រដ្ឋធានីវ៉ាសាវី៖ ស្របពេលមានការរំពឹងទុកពីមេដឹកនាំបេឡារុស នឹងអនុញ្ញាតឲ្យមានការសាងសង់បន្ទាយ សម្រាប់ទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស នោះមក ធ្វើឲ្យបណ្ដាប្រទេសជាច្រើន ជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស) ឬ អូតង់ (តាមភាសាបារាំង) ត្រូវតែបង្កើនកម្លាំងការពារកាន់តែខ្លាំងឡើងបន្ថែមទៀត។Finland and Sweden NATO Accession | YIP Institute Foreign Policy

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែមិថុនា ថា ក្រោយការសម្របសម្រួលបញ្ចប់នូវការបះបោរ នៅលើទឹកដីររុស្ស៊ីនោះមក គេមានការរំពឹងទុក ថា មេដឹកនាំក្រុងមីនស្ក៍ (Minsk) លោក លូកាសេនកូ នឹងអនុញ្ញាតឲ្យកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner របស់លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន បង្កើតមូលដ្ឋានកងទ័ព នៅក្នុងប្រទេសបេឡារុស។ បញ្ហានេះ កំពុងតែធ្វើឲ្យប្រទេសឡាតវី (Latvia) និង លីទុយអានី (Lithuania) ធ្លាប់ជាអតីតរដ្ឋចំណុះឲ្យសហភាពសូវៀត និង ជាសមាជិករបស់អង្គការណាតូ បានអំពាវនាវដល់អង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ បង្កើនកម្លាំងការពារ នៅតាមព្រំដែនភាគខាងកើត ត្រៀមខ្លួនឆ្លើយតប នឹងករណីណាមួយ កើតឡើងជាយថាហេតុ។ ទន្ទឹមគ្នានេះ លោក អានឌ្រេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានហៅសកម្មភាពបែបនេះ ជាសញ្ញាអវិជ្ជមាន។Polish writer Jakub Zulczyk charged for calling President Duda a 'moron' -  BBC News

លោក ឌូដា ប្រធានាធិបតីប៉ូឡូញ បានបញ្ជាក់ ថា «ការបោះមូលដ្ឋានយោធារបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់បេឡារុស ក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ និង គួរឲ្យព្រួយបារម្ភខ្លាំងណាស់។ ដូច្នវយើងត្រូវតែធ្វើការសម្រេចចិត្ត ឲ្យបានម៉ឺងម៉ាត់បំផុត។ សកម្មភាពបែបនេះ ទាមទារឲ្យមានការឆ្លើយតបដ៏ខ្លាំងក្លា ពីអង្គការណាតូ»។

ជាមួយគ្នានេះ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ បានសង្កត់ធ្ងន់ ថា «សម្ពន្ធមិត្តយោធា បានត្រៀមខ្លួនរួចរាល់អស់ហើយ សម្រាប់ការពារខ្លួន ប្រឆាំងនឹងការគំរាមកំហែងណាមួយ កើតឡើង មកលើទឹកដីរបស់ណាតូ»។NATO chief urges Turkey not to veto Sweden's bid to join military alliance  | The Times of Israel

លោកប្រធានអង្គការណាតូ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា«វាពិតជាលឿនពេក នៅក្នុងការវិនិច្ឆ័យចុងក្រោយ អំពីផលវិបាក សម្រាប់ស្វែងរកការពិត។ លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ី បានផ្លាស់ទៅកាន់ប្រទេសបេឡារុស ហើយទំនងជាកម្លាំងប្រដាប់អាវុធរបស់គាត់មួយចំនួន ក៏នឹងមានទីតាំង នៅក្នុងប្រទេសបេឡារុសផងដែរ។ ប៉ុន្ដែយើងបានបញ្ជូនសារយ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងមីនស្ក៍ (Minsk) ថា អង្គការណាតូ នៅទីនោះ ត្រូវតែការពារគ្រប់សម្ពន្ធមិត្តរបស់ខ្លួន សូម្បីតែទឹកដីរបស់ណាតូ ត្រឹមតែមួយមិល្លីម៉ែត្រ ក៏មិនឲ្យប៉ះពាល់ ឬ រំលោភបំពាននោះដែរ»។Live Updates: The Wagner Group says it will halt its advance on Moscow | NPR

អាជ្ញាធររុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ ថា ក្រុងមូស្គូ បានបិទសំណុំរឿងស៊ើបអង្កេតលើបទឧក្រិដ្ឋ នៅក្នុងការបះបោរមិនសម្រេច ដឹកនាំដោយលោក ព្រីហ្គោហ្ស៊ីន ហើយក៏នឹងមិនដាក់ការចោទប្រកាន់ ទៅលើករណីជាច្រើន ប្រឆាំងនឹងរូបគាត់ ឬ កម្លាំងប្រដាប់អាវុធរបស់គាត់។

ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍ ហៅកាត់ FSB បានបញ្ជាក់ ថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញមានការជាប់ពាក់ព័ន្ធ នៅក្នុងការបះបោរ រយៈពេលតិចជាង២៤ម៉ោង ហើយបានបញ្ចប់សកម្មភាពប្រព្រឹត្ដឧក្រិដ្ឋកម្ម។ ដូច្នេះករណីនេះ នឹងមិនត្រូវដេញដោលបន្តទៀតនោះដែរ៕The Wagner Group Is a Crisis of Putin's Own Making | The New Yorker