២០២៣ គេបាននាំចេញត្រីសាម៉ុន និងអាហារសមុទ្រផ្សេងទៀតជាង៤ម៉ឺនតោនទៅកាន់ប្រទេសចិន ។ ចំនួនការនាំចេញបានកើនឡើងខ្ពស់ជាងឆ្នាំ២០២២ ស្មើ១៨% ហើយធ្វើឱ្យប្រទេសចិនក្លាយជាទីផ្សារធំលំដាប់ទី៣ សម្រាប់ការនាំចេញត្រីរបស់ប្រទេសន័រវេស ។Norway's salmon exports to China jump to record highs - CGTN

សម្រាប់ពលរដ្ឋន័រវេស ការនេសាទត្រី មិនមែនគ្រាន់តែជាមុខរបររកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែការនេសាទត្រីក៏ជាចំណែកមួយក្នុងការរស់នៅរបស់ពលរដ្ឋផងដែរ ។ នាយកគ្រប់គ្រងមជ្ឈមណ្ឌលទេសចរណ៍លើកឡើងថា ត្រីសាម៉ុនធ្វើឱ្យពលរដ្ឋន័រវេសមានការងារធ្វើ និងក្លាយជាឧស្សាហកម្មចម្បងនៅតំបន់កោះ ។

ទីក្រុងអូស្លូរបស់ប្រទេសន័រវេសបានត្រៀមទទួលភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដើម្បីសិក្សាឈ្វេងយល់ពីប្រទេសន័រវេស និងបរិភោគត្រីសាម៉ុន ។ ពលរដ្ឋម្នាក់រស់នៅទីក្រុងនេះប្រាប់ថា ត្រីសាម៉ុនអាចយកមកធ្វើម្ហូបបាន១០០មុខឯណោះ ។ រីឯភ្ញៀវទេសចរចិនប្រាប់ថា ការញ៉ាំត្រីសាម៉ុននៅប្រទេសន័រវេស គឺជារឿងដែលភ្ញៀវទេសចរបរទេសមិនគួរមើលរំលង ។Norway optimistic about burgeoning demand for salmon - Chinadaily.com.cn

នាយកផ្នែកទីផ្សាររបស់ Norwegian Seafood Council លើកឡើងថា ប្រទេសចិន គឺជាទីផ្សារមួយលូតលាស់យ៉ាងខ្លាំងសម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់ន័រវេស ។ បច្ចុប្បន្ន ភ្នាក់ងារសុវត្ថិភាពចំណីអាហារបានបង្កើនវិធានការពិនិត្យសុវត្ថិភាពអាហារសមុទ្រគ្រប់ប្រភេទសម្រាប់នាំចេញទៅប្រទេសចិន ដើម្បីឱ្យអតិថិជនចិនមានទំនុកចិត្តលើអាហាររបស់ន័រវេស ។Norway sees Liu Xiaobo's Nobel Prize hurt salmon exports to China

ចំណែកប្រធាននាយកដ្ឋានសុខភាពត្រី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរសុវត្ថិភាពចំណីអាហារន័រវេសនិយាយថា ភ្នាក់ងារសុវត្ថិភាពចំណីអាហារន័រវេសបានគ្រប់គ្រងលើដំណើរការផលិតត្រីសាម៉ុន រហូតដល់ដំណាក់កាលនាំចេញទៅចិន ៕ ប្រភព ៖ China Face

កីឡាករឥណ្ឌូនេស៊ី៤រូបនេះស៊ុតគ្រាប់បាល់ចូលទីថៃ អាចបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនជាថ្មីលើទឹកដីកម្ពុជា

0

កាលពីយប់មិញនេះ(១៦ ឧសភា ) ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២២ឆ្នាំរបស់ឥណ្ឌូនេស៊ី បានយកឈ្នះថៃក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល៥ទល់២ ដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការដណ្តើមមេដាយមាសលើកនេះ ឥណ្ឌូនេស៊ីបានបង្កើតប្រវត្តិសាស្ត្ររបស់ខ្លួនជាថ្មីម្តងទៀតក្រោយពីខកខានអស់រយៈពេល៣២ឆ្នាំ ដោយការទទួលជ័យជម្នះគ្រាប់បាល់៥គ្រាប់បំប៉ោងសំណាញ់ថៃធ្វើឡើងដោយកីឡាករ៤រូប។

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្កើតប្រវត្តិសាស្ត្រដល់ប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយមាសលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល៣២ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសនេះមិនទទួលបានមេដាយមាសឡើយ។ លទ្ធផល៥ទល់២ លំថៃយ៉ាងដំណំនេះ បានធ្វើឱ្យក្រុមកីឡាករថៃមិនអស់ចិត្តមិនអាចទទួលយកលទ្ធផលនេះព្រោះកន្លងមកក្រុមជម្រើសជាតិថៃបានគ្រងដំណែងជើងឯកជាច្រើនសម័យកាលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ខណៈការប្រកួតបញ្ចប់ដោយភាពចម្រូងចម្រាស់មានការប៉ះទង្គិចគ្នាបង្កហិង្សានៅលើទីលានប្រកួត។May be an image of 5 people, people playing football, people playing soccer and text

លទ្ធផលដែលក្រុមជម្រើសជាតិឥណ្ឌូនេស៊ីយកឈ្នះទទួលបាន៥គ្រាប់នេះកើតឡើងដោយកីឡាករ៤រូបផងដែរ។ ក្នុងតង់ទី១ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបាននាំមុខថៃក្នុងលទ្ធផល២ទល់០ ហើយការរកគ្រាប់បាល់ចំនួន២នេះធ្វើឡើងដោយកីឡាករតែម្នាក់គឺកីឡាករ រ៉ាម៉ាដាន សាណាន់តា (Ramadhan Sananta) នៅនាទី២១ និងនាទី៤៥។ ក្នុងតង់ទី២កីឡាកររូបនេះបានផ្លាស់ប្តូរចេញពីទីលានដោយសារតែមានបញ្ហា។ យ៉ាងណាមិញ ទោះជាសមាជិកក្រុមអាចរកគ្រាប់បាល់ផ្លាស់ចេញក្តី ក៏មិនធ្វើឱ្យស្មារតីក្រុមកីឡាករឥណ្ឌូនេស៊ីបាក់ទឹកចិត្តឡើង ទោះបីជាក្នុងតង់ទី២ ថៃបានរកគ្រាប់បាល់ទាត់ស្មើក៏ដោយ។ កីឡាករឥណ្ឌូនេស៊ី Irfan បានរកគ្រាប់បាល់ទី៣ នៅនាទី៩២ គ្រាប់បាល់ទី៤ រកបានដោយកីឡាករ Fajar នៅនាទី១០៦ និងគ្រាប់បាល់ទី៥ចុងក្រោយរកបានដោយកីឡាករ Beckham នៅនាទី១២០។May be an image of 2 people, people playing soccer, people playing football and text

ការរកគ្រាប់បាល់របស់កីឡាករទាំង៤រូបនេះបានធ្វើឱ្យអ្នកគាំទ្រឥណ្ឌូនេស៊ី សម្តែងក្តីសប្បាយចិត្តជាខ្លាំង ព្រោះពួកគេជំរុញឱ្យប្រទេសខ្លួនគ្រងជើងឯកជាថ្មីម្តងទៀតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលប្រព្រឹត្តឡើងនៅប្រទេសកម្ពុជា៕May be an image of 1 person, playing football, playing soccer and textMay be an image of 2 people, people playing football, people playing soccer and text

អ្នកលេងបណ្តាញសង្គមថៃថា មេដឹកនាំគណបក្សកាវក្លៃគ្មានឈាមជ័រខ្មែរទេ

0

ប្រទេសថៃ ៖ ប៉ុន្មានថ្ងៃនេះ សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយពីហ្វេសប៊ុកមួយបានបង្ហោះរូបភាពរបស់មេដឹកនាំគណបក្សកាវក្លៃ និងអះអាងថា មានឈាមជ័រជាខ្មែរនៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ។ សារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃនិយាយថា អ្នកដែលបង្ហោះព័ត៌មាននេះ គឺជាជនជាតិខ្មែរដែលចង់ដណ្តើមអ្វីៗទាំងអស់ពីប្រទេសថៃ ហើយសូម្បីតែមេដឹកនាំគណបក្សកាវក្លៃ ក៏ខ្មែរអះអាងថា មានឈាមជ័រជាខ្មែរដែរ ។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

សារព័ត៌មានថៃឈ្មោះ chiangmai news ផ្សាយថា អ្នកលេងបណ្តាញសង្គមថៃបានឃើញទំព័រហ្វេសប៊ុកមួយឈ្មោះ ASEAN All Post បានបង្ហោះរូបភាពរបស់មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ហើយសរសេរថា លោកជាចៅរបស់ កថាថនឈុំ ជាអតីតអភិបាលខេត្តបាត់ដំបង កាលពីប្រមាណ១០០ឆ្នាំមុន ។ ការបង្ហោះនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសើចគ្រប់គ្នា នៅពេលពួកគេឃើញអ្នកលេងហ្វេសប៊ុកម្នាក់ដែលគិតថា ជាជនជាតិខ្មែរបានបង្ហោះរូបភាពអនាគតនាយករដ្ឋមន្ត្រីប្រទេសថៃ ។ អ្នកលេងបណ្តាញសង្គមថៃថា រូបភាពនេះ គឺជារូបតាំងពីឆ្នាំ២០១៥ នៅពេលលោក Pita Limjaroenrat ទៅលេងកម្ពុជា ។

សារព័ត៌មានថៃ chiangmai news សរសេរបន្តថា អ្នកប្រើហ្វេសប៊ុករូបនេះបានអះអាងក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ថា លោក Pita Limjaroenrat ការពិត មានឈាមជ័រខ្មែរ ហើយថា «បើពិតជាចៅរបស់ កថាថនឈុំ ចឹងម្នាក់នេះ គឺពូជក្បត់ជាតិ» ។ អ្នកលេងបណ្តាញសង្គមថៃនិយាយថា កាលពីមុន ពលរដ្ឋខ្មែរក៏ធ្លាប់បានលើកឡើងថា កីឡាករប្រដាល់ថៃ បួ ខាវ និងតារាចម្រៀងថៃ Lisa Blackpink មានដើមកំណើតខ្មែរ ហើយពេលនេះ ពលរដ្ឋខ្មែរបែរជានិយាយថា មេដឹកនាំគណបក្សកាវក្លៃមានឈាមជ័រខ្មែរដែរ ហើយហេតុអ្វីខ្មែរមិននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា ជាខ្មែរដែរទៅ?Who is Pita Limjaroenrat, Thailand's opposition leader likely to be next  PM? | World News - Hindustan Times

បើតាមទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ Isuzu D-Max MagicEyes និយាយថា សូមផ្តាំផ្ញើទៅពលរដ្ឋខ្មែរផងដែលប្រាប់ថា មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat មានដើមកំណើតជាខ្មែរ គឺគាត់គ្មានឈាមជ័រខ្មែរទេ ហើយអ្វីដែលខ្មែរបញ្ជាក់ថា មានភស្តុតាងនោះ ការពិត លោក Pita Limjaroenrat គ្រាន់តែមកលេងប្រទេសកម្ពុជាប៉ុណ្ណោះ ។ ហ្វេសប៊ុក Isuzu D-Max MagicEyes បន្តថា នៅពេលខ្មែរចង់ទាមទារអ្វីមួយពីថៃ គឺត្រូវតែប្រើខួរក្បាលគិតផង ហើយមិនមែនចង់យកអ្វីគ្រប់យ៉ាងនៅលើទូទាំងពិភពលោក មកធ្វើជារបស់ខ្មែរទេ ហើយសូមផ្តាំឱ្យខ្មែរគិតផង អាខ្មែរកែងជើង អាសញ្ជាតិឆ្កែ… ។

ទោះយ៉ាងណា ការលើកឡើងខាងលើនេះ គឺជាមតិយោបល់របស់សារព័ត៌មានថៃ និងអ្នកលេងបណ្តាញសង្គមថៃមួយចំនួនប៉ុណ្ណោះ ដោយសារពួកគេបានឃើញការបង្ហោះរូបរបស់មេដឹកនាំគណបក្សកាវក្លៃក្នុងទំព័រហ្វេសប៊ុកឈ្មោះ ASEAN All Post ។ គួរបញ្ជាក់ថា មេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat បានទទួលសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ពីពលរដ្ឋថៃ ហើយគេសង្ឃឹមថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhglFJBmyXCT5-lNu3hUlikR5kksyhiSp9cnMBhqM2gwn9wI3lauhOUQh-SoMH1JALneS53qakr_KRIsA7uDnAYrcNpUYsMDBJ4O-Z2tJ27NbnU4cq8F_9avkRXRA1Q-sKEqU1ZdJmKqpcP0hq2w_HnlfbdZ8wXPHY3Bxe--Z2xWboGyrW41qIYiL4H/s960/photo_2023-05-17_11-03-40.jpg ប្រភព ៖ chiangmai news

ការនាំចេញប្រេងរបស់រុស្ស៊ីកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំនេះ

0

បរទេស៖ នៅថ្ងៃទី ១៦ ខែឧសភា ទីភ្នាក់ងារថាមពលអន្តរជាតិ International Energy Agency (IEA) បាននិយាយថា ការនាំចេញប្រេងរបស់រុស្ស៊ីក្នុងខែមេសា ឆ្នាំ ២០២៣ នេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីមានជម្លោះជាមួយអ៊ុយក្រែនដែលបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងប្រាក់ចំណូលកើនឡើង ១.៧ ពាន់លានដុល្លារ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចជាបន្តបន្ទាប់ក៏ដោយ។How Russian oil flows to Europe - Transport & Environment

យោងតាមការប៉ាន់ស្មានរបស់ IEA បានឱ្យដឹងថា ប្រាក់ចំណូលនៃការនាំចេញប្រេងរបស់ប្រទេសរុស្ស៊ីបានកើនឡើងពី ១.៧ ពាន់លានដុល្លារដល់ ១៥ ពាន់លានដុល្លារក្នុងខែមេសា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺទាបជាង ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រាក់ចំណូលពន្ធរបស់រុស្ស៊ីពីវិស័យប្រេង និងឧស្ម័នក៏បានថយចុះ ៦៤% ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ក្រុមប្រទេសឧស្សាហកម្មឈានមុខគេចំនួនប្រាំពីរ (G៧) អូស្ត្រាលី និងសហភាពអឺរ៉ុប (EU) បានដាក់ពិដានតម្លៃលើផលិតផលប្រេង និងប្រេងឆៅរបស់រុស្ស៊ី ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីកាត់បន្ថយការផ្តល់មូលនិធិពីប្រទេសរុស្ស៊ីសម្រាប់ជម្លោះនៅអ៊ុយក្រែន។ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មដាច់ដោយឡែកពីគ្នាលើការនាំចេញប្រេងសំខាន់ៗជាច្រើនរបស់រុស្ស៊ីផងដែរ។Russia oil and gas: Analysts fear the West may soon hit energy exports

ជាការឆ្លើយតប ទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីបានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងដល់ប្រទេសមួយចំនួន និងក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវគោលនយោបាយកំណត់តម្លៃដែលផ្តួចផ្តើមដោយ G៧ ។ ប្រទេសរុស្ស៊ីក៏បានប្រកាសកាត់បន្ថយទិន្នផលចំនួន ៥០០,០០០ bpd ក្នុងមួយម៉ោងផងដែរ ខណៈដែលអង្គការនៃប្រទេសនាំចេញប្រេង (OPEC) រួមទាំងអារ៉ាប៊ីសាអូឌីតក៏បានយល់ព្រមកាត់បន្ថយបរិមាណផងដែរ។
IEA បាននិយាយថាប្រទេសរុស្ស៊ីហាក់ដូចជាមានបញ្ហាតិចតួចក្នុងការស្វែងរកអតិថិជនដែលមានឆន្ទៈក្នុងការទិញប្រេងឆៅ និងផលិតផលប្រេងរបស់ខ្លួន ។ ទីភ្នាក់ងារនេះបាននិយាយថា ប្រទេសចិន និងឥណ្ឌាមានចំនួនជិត ៨០% នៃទីផ្សារនាំចេញប្រេងឆៅរបស់រុស្ស៊ី៕Sanctions on Russian crude oil have 'failed completely,' oil analyst says ប្រភព៖cafef.vn

សហព័ន្ធបាល់ទាត់ថៃ ចេញមុខសូមទោសម្ចាស់ផ្ទះកម្ពុជា និងប្រកាសបើកការស៊ើបអង្កេតលើហេតុការប៉ះទង្គិចគ្នាជាមួយឥណ្ឌូនេសុី

0

ក្រោយតែមានការប៉ះទង្គិចគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រសុីហ្គេមលើកទី៣២ រវាងឥណ្ឌូនេសុី និងថៃ ដែលបានបង្កជាអំពើហិង្សា របួសកីឡាករ និងគណៈប្រតិភូជាច្រើននាក់មក ពេលនេះសហព័ន្ធបាល់ទាត់ថៃបានចេញមុខសុំទោសជាសាធារណៈ និងប្រកាសបើកការស៊ើបអង្កេតលើកីឡាករ និងគណៈប្រតិភូរបស់ខ្លួនទាំង។อาจเป็นรูปภาพของ 6 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความ

យកតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់សហព័ន្ធបាល់ទាត់ថៃ បានលើកឡើងថា៖”សមាគមបាល់ទាត់ថៃយើងខ្ញុំ សូមទោស ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ ជួប​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣។ យើងសូមទោសទៅកាន់ទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ឧបទ្ទវហេតុណេះបានបង្កឱ្យការខូចខាតយ៉ាងខ្លាំង ដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។ សមាគម​បាល់ទាត់យើងក៏សូម​ជម្រាប​ជូនថា យើងនឹងបង្កើត គណៈកម្មាធិការ​មួយ​ ​ដើម្បី​ស៊ើបអង្កេត​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ស្វែងរក​ការពិត​ជា​បន្ទាន់។ ហើយយើងក៏នឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ​ចំពោះ​បុគ្គលិក​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ក្នុង​ឧបទ្ទវហេតុ​នេះ​”។อาจเป็นรูปภาพของ 5 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความพูดว่า "CAMBODIA MAIN M STAND"

ទន្ទឹមគ្នានេះផងដែរ ខាងគ្រូបង្វឹកឥណ្ឌូនេសុី ក៏បានសូមទោសទៅកាន់មហាជនដែលចូលរួមទស្សនាការប្រកួតនេះ ចំពោះទង្វើទាំងអស់ដែលបានបង្កឡើងដោយកីឡាកររបស់ឥណ្ឌូនេសុីដូចគ្នា។

សូមជម្រាបដែរថាការបរកួតនេះបញ្ចប់ទៅក្នុងលទ្ធផល ៥-២ ដោយឥណ្ឌូនេសុី ក្លាយជាម្ចាស់មេដាយមាស ក្រោយខកខានអស់រយៈពេល៣២ឆ្នាំ៕อาจเป็นรูปภาพของ 7 คน, ผู้คนกำลังเล่นฟุตบอล, ผู้คนกำลังเล่นฟุตบอล และ ข้อความMay be an image of 4 people and text