អាហារ ៧មុខ ជួយព្យាបាលការទល់លាមកយ៉ាងមានប្រសិទ្ធភាព
ពិតណាស់ ការទល់លាមកគឺជាបញ្ហាដែលរំខានយ៉ាងខ្លាំងទៅដល់មនុស្សទូទៅ ហើយជំនួសឱ្យការប្រើថ្នាំគ្រាប់ ឬថ្នាំបញ្ចុះលាមក សូមមកសាកល្បងប្រើវិធីធម្មជាតិ ដោយការបរិភោគអាហារសុខភាពទាំង ៧ មុខនេះដូចខាងក្រោម ដើម្បីជួយសម្រួលដល់ការទល់លាមកឬពិបាកបត់ជើងធំជាដើម ដែលអាហារទាំងនោះមានដូចជា៖
១.ទឹកសណ្តែក៖ ទឹកសណ្តែក ត្រូវបានគេចាត់ទុកថាជាអាហារដែលមានជាតិសរសៃខ្ពស់ មានប្រូតេអ៊ីនល្អបំផុតសម្រាប់ការរំលាយអាហារ និងជួយសម្រួលដល់ការទល់លាមកផងដែរ។
២.នំប៉័ងស្រូវសាលី៖ នំបុ័ងស្រូវសាលី ឬផលិតផលស្រូវសាលីគ្រប់ប្រភេទ ត្រូវបានគេចាត់ថ្នាក់ជាប្រភពដ៏ល្អនៃជាតិសរសៃ ដែលជំនួយដល់ពោះវៀន និងសុខភាពបេះដូង។
៣.ផ្លែប៉ោម៖ ផ្លែប៉ោមមានផ្ទុកសារជាតិ pectin ដែលជួយដល់ការរំលាយអាហារ ជួយការពារជំងឺផ្ដាសាយ ការពារជំងឺក្រិន ហើយវាក៏ជួយការពារមហារីកពោះវៀនផងដែរ។![]()
៤.ផ្លែចេក៖ ចេក មានជាតិសរសៃ និងសារធាតុចិញ្ចឹមជាច្រើន ដែលជួយកាត់បន្ថយការទល់លាមកយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ជួយធ្វើឱ្យប្រព័ន្ធបញ្ចេញចោលមានតុល្យភាពផងដែរ។
៥.ផ្កាខាត់ណាបៃតង៖ ផ្កាខាត់ណាបៃតងមានផ្ទុកសារធាតុ sulforaphane ដែលសារធាតុនេះ ជួយថែរក្សាបំពង់រំលាយអាហារ និងការពារការទល់លាមកបានយ៉ាងមានប្រសិទ្ធភាពបំផុត។
៦.ទឹកដោះគោជូ៖ ទឹកដោះគោជូ មានផ្ទុកសារធាតុ probiotics ដែលជួយកែតម្រូវស្ថានភាពពោះវៀន ក៏ដូចជាជួយបន្ទន់លាមកធ្វើឱ្យប្រសើរឡើងនូវការឆ្លងកាត់ពោះវៀនចំពោះអ្នកដែលមានការទល់លាមករ៉ាំរ៉ៃ។
៧.ស្វាយទុំ៖ ស្វាយទុំមានវីតាមីន C ខ្ពស់ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន A បេតាការ៉ូទីន និងជួយបន្ទន់លាមកផងដែរ។ ប៉ុន្តែការប្រុងប្រយ័ត្នគឺ កុំបរិភោគផ្លែស្វាយច្រើនពេក ព្រោះផ្លែស្វាយទុំមានផ្ទុកជាតិស្ករច្រើនអាចធ្វើឱ្យធាត់៕
ប្រភព៖sanook







ប្រភព៖vnexpress















ប្រភព៖vnexpress

ចំពោះការព្យាបាល និងថែទាំ ក្រុមការងារព្រៃឈើបានដំឡើងរន្ទាឡើងកាត់មែកផ្នែកខាងចុង ដែលពុកផុយ ចំណែកនៅផ្នែកឫស គេបានចាំងនិងចោះសាច់ស្អុយឬពុកផុយចេញ បន្ទាប់មកគេព្យាបាលវាដោយប្រើជ័រទឹកលាយជាមួយខ្លាញ់គោ និងដីដំបូងបិទផ្ចិតរន្ធ។ ធ្វើដូច្នេះ គេអាចទប់ស្កាត់ការពុកផុយបន្តទៀត និងអាចធ្វើអោយសាច់ដើមឈើដុះគ្របឡើងវិញផងដែរ។ នេះជាការលើកឡើងរបស់លោក គង់ សុវណ្ណារិទ្ធ ដែលធ្វើការផ្នែកកាត់ក្រីមែកឈើ និងព្យាបាលដើមឈើជាង១០ឆ្នាំមកហើយ៕









