Home ព័ត៌មានអន្តរជាតិ លោកខាងលិច រុញបេឡារុស រហូតដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

លោកខាងលិច រុញបេឡារុស រហូតដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

56
0

រដ្ឋធានីមីនស្ក៍ (Minsk)៖ បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានប្រឆាំងនឹងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកដីរបស់អ៊ុយក្រែន ហើយបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុងមូស្គូ និង ក្រុងមីនស្ក៍ ជាសម្ពន្ធភាពដ៏រឹងមាំរបស់រុស្ស៊ី ប៉ុន្ដែសកម្មភាពបែបនេះ បានជំរុញឲ្យបេឡារុស ក៏ប្រកាស អំពីការគ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធមហាប្រល័យលោក។Putin says Moscow to place nuclear weapons in Belarus, US reacts cautiously  – EURACTIV.com

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែឧសភា ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់បេឡារុស បានអះអាង កាលពីថ្ងៃអាទិត្យ ថា បណ្ដាប្រទេសលោកខាងលិច បានរុញច្រានបេឡារុស រហូតដល់គ្មានជម្រើសអ្វីក្រៅតែអំពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៊ី។ ដូច្នេះ រដ្ឋាភិបាលក្រុងមីនស្ក៍ (Minsk) ត្រូវតែយកចិត្តទុកដាក់ឱ្យកាន់តែប្រសើរជាងមុនបន្ថែមទៀត នៅក្នុង«ការឆ្លងកាត់បន្ទាត់ក្រហម» លើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ។

លោក អាឡិចសាន់ដឺរ វ៉ូលហ្វូវិច (Alexander Volfovich) រដ្ឋលេខាធិការ នៃក្រុមប្រឹក្សាសន្ដិសុខបេឡារុស បានអះអាង ថា ការដកអាវុធនុយក្លេអ៊ែរ ចេញពីប្រទេសបេឡារុស ក្រោយការដួលរលំ នៃសហភាពសូវៀត នៅក្នុងឆ្នាំ១៩៩១ ក៏ដោយសារតែសហរដ្ឋអាមេរិក បានធានាដល់សន្តិសុខរបស់ប្រទេសបេឡារុស ហើយមិនដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមីនស្ក៍។ ប៉ុន្ដែការសន្យានោះបានរលាយបាត់ ហើយថ្ងៃនេះ ត្រូវតែរុះរើចោលនូវកិច្ចព្រមព្រៀងនោះ។NEXTA on Twitter: "State Secretary of the Security Council of #Belarus Alexander  Volfovich suspected Western neighbors in preparation of aggression and  warned that Belarus will not leave it unanswered. "There will be

ទីភ្នាក់ងារសារព័ត៌មាន Belta News (បែលតា) គ្រប់គ្រងដោយរដ្ឋបែលឡារុស បានដកស្រង់សម្ដីរបស់លោក វ៉ូលហ្វូវិច ប្រាប់ដល់អ្នកធ្វើកិច្ចសម្ភាសន៍ នៅតាមកញ្ចក់ទូរទស្សន៍ ថា «ការសន្យាទាំងអស់ បានផុតរលត់ជារៀងរហូតហើយ។ រីឯការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស ក៏ជាការបោះជំហានមួយ សម្រាប់ការរារាំង ជាយុទ្ធសាស្ត្រផងដែរ។ ប្រសិនបើសិននៅតែមានហេតុផលណាមួយ នៅក្នុងខួរក្បាលរបស់អ្នកនយោបាយលោកខាងលិច ប្រាកដណាស់ ពួកគេ នឹងមិនអាចឆ្លងកាត់ខ្សែក្រហមនេះបានឡើយ។ ចំណែកការប្រើប្រាស់អាវុធមហាប្រល័យលោក មានផលវិបាកអាក្រក់ខ្លាំងណាស់ សូម្បីតែអាវុធនុយក្លេអ៊ែរតាក់ទិក»។

លោក អាឡិចសាន់ដឺរ លូកាសែនកូ (Alexander Lukashenko) បានដឹកនាំប្រទេសបេឡារុស ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមក។ បច្ចុប្បន្ន បេឡារុស ក្លាយជាសម្ពន្ធមិត្តដ៏រឹងមាំបំផុត នៅក្នុងចំណោមអតីតរដ្ឋទាំង១៥របស់សហភាពសូវៀត។Putin to Make Rare Visit to Belarus for Talks With President Lukashenko -  Bloomberg

ជាមួយគា្ននេះដែរ លោកប្រធានាធិបតី លូកាសែនកូ បានអនុញ្ញាតឲ្យទាហានរបស់រុស្ស៊ី ប្រើប្រាស់ទឹកដីរបស់បេឡារុស សម្រាប់ការបើកឆាកសង្គ្រាមវាយលុកពេញទំហឹងរបស់មេដឹកនាំវិមានក្រឹមឡាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រុស្ស៊ី បានលុកលុយទៅលើប្រទេសជិតខាង នាថ្ងៃដំបូង ព្រមគ្នា ដោយបានចាប់ផ្ដើម ចេញពីភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ដោយចេញពីប្រទេសបេឡារុស ហើយបានចេញពីប្រទេសរុស្ស៊ី នៅភាគខាងកើត និង ភាគខាងខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី កាលពីសប្ដាហ៍មុន បានសម្រេចចិត្ត ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីរបស់បេឡារុស នៅក្នុងគោលបំណងសម្រេចបាននូវផលចំណេញដ៏ជាក់លាក់មួយ នៅលើសមរភូមិ។Putin Tells Russia: 'Sanctions War Was Declared on Us'

ក្រុងមូស្គូ បានបញ្ជាក់ ថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅលើទឹកដីរបស់អ៊ុយក្រែន មានគោលដៅ ប្រឆាំងនឹងអ្វីដែលរុស្ស៊ី អះអាង ថា វាជាការជំរុញ ដោយ«សម្ពន្ធភាពរួមរបស់បស្ចិមលោក» សម្រាប់ធ្វើសង្គ្រាមប្រុកស៊ី និង ធ្វើឱ្យក្រុងម៉ូស្គូ ទទួលបរាជ័យ នៅក្នុងសកម្មភាពយោធារបស់ខ្លួន។

សហរដ្ឋអាមេរិក បានថ្កោលទោសដល់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានអះអាង ថា ជំហររបស់ខ្លួន លើការប្រើប្រាស់អាវុធបែបនេះ នឹងមិនបានកែប្រែនោះឡើយ។How likely is the use of nuclear weapons by Russia? | Chatham House –  International Affairs Think Tank

បណ្ដាបស្ចិមលោក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសបេឡារុស អស់រយៈពេលជាយូរមកហើយ ជុំវិញអ្វីដែលបស្ចិមលោក បានហៅជាការគាបសង្កត់របស់លោក លូកាសែនកូ ប្រឆាំងនឹងសិទ្ធិមនុស្ស ជាពិសេស ការគាបសង្កត់ ប្រឆាំងនឹងការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងការបោះឆ្នោតជាថ្មីរបស់គាត់ នៅឆ្នាំក្នុងឆ្នាំ២០២០។

ក្រោយពេលទទួលបានឯករាជភាព រួចផុតពីការគ្រប់គ្រងរបស់សហភាពសូវៀត បន្ទាប់ពីបានដួលរលំនោះមក ប្រទេសបេឡារុស អ៊ុយក្រែន និង កាហ្សាក់ស្ថាន ធ្លាប់ជារដ្ឋចំណុះ បានយល់ព្រមឱ្យប្រគល់អាវុធនុយក្លេអ៊ែររបស់ពួកគេ វិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ី វិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អន្តរជាតិ ដើម្បីទប់ស្កាត់នូវការរីកសាយអាវុធមហាប្រល័យលោក៕